Back

ⓘ ភាសានៃកម្ពុជា - បំណែងចែករដ្ឋបាលនៃកម្ពុជា, រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, នរោត្តម សីហមុនី, ប្រជាសាស្ត្រនៃកម្ពុជា, ភាសាចាម, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ..




                                               

បំណែងចែករដ្ឋបាលនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។ ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ aលពី ថ្ងៃ2010 ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប។ លើកលែងតែបន្ទាយម ...

                                               

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

យើង ជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោក ស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានទ្បើងរីកចំរើន លូតលាស់ សម ...

                                               

នរោត្តម សីហមុនី

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​គ្រងរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ និង​ជា ...

                                               

ប្រជាសាស្ត្រនៃកម្ពុជា

អត្ថបទនេះ​និយាយអំពីមនុស្សនៅប្រទេសកម្ពុជា មានដូចជាចំនួន​ប្រជាជន ជាតិពន្ធុ កំរិតនៃការសិក្សា សុខភាពរបស់ប្រជាជន សេដ្ឋកិច្ច សាសនានិង បញ្ហាផ្សេងៗដែលជាប់ទាក់ទង​និងប្រជាពលរដ្ឋ។

                                               

ភាសាចាម

ភាសាចាម គឺជាភាសាមួយដែរត្រូវបាននិយាយដោយជនជាតិចាម មួយផ្នែកគឺក្រុមពួក ជីមសូណវីដ ដែរឆ្ពោះទៅរស់ភាពបែកមេឃសាខានៃអំបូរពួក ម៉ាឡេយូ¬-ផូលីនេស៊ាន នៃក្រុមភាសាអូស្តូនេស៊ានហើយវាមានជនជាតិចាមប្រមាណ១០០,០០០នាក់ នៅប្រទេសវៀតណាម និង ២២០,០០០នៅក្នុងប្រទេសកម្ពុជា ដែរនិយាយភាសានេះ។ នៅក្នុងប្រទេសវៀតណាមប្រជាជនរបស់ប្រទេសនេះខ្លះនិយាយភាសាចាម ដែរប្រជាជនទាំងនោះរស់នៅភូមិភាគអាគ្នេយ៍នៃប្រទេសគឺចាប់ពីឆ្នេរសមុទ្រផេនរេង រហូតដល់ពាក់កណ្តាលឆ្នេរហូជីមិញចំនែកនៅក្នុងប្រទេសកម្ពុជាវិញប្រជាជនដែរនិយាយភាសាចាមនេះនោ រស់នៅបណ្តាយបឹងទន្លេមេគង្គគឺនៅក្នុងខេត្តកំពង់ចាម ហើយនៅមានក្រុមតូចៗផ្សេងទៀតដែរនិយាយភាសានេះដែរពួកគេរស់នៅក្នុង ប្រទេសថៃនិងប្រទេសម៉ាឡ ...

                                               

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៤ មាន​ឈ្មោះ​ថា វិទ្យា​ស្ថាន​បច្ចេក​ទេស​ជាន់​ខ្ពស់​មិត្ត​ភាព​កម្ពុជា​សូវៀត Institut Technique Supérieur de l’Amitié Khméro-Soviétique: ITSAKS ។ វិទ្យា​ស្ថាន​នេះ​ត្រូ​វ​បាន​​ផ្ដល់​ជំនួយ​ពី​សហភាព​សូវៀត​រហូត​ដល់​ឆ្នាំ ១៩៧៥ និង​ពី ១៩៨០ ដល់ ១៩៩១ ។ នៅ​ឆ្នាំ ១៩៩១ សូវៀត​បាន​បញ្ចប់​ជំនួយ​ទាំង​ស្រុង​ភ្លាមៗ​ដល់​វិទ្យាស្ថាន ។ នៅ​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​បារាំង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​គ្នា​ដើម្បី ​អភិវឌ្ឍ​វិទ្យាស្ថាន​បន្ត ដោយ​ប្តូរ​ឈ្មោះ​មក​ជា​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ជា​ភាសា​បារាំង Institut de Technologie du Cambod ...

                                               

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា។ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃ​ដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើ​នៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ ទោះបីជាពេលដំបូងអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិចឈីនៅមានភារកិច្ចខ្លះ យ៉ាងណាក្ដី ក៏នៅឆ្នាំ ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា បានបង្កើតរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែលជាដដែល។

                                               

ភាសាខ្មែរ

ភាសាខ្មែរ គឺជាភាសារបស់ប្រជាជាតិខ្មែរ។ ភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​ ២០០០ ឆ្នាំមុនមកម៉្លេះ ។ ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសាឡាវ ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។ ភាសាថៃ និង ភាសាឡាវ គឺជាក្រុមភាសាថៃក្រាដៃ ឯភាសាខ្មែរស្ថិតនៅក្រុមភាសាមនខ្មែរ ដែលស្ថិតនៅក្នុងក្រុមភាសាអូស្ត្រូអាស៊ីទិក ជាមួយភាសាមននិងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត ។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅ ...

                                               

យុគអន្ធកាលនៃកម្ពុជា

យុគអន្ធកាលនៃកម្ពុជា គ្របដណ្ដប់លើប្រវត្តិសាស្ត្រខ្មែរ​ពីសតវត្សទីដប់ប្រាំដល់សតវត្សទីដប់ប្រាំបួន ជាសម័យកាលនៃការធ្លាក់ចុះនិងការបាត់បង់ទឹកដី។ កម្ពុជាបានសុខសាន្តមួយរយៈ ក្នុងសម័យកាលរុងរឿងដ៏ខ្លី​កំឡុងសតវត្សទីដប់ប្រាំមួយដោយសារតែព្រះមហាក្សត្រនៃប្រទេសនេះ ដែលពួកព្រះអង្គបានកសាងរាជធានីរបស់ទ្រង់នៅតំបន់ភាគអាគ្នេយ៍នៃ​បឹងទន្លេសាបតាមដងទន្លេមេគង្គ ដែលបានលើកស្ទួយពាណិជ្ជកម្មជាមួយនឹងប៉ែកដទៃទៀតនៃអាស៊ី។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះ ពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញ និងព័រទុយហ្គាល់បានមកទស្សនកិច្ចប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការសញ្ជ័យរបស់ពួកសៀមបានយកបានរាជធានីថ្មីនៅលង្វែកនៅឆ្នាំ ១៥៩៤ បានកំណត់ការផ្លាស់ប្ដូរនូវភ័ព្វវ ...

                                               

កម្ពុជាប្រជាធិបតេយ្យ

ប្រទេស កម្ពុជា, មានឈ្មោះជាផ្លូវការថា៖ កម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ដែលដឹកនាំដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់លន់ នល់។ រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើការធ្ងន់ៗនិងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះក៏បានក្លាយជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ នៅខែមិថុនា ឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតរដ្ឋាភិ ...

                                               

ប្រជាជនកម្ពុជា

នៅស្រុកកំពងត្រាចមានចួនប្រជាជនចំនួន​ 83.061 ខ្មែរដែលបានបង្កើតអក្ខរក្រមខ្មែរអក្ខរក្រមដំបូងនៅតែមានក្នុងការប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ដែលនៅក្នុងវេនបានផ្ដល់កំណើតដល់ក្រោយមកអក្សរថៃនិងឡាវ។ ខ្មែរត្រូវបានចាត់ទុកដោយបុរាណវិទូនិង ethnologists ដើម្បីជាជនជាតិដើមភាគតិចនៅតំបន់ឦសាននៃជាប់គ្នា, ភាគខាងត្បូងប្រទេសឡាវកម្ពុជានិងវៀតណាមខាងត្បូង។ ថាគឺដើម្បីនិយាយខ្មែរប្រវត្តិសាស្រ្តមួយដែលបានទំនាបដែលបានរស់នៅជាមនុស្សដែលស្និទ្ធនឹងដៃទន្លេមួយនៃទន្លេមេគង្គនៃការនេះ។ ហេតុផលដែលពួកគេបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍នេះមិនត្រូវបានគេយល់ផងដែរ, ប៉ុន្តែអ្នកប្រាជ្ញជឿថាវាគ្មិននៅអាស៊ីខាងត្បូងដែលត្រូវបានរុញច្រានទៅភាគខាងត្បូងដោ ...

                                               

ទន្លេមេគង្គ

ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២នៅក្នុងពិភពលោក។ ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ នៅក្នុងឆ្នាំ១៩៩៥ ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានបង្កើតគណៈកម្មការទន្លេមេគង្គឡើង ដើម្បីធ្វើការគ្រប់គ្រង និងការពារធនធានតាមដង់ទន្លេមេគង្គនេះឱ្យមានប្រសិទ្ធិភាព។ នៅឆ្នាំ១៩៩៦ ប្រទេសចិន និងប្រទេសមីយ៉ាម៉ា បានក្លាយជាសមាជិកនៃគណៈកម្មការទន្លេមេគង្គដូចនេះ រហូតមកដល់ពេលបច្ចុប្បន្នមានសមាជិតចំនួន ៦ប្រទេស។ ទន្លេនេះមានប្រវែងប្រហែល ៥០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំ ...