Back

ⓘ វិទ្យាល័យព្រះបាទសុរាម្រិត. ១.ប្រវត្តិសាលារៀន ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលារៀននេះជាទីតាំងរបស់កងទ័ពវៀតណាម វរៈតែដូរ ។ លុះដល់ឆ្នាំ១៩៨០ កងទ័ពវៀតណាមបានប្រគល់សាលានេះ ..




                                     

ⓘ វិទ្យាល័យព្រះបាទសុរាម្រិត

១.ប្រវត្តិសាលារៀន

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលារៀននេះជាទីតាំងរបស់កងទ័ពវៀតណាម វរៈតែដូរ ។ លុះដល់ឆ្នាំ១៩៨០ កងទ័ពវៀតណាមបានប្រគល់សាលានេះមកឲ្យមន្ទីរអប់រំខេត្តវិញ ហើយមន្ទីរអប់រំខេត្តបានរៀបចំសាលារៀននេះឡើងវិញ ហើយបានដាក់ឈ្មោះសាលារៀននេះថា សាលារៀនមធ្យមសិក្សាកំរិត១ ដែលបានរៀនផ្ញើនៅសាលាគំរូក្រុងកន្លងមក ឲ្យមករៀននៅក្នុងសាលារៀននេះវិញ ។

សាលាកំរិតសិក្សាទី២ កំពង់ឆ្នាំង បានចាប់បដិសន្ធិឡើងនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ១៩៧៩ ក្រោមការដុះខ្នែង និងយកចិត្តទុកដាក់បំផុតរបស់លោក ថុង តៃអេង អនុប្រធានមន្ទីរអប់រំខេត្ត ព្រមជាមួយគណៈកម្មការអប់រំខេត្តទាំងអស់ ។

ជាដំបូងសាលាកំរិតសិក្សាទី២ កំពង់ឆ្នាំង មានសិស្សចំនួន ៦៥នាក់ ដែលបានប្រមូលពីតំបន់ឆ្ងាយ តាមភូមិ ឃុំ ស្រុមក ។ សាលាមានដំណើរការពិបាក និងជួបនូវឧបសគ្គយ៉ាងច្រើនដោយមានកង្វះខាតទាំងសព្វគ្រប់ ព្រោះបន្ទប់សម្រាប់សិស្សក៏គ្មាន សំភារៈសិក្សា តុ កៅអីក៏គ្មាន សិស្សក៏តិច ។ ដោយភាពខ្វះខាតនេះ សាលាកំរិតសិក្សាទី២ ត្រូវបានផ្ញើជាមួយ សាលាកំរិតសិក្សាទី១ ក្រុង ដែលមានតែមួយថ្នាក់គត់ គឺថ្នាក់ទី៥ ហើយមានបុគ្គលិកបង្រៀនតែ ០៣ នាក់ប៉ុណ្ណោះ សុទ្ធតែស្រីៗ គឺ ៖

១. កញ្ញា វង្ស វណ្ណា បង្រៀនអក្សរសាស្ត្រខ្មែរ

២. កញ្ញា សំ ភ្លៀងច័ន្ទ បង្រៀន ភូមិវិទ្យា ជីវសាស្ត្រ សីលធម៌

៣. កញ្ញា ឡាង អ៊ុក បង្រៀន គណិតវិទ្យា

៤. លោក ថុង តៃអុង ជានាយកសាលា

១.១.ឆ្នាំ១៩៨០×១៩៩១

នៅដើមឆ្នាំ១៩៨០ កញ្ញា វង្ស វណ្ណា បានត្រូវមន្ទីរអប់រំខេត្តចាត់តាំងឲ្យទៅរៀនជាសាស្ត្រាចារ្យ ឧទ្ទេសនាម មណ្ឌលគរុកោសល្យ និងវិក្រឹតការ ហើយក្រោយពីបញ្ចប់ការសិក្សា ក្រសួងអប់រំបានឧទ្ទេសនាម កញ្ញា វង្ស វណ្ណា ទៅបំពេញការងារ នៅមជ្ឈិម។ដូចនេះសាលាកំរិតសិក្សាទី២ កំពង់ឆ្នាំង មានបុគ្គលិកតែ ២នាក់គត់ គឺ ៖

១. កញ្ញាស់ ភ្លៀងច័ន្ទ

២. កញ្ញា ឡាង អ៊ុក

នៅខែសីហា ឆ្នាំ១៩៨០ កញ្ញាទាំងពីរខាងលើនេះត្រូវបានប្រឡងជាប់ជានិស្សិតសាស្ត្រាចារ្យ ហើយបានទៅបំពេញវិជ្ជានៅសាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ ។ដោយបុគ្គលិកត្រូវទៅរៀន មន្ទីរអប់រំបានឧទ្ទេសនាមលោក អ៊ុង ស៊ីន លោក ឈា ឈាន លោក ទេព សុខហេង ព្រមទាំងកញ្ញា នៅ ស៊ីច័ន្ទ មកពីសាលាកំរិតសិក្សាទី ១ ចូលបម្រើការជំនួសក្នុងក្របខណ្ឌគ្រូចាត់តាំង ។

នៅខែកញ្ញា ឆ្នាំ១៩៨០ ក្រសួងអប់រំបានតម្រូវគ្រូដែលបម្រើការនៅសាលាកំរិតសិក្សាទី២ទាំងអស់ទូទាំងខេត្ត ឲ្យទៅបំប៉នវិជ្ជាឯកទេស និងចិត្តសាស្ត្រគរុកោសល្យថ្មីនៅមណ្ឌលគរុកោសល្យ និងវិក្រឹតការមជ្ឈិមអស់រយៈពេល៤៥ ថ្ងៃ ។

នៅឆ្នាំ ១៩៨៥-១៩៨៨ សាលានេះមានឈ្មោះថា សាលាកំរិតសិក្សាទី៣ កំពង់ឆ្នាំង ។

នៅឆ្នាំ ១៩៨៨-១៩៩១ សាលានេះមានឈ្មោះថា សាលាមធ្យមសិក្សាកំរិត២ កំពង់ឆ្នាំង ។

១.២.ឆ្នាំ១៩៩១ រហូតបច្ចុប្បន្ន

នៅឆ្នាំ ១៩៩១-បច្ចុប្បន្ន សាលានេះមានឈ្មោះថា វិទ្យាល័យព្រះបាទ សុរាម្រឹត ខេត្តកំពង់ឆ្នាំង ។

វិទ្យាល័យព្រះបាទសុរាម្រឹតមានផ្ទៃដីសរុបប្រមាណ ៨៩,៤៧៧ម៉ែត្រការ៉េ ស្ថិតនៅភូមិស្រែព្រីង ឃុំ/សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានភូមិចំណុះចំនួន ៧ភូមិ គឺ ភូមិទួលក្រឡាញ់ ភូមិត្រពាំងចិក្សា ភូមិដំណាក់ពពូល ភូមិស្រែព្រីង ភូមិឡ ទឹកត្រី ភូមិស្ទឹងបារាំង ភូមិឃ្លាំងប្រាក់ ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរធ្វើស្រែចំការ នេសាទ លក់ដូរ និង កសិកម្ម ។

សាលារៀនបានចាប់ផ្តើមដំណើរការរៀនសូត្រដំបូងនៅឆ្នាំសិក្សា១៩៧៩-១៩៨០ គ្រប់គ្រង និង ដឹកនាំដោយនាយកសាលា ១រូប ឈ្មោះ ថុង តៃអេង និងនាយកនិង អ៊ុង ស៊ឺន អ្នកស្រី សុខ ប៊ុនលី និងអ្នកស្រី កែ សុភានី ក្នុងឆ្នាំសិក្សានោះ សាលារៀនមានអគារសិក្សា១ខ្នង ស្មើនឹង៤៧បន្ទប់ ធ្វើអំពីថ្ម និង ឈើ អគារទីចាត់ការខ្នង ស្មើនឹង ០៦បន្ទប់ មានថ្នាក់រៀន ១ ថ្នាក់ មានសិស្សសរុប ៦៥នាក់ ស្រី ២៤នាក់ មានគ្រូបង្រៀនសរុប ៣នាក់ ស្រី ០៣នាក់ ក្នុងក្របខណ្ឌគ្រូបង្រៀន។

មកដល់ឆ្នាំសិក្សា២០១៨-២០១៩ សាលារៀននេះទាំងមូលគ្រប់គ្រង និងដឹកនាំដោយលោកនាយក អៀ ម៉េ-ងចុង លោកនាយករង ហុង សៅ, លោកនាយរងម៉ី សុផល្លី លោកនាយករង ប៊ុត តារារិទ្ធ និង លោកស្រីនាយិការង លឿង បញ្ញាវុឌ្ឍ ។ ក្នុងឆ្នាំសិក្សានេះ សាលារៀនមានអគារសិក្សា ១៥ខ្នង ស្មើនឹង ៨៨បន្ទប់ ធ្វើអំពីថ្មីនិងធ្វើអំពីឈើ អគារទីចាត់ការ១ខ្នង ស្មើនឹង ៦បន្ទប់ មានថ្នាក់រៀន ៥៩ថ្នាក់ មានសិស្សសរុប ២៨១៨នាក់ ស្រី ១៤៩៩នាក់ មានគ្រូបង្រៀនសរុប ១៧៤ នាក់ ស្រី​ ៦៧នាក់ ក្នុងក្របខណ្ឌគ្រូបង្រៀន។ គួយ គឺ