Back

ⓘ ពើយតារួន. thumb|ពើយតារួន ក្បែររមណីយដ្ឋានប្រវត្ដិសាស្ដ្រ កន្លែងកាត់ទោសប៉ុលពត កន្លែងដុតសពប៉ុលពត ស្ថិតនៅលើខ្នងភ្នំដងរែកនៃច្រកព្រំដែនអន្ដរជាតិជាំ បត់ស្ដាំឆ្ពោះទៅផ្ល ..




                                     

ⓘ ពើយតារួន

thumb|ពើយតារួន ក្បែររមណីយដ្ឋានប្រវត្ដិសាស្ដ្រ កន្លែងកាត់ទោសប៉ុលពត កន្លែងដុតសពប៉ុលពត ស្ថិតនៅលើខ្នងភ្នំដងរែកនៃច្រកព្រំដែនអន្ដរជាតិជាំ បត់ស្ដាំឆ្ពោះទៅផ្លូវក្បាលទន្សោង ចម្ងាយប្រមាណ ៥ គីឡូម៉ែត្រឆ្លងកាត់រមណីយដ្ឋានប្រវត្ដិសាស្ត្រ ផ្ទះតាម៉ុក គឺនៅមានរមណីយដ្ឋានក្រៅបញ្ជីពើយតារួន អតីតពើយតាម៉ុកមួយទៀត។ ពើយតារួន ស្ថិតក្នុងភូមិអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដែលមានពើយថ្មលយលើជ្រលងជម្រៅរាប់រយម៉ែត្រពីកំពូលភ្នំដងរែក ជាទីឋាន ដ៏ស័ក្ដិសមសម្រាប់ទស្សនាព្រៃព្រឹក្សា ភូមិឋាន ជាពិសេសដែនដីសុវណ្ណភូមិ ដ៏គួរឲ្យព្រឺព្រួចចំពោះចំណោតថ្មមួយផ្ទាំងធំ។ម្ចាស់រមណីយដ្ឋានឯកជននេះ អ្នកស្រី ប៊ុត ឆានី ហៅ បូ បានឲ្យដឹងថា ជាទូទៅ ភ្ញៀវទេសចរ ដែលមកអើតឈ្ងោកមើលទេសភាព និងថតរូបលេងកម្សាន្ដ មានជាប់ជាហូរហែតាំងពីព្រឹករហូតដល់ព្រលប់ ហើយភ្ញៀវខ្លះក៏ឆ្លៀតពេលសម្រាក ទទួលទានអាហារថ្ងៃពីរទៅបីក្យូសផងដែរ។អ្នកស្រី បូ បានប្រាប់ថា៖ "សម្រាប់រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្ញៀវទេសចរមកពីខេត្ដឧត្ដរមានជ័យ សៀមរាប ក៏ដូចជាអ្នកភ្នំពេញមកលេងកម្សាន្ដច្រើន ដែលរកក្យូសអង្គុយទទួលមិនបានផង។ អ្នកខ្លះក្រាលកន្ទេលជួបជុំគ្រួសារ មិត្ដភក្ដិយ៉ាងត្រៀបត្រា" ។ម្ចាស់អាហារដ្ឋាននៅពើយតារួនរូបនេះ បាននិយាយថា អាហារដ្ឋានរបស់អ្នកស្រីមាន ១១ ក្យូស និងមានបម្រើម្ហូបកុម្ម៉ង់ជាច្រើនមុខ រួមទាំងគ្រឿងក្លែមទៀតផង។អ្នកស្រី បូ បានបន្ថែមថា៖ "ម្ហូបប្រចាំហាង ដែលភ្ញៀវនិយមកុម្ម៉ង់ច្រើនជាងគេ គឺម្ជូរគ្រឿងស្លឹកក្រឡាញ់ ឬទ្រមូង តម្លៃចាប់ពី ២៥ ០០០ ទៅ ៣៥ ០០០ រៀល បាញ់ឆែវសាច់មាន់តម្លៃ ៦០០០ រៀល សាច់ជ្រូក តម្លៃ ៥០០០ រៀល និងគ្រឿងក្លែមជាច្រើនមុខទៀត" ។អ្នកស្រី បូ ដែលបន្ដអាជីវកម្មពីឪពុកលើដីឯកជន បានឲ្យដឹងទៀតថា នៅចម្ងាយប្រមាណ ៣០០ ម៉ែត្រពីពើយតារួនមានទឹកធ្លាក់មួយទៀត ដែលរង់ចាំភ្ញៀវ មកងូតលេងកម្សាន្ដត្រជាក់កាយក្រោយពីគយគន់ទេសភាពដ៏ត្រជាក់ភ្នែកមក៕