Back

ⓘ ស្ថាបត្យកម្មខ្មែរ - រចនាបថនៃស្ថាបត្យកម្មខ្មែរ, វណ្ណ មូលីវណ្ណ, ហោជាង, មន-ខ្មែរខាងកើត, អង្គវត្ត, ប្រាសាទអង្គរវត្ត, ប្រាសាទនាងរង, ប្រាសាទល្ងៀង, ខេត្តរោងដំរី ..




                                               

រចនាបថនៃស្ថាបត្យកម្មខ្មែរ

រចនាបថ សំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតុបតែងលំអតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ។ ស្ថាបត្យកម្ម ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែងតាមក្បួនខ្នាត។ សិល្បៈ សំដៅទៅលើការសាងសង់ផ្សេងៗ ជំនាញ ហត្ថកម្មគ្រប់បែបយ៉ាង ដែលមានសោភ័ណ និងប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់។ នៅក្នុងសម័យបុរាណ គេបានចែករចនាបថស្ថាបត្យកម្ម ឲ្យដាច់ដោយឡែកពីគ្នា ដែលមានរហូតទៅដល់ ១៣ រចនាបថ ដែលក្នុងរចនាបថនិមួយៗ មានលក្ខណៈខុសគ្នាទៅតាមសម័យកាលនីមួយៗ។

                                               

វណ្ណ មូលីវណ្ណ

លោក វណ្ណ-មូលីវណ្ណ ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។ សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​ ...

                                               

ហោជាង

ហោជាងជាបន្ទះក្តារផ្គុំជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងនិងត្រចៀកដំរី របាំងដាក់ខាងក្រោមចុងដំបូលព្រះវិហារ ឬសាលាជាដើមមានសណ្ឋានបីជ្រុងស្មើគ្នា ឬស្រួចខាងលើបន្តិច ធ្វើជាឋានលាតក៏មានឆ្លាក់ជាក្បាច់រចនាក៏មាន។ ហោជាងគឺជារបាំងដែលស្ថិតនៅត្រង់ខាងចុងដំបូលប្រាសាទ និងព្រះវិហារ ដែលមានរាងជាត្រីកោណ ឬ ៣ ជ្រុង។

                                               

មន-ខ្មែរខាងកើត

ប្រាសាទខ្មែរពូតានៅខេត្តសុខោទ័យ ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា ខេត្តសុខោទ័យដើមឡើយជាខេត្តរបស់ខ្មែរ ហើយខេត្តនេះត្រូវបានជនជាតិថៃដណ្ដើមបានពីអាជ្ញាធរខ្មែរ នៅពាក់កណ្ដាលសតវត្សរ៍ទី១៣ រវាងឆ្នាំ ១២២០ និង ១២៣៨ នៃគ.ស ហើយនៅឆ្នាំ ១២៨៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលរបស់ព្រះរាមកំហែង ខេត្តនេះក៏បានក្លាយទៅជារាជធានីថៃមួយយ៉ាងសំខាន់បំផុត ។ ប្រាសាទឥដ្ឋតាពូ ស.វ.ទី ១១, ខេត្ត សុខោទ័យ ឯកសារក្រុមសិល្បៈករថៃ ការបាត់បង់ខេត្តនេះបណ្ដាលមកពីថ្នាក់ដឹកនាំថៃ ដែលបានមកជ្រកកោន ក្នុងទឹកដីខ្មែរខាងលើនេះ បានវាយដណ្តើមខេត្តនេះពីខ្មែរហើយ បង្កើតរដ្ឋថៃមុនដំបូងគេបង្អស់ គឺព្រះរាជាណាចក្រសុខោទ័យ ប្រកបដោយវឌ្ឍនភាពខ្ពង់ខ្ពស់បំផុត ។ ការកាន់កាប់ខេត្ដ ...

                                               

អង្គវត្ត

លោកអ្នកនាងជាទីមេត្រី! ប្រាសាទបុរាណអង្គវត្ត ជានិច្ចកាលជាការជ្រើសរើស ដើមដំបូង ចំពោះភ្ញៀវ ទេសចរណ៏ ពេលមកដល់កម្ពុជា ម្ដងៗ។ គេមកដល់ទីនេះ ដើម្បីទស្សនាកំសាន្ត ទីប្រជុំ បរម រាជវាំង ប្រាសាទ វិហារ ដ៏ចំឡែកនិងអស្ចារ្យ-ជាទីកន្លែងដែលបានចាត់ ទុកជា កំពូលនៃវិចិត្តសិល្បះ និង ស្ថាបត្យកម្មខ្មែរ។ ក្នុងនាទី៖ ដំបូល អាស៊ាននាថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្ដាប់នូវ បទសរសេរមានចំណងជើងថា៖ អង្គវត្ត-ទីមកដល់របស់ភ្ញៀវទេសចរណ៏ម្នាក់ៗ ==ប្រាសាទអង្គវត្តនេះត្រូវបានកសាងឡើង== ដោយថ្ម តម្រាបពីលើគ្នា ដោយមិនប្រើកំបោរ ឬ ស៊ីម៉ង់ឡើយ។ បងស្រី Mai Vu -ភ្ញៀវទេសចរណ៏មកពីចិន បានមានការងឿឆ្ងន់ និងកោតសរសើរ អំពី កំលាំង និងការប៉ិនប្រសប់របស់មនុស ...

                                               

ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយចំនួន ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ ប្រាសាទនេះជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។ ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំប ...

                                               

ប្រាសាទនាងរង

                                               

ប្រាសាទល្ងៀង

​ ប្រាសទល្ហៀង ជាស្ថាបត្យកម្មខ្មែរដែលបានកសាងឡើងនៅស.ត.វទី១១។ មានតួប៉ម ៥សង់នៅលើខឿនតែមួយ។ ប្រាសាទកណ្ដាលជាប្រាសាទធំ និងមានមុខងារសំខាន់ជាងគេ។ ប្រាសាទនេះកសាងឡើងសំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នៅភូមិល្ងៀង ខេត្តសុរិន្ទ

                                               

ប្រាសាទភ្នំក្រវ៉ាន់

ប្រាសាទភ្នំក្រវ៉ាន់ ​ ប្រាសាទភ្នំក្រវ៉ាន់ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១២ តាមរចនាបថបាយ័ន នាសម័យអង្គរ។ ពីអតីតកាលស្ថិតក្នុង ខេត្តនគររាជ។ ដែលមានចំងាយ ២០គីឡូម៉ែត្រ ពីខេត្តនគររាជ។ ប្រាសាទភ្នំក្រវ៉ាន់ ត្រូវបានកសាងឡើងនៅ ចុងសតវត្សទី ៩ ដល់ ចុងសតវត្សទី ១១) ប្រាសាទភ្នំក្រវ៉ាន់ គឺជាប្រាសាទខ្មែរដ៏សំខាន់ដែលបង្ហាញពីភស្តុតាងនៃការរុងរឿងនៃអាណាចក្រខ្មែរ។ មូលដ្ឋានគ្រឹះប៉មឥដ្ឋនៃប្រាសាទមួយចំនួននិងផ្នែកមួយនៃអគារមួយនៅជ្រលងភាគនិរតីបញ្ជាក់ថាមានវត្តមានដំបូងនៅវត្តភ្នំដូចគ្នានឹងសិលាចារឹកអក្សរខ្មែរចុះកាលបរិច្ឆេទលេខ ៨៩១ ដែលរៀបរាប់អំពីស្ដេចខ្មែរពីរដើមគឺ ព្រះបាទឥន្ទ្រវរ្ម័នទី១ ៨៦៧-៨៨៩ និង យសោវរ្ម័នទី១ ...

                                               

ខេត្តរោងដំរី

​ទិស​ខាង​លិច និង​ខាងជើង​ជាប់ ព្រំប្រទល់ នឹង​ប្រទេស​កម្ពុជា។ ខាងកើត​ជាប់​នឹង ខេត្តទួលតាមោក "​ប​ច្ចុ​ប្ប​ន្នៈ ខេត្តបិ​ន​យឿ​ង Bình Dương និង​ខេត្ត​បិ​ន​ភឿ​ក Bình Phước។ ខាងកើត​មាន ព្រំប្រទល់​ជាប់ នឹង​ទីក្រុងព្រៃនគរ និង​ខេត្តកំពង់គោ Long An។​ ​ផ្ទៃដី​៖ ​បច្ចុប្បន្ន ខេត្ត​រោងដំរី​មាន​ផ្ទៃដី ៤.០២៩,៦ គម ២ ។​ ​ខេត្ត​រោងដំរី​ជា​តំបន់​មួយ ដែលមាន​ភ្នំ​វាលទំនាប​ស្មើ និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល​គួរ​ជាទី គយគន់​នៃ​ភ្ញៀវ​ទេសចរណ៍ ទាំងឡាយ ។ ព្រៃ​រោងដំរី មាន​ដើមឈើ​មានតម្លៃ​ជាង ២០០ មុខ សត្វព្រៃ ចំនួន ២៥០ ប្រ ភេទ ក្នុងនោះ​មាន​សត្វ​ពស់ អណ្តើក ជាដើម។​

                                               

ប្រាសាទព្រួញបី

​ ប្រាសាទប្រាង្គបី ឬ ព្រួញបី អង់គ្លេស ៖ Phra Prang Sam Yod; សៀម ៖ พระปรางค์สามยอดជាប្រាសាទខ្មែរបុរាណដែលស្ថិតនៅលើទឹកដីថៃ ស្ថិតក្នុងខេត្តលវបុរី ដែលមានរចនាបថបាយ័ន។

                                               

ភ្នំពេញ

ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។ ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប។