Back

ⓘ រមណីយដ្ឋាន​ព្រែកអំបិល. រមណីយដ្ឋានព្រែកអំពិលមានទីតាំងភូមិព្រែកអំពិល ឃុំកោះតូច​ ស្រុកទឹកឈូ ចំងាយ១៨​គីឡូម៉ែត ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅទិសខាង ..




                                     

ⓘ រមណីយដ្ឋាន​ព្រែកអំបិល

រមណីយដ្ឋានព្រែកអំពិលមានទីតាំងភូមិព្រែកអំពិល ឃុំកោះតូច​ ស្រុកទឹកឈូ ចំងាយ១៨​គីឡូម៉ែត ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅទិសខាងលិច។ ព្រែកអំពិលគឺជារមណីយដ្ឋានធម្មជាតិមួយ ដែលមានសម្រស់ដ៏ត្រកាលគួរអោយចង់ ទស្សនា និងកំសាន្ត ព្រោះទីនោះជាតំបន់ឆ្នេរ សមុទ្រ ដែលមានបណ្តោយពីកើតទៅលិចប្រមាណ​២០០០​ម៉ែត្រ​ ចាប់ពីព្រែកតាទែនរហូតដល់ព្រែកស្ងាវ។ឆ្នេរព្រែកអំពិលមានទិដ្ឋភាពប្រហាក់ប្រហែល​ឆ្នេរក្រុងកែប នៅតាមបណ្តោយមាត់ឆ្នេរមានរុក្ខជាតិដូចជា ដើមស្ងាវ ដើមកាប៉ាង ​ដុះ​ជាជួរចោលម្លប់ត្រជាក់ត្រឈឹង ត្រឈៃលាយឡំនឹងខ្យល់ជំនោររំភើយបក់មកពីសមុទ្របានបង្កើត អោយមានអាកាសធាតុត្រជាក់ជានិច្ចគួរចង់សំរាកកំសាន្ត។ មិនតែប៉ុណ្ណោះគេអាចមើលពីឆ្នេរព្រែកអំពិលទៅឃើញបណ្តាកោះជាច្រើនដូចជា កោះថ្មី​កោះត្រល់ កោះខ្ទះ កោះសេះ ។ល។ ប៉ែកខាងកើតនៃឆ្នេរខ្សាច់សមានផ្ទាំងថ្មដារធំៗរកេតរកូតរាយប៉ាយជាច្រើន ​ត្រូវបានគេ​ហៅ​ ថាថ្មរោងដោយថ្មមួយផ្ទាំងធំនៅទីនោះមានសណ្ឋានដូចជារោង ហើយភ្ញៀវដែលទៅកំសាន្តតែង​ចូលចិត្តទៅយកខ្យល់អាកាស និងថតរូបទុកជាអនុស្សាវរីយ៌។