Back

ⓘ មហាសង្ក្រាន្តឆ្នាំ២០០៨. ព្រះពុទ្ធសករាជព្រះសាសនាអតិកន្តា​ កន្លងទៅហើយបាន២៥៥១ ត្រឹមថ្ងៃ១៥កើត​ ខែពិសាខ​ លុះដល់ថ្ងៃ១រោច​ខែពិសាខ​ឆ្នាំជូត​ សិរីទ្ឋិ˜ស័កតទៅ ។ ចូលពុទ្ធ ..




                                     

ⓘ មហាសង្ក្រាន្តឆ្នាំ២០០៨

ព្រះពុទ្ធសករាជព្រះសាសនាអតិកន្តា​ កន្លងទៅហើយបាន២៥៥១ ត្រឹមថ្ងៃ១៥កើត​ ខែពិសាខ​ លុះដល់ថ្ងៃ១រោច​ខែពិសាខ​ឆ្នាំជូត​ សិរីទ្ឋិ˜ស័កតទៅ ។ ចូលពុទ្ធសករាជ២៥៥២ នឹងគណនាឆ្នាំជូត​ឥឡូវនេះសង្រ្កាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ​ខែចេត្រ​ ត្រូវនឹងថ្ងៃទី១៣ខែមេសា​។ គ.ស២០០៨ វេលាម៉ោង១៨និង២៤នាទី ។ ពេលនោះ​ព្រះអាទិត្យ​ចេញពី មីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថី​ គឺផ្លូវកណ្តាល​ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា​ ព្រះនាម​ធុង្សៈទេវីជាបុត្រីទី១ នៃកបិលមហាព្រហ្មគង្កនៅចាតុម្មហារាជិកា​ ទ្រង់អម្ពរពណ៌ក្រហមលំអនៅព្រះកាណ៌ដោយផ្កាទទឹមអភរណៈទ្រង់ពាក់កែវ​បទុមរាគភក្សាហារ​ទ្រង់សោយផែ្លឧទុម្ពរ​ ព្រះហស្តស្តាំទ្រង់ចក្រ ​ព្រះហស្តឆ្វេង​ទ្រង់ស័ង្ខ ទ្រង់គង់ពាក់កឆៀង​ បើកព្រះនេត្រលើខ្នងសត្វគ្រុឌបក្សីជាពាហនៈ ទើបនាំអស់កទេវបុត្រ ​ទេវធីតា​ទាំងមួយសែន​កោដិ ហោះទៅកាន់គុហាកែវ​ ធម្មមាលីនាទីភ្នំកៃលាស​ ខេត្តហិមពាន្ត​ ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដងែ្ហប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ​ចំនួន៦០នាទី ​ទើបនាំយកទៅតំកល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ​ ទេវធីតាទាំង​មួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ​ ដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្ត​ ព្រះរាជហប្ញទ័យ ​ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយ​សោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា​ ដែលវិស្វកម្មទេវបុត្រនិមិត្តថ្វាយ​ ដើម្បីបន្ទោបង់អពមង្គល​ឲ្យជ្រះស្រឡះ ​ហើយចំរើននូវសិរីសួស្តី ជ័យមង្គល ​ជន្មាយុយឺនយូរដល់ទេវតា ​និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។

ថ្ថៃអាទិត្យ ៨កើត​ ខែចេត្រ ​ត្រូវនឹងថ្ងៃទី១៣ ខែមេសា​គ្រឹស្តសករាជ២០០៨ វេលាម៉ោងង១៨និង២៤នាទី​ជាថ្ងៃចូលឆ្នាំជូតសិរឹទ្ឋិស័ក ។

ថ្ងៃច័ន្ទ ៩កើត ​ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា​គ្រឹស្តសករាជ២០០៨ ជាវារៈវ័នបត ។

ថ្ងៃអង្គារ​ ១០កើត​ ខែចេត្រ ​ត្រូវនឹងថ្ងៃទី១៥ ខែមេសា​គ្រឹស្តសករាជ២០០៨ នៅវេលាម៉ោង២២និង២៣នាទី៥៤វិនាទី​ជាវារៈឡើងស័ក​គំរប់ជាសង្រ្កាន្តបីថ្ងៃស្រេចបរិបូរណ៍ចូលជាសាកលឆ្នាំជូតសំរិទ្ឋិស័ក​ ចុល្លសករាជ១៣៧០តទៅ ។

ក្នុងឱកាសសង្រ្កាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿង​សការាបូជា​ អុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ​និងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរី្ថយជាចិត្តអប្រិយជាប់កដោយគំនុំគុំគួន​ ព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកប​ដោយមេតា្ត ​ករុណា ​មុទិតា​ ឧបេក្ខា​ និងបញ្ញាធ្វើបុណ្យ​សុន្ទរ៍ទានតាមប្រពៃណី ​រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរសព្ទសាធុការ​ លោកអ្នក​នឹងមានសិរីសួស្តីសុភមង្គល​ វិបុលសុខ​គ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។

                                     

1. រណ្តាប់ទទួលទេវតា

រណ្តាប់ទទួលទេវតាតាមទំនៀមទំលាប់រៀងរហូតមក​ មានរានទទួលទេវតាមួយ​សំរាប់តាំងគ្រឿងពលីការ​ផ្សេងៗ​ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស​ហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នក់មួយគូ បាយសីប៉ាឆាមមួយគូ​ ស្លាធម៌មួយគូ​ ទឹកអប់មួយគូ​ទៀន៥ ធូប៥ លាជ៥ ផ្កាដាក់លើជើងពានមួយគូ ​ចេកនួន ​ចេកណាំវ៉ាមួយគូ ​ផ្លែឈើ១១មុខរៀបដាក់ជើងពានជាគូៗ ដូងឡៅមួយគូ។ នៅក្នុងឆ្នាំនេះគួរដាក់ផែ្លល្វា សាំរាប់ទេវតាផង ។

ចំពោះបាយសី៩ថ្នក់ ៧ថ្នាក់​ សំរាប់នៅព្រះមរបរាជវាំង​ ចំពោះប្រជារាស្រ្តគួរធ្វើត្រឹម៥ថ្នាក់ចុះមកក៏ល្អ​ដែរ​។ ចំណែកផែ្លឈើវិញ​សំរាប់ប្រជារាស្រ្តគួររៀបឲ្យបានត្រឹម៣ ឬ ៥មុខជាការប្រសើរ​ តែបើសំបូរបានដល់ក១១មុខ​ក៏រឹតតែប្រសើរ។