Back

ⓘ ឃុំកន្ថោរខាងលិច ជាឃុំមួយគឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាចជាតំបន់ដែលសំបូរទៅដោយដំណាំស្រូវ ដំណាំហូបផ្លែ និងបន្លែជាច្រើនប្រភេទ ។ ហើយដំណាំដូងសំបូរជាងគេនៅក្នុង ..




                                     

ⓘ ឃុំកន្ថោរខាងលិច

ឃុំកន្ថោរខាងលិច ជាឃុំមួយគឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាចជាតំបន់ដែលសំបូរទៅដោយដំណាំស្រូវ ដំណាំហូបផ្លែ និងបន្លែជាច្រើនប្រភេទ ។ ហើយដំណាំដូងសំបូរជាងគេនៅក្នុងឃុំនេះ គឺគ្រប់ផ្ទះរបស់ប្រជាជនទាំងអស់មានដើមដូង មិនតិចជាងដប់ដើមនោះទេ ។ ចំណែកដំណាំស្រូវគឺលូតលាស់បានយ៉ាងល្អ ដោយសារតែដីមានជីជាតិ និងមានប្រព័ន្ធប្រលាយទឹកខ្វាត់ខ្វែង។ ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មក ផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយ។ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ មានជីវភាពភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្អរ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀនជាដើម។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ ជា​គ្រួសារមានជីវភាពល្អ ប្រសើរ ចំណែកការធ្វើស្រែវិញ​ គឺ ដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន