Back

ⓘ ព្រះបាទអង្គឌួង. ព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង ឬព្រះបាទអង្គអង្គឌួងត្រូវជាព្រះរាជបុត្រពៅរបស់ព្រះបាទនរាយណ៍រាជាទី៣ អង្គអេង។ ព្រះបាទអង្គឌួងត្រូវបាននាយម៉ឺនសព្វមុ ..




                                     

ⓘ ព្រះបាទអង្គឌួង

ព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង ឬព្រះបាទអង្គអង្គឌួងត្រូវជាព្រះរាជបុត្រពៅរបស់ព្រះបាទនរាយណ៍រាជាទី៣ អង្គអេង។ ព្រះបាទអង្គឌួងត្រូវបាននាយម៉ឺនសព្វមុខមន្ត្រី និងពញាបឌិនតេជោ យាងព្រះអង្គឱ្យឡើងសោយរាជ្យសម្បត្តិ។ ព្រះអង្គបានទៅគង់នៅ ព្រះបរមរាជវាំងឃ្លាំងស្បែក ដែលប្រជារាស្រ្តសង់ថ្វាយព្រះអង្គនៅក្បែរពញាឭ។ ចំណែកឯពញាបឌិនតេជោស្ថិននៅក្នុងប្រទេសខ្មែរសិន ដើម្បីចាំជួយធ្វើអន្តរាគមន៍ឱ្យទាន់ពេលវេលា បើមានការចាំបាច់។ ឯកសារយួនមួយបាននិយាយថា នៅពេលនោះ ប្រទេសចឹងឡាប់ ពួកអ្នកស្រុករួមគ្នា និងពួកសៀមបានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ទ័ពយួនទប់មិនជាប់ ជាហេតុធ្វើឱ្យរាជការយួន មានសេចក្តីព្រួយបារាម្មណ៍យ៉ាងខ្លាំង។ នៅខាងដើមរជ្ជកាលស្តេចធៀវទ្រី នាម៉ឺនឈ្មោះ តាក្វាងគី បានទូលសូមបោះបង់ចោលប្រទេសចឹងឡាប់ ដកថយទៅចាំនៅមាត់ជ្រូកវិញ។ ស្តេចយួនទ្រង់ជឿតាម ហើយបញ្ជាឱ្យលោក ទ្រឿង មិញ យ៉ាងដកទ័ពចេញពីស្រុកខ្មែរ។ លុះមកដល់មាត់ជ្រូកលោកឈឺចិត្តពេក ធ្លាក់ឈឺហើយទទួលមរណភាពទៅ។ នៅក្នុងពេលតំណាលគ្នានោះនៅស្រុកក្រោម មានការតស៊ូរបស់លោក ឡឹម សោម និងព្រះសង្ឃ។ ចំពោះរឿងនេះឯកសារខ្លះបានបញ្ជាក់ថា លោក ឡឹម សោម ឬទេស្សា សោម មានទ័ពនៅ ស្រុកចាបភ្លើងក្នុងខេត្តព្រះត្រពាំង ក្នុងបំណងសងសឹកជួសលោកចៅហ្វាយ គុយ និងដេញកំចេត់ពួកសត្រូវ ឱ្យចេញផុតពីទឹកដីពីដូនតារបស់លោក។ ដោយមានសេនា ឯកប្រុញ និងម៉ឺន សោមជួយយ៉ាងសកម្មផងលោកបានលើកទ័ពទៅដល់ថ្លោរដូង សម្លាប់បានយួនជាច្រើនតែនៅទីបំផុតលោកត្រូវបានទទួលបរាជ័យដោយទ័ពជំនួយរបស់យួនលើកមកពីខេត្តខាងកើត។ លោកត្រូវបានចាប់ដាក់ទ្រុង នាំយកទៅក្រុងវេ ហើយត្រូវបានប្រហាជីវិតតាមបញ្ជារបស់ស្តេចធៀវ ទ្រី។ នៅឆ្នាំ១៨៤៧ ព្រះបាទអង្គឌួង ត្រូវបានរៀបអភិសេកឡើងសោយរាជ្យសម្បត្តិនៅរាជធានីឧដុង្គ ដោយមាននាមសម្រាប់រាជ្យថា ព្រះហរិរក្សារាមាឥស្សរាធិបតី។ នៅឆ្នាំ១៨៤៨ ពញាបឌិនតេជោបានលាព្រះអង្គត្រឡប់ទៅក្រុងបឹងកកវិញ។

                                     

1. ស្នាមព្រះហស្ថព្រះបាទអង្គឌួង

ព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង ជាព្រះមហាក្សត្រមួយអង្គ ដែលប្រកបដោយទសពិធរាជធម៌។ ព្រះអង្គទ្រង់យកព្រះទ័យទុកដាក់រៀបចំឱ្យមានសន្តិភាពក្នុងប្រទេស និងឱ្យមានរៀបរយនៅក្នុងរាជការ។ យ៉ាងណាមិញ ការបែកបាក់សាមគ្គីរវាងខ្មែរ និងចម្បាំងឈ្លានពានរបស់បរទេស ដែលជាហេតុធ្វើឱ្យប្រទេសជាតិពើបប្រទះនឹងមហន្តរាយ ភូមិស្រុកត្រូវដុតបំផ្លាញ ស្រែចម្ការត្រូវបានបោះបង់ចោល ផ្លូវថ្នល់ត្រូវបានបំផ្លិចបំផ្លាញវិច្ឆេទកម្ម និងដោយទឹកជំនន់ ស្ពានភាគច្រើនត្រូវបានខូចខាត។ អសន្តិសុខកើតឡើងពេញផ្ទៃប្រទេស ព្រោះរាស្រ្តអត់ឈ្លានត្រូវបានក្លាយជាចោរប្លន់ ការកាប់សម្លាប់ឥតត្រាប្រណីសកម្មភាពខាងជំនួញឥតមានទាល់តែសោះ។ នៅក្នុងស្ថានភាពដុនដាប់បែបនេះ ដែលព្រះបាទអង្គឌួងឡើងគ្រងរាជ្យ។ ព្រះអង្គបានខិតខំរៀបចំប្រទេសជាតិឡើងវិញ និងលើកតម្កើនជីវភាពប្រជារាស្រ្ត។ រាជធាណីឧដុង្គត្រូវបាបបង្កើតឡើង។ ចំនួនខេត្តក្នុងប្រទេសត្រូវបានបន្ថយ។ ខេត្តនីមួយៗមានទំហំផ្ទៃដីប្រហាក់ប្រហែលគ្នា ហើយត្រូវបានចែកជាស្រុក។ ពីឆ្នាំ១៨៥១ ដល់ឆ្នាំ១៨៥៧ ព្រះអង្គបានបញ្ជាឱ្យលើកផ្លូវមួយពីរាជធានីឧដុង្គ ទៅខេត្តកំពត ដែលជាកំផែសមុទ្រតែមួយគត់របស់ខ្មែរ ព្រោះកំពង់ផែព្រៃនគរត្រូវបានបាត់បង់ទៅឱ្យយួនជាស្ថាពរទៅហើយ។ នៅឆ្នាំ១៨៥២ ព្រះអង្គបានលើកផ្លូវមួយទៀតពីរាជធានីឧដុង្គទៅកំពង់ហ្លួង ដែលជាកំពង់ផែដ៏សំខាន់របស់ខ្មែរមួយទៀត។ ក្នុងរជ្ជកាលរបស់ព្រះអង្គឌួង ព្រះអង្គបានបញ្ជាមិនឱ្យមានតម្លើង និងបង្កើតពន្ធថ្មី និងជៀសវាងការកែនរាស្រ្តឱ្យធ្វើកិច្ចការសាធារណៈក្នុងការធ្វើស្រែចម្ការ។ ព្រះអង្គមានព្រះទ័យអាណិតអាសូរដល់ប្រជាសាស្រ្ត ដែលរងទុក្ខវេទនា។ ដូច្នេះហើយបានជាពេលប្រជារាស្រ្តមានជំងឺរាតត្បាត ព្រះអង្គទ្រង់យាងដោយផ្ទាល់ទៅចែកស្បៀងអាហារ និងសំលៀកបំពាក់ឱ្យរាស្រ្តក្រីក្រ។ ម្យ៉ាងទៀត ទ្រង់ហាមមិនឱ្យបរបាញ់សត្វ និងមិនឱ្យចាប់ត្រីដោយប្រើព្រូលរាំងពេញព្រែកទេ។ ព្រះអង្គស្តីបន្ទោស និងដាកទណ្ឌកម្មយ៉ាងខ្លាំងពួកជនប្រមឹក ជនជក់អាភៀន និងជនប្រព្រឹត្តល្បែងស៊ីសង ទ្រង់បានបង្រ្កាបយ៉ាងតឹងរឹងលើជនរកស៊ីចង់ការប្រាក់ដោយយកការប្រាក់ហួសប្រមាណ ហើយក្នុងការខ្ចីបុលគ្នាទ្រង់តម្រូវឱ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងមេបំណុល នឆងកូនបំណុល។ ជាពិសេសទៅទៀតទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ខ្លួន ដើម្បីលួសពួកខ្ញុំគេឱ្យបានរួចខ្លួនវិញអស់ជាច្រើន។ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ព្រះអង្គបានបោះពុម្ពប្រាក់រាងមូលម្ខាងមានរូបអង្គរវត្ត ម្ខាងទៀតមានរូបសត្វហង្សសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ និងព្រះអង្គទាក់ទងឈ្មួញចិន និងឥណ្ឌាឱ្យចូលធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្មែរទៀតផង។ ឯពន្ធដាត្រូវបានដាក់ឱ្យទារតាមរបបភាស៊ីជាហេតុធ្វើឱ្យរាជការមានលទ្ធភាពរៀបចំថវិកាមួយដែលមានតុល្យភាព។