Back

ⓘ អាមេរិកខាងជើង គឺជាទ្វីបមួយដែលស្ថិតនៅអឌ្ឍគោលខាងជើងនិងមួយផ្នែកធំគឺស្ថិតនៅអឌ្ឍគោលខាងលិច។ នៅពេលខ្លះ អាមេរិកខាងជើងក៏អាចចាត់ទុកបានដែរថាជាឧបទ្វីបមួយនៃទ្វីបអាមេរិកទាំងម ..




                                               

អ្នកកាត់ត

ការកាត់ត គឺ របៀប រឺក៏វិធីក្នុងជ្រើសយក បរិវច្ឆភាព ដូចជា ការសរសេរ ភ្នែក អាចស្ដាប់ឬ ហើយនិង​ បណ្តាឯកសារភាពយន្ត ព័ត៌មាន ការនាំទៅដើម្បីឆ្លងកាត់ប្រព័ន្ធ ដើម្បីធ្វើបន្តឲ្យបាន ត្រឹមត្រូវ ការសង្ខេប ការរៀបចំ ហើយនិងការកែប្រែ រឺកាត់ត ការសម្ដែង ជាមួយនិង ចេតនារបស់អ្នកផលិត ដើម្បីកែប្រែ អោយមានភាពជាក់លាក់ត្រឹមត្រូវ ហើយនិងបញ្ចប់ការងារ។ ការកាត់ត ជាធម្មតាគឺជារបៀបនៃគំនិតរបស់អ្នកនិពន្ធនៃការចាប់ផ្តើមសំរាប់ ធ្វើការជាមួយឯកសារទាំងផ្ទាល់ ហើយអ្វីដែលត្រូវ ធ្វើបន្តទៀតនោះគឺ ជាសហការគ្នា រវាងអ្នកនិពន្ធ​ហើយនិងអ្នកកាត់ត ដើម្បីបង្កើតដូចជា៖ ការកាត់តគឺជាប្រតិបត្តិដែលរាប់បញ្ចូលទាំងការ បង្កើតជំនាញ ការទាក់ទងរបស់មនុស្ស ហើយនិងការរៀប ...

                                               

ប្រវត្តិសាស្រ្តនៃការប្រកួតបាល់ទាត់អាមេរិច

ប្រវត្តិសាស្រ្តនៃការប្រកួតបាល់ទាត់អាមេរិចអាចឆ្លុះបញ្ចាំងទៅនឹងកំណែដំបូងនៃការប្រកួតកីឡាបាល់ទាត់កីឡាបាល់ឱបនិងកីឡាបាល់ទាត់សមាគម។ ការប្រកួតទាំងពីរនេះមានប្រភពដើមរបស់ខ្លួននៅក្នុងពូជនៃការលេងនៅក្នុងកីឡាបាល់ទាត់ចក្រភពអង់គ្លេសនៅក្នុងពាក់កណ្តាលសតវត្សទី 19 ដែលក្នុងកីឡាបាល់ទាត់មួយដែលត្រូវបានបណ្តេញនៅគោលដៅមួយឬរត់លើបន្ទាត់មួយ។ កីឡាបាល់ទាត់អាមេរិកបណ្តាលមកពីខុសពីកីឡាបាល់ឱបដ៏សំខាន់មួយចំនួនដូចជាការផ្លាស់ប្តូរច្បាប់បង្កើតឡើងដោយលោក Walter Camp, Yale និងការបញ្ចប់ការសិក្សានៅសាលា Hopkins បានចាត់ទុកថាជា "បិតានៃកីឡាបាល់ទាត់អាមេរិក" ។ ក្នុងចំណោមការផ្លាស់ប្តូរដ៏សំខាន់ទាំងនេះត្រូវបានសេចក្តីណែនាំនៃ បន្ទាត់នៃ scrimmage និ ...

                                               

ក្រដាស

ក្រដាស គឺជាសំភារៈសិក្សាស្ដើងដែលបានប្រើសំរាប់ការសរសេរ ការបោះពុម្ភ​ ការគូ ឬក៏សំរាប់ការវេចខ្ចប់។ វាត្រូវបានផលិតដោយសរសៃកប្បាស អំបោះ ឬចំបើងក្រៀម សរសៃឈើ កំទេចឈើ ស្មៅ និងសំភារៈកំទេចកំទីជាច្រើនទៀតដើម្បីអោយក្លាយទៅជាសន្លឹកៗ។ ក្រដាសគឺជាសំភារៈដែលអាចប្រើប្រាស់បានជាមួយការងារជាច្រើន។ ហើយក្រដាសត្រូវបានគេនិយាយថាត្រូវបានអភិវឌ្ឍន៍មកពីប្រទេសចិនក្នុងសតវត្សទី២មក ហើយ ដែលបានរកឃើញដោយជនជាតិចិនម្នាក់ឈ្មោះ Han court eunuch Cai Lun។ ជាការពិតណាស់អ្នកខាងបុរាណវត្ថុវិទ្យាបានចែកចាយមកពីប្រទេសចិនតាំងពីសតវត្សទី២មកម្លេះ។

                                               

ទីក្រុងបូកូតា

ទី ក្រុង បូកូ តា ស្តាប់ការអាន គឺ ជា ទីក្រុង មួយ ដែល ស្ថិត នៅ ប្រទេសកូឡុំប៊ី កាលពី ពេល ម៉ុន វា ត្រូវ បាន គេ ហៅ ថា សានតា ហ្វេ ដេ បូកូតា Santa Fé de Bogotá វា គី ជាទី ក្រុង ដែល មាន ចំនួន ប្រជាជន ច្រើន បំផុត នៅ ក្នុង ប្រទេស វា មាន ចំនួន ប្រជាជន ប្រមាណ ជា ៧,៣០៤,៣៨៤ នាក់ កាល ពី ឆ្នាំ ២០០៩។ បើ បូក បញ្ចូល ទីក្រុង បូកូតា ហើយ និង តំបន់ រាជ ធានី របស់ វា ដែល រាប់ បញ្ចូល រាជការ ក្រុង ដូច ជា ឆាChía, កូតាCota, សៅឆាSoacha, ខាជីកា Cajicá និង​ លើកាលឡើរាLa Calera​ មាន ចំនូន ប្រជាជន តែ ៨,៥៦៦,៩២៦នាក់ ប៉ុន្នោះ បើ ធ្វើ ការ ស្ថិតិ កាល ពី ឆ្នាំ២០០៩។ បូកូតា មាន ផ្ទៃ ដី ធំបំផុត​ នៅ ក្នុង ប្រទេស កូឡុំប៊ី វា គី ជាទី ក ...

                                               

សមភាព​រាត្រី

ពី​វិ​គី​ភី​ឌា​ដែល​ជា​សព្វវចនាធិប្បាយ​ដោយ​ឥត​គិត​ថ្លៃ លោត​ទៅ​: នាំ​ទិស, ស្វែងរក អត្ថបទ​នេះ​គឺ​និយាយ​អំពី​ព្រឹត្តិការណ៍​តារា​សា​ស្រ្ត​នៅ​ពេល​ដែល​ព្រះអាទិត្យ​គឺ​នៅ​ពី​លើ​តំបន់​អេ​ក្វា​ទ័​មកដល់​ចំណុច​កំពូល​បាន​។ សម្រាប់​ការ​ប្រើ​ផ្សេង​ទៀត​សូម​មើល សមភាព​រាត្រី disambiguation​ ។ សម្រាប់​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​កើត​ឡើង​នៅ​លើ​ភព​ដទៃ​ទៀត​និង​ការ​រៀបចំ ប្រព័ន្ធ​សំ​រប​សំ​រួល​សេ​ឡេ​ស្ទា​ល សូម​មើល សមភាព​រាត្រី កូអរដោនេ​សេ​ឡេ​ស្ទា​ល​ ។ សមភាព​រាត្រី កើត​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ប្រហែល ថ្ងៃ​ទី 20 ខែ​មីនា​ ​និង​ថ្ងៃ​ទី 22 ខែ​កញ្ញា​។ ពាក្យ​ដោយ​ខ្លួន​វា​មាន​និយមន័យ​ពាក់ព័ន្ធ​មួយ​ចំនួន​។ អត្ថន័យ​ចាស់​ជា ...

                                               

អូម៉ូសាព្យាង

អូម៉ូសាព្យាង គឺជា​​ឈ្មោះ​បែប​វិទ្យាសាស្ត្រ សម្រាប់ អំបូរ​មនុស្ស. អូម៉ូ ជាអំបូរ​មនុស្ស​ដែល​រួម​បញ្ចូល​ទាំង​ Neanderthals និងប្រភេទដែលបាន​ផុត​ពូជ​ដទៃ​ទៀ​ត​នៃ​ hominid។ អូម៉ូសាព្យាង ​ជាអំបូរឬ​ប្រភេទ​ Homoដែល​នៅ​សេសសល់​ងតែមួយ​គត់។ មនុស្ស​បច្ចុប្បន្ន​ជា​អនុប្រភេទ​​ អូម៉ូសាព្យាង​ សាព្យាង​ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​នោះ​ត្រូវ​បា​នគេ​ជជែក​តវ៉ា​ថា​មក​ពីបុព្វបុរស​ផ្ទាល់​របស់​គេ​នោះគឺ​អូម៉ូសាព្យាង​ អ៊ីដាល់ទូ។

                                               

ដើមធំថេត

ដើមធំថេត ឬ ក្ទម្ពទេស ឬ សម្បួរទេស មានឈ្មោះវិទ្យាសាស្រ្តនៅឡាតាំង "Leucaena leucocephala" ឈ្មោះជាក់លាក់ត្រូវបានមកពីពាក្យក្រិក λευκό មានន័យថា "ស" និង κέφαλος មានន័យថា "ក្បាល" សំដៅដល់ផ្ការបស់វា។ ដើមធំថេតគឺជាដើមមមូសូសដែលលូតលាស់យ៉ាងឆាប់រហ័សមានដើមកំណើតនៅម៉ិកស៊ិកភាគខាងត្បូងនិងភាគកណ្តាលអាមេរិច ហើយឥឡូវនេះត្រូវបានគេធ្វើឱ្យធម្មជាតិឆ្លងកាត់តំបន់ត្រូពិក។ ឈ្មោះ​ដ៏​ទៃ​ទៀតគឺ ស្ពាន់នាំមុខពណ៌ស ជេមបេយ អម្ពិលទន្លេ និង ប៉ុបប៉ាណាពណ៌ស ។ ដើមធំថេតត្រូវបានគេប្រើសម្រាប់គោលបំណងខុសៗគ្នាដូចជា អុស អំបិល និងចំណីសត្វ។

                                               

កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២

កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ ពីមុនគេស្គាល់តាមឈ្មោះបណ្ដោះអាសន្នថា នព្វកូរ៉ូណា២០១៩ គឺជាវីរុសអា.រ.ន. ដែលមានច្រវាក់ទោលចំលងវិជ្ជមាន។ វាឆ្លងចូលក្នុងខ្លួនមនុស្ស ហើយក៏បណ្ដាលឱ្យមានជំងឺរាតត្បាតជាសកលដែលកំពុងតែកើតឡើង កូរ៉ូណាវីរុស២០១៩ ត្រូវបានកំណត់ថាជាគ្រោះអាសន្នសុខភាពសាធារណៈដែលជាក្ដីព្រួយបារម្ភរបស់អន្តរជាតិដោយអង្គការសុខភាពពិភពលោក ។ សារស៍-កូវ-២មានសមានភាពសែនជិតដិតទៅនឹងពួកកូរ៉ូណាវីរុសប្រចៀវ ដែលប្រហែលមានកំណើតចេញពីសត្វនេះ។ ធ្មុក reservoir សត្វអន្តរការី ដូចជា ពង្រូលក៏ត្រូវបានគេគិតថាបានទាក់ទងទៅនឹងការចំលងរបស់វាមកកាន់មនុស្សដែរ។ តាមទិដ្ឋភាពវគ្គីសាស្ត្រ សារស៍-កូវ-២ ត្រូវបានចាត់ថ្នាក់ជាពូជនៃប ...

                                               

ម៉ាក្រូសេដ្ឋកិច្ច

ម៉ាក្រូសេកិច្ច​ គឺជាការសិក្សាដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ច​គេសិក្សាអំពី ផលទុនជាតិសរុប ​ អត្រាអ្នកគ្មានការងារធ្វើ ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ច​បានបង្កើតម៉ូដេល​​សំរាប់ពន្យល់ពី​អំពីចំណូលជាតិ ផលិតផល ការចំណាយ អត្រាអ្នកគ្មានការងារធ្វើ អតិផរណា ការសន្សំ ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និង ហិរញ្ញវត្ថុអន្តរជាតិ ​។ ​ចំណែកឯ មីក្រូសេដ្ឋកិច្ច​ ជាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស អ្នកប្រើប្រាស់ និងការសិក្សាអំពីទង្វើ​ពួកគេ​ទាក់ទងក្នុងការកំនត់​តំលៃ ​ និងចំនួនផលិ ...

                                               

កំណើនសេដ្ឋកិច្ច

កំណើនសេដ្ឋកិច្ច គឺជាកើនឡើងនៃបរិមាណផលិតផលនិងសេវាកម្មដែលបានផលិតឡើងដោយ ប្រទេសមួយក្នុងរយៈពេលកំណត់ណាមួយ។ It is conventionally measured as the percent rate of increase in real gross domestic product, or real GDP. Growth is usually calculated in real terms, i.e. inflation-adjusted terms, in order to net out the effect of inflation on the price of the goods and services produced. In economics, "economic growth" or "economic growth theory" typically refers to growth of potential output, i.e., production at "full employment," which is caused by growth in aggregate demand or observed output. As an ar ...

                                               

សេដ្ឋកិច្ចគ្រប់គ្រង

សេដ្ឋកិច្ចគ្រប់គ្រង គឺជាផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលប្រើការវិភាគមីក្រូសេដ្ឋកិច្ច ជាមធ្យោបាយក្នុងការធ្វើសេចក្តីសម្រេច ក្នុងពាណិជ្ជកម្មឬក្នុងផ្នែកគ្រប់គ្រងដទៃទៀត។ ដោយហេតុដូច្នេះហើយ វាជាស្ពានចម្លងវាងទ្រឹស្ដីសេដ្ឋកិច្ច និងសេដ្ឋកិច្ចក្នុងការអនុវត្ត។ សេដ្ឋកិច្ចគ្រប់គ្រងច្រើនតែប្រើវិធីសាស្ត្របរិមាណដូចជា ការវិភាគបែបថយចុះ ការវិភាគសហសម្ព័ន្ធ និងការគណនាដោយប្រើបន្ទាត់។ គោលបំណងនៃសេដ្ឋកិច្ចគ្រប់គ្រងគឺដើម្បីធ្វើឲ្យគេអាចធ្វើការសម្រេចចិត្តបែបពាណិជ្ជកម្មបានល្អប្រសើរ ដើម្បីឈានដល់ការសម្រេចបាននូវគោលដៅរបស់សហគ្រាស ដូចជាតាមរយៈការស្រាវជ្រាវប្រតិបត្តិការ និងកម្មវិធីផ្សេងៗ។ សឹងតែគ្រប់ការសម្រេចចិត្តបែបពាណិជ្ ...

                                               

ជម្រើសអ្នកប្រើប្រាស់

ជម្រើសអ្នកប្រើប្រាស់ are the price per unit of that good, prices of related goods, and wealth of the consumer. The fundamental theorem of demand states that the rate of consumption falls as the price of the good rises. This is called the substitution effect. Clearly if one does not have enough money to pay the price then they cannot buy any of that item. As prices rise, consumers will substitute away from higher priced goods and services, choosing less costly alternatives. Subsequently, as the wealth of the individual rises, demand increases, shifting the demand curve higher at all rates o ...

អាមេរិកខាងជើង
                                     

ⓘ អាមេរិកខាងជើង

អាមេរិកខាងជើង គឺជាទ្វីបមួយដែលស្ថិតនៅអឌ្ឍគោលខាងជើងនិងមួយផ្នែកធំគឺស្ថិតនៅអឌ្ឍគោលខាងលិច។ នៅពេលខ្លះ អាមេរិកខាងជើងក៏អាចចាត់ទុកបានដែរថាជាឧបទ្វីបមួយនៃទ្វីបអាមេរិកទាំងមូល។ ទ្វីបនេះមានគល់ដែនជាប់នឹងមហាសមុទ្រអាកទិកនៅភាគខាងជើង ភាគខាងកើតជាប់នឹងមហាសមុទ្រអាត្លង់ទិក ភាគខាងលិចនិងត្បូងជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងនៅភាគអាគ្នេយ៍ជាប់នឹងអាមេរិកខាងត្បូងហើយសមុទ្រការ៉ាប៊ីន។

អាមេរិកខាងជើងគ្របដណ្តប់លើផ្ទៃដីប្រមាណ ២៤,៧០៩,០០០ គីឡូម៉ែត្រការ៉េ ស្មើនឹង ៩,៥៤០,០០០ ម៉ាយការ៉េ ប្រហែល ១៦.៥% នៃផ្ទៃផែនដី និងប្រហែល ៤.៨% នៃផ្ទៃដីសរុប។ បើយោងទៅតាមទំហំផ្ទៃដី អាមេរិកខាងជើងគឺជាប់លំដាប់ថ្នាក់ទី៣ នៃទ្វីបធំជាងគេបង្អស់ នៅពីក្រោយទ្វីបអាស៊ីនិងអាហ្រ្វិក ហើយជាប់លំដាប់ថ្នាក់ទី៤ ខាងចំនួនប្រជាជន នៅពីក្រោយទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប។ នៅក្នុងឆ្នាំ២០១៣ ចំនួនប្រជាជននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជិត ៥៧៩ លាននាក់ នៅក្នុងរដ្ឋឯករាជ្យទាំង ២៣ ឫប្រហែល ៧.៥% នៃចំនួនប្រជាជនពិភពលោក បើរាប់ទាំងកោះនៅក្បែរ ជាពិសេសគឺនៅជុំវិញតំបន់ការ៉ាប៊ីន។

វត្តមានមនុស្សដំបូងៗនៅទ្វីបអាមេរិកខាងជើងបានចាប់ផ្តើមកើតឡើងនៅក្នុងយុគសម័យផ្ទាំងទឹកកកចុងក្រោយដោយឆ្លងតាមតំបន់ប៊ីរីងហ្គី ប្រហែលពី ៤០,០០០ ទៅ ១៧,០០០ ឆ្នាំមុន។ បន្ទាប់មកគឺយុគសម័យប៉ាលីវអាមេរិកាំង ដែលបានបញ្ចប់កាលពី ១០,០០០ ឆ្នាំមុន។ សម័យបុរាណនៅអាមេរិកខាងជើងបានចាប់ផ្តើមពីសតវត្សទី៦ ដល់ទី១៣។ សម័យមុនកូឡុំបៀបានបញ្ចប់នៅឆ្នាំ១៤៩២ ហើយវាគឺជាការចាប់ផ្តើមនៃការធ្វើចំណាកស្រុកត្រង់សាឡង់ទិក – ជាការមកដល់នៃជនជាតិអឺរ៉ុបនៅអំឡុងយុគសម័យនៃការរុករកនិងដើមសម័យទំនើប។ លំនាំវប្បធម៌និងជនជាតិភាគតិចនាពេលបច្ចុប្បន្នគឺជាការឆ្លុះបញ្ចាំងពីអន្តរកម្មរវាងពួកអាណានិគមអ៊ឺរ៉ុប ជនជាតិដើមភាគតិច ទាសករដែលមកពីអាហ្វ្រិក និងកូនចៅទាំងប៉ុន្មានរបស់ពួកគេ។

ដោយសារតែការធ្វើអាណានិគមកិច្ចរបស់ពួកអឺរ៉ុបនៅអាមេរិក ជនជាតិអាមេរិកាំងខាងជើងបច្ចុប្បន្នអាចនិយាយភាសាអ៊ឺរ៉ុបបានដូចជា ភាសាអង់គ្លេស អេស្ប៉ាញ ឬបារាំងជាដើម ហើយវប្បធម៌របស់រដ្ឋពួកគេនីមួយៗជាទូទៅគឺមានលក្ខណៈស្រដៀងគ្នាជាមួយនឹងប្រពៃណីលោកខាងលិច ប្រពៃណីអឺរ៉ុប។

                                     

1. ប្រវត្តិនៃឈ្មោះ

ជាធម្មតា គេបានទទួលស្គាល់ថា"អាមេរិក"គឺជាឈ្មោះដែលបានដាក់ឱ្យដោយបុគ្គលសំខាន់ៗចំនួន ៣ គឺ៖ អ្នករុករកជនជាតិអ៊ីតាលីម្នាក់ឈ្មោះអាមេរិកូ វេស្ពូស៊ី អ្នកគូសផែនទីជនជាតិអាល្លឺម៉ង់ឈ្មោះម៉ាទីន វ៉ាលស៊ីមូលឺ និងម៉ាទីស រីងមែន។ វេស្ពូស៊ីដែលបានរុករកឃើញទ្វីបអាមេរិកខាងត្បូងនៅរវាងឆ្នាំ១៤៩៧ និង១៥០២ គឺជាជនជាតិអ៊ឺរ៉ុបដំបូងគេដែលបានលើកឡើងថា ទ្វីបអាមេរិចមិនមែនជាទឹកដីឥណ្ឌាខាងកើតនោះទេ កាលពិតវាគឺជាដែនដីដ៏ថ្មីមួយដែលពួកអឺរ៉ុបមិនដែលធ្លាប់ឃើញនិងដឹងពីមុនមក។ នៅក្នុងឆ្នាំ១៥០១ លោកវ៉ាលស៊ីមូលឺបានគូសផែនទីពិភពលោកថ្មីមួយដែលក្នុងនោះលោកបានសរសេរពាក្យថា"អាមេរិក"ដាក់នៅចំកណ្តាលទ្វីបអាមេរិកខាងត្បូង ដែលសព្វថ្ងៃគឺប្រទេសប្រេស៊ីល។ គាត់បានពន្យល់ពីហេតុផលសម្រាប់ឈ្មោះនោះនៅក្នុងសៀវភៅមួយចំណងជើងថា Cosmographiae Introductio ៖

. ab Americo inventore. quasi Americi terram sive Americam from Americus the discoverer. as if it were the land of Americus, thus America.

សម្រាប់វ៉ាលស៊ីមូលឺ, គឺគ្មាននរណាម្នាក់អាចជំទាស់នឹងការដាក់ឈ្មោះមកលើទឹកដីបន្ទាប់ពីអ្នកដែលបានរកឃើញវានេះទេ។ ដូច្នេះ លោកបានយកឈ្មោះលោកអាមេរិកូ វេស្ពូស៊ី មកប្រែទៅជាភាសាឡាតាំងរួចក៏បានជាពាក្យថា"អាមេរិកា" America។ ក្រោយមកៗ អ្នករុករកផ្សេងៗទៀតបានវាតទីពង្រីកទៅទិសខាងជើងដោយនូវតែសម្តៅលើវាថា"អាមេរិក"។ នៅឆ្នាំ១៥៣៨ លោកជេរ៉ល ម៉ើខាទ័របានសម្តៅលើអឌ្ឍគោលខាងលិចនៃទ្វីបអាមេរិកថាជា"អាមេរិកា"។

អ្នកខ្លះវិញបានជំទាស់នឹងការប្រើនាមត្រកូលសម្រាប់ដាក់ឈ្មោះទឹកដីដែលបានរកឃើញថ្មី លើកលែងតែក្នុងករណីជារាជវង្សានុវង្សទើបមានសឹទ្ធអាចដាក់ឈ្មោះទៅលើអ្វីតាមត្រកូលនាមរបស់ពួកគេបាន ការដាក់ឈ្មោះទ្វីបថ្មីទៅតាននាមត្រកូលរបស់លោកអាមេរិកូ វេស្ពូស៊ី ក៏ចាប់ក្លាយជាចម្ងល់ទៅដល់ភូមិសាស្រ្តវិទូជាច្រើននាសម័យកាលនោះ។ នៅឆ្នាំ ១៨៧៤ ថូម៉ាស ប៊ែលបានស្នើសុំដកឈ្មោះពីជួរភ្នំ"អាមេរិគ៍"នៅអាមេរិកកណ្តាល។ នៅឆ្នាំបន្ទាប់ លោកជូល ម៉ាកូបានលើកឡើងថាឈ្មោះជួរភ្នំនេះគឺមានប្រភពមកពីភាសាអាមេរិកពីដើម។ លោកម៉ាកូបានធ្វើការជាមួយនឹងលោកអ៊ុកហ្គឺស្ទឺស ឡេ ផ្លូជីអ៊ុងដោយបានរួមគំនិតគ្នាសរសេរថា"ឈ្មោះ អាមេរិកា ឫ អាមេរិកាំង នៅក្នុងភាសាម៉ាយ៉ាគឺមានន័យថា ប្រទេសដែលមានខ្យល់បក់ខ្លាំងមិនចេះឈប់ ឫដែនដីនៃខ្យល់.ហើយតាមបច្ច័យអាចមានន័យថា.វិញ្ញាណដែលដង្ហក់ជីវិតខ្លួនឯង"។

                                     

2. វិសាលភាព

អង្គការសហប្រជាជាតិបានទទួលស្គាល់"ទ្វីបអាមេរិកខាងជើង"ជាផ្លូវការ ហើយបានបែងចែកទ្វីបនេះទៅជា ៣ តំបន់គឺ អាមេរិកភាគខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន។ នេះត្រូវបានកំណត់ជាផ្លូវការដោយផ្នែកស្ថិតិរបស់អង្គការសហប្រជាជាតិ។

អាមេរិកភាគខាងជើងគឺខុសគ្នាឆ្ងាយពី"ទ្វីបអាមេរិកខាងជើង" ដោយមិនរាប់បញ្ចូលអាមេរិកកណ្តាល ហើយពេលខ្លះមិនរាប់ប្រទេសម៉ិកស៊ិកចូលទេ។ នៅក្នុងបរិបទដែលបានកំណត់គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង កិច្ចព្រមព្រៀងនេះបានរាប់បញ្ចូលប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក បន្ទាប់ពីប្រទេសទាំងបីបានយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញានេះ។

បារាំង អ៊ីតាលី ព័រទុយកាល់ អេស្ប៉ាញ រ៉ូម៉ានី ក្រិក និងបណ្តាប្រទេសនៅអាមេរិកឡាទីនបានជ្រើសយកគំរូទ្វីបចំនួន ៦, ប្រទេសទាំងនោះមើលឃើញថាអាមេរិកគឺជាទ្វីបតែមួយ ហើយជាញឹកញាប់ថែមទាំងរាប់បញ្ចូលតំបន់មួយចំនួនដូចជា៖ ក្រូអិនឡង់ សាំងព្យារ និងប៊ឺមូដាជាដើម។

នៅក្នុងប្រវត្តិសាស្រ្ត អាមេរិកខាងជើងត្រូវបានគេសម្តៅហៅឈ្មោះផ្សេងទៀត។ "អេស្ប៉ាញអាមេរិកខាងជើង" ឫអេស្ប៉ាញថ្មី ជារឿយៗជាឈ្មោះដែលគេសម្តៅទៅលើអាមេរិកខាងជើងហើយនេះគឺជាឈ្មោះផ្លូវការដំបូងគេដែលត្រូវបានផ្តល់ទៅរដ្ឋម៉ិកស៊ិក។

                                     

2.1. វិសាលភាព តំបន់ភូមិភាគ

តាមភូមិសាស្ត្រ ទ្វីបអាមេរិកខាងជើងមានតំបន់និងអនុតំបន់ជាច្រើនរួមមាន៖ តំបន់វប្បធម៌ តំបន់សេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រ។ តំបន់សេដ្ឋកិច្ចរួមមានតំបន់ដែលបង្កើតឡើងដោយប្លុកពាណិជ្ជកម្មដូចជា ប្លុកកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកកណ្តាល។ តាមភាសានិងវប្បធម៌ ទ្វីបមួយនេះអាចត្រូវបែងចែកទៅជាផ្នែកអង់គ្លេស–អាមេរិកនិងអាមេរិកឡាទីន។ អង់គ្លេស–អាមេរិចរួមមាន អាមេរិចភាគខាងជើងមួយភាគធំ បេលីស និងបណ្តុំកោះការ៉ាប៊ីនដែលមានប្រជាជននិយាយភាសាអង់គ្លេស ប៉ុន្តែ សមាគមន៍មួយចំនួនដូចជា រដ្ឋល្វីហ្ស៊ីណា និងខេត្តកេបិចគឺសម្បូរទៅដោយអ្នកនិយាយភាសាបារាំង។

ភាគខាងត្បូងនៃអាមេរិកខាងជើងមានតំបន់ចំនួនពីរគឺ អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន។ ភាគខាងជើងនៃទ្វីបនេះក៏បានរក្សានូវការទទួលស្គាល់ផងដែរ។ ផ្ទុយពីនិយមន័យទូទៅនៃ"អាមេរិកខាងជើង"ដែលរួមបញ្ចូលទ្វីបទាំងមូល ពាក្យ"អាមេរិកខាងជើង"នៅពេលខ្លះត្រូវបានគេប្រើសម្តៅតែទៅលើប្រទេសម៉ិកស៊ិក កាណាដា សហរដ្ឋអាមេរិកនិងក្រូអិនឡង់តែប៉ុណ្ណោះ។

ពាក្យថា"អាមេរិចភាគខាងជើង"គឺសំដៅទៅលើបណ្តាប្រទេសនិងទឹកដីនៅភាគខាងជើងដូចជា៖ សហរដ្ឋអាមេរិក ប៊ឺមូដា សាំងព្យារនិងមីគូឡុង កាណាដា និងក្រូអិនឡង់។ ទោះបីជាពាក្យនេះមិនសម្តៅទៅលើតំបន់បង្រួបបង្រួមក៏ដោយ តំបន់ពាក់កណ្តាលអាមេរិក - កុំភាន់ច្រឡំជាមួយភាគកណ្តាលខាងលិចនិងអាមេរិកកណ្តាល - បានផ្តុំប្រទេសម៉ិកស៊ិក អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន។



                                     

3.1. ប្រវត្តិសាស្រ្ត ប្រវត្តិភូគព្ភសាស្រ្ត

ឡរ៉ង់ស៊ាគឺជាក្រាតុនបុរាណមួយដែលបង្កើតបានចេញជាស្នូលភូគព្ភសាស្រ្តនៃអាមេរិកខាងជើង។ វាបានកកើតឡើងនៅចន្លោះពី ១.៥ ទៅ ១.០ ពាន់លានឆ្នាំមុននៅក្នុងអំឡុងយុគសម័យប្រូតេរ៉ូសូអ៊ិច។ នៅចុងយុគសម័យប៉ាលេអូសូអ៊ិចរហូតដល់ដើមសម័យមេសូសូអ៊ិច អាមេរិកខាងជើងត្រូវបានភ្ជាប់ជាមួយនឹងទ្វីបដទៃទៀតដែលបង្កើតបានជាមហាទ្វីបមួយហៅថា ប៉ង់សៀ។ មូលហេតុមួយដែលនាំឱ្យកើតមានមហាទ្វីបប៉ង់សៀគឺមកពីជួរភ្នំអាបប៉ាឡាឈានដែលបានកកើតឡើងប្រហែល ៤៨០ លានឆ្នាំមុន ហើយសព្វថ្ងៃ ជួរភ្នំអាបប៉ាឡាឈានគឺស្ថិតនៅក្នុងចំណោមជួរភ្នំចំណាស់ជាងគេបំផុតនៅលើភពផែនដី។ នៅពេលប៉ង់សៀបានចាប់ផ្តើមប្រេះបែកបាក់ប្រហែលជា ២០០ លានឆ្នាំមុន ទ្វីបអាមេរិកខាងជើងក៏ក្លាយជាផ្នែកមួយនៃឡរ៉ាស៊ី។ ជួរភ្នំថ្ម និងជួរភ្នំភាគខាងលិចនៃទ្វីបក៏ចាប់ផ្តើមផុសឡើងនៅចន្លោះពី ៨០ និង ៥៥ លានឆ្នាំមុន ដែលគេហៅតាមឈ្មោះវិទ្យាសាស្រ្តថាឡារ៉ាម៉ាយ អូរ៉ូជេនី។ ចលនាបួរដីប៉ាណាម៉ាបានកើតឡើងពី ១២ ទៅ ១៥ លានឆ្នាំមុន ចលនាមួយនេះបានភ្ជាប់ទ្វីបអាមេរិកខាងជើងជាមួយនឹងទ្វីបអាមេរិកខាងត្បូង។ នៅកាលពី ១០,០០០ ឆ្នាំមុន បណ្តុំផ្ទាំងទឹកកកនៅអាមេរិកខាងជើងក៏ចាប់រលាយស្រកចុះដែលជាហេតុបង្កើតឱ្យមានបឹង និងទន្លេធំៗសព្វថ្ងៃ ឧទាហរណ៍៖ មហាបឹង។

អាមេរិកខាងជើងគឺជាប្រភពនៃអ្វីដែលមនុស្សជាតិដឹងអំពីរយៈកាលភូគព្ភសាស្ត្រ។ តំបន់ភូមិសាស្រ្តដែលសព្វថ្ងៃជាទឹកដីរបស់សហរដ្ឋអាមេរិកគឺសម្បូរទៅដោយប្រភេទផូស៊ីលនិងឆ្អឹងសត្វដាយណូស័រច្រើនជាងប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ បើយោងទៅតាមបាសាណិវិទូម្នាក់គឺលោកភីតធឺ ដតសុនបានឱ្យដឹង ទាំងអស់នេះគឺបានមកពីការសិក្សាពីស្រទាប់ដី អាកាសធាតុ និងភូមិសាស្រ្ត ធនធានមនុស្ស និងប្រវត្តិសាស្រ្ត។ តំបន់ស្ងួតដែលលាតត្រដាងនៅលើទ្វីបនេះគឺជាប្រភពនៃការសិក្សាអំពីយុគសម័យមេសូសូអ៊ិច។ ប្រភពស្រទាប់ផូស៊ីលដាយណូស័រនៅឯចុងសម័យសួរ៉ាស៊ីចដ៏សំខាន់គឺបានមកពីចលនាម៉ូរីសុនដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃសហរដ្ឋអាមេរិក។

                                     

3.2. ប្រវត្តិសាស្រ្ត សម័យមុនអាណានិគម

ជនជាតិដើមភាគតិចនៅទ្វីបអាមេរិចបានបង្កើតនិងជឿលើជំនឿជាច្រើនដែលជាអំណះអំណាងថាពួកគេមានវត្តមាននៅលើទឹកដីនេះចាប់តាំងពីទ្វីបនេះបានលិចឡើងមកម្លេះ ប៉ុន្តែវាគ្មានភស្តុតាងអ្វីដែលបញ្ជាក់ថាមានការវិវត្តរបស់មនុស្សនៅលើទ្វីបនេះឡើយ។ ចំណុចជាក់លាក់នៃការតាំងទីលំនៅដំបូងនៅលើទ្វីបអាមេរិចដោយជនជាតិអាស៊ីបុរាណគឺស្ថិតនៅក្រោមការស្រាវជ្រាវនិងការពិភាក្សានៅឡើយ។ ទ្រឹស្តីដែលពេញនិយមបំផុតគឺ ពូជមនុស្សដំបូងបានដើរប្រមាញ់ឆ្លងតាមប៊ីរីងហ្គីដែលជាដីភ្ជាប់ពីស៊ីប៊ឺរីខាងកើតទៅអាឡាស្កាពី ២៧,០០០ ទៅ ១៤,០០០ ឆ្នាំមុន។ ទស្សនៈដ៏ពេញនិយមមួយគឺ ជនជាតិអាមេរិកដំបូងគឺជាអ្នកដែលជិះទូកធ្វើដំណើរមកពីប៊ីរីងហ្គីមកទិសខាងកើតនៅប្រហែលពី ១៣,០០០ ឆ្នាំមុន ហើយក៏ចាប់បោះទីលំនៅនៅលើដែនដីថ្មីនេះក្នុងអំឡុងចុងយុគសម័យផ្ទាំងទឹកកកចុងក្រោយគឺប្រហែលជា ១២,៥០០ ឆ្នាំមុន។ ចម្លាក់ថ្មដ៏ចំណាស់ជាងគេបំផុតនៅអាមេរិកខាងជើងគឺមានអាយុកាលពី ១៥,០០០ ទៅ ១០,០០០ ឆ្នាំមុន។ ការសិក្សាស្រាវជ្រាវពីហ្សែននៃជនជាតិដើមនិងនរវិទ្យាបានឱ្យឃើញថា រលកនៃការធ្វើចំណាកស្រុកពីអាស៊ីមកអាមេរិកគឺមកតាមរយៈច្រកបេរីងនៅក្នុងយុគសម័យ ហូឡូសង់ ដើមបជ្ឈឹម។

មុនពេលចាប់ទាក់ទងជាមួយពួកអឺរ៉ុប ជនជាតិដើមនៃអាមេរិកខាងជើងត្រូវបានគេបែងចែកទៅតាមរបបគ្រង់គ្រងផ្សេងៗគ្នាជាច្រើនចាប់ពីក្រុមតូចៗនៃក្រុមគ្រួសារពីរ ឫ បីទៅជាចក្រភពធំៗ។ ពួកគេបានរស់នៅក្នុង"តំបន់វប្បធម៌"ផ្សេងៗពីគ្នាដែលទាក់ទងទៅនឹងភូមិសាស្ត្រនិងតំបន់ជីវសាស្រ្ត ហើយវាបានផ្តល់នូវការចង្អុលបង្ហាញពីរបៀបរស់នៅដ៏សំខាន់របស់ជនជាតិដើមទាំងនោះ។ យើងក៏អាចបែងចែកក្រុមជនជាតិដើមទាំងនោះបានទៅតាមអំបូរភាសារបស់ពួកគេផងដែរ។ ក៏ប៉ុន្តែ ជនជាតិដែលនិយាយភាសាដូចគ្នាមិនសុទ្ធតែចែករំលែកវប្បធម៌ជាមួយគ្នានោះទេ ឫក៏ជាមិត្តនឹងគ្នាឡើយ។

វប្បធម៌ជាច្រើនរបស់ជនជាតិដើមនៅអាមេរិកខាងជើងត្រូវបានផ្លាស់ប្តូរ ឫប្រែប្រួលនៅក្នុងរយៈពេល ១,០០០ ឆ្នាំនេះ។ វប្បធម៌ដែលទើបតែរកឃើញហើយចាត់ទុកថាចំណាស់ជាងគេនៅអាមេរិកខាងជើងគឺវប្បធម៌ក្លូវីស ឆ្នាំ៩៥៥០–៩០៥០ មុនគ.ស ដែលមានទីតាំងនៅរដ្ឋញូវម៉ិកស៊ិកសព្ងថ្ងៃ។ ក្រុមវប្បធម៌ភាគខាងត្បូងនៅអាមេរិកខាងជើងគឺទទួលខុសត្រូវចំពោះការដាំដុះដំណាំរួមផ្សំជាច្រើនដែលបច្ចុប្បន្នត្រូវបានគេដាំប្រើប្រាស់នៅជុំវិញពិភពលោកដូចជា ប៉េងប៉ោះ ម្ទេស និងពោត.។ ជាលទ្ធផលនៃការបណ្តុះនិងការអភិវឌ្ឍន៍វិស័យកសិកម្មនៅផ្នែកខាងត្បូង វាក៏ក្លាយជាផ្នែកមួយដែលសម្បូរទៅដោយវប្បធម៌សំខាន់ៗជាច្រើន។ ក្រុមពួកម៉ាយ៉ាបានបង្កើតប្រព័ន្ធសរសេរអក្សរ បានសាងសង់ពីរ៉ាមីតនិងប្រាសាទធំៗ បង្កើតប្រតិទិនដ៏គួរឱ្យពិបាកនឹងយល់ ហើយបានបង្កើតមនោភាពនៃលេខសូន្យប្រហែលនៅអំឡុងឆ្នាំ ៤០០ នៃគ.ស។

ឯកសារដែលបានកត់ទុកដំបូងបង្អស់របស់ជនជាតិអឺរ៉ុបចំពោះអាមេរិកខាងជើងគឺនៅក្នុងសាហ្កាណសដែលក្នុងនោះគេបានហៅទ្វីបនេះថាវីនឡង់។ រឿងដំបូងៗដែលគេបានដឹងនៃការភ្ជាប់ទាក់ទងឆ្លងសមុទ្រដោយពួកអឺរ៉ុបនិងទឹកដីអាមេរិកខាងជើងត្រូវបានចុះបរិច្ឆេទនៅអំឡុងឆ្នាំ ១,០០០ នៃគ.ស។ ទីតាំងនោះគឺស្ថិតនៅភាគខាងជើងបំផុតនៃកោះដែលមានឈ្មោះថាញូវហ្វោនឡង់ដែលបានផ្តល់ភស្តុតាងដែលមិនអាចប្រកែកបានចំពោះការមកដល់នៃពួកណស។ អ្នករុករកជនជាតិណស ឈ្មោះ លីវ អេរីកសុន ឆ្នាំ ៩៧០-១០២០ គ.ស ត្រូវបានគេគិតថាបានធ្វើដំណើរទៅដល់តំបន់នោះ។ អេរីកសុន និងមនុស្សរបស់លោកគឺជាជនជាតិអឺរ៉ុបដំបូងគេដែលបានបោះជើងជាន់លើទឹកដីអាមេរិកខាងជើង។

នៅពេលពួកសញ្ជ័យអេស្ប៉ាញបានមកដល់ វប្បធម៌របស់ជនជាតិម៉ាយ៉ាគឺនូវតែមានវត្តមាននៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកនិងប្រទេសក្វាតេម៉ាឡា។ ប៉ុន្តែអំណាចនយោបាយរបស់ពួកគេត្រូវបានប្រគល់ទៅឱ្យចក្រភពអាស៍តិក រាជធានីពួកគេត្រូវបានផ្លាស់ប្តូរទៅភាគខាងជើងទៅនៅក្នុងតំបន់ជ្រលងភ្នំម៉ិកស៊ិក។ អាណាចក្រអាស៍តិកក៏ត្រូវបានធ្លាក់នៅក្រោមការត្រួតត្រារបស់ចក្រភពអេស្ប៉ាញនៅក្នុងឆ្នាំ១៥២១។

                                     

3.3. ប្រវត្តិសាស្រ្ត សម័យអាណានិគម

នៅក្នុងអំឡុងយុគសម័យនៃការរុករក ពួកអឺរ៉ុបបានរកឃើញទ្វីបអាមេរិកហើយក៏ចូលមកកាន់កាប់ផ្នែកនីមួយៗនៃអាមេរិកខាងជើង។ ចំពោះការមកដល់របស់ពួកគេនៅក្នុង"ពិភពថ្មី" ចំនួនជនជាតិអ្នកម្ចាស់ស្រុកក៏បានធ្លាក់ចុះភ្លាមៗ ដោយសារតែជម្លោះប្រយុទ្ធនឹងអ្នកឈ្លានពាន និងការនាំចូលនៃរោគជំងឺផ្សេងៗពីទ្វីបអឺរ៉ុប។ វប្បធម៌ជនជាតិដើមអាមេរិកក៏ចាប់ផ្លាស់ប្តូរ ហើយឥទ្ធិពលនយោបាយរបស់ពួកគេក៏បានបាត់បង់។ ក្រុមភាសាជាច្រើនបានរលាយ ហើយខ្លះវិញបានទទួលការផ្លាស់ប្តូរច្រើន។ ឈ្មោះនិងវប្បធម៌ដែលជនជាតិអឺរ៉ុបបានកត់ត្រាមិនចាំបាច់ដូចគ្នានឹងឈ្មោះដែលពួកគេបានប្រើរយៈពេលពីរ បីជំនាន់មុន ឬឈ្មោះដែលបានប្រើសព្វថ្ងៃនេះទេ។

ចក្រភពអង់គ្លេស អេស្បាញ និងបារាំងបានកាន់កាប់ទឹកដីភាគច្រើននៅអាមេរិកខាងជើង។ នៅចុងសតវត្សទី១៨ និងដើមសតវត្សទី១៩ ចលនាឯករាជ្យបានរីកសាយនៅពាសពេញផ្ទៃទ្វីប ដែលជាកត្តានាំឱ្យកើតមានប្រទេសមួយចំនួនដែលមានអធិបតេយ្យភាពរហូតមកដល់ពេលសព្ងថ្ងៃនេះ។ អាណានិគមទាំង១៣ របស់អង់គ្លេសនៅភាគខាងកើតនៃទ្វីបបានប្រកាសឯករាជ្យក្នុងឆ្នាំ១៧៧៦ ដោយមានឈ្មោះជាផ្លូវការថាសហរដ្ឋអាមេរិក។ ប្រទេសកាណាដាក៏ត្រូវបានបង្កើតឡើងពីការបង្រួបបង្រួមទឹកដីភាគខាងជើងដែលគ្រប់គ្រងដោយអង់គ្លេសនិងបារាំង។ អេស្បាញថ្មី ដែលជាទឹកដីមួយ លាតសន្ធឹងពីភាគខាងត្បូងសហរដ្ឋអាមេរិករហូតដល់អាមេរិកកណ្តាលបានប្រកាសឯករាជ្យនៅឆ្នាំ១៨១០ ហើយបានក្លាយជាចក្រភពម៉ិកស៊ិកទីមួយ។ នៅឆ្នាំ១៨២៣ អតីតឧត្តមសេនីយឯកនៃក្វាតេម៉ាឡាដែលកាលនោះជាផ្នែកមួយនៃចក្រភពម៉ិកស៊ិក បានក្លាយជារដ្ឋឯករាជ្យដំបូងគេនៅអាមេរិកកណ្តាលដោយមានឈ្មោះជាផ្លូវការថា សហខេត្តអាមេរិកកណ្តាល។

គម្រោងជាង ៣ ឆ្នាំលើប្រឡាយប៉ាណាម៉ា នៅទីបំផុតក៏សម្រេចបានភ្ជាប់ទឹកសមុទ្រអាត្លង់ទិកជាមួយនឹងទឹកសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំ១៩១៣ ដែលបានធ្វើឱ្យអាមេរិកខាងជើងក្លាយជាទ្វីបដាច់ពីអាមេរិកខាងត្បូង។



                                     

4. ភូមិសាស្រ្ត

អាមេរិកខាងជើងគឺគ្របដណ្តប់ដែនដីភាគខាងជើងនៃទ្វីបអាមេរិកទាំងមូល ជាទូទៅត្រូវបានគេសម្តៅហៅថា ពិភពថ្មី អឌ្ឍគោលខាងលិច ឫអាមេរិក អ្នកខ្លះបានចាត់ទុកអាមេរិកជាទ្វីបតែមួយ ដោយមានអាមេរិកខាងជើងជាឧបទ្វីប។ ដីតែមួយគត់ដែលតភ្ជាប់ពីអាមេរិកខាងជើងទៅកាន់អាមេរិកខាងត្បូងគឺនៅ ស្ពានកោះដារាន / ស្ពានកោះប៉ាណាម៉ា។ ទ្វីបនេះត្រូវបានកំណត់ព្រំដែននៅភាគអាគ្នេយ៍គឺនៅឯដែនទឹកដារីអិននៅតាមបណ្តោយព្រំដែនប្រទេសកូឡុំប៊ី–ប៉ាណាម៉ា ដោយអ្នកភូមិសាស្ត្រភាគច្រើន ដូចនេះដែនដីរបស់ប្រទេសប៉ាណាម៉ាស្ទើរទាំងអស់គឺស្ថិតនៅភាគអាមេរិកខាងជើង។ ក៏ប៉ុន្តែ អ្នកភូគព្ភវិទ្យាខ្លះបានកំណត់យកព្រំដែនអាមេរិកខាងជើងនៅត្រឹមដីកោះតេវនតេប៊ិក ប្រទេសម៉ិលស៊ិក ចំណែកអាមេរិកកណ្តាលគឺលាតសន្ធឹងពីប៉ាណាម៉ារហូតដល់ដើមទ្វីបអាមេរិកខាងត្បូង។ ជាទូទៅ កោះការ៉ាប៊ីន ឫឥណ្ឌាខាងលិច ត្រូវបានគេចាត់ទុកថាជាផ្នែកនៃអាមេរិកខាងជើង។ ឆ្នេរសមុទ្រទ្វីបគឺមានប្រវែងវែង និងមានលក្ខណៈមិនទៀងទាត់។ ឈូងសមុទ្រម៉ិកស៊ិកគឺជាទឹកសមុទ្រធំជាងគេបំផុតនៅទ្វីបនេះ បន្ទាប់មកគឺឆ្នេរហាដសុន។ ប្រភពទឹកសមុទ្រសំខាន់ៗផ្សេងទៀតមាន ឈូងសមុទ្រសាន់ឡរេន និងឈូសសមុទ្រកាលីហ្វញ៉ា។ មុនពេលដីកោះអាមេរិកកណ្តាលលិចឡើង តំបន់នេះពីដើមគឺស្ថិតនៅក្រោមទឹក។

នៅជុំវិញទ្វីបនេះគឺសម្បូរទៅដោយកោះជាច្រើន កោះសំខាន់ៗមានដូចជា ប្រជុំកោះអាកទិក កោះបាហាម៉ា កោះទួក និងកៃកូស ប្រជុំកោះអាឡិចសាន់ដឺ និងកោះរាប់រយរាប់ពាន់ទៀតនៅឯឆ្នេរសមុទ្រអង់គ្លេសកូឡុំប៊ី និងញូវហ្វោនឡង់។ កោះហ្រ្គីនឡែន ជាផ្នែកមួយនៃប្រទេសដាណឺម៉ាក គឺជាកោះធំជាងគេ ហើយមានទីតាំងស្ថិតនៅលើផ្លាកតិកតូនិកជាមួយនឹងអាមេរិកដែរ ដែលគេតែងហៅថាផ្លាកអាមេរិកខាងជើង ហើយតាមភូមិសាស្រ្ត វាជាគឺស្ថិតនៅជាផ្នែកមួយនៃអាមេរិកខាងជើង។ នៅក្នុងន័យភូគព្ភសាស្រ្ត កោះប៊ឺមូដាមិនមែនជាផ្នែកមួយនៃទ្វីបអាមេរិកទេ ប៉ុន្តែជាកោះមហាសមុទ្រមួយដែលលិចឡើងពីលើក្រហែងនៃកំពូលអាត្លង់ទិកកណ្តាលកាលពី ១០០ លានឆ្នាំមុន។ ដីគោកដែលនៅជិតកោះនេះបំផុតគឺខេបហេតឺរ៉ាស រដ្ឋការ៉ូលីណាខាងជើង។ ទោះជាយ៉ាងណាក៏ដោយ ប៊ឺមូដាត្រូវបានគេគិតថាជាផ្នែកមួយនៃអាមេរិកខាងជើង ព្រោះថានៅក្នុងប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌, ប៊ឺមូដានតែងតែមានលក្ខណៈស្រដៀងនឹងរដ្ឋអាមេរិកមួយចំនួន និងផ្នែកផ្សេងៗទៀតនៃទ្វីប។

ដែនដីអាមេរិកខាងជើងស្ទើរទាំងអស់គឺសុទ្ធតែស្ថិតនៅលើផ្លាកអាមេរិកខាងជើង។ ផ្នែកនៃបាហាម៉ិកស៊ិក និងរដ្ឋកាលីហ្វញ៉ាដែលមានទីក្រុងសំខាន់ៗដូចជាសានឌីអេហ្គោ ឡូស​អាន់​ជ័រ​លេស សាន់តាគ្រុសគឺមានទីតាំងស្ថិតនៅលើគែមភាគខាងកើតនៃផ្លាកប៉ាស៊ីហ្វិក។ ផ្នែកខាងត្បូងនៃទ្វីបនិងដែនដីឥណ្ឌីខាងលិចភាគច្រើនគឺស្ថិតនៅលើផ្លាកការ៉ាប៊ីន។ ទ្វីបនេះអាចត្រូវបានបែងចែកជាបួនតំបន់ធំៗ តំបន់នីមួយៗនៅមានអនុតំបន់ជាច្រើនទៀត ដូចជា៖ មហាវាលតំបន់ដែលលាតសន្ធឹងពីឈូងសមុទ្រម៉ិកស៊ិកទៅដល់តំបន់អាកទិកនៃប្រទេសកាណាដា, តំបន់ភ្នំខាងលិចមាន ភ្នំរ៉កគី មហាតំបន់បាស៊ីន កាលីហ្វញ៉ា និងអាឡាស្កា, តំបន់ខ្ពស់រាបនៃទិសឥសាន្តប្រទេសកាណាដា និងបណ្តុំតំបន់ទិសខាងកើត។ ប្រទេសម៉ិកស៊ិកដែលមានតំបន់ខ្ពង់រាបដ៏វែងស្ថិតនៅភាគខាងលិច ប៉ុន្តែតំបន់វាលឆ្នេរសមុទ្រខាងកើតមិនលាតសន្ធឹងរហូតដល់ទៅទិសខាងត្បូងតាមបណ្តោយឈូងសមុទ្រឡើយ។

                                     

5.1. ភូគព្ភសាស្រ្ត ភូគព្ភសាស្រ្តប្រទេសកាណាដា

តាមភូគព្ភសាស្រ្ត ទឹកដីកាណាដាបច្ចុប្បន្នគឺជាតំបន់ដ៏ចំណាស់បំផុតនៅលើពិភពលោកដោយដែនដីកាណាដាជាងពាក់កណ្តាលគឺជាថ្មដែលបន្សល់ពីសម័យបុរេកំប៊្រីយៀង, ដែនថ្មទាំងនោះបានស្ថិតលើសកម្រិតទឹកសមុទ្រចាប់តាំងពីដើមសម័យប៉ាលេអូសូអ៊ិចមកម្លេះ។ ចំណែកឯធនធានរ៉ែនៅកាណាដាវិញគឺមានលក្ខណៈចម្រុះនិងធំសម្បើម។ នៅតាមតំបន់ផែងកាណាដា និងតំបន់ភាគខាងជើង គឺសម្បូរទៅដោយរ៉ែដូចជា៖ រ៉ែដែក នីកែល ស័ង្កសី ទង់ដែង មាស សំណ ម៉ូលីដែន និងអ៊ុយរ៉ានីញូមជាដើម។ ការជីកយកបណ្តុំរ៉ែពេជ្រត្រូវបានប្រព្រឹត្តិធ្វើឡើងនាពេលថ្មីៗនេះនៅឯផ្នែកអាកទិក ដែលធ្វើឱ្យកាណាដាក្លាយជាអ្នកផលិតរ៉ែធំបំផុតលើពិភពលោក។ នៅតាមតំបន់ផែងប្រទេសកាណាដា គេឃើញមានស្ថានីយក្រុងទាញយករ៉ែជាច្រើន។ ក្រុងដែលល្បី និងធំជាងគេគឺក្រុងស៊ុតប្យូរីក្នុងខេត្តអនតារីយ៉ូ។ ស៊ុតប្យូរីគឺជាប្រភពប្រមូលយករ៉ែនៅក្នុងខែលកាណាដាចាប់តាំងពីមានភស្តុតាងសំខាន់ៗមកថាអាងទឹកស៊ុតប្យូរីគឺជាអណ្តូងរ៉ែអាចម៍ផ្កាយបុរាណមួយ។ នៅក្បែរក្រុងស៊ុតប្យូរីគឺមានកន្លែងមួយដែលគេហៅថា ដែនចម្លែកតាម៉ាហ្កាមីម៉ាញេទិក ដែលមានភាពស្រដៀងគ្នាទៅនឹងអាងទឹកស៊ុតប្យូរីដែរ។ ដែកចម្លែកម៉ាញេទិចរបស់វាគឺប្រហាក់ប្រហែលនឹងអាងទឹកស៊ុតប្យូរី ដូច្នេះហើយវាអាចជាអណ្តូងរ៉ែដែលសម្បូរជាតិដែកទី២ នៅកាណាដា។ ខែលកាណាដានោះត្រូវបានគ្របដណ្ដប់ដោយព្រៃធរណីយ៉ាងច្រើនដែលជាប្រភពកម្រៃដល់ឧស្សាហកម្មកាប់ឈើដ៏សំខាន់មួយ។

                                     

5.2. ភូគព្ភសាស្រ្ត ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក

រដ្ឋអាមេរិកថ្នាក់ទាបចំនួន ៤៨ អាចត្រូវបានបែងចែកជាខេត្តរូបភូមិសាស្រ្តចំនួន ៥ ដូចជា៖

  • វាលឆ្នេរសមុទ្រ
  • ជួរភ្នំអាមេរិក
  • តំបន់ជាប់ខែលកាណាដា គឺផ្នែកខាងជើងនៃម៉ីតវេសរបស់ ស.រ.អ
  • ទីលានថេរភាព
  • អូរ៉ូហ្សែនក្រវាត់ភ្នំអាបប៉ាឡាឈាន

ភូគព្ភសាស្រ្តរដ្ឋអាឡាស្កាគឺសម្បូរទៅដោយជួរភ្នំ ចំណែកឯរដ្ឋហាវ៉ៃវិញគឺមានភ្នំភ្លើងនីអូហ្សែនដែលបានផ្ទុះហើយ។

                                     

5.3. ភូគព្ភសាស្រ្ត ភូគព្ភសាស្រ្តអាមេរិកកណ្តាល

តាមភូគព្ភសាស្រ្ត អាមេរិកកណ្តាលគឺសម្បូរទៅដោយភ្នំភ្លើងសកម្មជាច្រើន និងមានគ្រោះរញ្ជួយដីកើតឡើងពីមួយពេលទៅមួយពេល។ នៅឆ្នាំ១៩៧៦ ប្រទេសក្វាតេម៉ាឡាបានទទួលរងនឹងគ្រោះរញ្ជួយដីដ៏ធំមួយ ដែលបានសម្លាប់មនុស្សប្រមាណ ២៣,០០០ នាក់។ ម៉ាណាក្វា, រដ្ឋធានីនៃប្រទេសនីការ៉ាក្វា ត្រូវបានរងនឹងគ្រោះរញ្ជួយដីនៅក្នុងឆ្នាំ១៩៣១ និងឆ្នាំ១៩៧២, ឆ្នាំចុងក្រោយនេះ ១៩៧២ វាបានធ្វើឱ្យមនុស្សស្លាប់ប្រមាណ ៥,០០០ នាក់។ គ្រោះរញ្ជួយដីចំនួន ៣ បានបំផ្លិចបំផ្លាញប្រទេសអែលសាវ៉ាឌ័រ, មួយក្នុងឆ្នាំ១៩៨៦ និងពីរនៅក្នុងឆ្នាំ២០០១; រញ្ជួយដីមួយទៀតបានបំផ្លាញភាគខាងជើងនិងកណ្តាលប្រទេសកូស្តារីកាក្នុងឆ្នាំ២០០៩ ហើយបានសម្លាប់មនុស្សយ៉ាងតិច ៣៤ នាក់ ហើយនៅឆ្នាំ២០០៩ ដូចគ្នានេះដែរ ប្រទេសហុងឌូរ៉ាសក៏ទទួលរងគ្រោះរញ្ជួយដីដែរ ដែលធ្វើឱ្យមានមនុស្សស្លាប់ ៧ នាក់។

ការបន្ទុះភ្នំភ្លើងនៅតំបន់ទាំងនេះត្រូវបានចាត់ទុកថាជារឿងសាមញ្ញ។ នៅឆ្នាំ១៩៦៨ ភ្នំភ្លើងអារេណលក្នុងប្រទេសកូស្តារីកាបានផ្ទុះហើយសម្លាប់មនុស្សចំនួន ៨៧ នាក់។ ដីជីជាតិដែលបានមកពីកម្អែភ្នំភ្លើងបានទ្រទ្រង់ចិញ្ចឹមបណ្តុំប្រជាកសិករនៅតាមតំបន់ខ្ពង់រាប។

អាមេរិកកណ្តាលគឺសម្បូរទៅដោយជួរភ្នំ ហើយជួរភ្នំដែលវែងបំផុតនោះគឺ ស៊ីអេរ៉ាម៉ាដ្រេដឺឈាផាស។ នៅតាមជួរភ្នំទាំងនោះគឺមានជ្រលងជីជាតិជាច្រើនសមស្របសម្រាប់ប្រជាជន, តាមការពិត ប្រជាជនភាគច្រើននៅប្រទេសហុងឌូរ៉ាស កូស្តារីកា និងក្វាតេម៉ាឡា គឺមានទីលំនៅនៅតាមជ្រលងជួរភ្នំទាំងនោះ។ ជ្រលងទាំងនោះជាកន្លែងនៃផលកាហ្វេ សណ្តែក និងដំណាំជាច្រើនៗផ្សេងទៀត។



                                     

6. អាកាសធាតុ

អាមេរិកខាងជើងគឺជាទ្វីបដ៏ធំមួយហួសពីរង្វង់អាកទិកនិងតំបន់ត្រូពិកខាងជើង។ ហ្គ្រីនឡែនហើយនិងខែលប្រទេសកាណាដាគឺជាវាលទុនដ្រា វាលឥតដើមឈើនៅរង្វង់តំបន់អាកទិក ដែលមានសីតុណ្ហភាពជាមធ្យមចាប់ពី ១០ ទៅ ២០ °C ពី ៥០ ទៅ ៦៨ °F ប៉ុន្តែផ្នែកកណ្តាលនៃកោះហ្គ្រីនឡែនគឺផ្សំឡើងដោយផ្ទាំងទឹកកកដ៏ធំ។ វាលទុនដ្រាបានគ្របដណ្តប់នៅលើផ្ទៃប្រទេសកាណាដា រហូតដល់ត្រឹមព្រំដែនភ្នំរ៉កគី បន្តពីភ្នំរ៉កគីចូលរដ្ឋអាឡាស្កា ហើយ ទៅទិសខាងត្បូង ឈប់ត្រឹមចុងខែលកាណាដា ពោលគឺនៅក្បែរតំបន់មហាបឹង។ អាកាសធាតុនៅភាគខាងលិចនៃតំបន់ខាស្កេតត្រូវបានគេពណ៌នាថា ជាអាកាសធាតុក្តៅបង្គួរ ដែលមានភ្លៀងធ្លាក់មធ្យម ២០ អ៊ិន្ឈ៍ inch ស្មើនឹង ៥១០ មម។ អាកាសធាតុនៅតំបន់ឆ្នេរកាលីហ្វ័រញ៉ាត្រូវបានគេពណ៌នាថា ដូចនឹងអាកាសធាតុនៅតំបន់មេឌីទែរ៉ាណេដែរ ដែលមានសីតុណ្ហភាពជាមធ្យមនៅក្នុងទីក្រុងដូចជាសានហ្វ្រានស៊ីស្កូមានចាប់ពី ៥៧ ដល់ ៧០ °F ១៤ ដល់ ២១ °C ក្នុងរយៈពេលពេញមួយឆ្នាំ។

ពីឆ្នេរសមុទ្រខាងកើតទៅដល់ផ្នែកខាងកើតនៃរដ្ឋដាកូតាខាងជើងនិងបន្តទៅដល់រដ្ឋកាន់សាស់ គឺមានអាកាសធាតុសើម ហើយបរិមាណទឹកភ្លៀងប្រចាំឆ្នាំគឺច្រើន ដូចនៅទីក្រុងញូវយ៉កដែលមានបរិមាណទឹកភ្លៀងជាមធ្យមគឺ ៥០ អ៊ិន្ឈ៍ ១,៣០០ មម។ ចាប់ពីព្រំប្រទល់ខាងត្បូងនៃអាកាសធាតុសើមហើយលាតសន្ធឹងទៅឈូងសមុទ្រម៉ិកស៊ិក គឺមានអាកាសធាតុត្រូពិក។ ក្នុងតំបន់នេះមានទីក្រុងសើមបំផុតប្រចាំសហរដ្ឋអាមេរិកដែលមានទឹកភ្លៀងប្រចាំឆ្នាំឈានដល់ ៦៧ អ៊ិន្ឈ៍ ១,៧០០ មម ជាពិសេសគឺនៅទីក្រុងម៉ូបាលនៃរដ្ឋអាល់ឡាបាម៉ា។ ចាប់ពីព្រំប្រទល់នៃតំបន់សើមនិងតំបន់ត្រូពិកទៅគឺមានតំបន់ក្តៅស្ងួតបំផុតនៃទ្វីប តំបន់ទាំងនោះមាន៖ ខាស្កេតស៊ីអេរ៉ាណេវ៉ាដា ចុងខាងត្បូងឌូរ៉ង់ហ្កោ ផ្នែកខាងជើងជាប់នឹងព្រំដែនអាកាសធាតុទុនដ្រា តំបន់វាលស្មៅនិងវាលខ្សាច់។ អាកាសធាតុខ្ពស់ ភ្នំ បានកាត់ពីទិសខាងជើងទៅទិសខាងត្បូងនៃទ្វីបដែលជាកន្លែង/តំបន់ដែលមានអាកាសធាតុត្រូពិចឬអាកាសធាតុក្តៅកើតឡើងនៅខាងក្រោមត្រូពិកដូចជានៅផ្នែកកណ្តាលប្រទេសម៉ិកស៊ិក និងក្វាតេម៉ាឡា។ អាកាសធាតុត្រូពិកលេចឡើងនៅក្នុងតំបន់កោះនិងនៅតាមឧបទ្វីប។ ជាធម្មតាគឺប្រភេទតំបន់សាវ៉ានណាដែលមានភ្លៀងនិងសីតុណ្ហភាពខ្ពស់ជាប់គ្នាពេញមួយឆ្នាំ។ វាត្រូវបានរកឃើញនៅក្នុងប្រទេសនិងរដ្ឋនានាដូចជា៖ នៅសមុទ្រការ៉ាប៊ីន ឬនៅខាងត្បូងឈូងសមុទ្រម៉ិកស៊ិក និងមហាសមុទ្រប៉ាស៊ីហ្វិក។

                                     

7. បរិស្ថានវិទ្យា

ពពួកសត្វនៅអាមេរិកខាងជើងរួមមាន៖ ក្របីអាមេរិកាំង ខ្លាឃ្មុំខ្មៅ ឆ្កែវាលស្មៅ មាន់ទួរគី ប្រងហន រាគគូន កូយ៉ូទី និងមេអំបៅរាជ។

រុក្ខជាតិដែលគួរឱ្យកត់សំគាល់ដែលត្រូវបានគេរកឃើញនៅទ្វីបអាមេរិកខាងជើងរួមមាន៖ តូបាកូ ពោត ល្ពៅ ប៉េងប៉ោះ ផ្កាឈូករ័ត្ន ប៊្លូប៊ឺរី អាវ៉ូកាដូ កប្បាស ម្ទេសផ្លោក និងវ៉ានីឡា។

                                     

8. ប្រជាសាស្រ្ត ឫអត្រានុកូសាស្រ្ត

តាមសេដ្ឋកិច្ច ប្រទេសកាណាដា និងសហរដ្ឋអាមេរិកគឺជាប្រទេសមានជាងគេនិងរីកចម្រើនបំផុតនៅទ្វីបអាមេរិកខាងជើងបន្ទាប់មកគឺប្រទេសម៉ិកស៊ិកដែលទើបតែក្លាយជាប្រទេសឧស្សាហកម្មថ្មី។ បណ្តាប្រទេសនៅអាមេរិកកណ្តាលនិងតំបន់ការ៉ាប៊ីនគឺស្ថិតក្នុងកម្រិតផ្សេងៗគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងមនុស្ស។ ឧទាហរណ៍៖ ប្រទេសកោះតូចៗមួយចំនួននៅតំបន់ការ៉ាប៊ីនដូចជាបាដាដ, ទ្រីនីដាត និងតូបាហ្គោ ហើយនិងអង់ទីក្វា និងបាប៊ូដា សុទ្ធតែមានផលិតផលក្នុងស្រុកសរុបខ្ពស់ជាងប្រទេសម៉ិចស៊ិកដោយសារតែមានចំនួនប្រជាជនតូចជាង។ ប៉ាណាម៉ានិងកូស្តារីកាគឺជាប្រទេសដែមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស និង ផ.ស.ស ខ្ពស់ជាងគេនៅអាមេរិកកណ្ដាល។ ទោះជាមានប្រភពធនធានប្រេងកាត និងរ៉ែច្រើននៅលើកោះហ្រ្គីនឡែនក្តី ធនធានទាំងអស់នោះគឺគេមិនទាន់បានទាញយកមកប្រើប្រាស់បាននោះឡើយ។ ហើយសេដ្ឋកិច្ចកោះមួយនេះគឺត្រូវពឹងផ្អែកទៅលើ ការនេសាទ វិស័យទេសចរណ៍ និងការឧបត្ថម្ភធនពីប្រទេសដាណឺម៉ាក តែទោះជាយ៉ាងណា កោះមួយនេះនូវតែមានការអភិវឌ្ឍន៍ខ្ពស់។

តាមប្រជាសាស្រ្ត ជនជាតិអាមេរិកាំងខាងជើងគឺមានលក្ខណៈបែបចម្រុះ។ ក្រុមសំខាន់ៗបីនៅលើទ្វីបនេះគឺ៖ ជនជាតិស្បែកស ជនមេស្ទីសូ និងជនជាតិស្បែកខ្មៅ។ អាមេរិកខាងជើងក៏មានជនជាតិដើមភាគតិចនិងជនជាតិអាស៊ីច្រើនគួរសមផងដែរ។

                                     

8.1. ប្រជាសាស្រ្ត ឫអត្រានុកូសាស្រ្ត ភាសា

ភាសាដែលនិយមបំផុតនៅទ្វីបមួយនេះគឺ ភាសាអង់គ្លេស អេស្ប៉ាញ និងបារាំង។ ភាសាដាណឺម៉ាកក៏មានគេនិយាយច្រើនគួរសមដែរនៅកោះគ្រីនឡែន ហើយកោះតូចៗមួយចំនួននៅការ៉ាប៊ីនក៏មានប្រជាជននិយាយភាសាហូឡង់ទៀតផង។ ប្រទេសដែលមានទីតាំងនៅភាគខាងត្បូងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងអាមេរិកណ្តាល គឺច្រើននិយមនិយាយភាសាអេស្ប៉ាញ។

ភាសាបារាំងបានដើរតួយ៉ាងសំខាន់ហើយត្រូវបានគេនិយាយជាទូទៅតាមតំបន់មួយចំនួននៅអាមេរិកខាងជើង។ វាគឺជាភាសាទីពីរនៅក្នុងប្រទេសកាណាដា, ជាពិសេសគឺនៅក្នុងខេត្តកេបិច ដែលប្រជាជនប្រមាណ ៩៥% ចេះនិយាយភាសាបារាំង។ រដ្ឋល្វីហ្ស៊ីណាគឺជារដ្ឋតែមួយគត់នៅសហរដ្ឋអាមេរិកដែលគេនិយមនិយាយភាសាបារាំង។ ប្រទេសមួយចំនួននៅការ៉ាប៊ីន ក៏បានទទួលស្គាល់ភាសាបារាំងជាភាសាខ្លួនផងដែរ ប្រទេសដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺប្រទេសហៃទី និងហ្សង់លូស៊ីអា។

                                     

8.2. ប្រជាសាស្រ្ត ឫអត្រានុកូសាស្រ្ត សាសនា

គ្រិស្តសាសនាគឺជាសាសនាធំបំផុតនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវភ្យូក្នុងឆ្នាំ២០១២ បានបង្ហាញឱ្យឃើញថា ប្រជាជនប្រមាណ ៧៧% បានចាត់ទុកខ្លួនគេជាគ្រិស្តសាសនិក។ គ្រិស្ទសាសនាក៏ជាសាសនាគេនិយមកាន់ផងដែរនៅក្នុងទឹកដីឥស្សរភាពទាំង ២៣ នៅអាមេរិកខាងជើង។ សហរដ្ឋអាមេរិកមានចំនួនប្រជាជនដែលប្រកាន់គ្រីស្ទសាសនាច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានអ្នកកាន់សាសនាគ្រឹស្តជិត ២៤៧ លាននាក់ ៧០%។ ប្រទេសម៉ិកស៊ិកមានចំនួនអ្នកកាន់សាសនាកាតូលិកច្រើនជាងគេលំដាប់ទី ២ លើពិភពលោក ដោយនៅពីក្រោយប្រទេសប្រេស៊ីល។ ការសិក្សាពីឆ្នាំ២០១៥ បានប៉ាន់ស្មានថា អ្នកជឿសាសនាគ្រិស្តប្រហែល ៤៩៣,០០០ នាក់នៅអាមេរិកខាងជើងគឺសុទ្ធតែមានប្រវត្តិមកពីសាសនាមូស្លីម។

យោងទៅតាមការសិក្សាដដែរនេះបានឱ្យឃើញថា អ្នកដែលគ្មានជំនឿសាសនាគឺមានប្រហែល ១៧% នៃប្រជាជនសរុបនៅសហរដ្ឋ និងកាណាដា។ ២៤% ជាអ្នកមិនជឿជំនឿសាសនានៅក្នុងសហរដ្ឋអាមេរិក និង ២៤% ទៀតគឺនៅកាណាដា។

ប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិកមានទទួលសមាគមសាសនាជាច្រើនដូចជា ជីហ្វ ៦ លាននាក់ ឫស្មើនឹង ១.៨% ពុទ្ធសាសនិក ៣,៨ លាននាក់ ស្មើនឹង ១.១% និងមូស្លីម ៣,៤ លាននាក់ ស្មើនឹង ១.០%។ ចំនួនអ្នកកាន់សាសនាជីហ្វធំបំផុតគឺមាននៅសហរដ្ឋអាមេរិក ប្រមាណ ៥.៤ លាននាក់ កាណាដា ៣៧៥,០០០ នាក់ និងម៉ិកស៊ិក ៦៧,៤៧៦ នាក់។ សហរដ្ឋអាមេរិកមានសមាគមមូស្លីមធំបំផុតនៅអាមេរិកខាងជើងដោយមានចំនួន ២,៧ នាក់ ដែលស្មើនឹង ០.៩% នៃប្រជាជនសរុប ប្រទេសកាណាដាវិញមានចំនួន ១ លាននាក់ ឫស្មើនឹង ៣.២% នៃប្រជាជនសរុប ចំណែកឯប្រទេសម៉ិកស៊ិកវិញមានចំនួនមូស្លីមប្រមាណ ៣,៧០០ នាក់។ នៅឆ្នាំ២០១២ កាសែត ស-ទ សានឌីអេហ្គោ បានធ្វើការប៉ានស្មាន់ថា អ្នកដែលអនុវត្តតាមសាសនាព្រះពុទ្ធមានប្រមាណ ១,២ លាននាក់ ហើយ ៤០% នៃអ្នកទាំងនោះគឺមានទីលំនៅក្នុងរដ្ឋការ៉ូលីណាខាងត្បូង។

សាសនាដែលគេនិយមកាន់ច្រើនជាងគេនៅអាមេរិកកណ្តាលគឺសាសនាគ្រិស្ទ ៩៦%។ សាសនានេះបានចាប់ផ្តើមរីកធំឡើងនៅក្នុងសម័យអាណានិគមអេស្ប៉ាញក្នុងអំឡុងសតវត្សទី១៦, រ៉ូម៉ាំងកាតូលិកបានក្លាយជាសាសនាដ៏ប្រជាប្រិយបំផុតនៅតំបន់នោះរហូតដល់ពាក់កណ្តាលសតវត្សទី២០។ ចាប់តាំងពីទសវត្សឆ្នាំ១៩៦០ មកគឺមានការកើនឡើងនៅក្នុងក្រុមគ្រិស្ទសាសនាដទៃទៀតជាពិសេសគឺក្រុមប្រូតេស្ដង់ក៏ដូចជាអង្គការសាសនាដទៃទៀតផងដែរ ហើយដោយបុគ្គលមួយចំនួនបានលះបង់នូវជំនឿសាសនារបស់ពួកគេ។ ប្រជាជនការ៉ាប៊ីនប្រមាណ ៨៥% គឺប្រកាន់អនុវត្តន៍សាសនាគ្រិស្ទ។ ក្រុមសាសនាដទៃទៀតក្នុងតំបន់មានដូចជា៖ ហិណ្ឌូសាសនា សាសនាឥស្លាម សាសនារ៉ាស្តាហ្វារី និងសាសនាមួយចំនួនដែលមានកំណើតមកពីទ្វីបអាហ្រ្វិក។

                                     

8.3. ប្រជាសាស្រ្ត ឫអត្រានុកូសាស្រ្ត ប្រជាជន

ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាមេរិកខាងជើងគឺ សហរដ្ឋអាមេរិក ដែលមានប្រជាជនចំនួន ៣២៩.៧ លាននាក់។ ប្រទេសដែលមានប្រជាជនច្រើនទីពីរគឺ ប្រទេសម៉ិកស៊ិក ដែលមានប្រជាជនចំនួន ១១២.៣ លាននាក់។ ប្រទេសទីបីគឺ ប្រទេសកាណាដាជាមួយនឹងប្រជាជនចំនួន ៣៧.០ លាននាក់។ ប្រទេសកោះនៅការ៉ាប៊ីនភាគច្រើនគឺមានប្រជាជនតិចជាងខ្ទង់លាន លើកលែងតែប្រទេសគុយបា សាធារណរដ្ឋដូមីនីកេន ហៃទី ព័រតូរីកូ សហរដ្ឋអាមេរិក សាម៉ាអ៊ិក ហើយនិងទ្រីនីដាត និងតូបាហ្គោ។ កោះហ្រ្គីនឡែនវិញគឺមានចំនួនប្រជាជនប្រមាណ ៥៥,៩៨៤ នាក់ថ្វីត្បិតតែមានទឹកដីធំ ២,១៦៦,០០០ គម² ស្មើនឹង ៨៣៦,៣០០ ម៉ាយការ៉េ, ដូច្នេះហើយ ហ្រ្គីនឡែនគឺមានដង់ស៊ីតេប្រជាជនទាបបំផុតនៅលើពិភពលោកគឺ ០.០២៦ /គម² ០.០៦៧ /ម៉ាយការ៉េ។

ខណៈពេលដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកបានរក្សាចំនួនប្រជាជនច្រើនជាងគេ, ប្រជាជនទីក្រុងធំៗមិនត្រូវបានកំណត់ចំពោះប្រទេសទាំងនេះទេ។ នៅការ៉ាប៊ីនក៏មានទីក្រុងធំៗផងដែរ មិនមែនមានតែនៅលើអាមេរិកដីគោកនោះឡើយ។ តែទីក្រុងដែលធំបំផុតនៅអាមេរិកខាងជើងនោះគឺ ទីក្រុងម៉ិកស៊ិក និងទីក្រុងញូវយ៉ក។ មានតែទីក្រុងពីរនេះទេនៅលើទ្វីបដែលមានចំនួនប្រជាជនលើសពីប្រាំបីលាននាក់និងពីរលើបីនៅអាមេរិក។ ទំហំទីក្រុងធំៗបន្ទាប់មាន ឡូស​អាន់​ជ័រ​លេស តូរ៉ុនតូ ឈីកាហ្គោ ហាវ៉ាណា សានតូដូម៉ីងកូ និងក្រុងម៉ុងរ៉េអាល់។ ទីក្រុងនានានៅតំបន់ក្រវ៉ាត់ព្រះអាទិត្យនៃសហរដ្ឋអាមេរិកដូចជា ហ៊ូស្តុន ហ្វីនិច ម៉ៃអាមី អាត្លង់តា និងឡាសវេហ្គាសគឺកំពុងតែមានការរីកធំឡើងនៃចំនួនប្រជាជន។ បុព្វហេតុដែលនាំឱ្យមានបន្ទុះប្រជាជនគឺ អាកាសធាតុក្តៅ មានឧស្សាហកម្មធំៗ និងការហូរចូលនៃជនអន្តោប្រវេសន៍។ ទីក្រុងដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ទីជួណា ម៉ិកស៊ិក ដែលមានព្រំប្រទល់ជាប់នឹងសានឌីអេហ្គោ សហរដ្ឋ បានទទួលជនអន្តោប្រវេសន៍ពីគ្រប់ផ្នែកនៃអាមេរិកឡាទីន ហើយព្រមទាំងជនជាតិអឺរ៉ុបនិងអាស៊ីខ្លះៗទៀតផង។ នៅពេលដែលទីក្រុងនៃតំបន់ក្តៅទាំងនេះកំពុងបន្តលូតលាស់ វានឹងអាចនាំឱ្យជួបនឹងបញ្ហាកង្វះទឹកប្រើប្រាស់នាពេលអនាគត។

តំបន់មាតុធានីចំនួនប្រាំបីលើដប់គឺមានទីតាំងស្ថិតនៅក្នុងសហរដ្ឋអាមេរិកទាំងអស់។ តំបន់មាតុធានីទាំងនោះគឺសុទ្ធតែមានចំនួនប្រជាជនលើសពី ៥.៥ លាននាក់ ដូចជា៖ តំបន់មាតុធានីញូវយ៉ក តំបន់មាតុធានីឡូសអាន់ជ័រលេស តំបន់មាតុធានីឈីកាហ្គោ និងដាឡាស់–ហ្វតវត មេត្រូភ្លេកជាដើម។ ខណៈដែលតំបន់ទីប្រជុំជនធំជាងគេគឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក ប្រទេសម៉ិចស៊ិកគឺជាម្ចាស់ផ្ទះនៃតំបន់មាតុធានីដែលមានប្រជាជនច្រើនជាងគេនៅអាមេរិកខាងជើង: តំបន់មាតុធានីទីក្រុងម៉ិកស៊ិក។ ប្រទេសកាណាដាក៏មានឈ្មោះនៅក្នុងតំបន់មាតុធានីធំៗទាំងដប់នៅលើពិភពលោកផងដែរដោយមានតំបន់មាតុធានីតូរ៉ុនតូដែលមានប្រជាជនចំនួនប្រាំមួយលាននាក់។ ទីក្រុងជាប់គ្នានៅតាមព្រំដែនកាណាដា–សហរដ្ឋអាមេរិក និងព្រំដែនម៉ិកស៊ិក–សហរដ្ឋអាមេរិកបានបង្កើតចេញជាតំបន់មាតុធានីអន្តរជាតិ។ ទីក្រុងទាំងនោះបានក្លាយជាក្រុងដែលមានផលិតភាពខ្ពស់បំផុត ដូចជា ឌីត្រយ–វីនសឺរ និងសានឌីអេហ្គោ–ទីជួណា ហើយកំពុងជួបនឹងការរីកចម្រើនផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌។ មាតុធានីទាំងពីរនេះគឺទទួលខុសត្រូវលើការនាំចូលនិងនាំចេញនៃជំនួញពាណិជ្ជកម្មធំៗ។

តារាងខាងក្រោមនេះគឺជាតំបន់មាតុធានីធំជាងគេនៅអាមេរិកខាងជើងចំនួនដប់ក្នុងឆ្នាំ២០១៣ តាមជំរឿនចំនួនប្រជាជនថ្នាក់ជាតិពីសហរដ្ឋអាមេរិក និងការប៉ាន់ស្មានជំរឿនពីប្រទេសកាណាដា និងម៉ិកស៊ិក។

† ជំរឿនឆ្នាំ២០១១។

                                     

9. សេដ្ឋកិច្ច

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅអាមេរិកខាងជើងត្រូវបានវាយតម្លៃក្នុងខែតុលា ឆ្នាំ២០១៦ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ មរអ ឱ្យដឹងថា ផសស នៅអាមេរិកខាងជើងគឺស្មើនឹង ៤១,៨៣០ ដុល្លារ ដែលធ្វើឱ្យអាមេរិកខាងជើងជាទ្វីបមានជាងគេបំផុតនៅលើពិភពលោក បន្ទាប់មកគឺអូសេអានី។

កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើនជាងគេនៅអាមេរិកខាងជើង។ នៅក្នុងចំណោមប្រទេសទាំងបីនេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់បំផុត។ បើយោងទៅតាមធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ផសស នៅសហរដ្ឋអាមេរិកមានប្រមាណ ៥៧,៤៦៦ ដុល្លារ។ វិស័យសេវាកម្មសហរដ្ឋអាមេរិកមានប្រមាណ ៧៧% នៃផសស សរុប ប៉ាន់ស្មានក្នុងឆ្នាំ២០១០ វិស័យឧស្សាហកម្ម ២២% និងវិស័យកសិកម្មមាន ១.២%។ សហរដ្ឋអាមេរិកមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាមេរិកខាងជើងហើយនិងទ្វីបអាមេរិកទាំងមូល ចំណែកឯ ផសស វិញក៏ខ្ពស់ជាងគេបំផុតដែរ។

ប្រទេសកាណាដាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ខាងវិស័យសេវាកម្មរ៉ែ និងផលិតកម្ម។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅប្រទេសកាណាដាត្រូវបានគេប៉ាន់ស្មានថាមាន ៤៤,៦៥៦ ដុល្លារ ហើយជាប្រទេសដែលមាន ផសស មធ្យម ខ្ពស់បំផុតទី១១ នៅលើពិភពលោកក្នុងឆ្នាំ២០១៤។ វិស័យសេវាកម្មប្រទេសកាណាដាមានប្រមាណ ៧៨% នៃផសស សរុប វិស័យឧស្សាហកម្មមាន ២០% និងវិស័យកសិកម្មមាន ២%។ ប្រទេសម៉ិកស៊ិកមាន ផសស សម្រាប់មនុស្សម្នាក់ យអទ ប្រមាណ ១៦,១១១ ដុល្លារនៅក្នុងឆ្នាំ២០១៤ ហើយជាប្រទេសដែលមាន ផសស មធ្យម ខ្ពស់បំផុតទី១៥ នៅលើពិភពលោក។ ក្នុងនាមជាប្រទេសឧស្សាហកម្មថ្មី ម៉ិកស៊ិកបានរក្សានូវវិស័យឧស្សាហកម្ម កសិកម្ម និងប្រតិបត្តិការទាំងទំនើបនិងចាស់។ ប្រភពចំណូលសំខាន់ៗរបស់ម៉ិកស៊ិកមាន ប្រេងកាត ការនាំចេញនូវផលិតផលឧស្សាហកម្មផ្សេងៗ គ្រឿងអេឡិចត្រូនិច រថយន្ត គ្រឿងសំណង់ ស្បៀងអាហារ ជំនួញធនាគារ និងសេវាកម្មហិរញ្ញវត្ថុជាដើម។

សេដ្ឋកិច្ចអាមេរិចខាងជើងត្រូវបានកំណត់និងរៀបចំឡើងបានយ៉ាងល្អដោយតំបន់សេដ្ឋកិច្ចសំខាន់ៗចំនួនបី។ តំបន់សេដ្ឋកិច្ចទាំងនោះមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង កពពសអជ សហគមន៍ការ៉ាប៊ីននិងទីផ្សារទូទៅ ហើយនិងទីផ្សារទូទៅអាមេរិកកណ្តាល។ នៅក្នុងចំណោមប្លុកពាណិជ្ជកម្មទាំងនេះ សហរដ្ឋអាមេរិកបានចូលរួមក្នុងប្លុកពីរ។ ក្រៅពីប្លុកពាណិជ្ជកម្មធំៗបីទាំងនេះ នៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូស្តារីកា–កាណាដា និងទំនាក់ទំនងពាណិជ្ជកម្មសេរីជាច្រើនទៀតដែលជារឿយៗ គឺរវាងប្រទេសដែលមានការអភិវឌ្ឍន៍ច្រើនដូចជានៅបណ្តាប្រទេសអាមេរិកកណ្តាលនិងការ៉ាប៊ីន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងគឺជា ប្លុកពាណិជ្ជកម្មដ៏ធំមួយនៅក្នុងចំណោមប្លុកពាណិជ្ជកម្មធំៗទាំងបួននៅលើពិភពលោក។ ប្លុកមួយនេះបានចាប់ដំណើរការនៅឆ្នាំ១៩៩៤ និងត្រូវបានរចនាឡើងដើម្បីស្តារសេដ្ឋកិច្ចឱ្យមានភាពស្មើគ្នា ហើយដើម្បីលុបបំបាត់រាល់ឧបសគ្គនានាដែលបិតផ្លូវពាណិជ្ជកម្មនិងកាត់បន្ថយការវិនិយោគពីបរទេសចូលមកក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក។ ខណៈពេលដែលប្រទេសកាណាដា និងសហរដ្ឋអាមេរិកបានបង្កើតនិងអនុវត្តទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតនៅលើពិភពលោករួចទៅហើយ ហើយទំនាក់ទំនងដ៏ជិតស្និតនេះបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មជាមួយគ្នាដោយមិនចាំបាច់បង់ពន្ធអាករ និងពន្ធជាតិនោះទេ។ កពពសអជ នេះបានអនុញ្ញាតឱ្យប្រទេសម៉ិកស៊ិកទទួលបាននូវជំនួញពាណិជ្ជកម្មសេរីដូចនឹងសហរដ្ឋនិងកាណាដាដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានលុបបំបាត់ពន្ធគយដែលធ្លាប់មានលើជំនួញពាណិជ្ជកម្មសហរដ្ឋអាមេរិក–ម៉ិកស៊ិក។ ទំហំពាណិជ្ជកម្មក៏បានកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំហើយនៅក្នុងឆ្នាំ២០១០ ពាណិជ្ជកម្មផ្ទៃក្នុងរវាងប្រទេសទាំងបីនៃ កពពសអជ បានឈានដល់ការកើនឡើងយ៉ាងខ្ពស់ជាប្រវត្តិសាស្ត្រគឺកើនបាន ២៤.៣% ឬស្មើនឹង ៧៩១ ពាន់លានដុល្លារអាមេរិក។ ផសស យអទ របស់ប្លុកពាណិជ្ជកម្ម កពពសអជ គឺខ្ពស់ជាងគេបង្អស់នៅលើពិភពលោកដោយមាន ១៧.៦១៧ ពាន់លានដុល្លារ។ ផ្នែកមួយនេះហើយ ដែលបានសន្មតថាសហរដ្ឋអាមេរិកគឺមានសេដ្ឋកិច្ចធំជាងគេនៅលើលោកដោយមាន ផសស ជាមធ្យមប្រមាណ ១៤.៧ រយកោដិដុល្លារក្នុងឆ្នាំ២០១០។ ប្រទេសទាំងបីដើរតួជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ម៉ិកស៊ិកនិងកាណាដា ចំណែកឯប្រទេសកាណាដានិងម៉ិកស៊ិកវិញគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់ខ្លួន។

ប្លុកពាណិជ្ជកម្មការ៉ាប៊ីន ហៅកាត់ថា ការីកូម បានចុះជាកិច្ចព្រមព្រៀងនៅឆ្នាំ១៩៧៣ ហើយត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ នៅតំបន់ការ៉ាប៊ីន។ គិតត្រឹមឆ្នាំ២០០០ ទំហំពាណិជ្ជកម្មរបស់ការីកូមមាន ៩៦ ពាន់លានដុល្លារអាមេរិក។ ការីកូមបានអនុញ្ញាតឱ្យបង្កើតលិខិតឆ្លងដែនរួមសម្រាប់ប្រទេសដែលជាប់ទាក់ទង។ ក្នុងទសវត្សកន្លងៗមក ប្លុកពាណិជ្ជកម្មភាគច្រើនតែងផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយនៅក្រោមការិយាល័យចរចារបស់ការីកូម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខាចូលជាធរមាន។

ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាមេរិកកណ្តាលបានកើតឡើងនៅក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីផ្សារទូទៅអាមេរិកកណ្តាល កពផទអក ក្នុងឆ្នាំ១៩៦១។ នេះគឺជាការខិតខំប្រឹងប្រែងដំបូងដើម្បីបង្រួបបង្រួមប្រជាជាតិនានានៅអាមេរិកកណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុកាន់តែរឹងមាំ។ ការបង្កើតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកកណ្តាលថ្មីបានធ្វើឱ្យអនាគតរបស់ កពផទអក មានភាពស្ទាក់ស្ទើរបន្តិច។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកកណ្តាល កពណសអក ត្រូវបានចុះហត្ថលេខាដោយប្រទេសអាមេរិកកណ្តាលចំនួនប្រាំរួមជាមួយនឹងសាធារណរដ្ឋដូមីនិក និងសហរដ្ឋអាមេរិក។ គោលដៅរបស់កិច្ចព្រមព្រៀងថ្មីនេះគឺស្រដៀងទៅនឹង កពផទអក ដែរ។ ក្រៅពីសហរដ្ឋអាមេរិក, ប្រទេសកាណាដាក៏មានទំនាក់ទំនងជាមួយប្លុកពាណិជ្ជកម្មអាមេរិកកណ្តាលផងដែរ។ បច្ចុប្បន្ននេះ សំណើក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា–អាមេរិកកណ្តាលគឺកំពុងតែធ្វើឡើង ហើយគោលដៅរបស់វាគឺដូចនឹង កពណសអក របស់សហរដ្ឋអាមេរិកដែរ។

                                     

9.1. សេដ្ឋកិច្ច ការដឹកជញ្ជូន

គន្លងមហាវិថីប៉ាន់អាមេរិកាំងនៅទ្វីបអាមេរិកគឺជាផ្នែកមួយនៃបណ្តាញផ្លូវគោកដែលមានប្រវែងជិត ៤៨,០០០ គីឡូម៉ែត្រ ស្មើនឹង ៣០,០០០ ម៉ាយ ដែលធ្វើដំណើរឆ្លងកាត់ប្រទេសដីគោកនៃទ្វីបអាមេរិក។ មហាវិថីប៉ាន់អាមេរិកាំងគឺមិនមានប្រវែងជាក់លាក់ទេពីព្រោះរដ្ឋាភិបាលសហរដ្ឋនិងកាណាដាមិនដែលកំណត់ផ្លូវជាក់លាក់ណាមួយថាជាផ្នែកនៃមហាវិថីនេះឡើយ ហើយប្រទេសម៉ិកស៊ិកវិញគឺមានបណ្តាញសាខាជាច្រើនដែលភ្ជាប់ទៅនឹងព្រំដែនសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ប្រវែងសរុបនៃផ្នែករបស់មហាវិថីនេះពីប្រទេសម៉ិកស៊ិករហូតដល់ភាគខាងជើងបំផុតគឺប្រហែលមានចំនួន ២៦,០០០ គីឡូម៉ែត្រ ស្មើនឹង១៦,០០០ ម៉ាយ ។

ផ្លូវដែកឆ្លងកាត់ទ្វីបដំបូងនៅសហរដ្ឋអាមេរិកត្រូវបានស្ថាបនាឡើងនៅអំឡុងទស្សវត្តឆ្នាំ១៨៦០ ដោយតភ្ជាប់ផ្លូវដែកពីភាគខាងកើតសហរដ្ឋអាមេរិករហូតទៅដល់ឆ្នេរប៉ាស៊ីហ្វិចនៅរដ្ឋកាលីហ្វញ៉ា។ បន្ទាប់ពីបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៨៦៩, បណ្តាញផ្លូវដែកនេះត្រូវបានចាត់ទុកថាជាផ្លូវដែលឆ្លងកាត់ទ្វីបអាមេរិកខាងជើងដំបូងបង្អស់ ប៉ុន្តែវាមិនជាប្រព័ន្ធផ្លូវដែកធំជាងគេលើពិភពលោកនោះទេ។ ប្រព័ន្ធផ្លូវដែកហ្គ្រេនត្រាក់របស់កាណាដា ឆ្នាំ១៨៦៧ បានលាតសន្ធឹងចម្ងាយជាង ២,០៥៥ គម ១,២៧៧ ម៉ាយ ភ្ជាប់ពីខេត្តអនតារីយ៉ូរហូតទៅដល់តំបន់និងខេត្តត្រជាក់ៗនៃភាគខាងលិចប្រទេសកាណាដា។

                                     

9.2. សេដ្ឋកិច្ច គមនាគមន៍

ប្រព័ន្ធលេងទូរស័ព្ទដែលគេស្គាល់គឺ គម្រោងលេងទូរស័ព្ទអាមេរិកខាងជើង, វាគឺជាគម្រោងលេខទូរស័ព្ទដែលមាននៅក្នុង ២៤ ប្រទេសនិងតំបន់៖ សហរដ្ឋអាមេរិកនិងតំបន់របស់ខ្លួន ប្រទេសកាណាដា ប៊ឺមូដា និងប្រទេសការ៉ាប៊ីនចំនួន ១៧។

                                     

10. វប្បធម៌

កាណាដានិងសហរដ្ឋអាមេរិកគឺធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេស ដូច្នេះហើយ ប្រទេសទាំងពីរមានវប្បធម៌ស្រដៀងនឹងគ្នា។

កោះក្រូអិនឡង់ធ្លាប់បានទទួលជនអន្តោប្រវេសន៍ជាច្រើនពីតំបន់ភាគខាងជើងប្រទេសកាណាដា ឧទាហរណ៍៖ ជនជាតិទូលី។ អញ្ជឹងហើយ បានជាក្រូអិនឡង់បច្ចុប្បន្នចែករំលែកវប្បធម៌មួយចំនួនជាមួយជនជាតិដើមកាណាដា។ ក្រូអិនឡង់ក៏ត្រូវបានចាត់ទុកថាជាប្រទេសណ័រឌីកផងដែរ ព្រោះថាកោះនេះធ្លាប់ស្ថិតនៅក្រោមអាណានិគមដាណឺម៉ាកប្រមាណពីពីរទៅបីសតវត្សរួចទៅហើយ។

ប្រទេសដែលនិយាយភាសាអាស្ប៉ាញនៅអាមេរិកខាងជើងបានចែករំលែកវប្បធម៌ស្រដៀងៗគ្នា ព្រោះថាប្រទេសទាំងនោះធ្លាប់ជាដែនដីអាណានិគមរបស់អេស្ប៉ាញ។ ជនជាតិដើមដែលរស់នៅក្នុងប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសអាមេរិកកណ្តាលសព្វថ្ងៃបានកំពុងព្យាយាមថែរក្សានូវវប្បធម៌និងអារ្យធម៌របស់ពួកគេ។ និយាយរួម ប្រជាជាតិនៅអាមេរិកកណ្តាលនិងតំបន់ការ៉ាប៊ីនគឺនិយាយភាសាអេស្ប៉ាញដូចគ្នាហើយមានភាពស្រដៀងគ្នាច្រើន។

នៅតំបន់ខាងជើងនៃប្រទេសម៉ិកស៊ិក ជាពិសេសទីក្រុងម៉ុនតេរីយ ទីជួណា ស៊ូដាដស្វេរេស ម៉ិកស៊ីកាលី គឺទទួលបានឥទ្ធិពលយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ទាំងខាងវប្បធម៌និងរបៀបរស់នៅ។ ក្នុងចំណោមទីប្រជុំជនដែលបានរៀបរាប់ខាងលើនេះ ទីក្រុងដែលទទួលឥទ្ធិពលពីអាមេរិកច្រើនជាងគេ ឫអាចនិយាយបានថាទីក្រុងអាមេរិកនីយកម្មគឺ ក្រុងម៉ុនតេរីយ។ ការធ្វើអន្តោប្រវេសន៍ចូលមកក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកគឺនៅតែជាគុណលក្ខណៈដ៏សំខាន់របស់ជាតិសាសន៍ជាច្រើនដែលនៅជិតព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។ គេបានឃើញថា ឥទ្ធិពលនៃចក្រភពអង់គ្លេសមកលើរដ្ឋការ៉ាប៊ីនមួយចំនួនបានថយធ្លាក់ចុះដោយរដ្ឋទាំងនោះបានចាប់យកការអនុវត្តទៅតាមប្រជាជាតិផ្សេងៗនៃអាមេរិកខាងជើង។ ទាំងនេះអាចបណ្តាលមកពីមានចំនួនប្រជាជនតិចតួចនៃបណ្តាប្រទេសការ៉ាប៊ីនដែលនិយាយភាសាអង់គ្លេសហើយក៏ព្រោះតែប្រទេសទាំងនោះភាគច្រើនមានប្រជាជនរស់នៅបរទេសច្រើនជាងប្រជាជនរស់នៅក្នុងស្រុក។

                                     

10.1. វប្បធម៌ កីឡា

ប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានដាក់សំណើរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺ ហ្វីហ្វាឆ្នាំ២០២៦។ តារាងខាងក្រោមនេះគឺបង្ហាញពីលីគកីឡាប្រជាប្រិយបំផុតនៅអាមេរិកខាងជើងតាមលំដាប់លំដោយចំណូលមធ្យម។

                                     
  • Handsel Monday ក ន ង ប រទ សស ក តឡ ន ន ងភ គ ខ ងជ ង ប រទ សអង គ ល ស  ថ ង ច ន ទដ ប ង ថ ង ប ណ យស ទ ធប រស in ប រទ ស អ ម រ ក ប រ ម យ មករ ថ ង ប ណ យណ អ លន ប រទ សរ ស
  • មហ សម ទ ររបស អ ត ល ស មហ សម ទ រអ ត លង ទ កហ ព ទ ឋព ខ ងល ចដ យទ វ បអ ម រ ក ខ ងជ ង ន ង អ ម រ ក ខ ងត ប ង ន ភ គ ខ ងជ ង ន ងឦស ន វ ត រ វប នខណ ឌច កព មហ សម ទ រអ កទ កដ យ ក រងក អ កទ កក ណ ដ
  • ន អ ម រ ក ខ ងជ ង វ ត រ វប នគ ស គ ល ថ ជ ប រភ ទខ ស ទ កន ខណ ឌស ម ខ ងក ត ន ងជ ផ ន កម យរបស ខ ស ទ ករង វល ប ស ហ វ ក ខ ងជ ង ខ ស ទ កន ជ ខ ស ទ កត រជ ក
  • Ligue pour l indépendance du Viêt Nam គ ឈ ម សម ត ល ចលន តស របស វ តណ ម ខ ងជ ង ក ម ម យន ស ត ប រឆ ងន ងព កអ ណ ន គមប រ ង ន ងជប ន វ តម ញត រ វប នបង ក តឡ ងដ យល កហ
  • អ ម រ ក ដ ម ប កម ទ ច ម លដ ឋ ន ទ ព វ តណ ម ខ ង ជ ង ក ន ង ប រទ ស ល វ ន ង ដ ម ប ក ត ផ ដ ច ផ ល វល ហ ជ ម ញ គ ន យ យ ថ គ រ ប ប ក អ ម រ ក
  • ន ច ង ប ក ឦស ន ន ទ វ បអ ស គ ជ ត បន ស ប រ ស ថ តន ដ ច ព អ ម រ ក ខ ងជ ង ដ យ ច រកសម ទ រប រ ង អ ស ម ន ព រ ប រទល ខ ងត ប ង ជ ប មហ សម ទ រឥណ ឌ
  • វ ត រ វប នប ងច កជ ត បន ៗដ យគ រប គ រងដ យ ប រទ សស វ ត ន ង សហរដ ផ អ ម រ ក ន ឆ ន 1945 ន ច ងបញ ចប ន សង រ គ មល កល កទ ប រទ សក រ ខ ងជ ងប នបដ ស ធន ម នច លរ ម
  • ជ ឱ យដកច ញព ត បន ក ពង ផ ម រស ប ទ ក ន ត បន ភ គ ខ ងជ ង ន ក វ ញ ទ ពជប នត រ វប រឈមម ខជ ម យកងកម ល ង អ ម រ ក ន ងអ ស ត រ ល ន ក ន ងសមរភ ម ប ណ ក ណ ម នយ រប ន ម ន

Users also searched:

អាមេរិក ឡាទីន មាន ប្រទេស ណា ខ្លះ,

...
...
...