Back

ⓘ សាកលវិទ្យាល័យមហាសារខាម ឬ សាកលវិទ្យល័យមហាសារ៉ាខាម មានទីតាំងនៅខេត្តមហាសារខាម មានចំងាយ 470 Km ពីទីក្រុងបាងកក។ កាលពីមុនជាសាកលវិទ្យល័យមហាសារខាមជាសាខារបស់សាកលវិទ្យាល័ ..




                                     

ⓘ សាកលវិទ្យាល័យមហាសារខាម

សាកលវិទ្យាល័យមហាសារខាម ឬ សាកលវិទ្យល័យមហាសារ៉ាខាម មានទីតាំងនៅខេត្តមហាសារខាម មានចំងាយ 470 Km ពីទីក្រុងបាងកក។ កាលពីមុនជាសាកលវិទ្យល័យមហាសារខាមជាសាខារបស់សាកលវិទ្យាល័យស៊ីណៈគ្រិន្ទវិរ៉ូត វាបានអភិវឌ្ឍន៍ខ្លួនជា សាកលវិទ្យាល័យមហាសារខាម កាលពីថ្ងៃទី 9 ធ្នូ 1994។ ព្រះបាទសម្តេចភូមិផុនអាឌុលយ៉ាដេត បានចុះព្រហស្ថលេខានៅក្នុងព្រះរាជបញ្ញត្តិរបស់សាកលវិទ្យាល័យ ថាសាកលវិទ្យាល័យមហាសារខាម ជាសាកលវិទ្យាល័យរបស់រដ្ឋទី 22 នៃប្រទេសថៃ។

                                     

1. ប្រវត្តិ

កាលពីឆ្នាំ 1968 សាកលវិទ្យាល័យមហាសារខាម គឺជាវិទ្យាល័យអប់រំ បន្ទាប់មកបានក្លាយមកជាសាកលវិទ្យាល័យស៊ីណៈគ្រិន្ទវិរ៉ូត សាខាមហាសារខាម កាលពីថ្ងៃទី 29 មិថុនា 1974។ ក្រោយមកបានអភិវឌ្ឍន៍ខ្លួនទៅជា" សាកលវិទ្យាល័យមហាសារខាម”។

កាលពីថ្ងៃទី 9 ធ្នូ 1994 ព្រះបាទសម្តេចភូមិផុនអាឌុលយ៉ាដេត បានចុះព្រះហស្ថលេខាក្នុងព្រះរាជបញ្ញតិប្រកាសថា សាកលវិទ្យាល័យមហាសារខាម ជាសាកលវិទ្យាល័យរដ្ឋទី 22 នៃប្រទេសថៃ។

ទីតាំងដើមរបស់សាកលវិទ្យាល័យនៅផ្លូវនគរសុវណ្ណ ឃុំតៈឡាត ស្រុកមឿង ខេត្តមហាសារខាម មានផ្ទៃដីចំនួន 31.52 ហិចតា បន្ទាប់មកបានទិញបន្ថែមនៅឆ្នាំ 2005 ចំនួន 58.88 ហិចតា។ នៅឆ្នាំ ១៩៩៨ បានពង្រីកមកទីតាំងថ្មីនៅ ឃុំខាមរៀង ស្រុកក័នថៈរៈវិឆ័យ ខេត្តមហាសារខាម មានផ្ទៃដីចំនួន 208 ហិចតា មានចម្ងាយ 7 Km ពីទីតាំងចាស់។ សាកលវិទ្យាល័យមហាសារខាមមាននិស្សិតទាំងអស់ចំនួន 45.681 នាក់ ឆ្នាំ2013 និងមាន 20 មហាវិទ្យាល័យ។

                                     

2. ស្លាកសញ្ញាប្រចាំសាកលវិទ្យាល័យ

left|thumb|150x150px|ស្លាកសញ្ញាប្រចាំសាកលវិទ្យាល័យ

  • ព្រះធាតុណាឌូនៈ គុណធម៌ អំពើល្អ ខ្សែសីម៉ាព័ទ្ធជុំវិញៈ គតិបណ្ឌិត ពន្លឺរង្សីៈ ភាពរីកចម្រើន ក្បាច់ៈ គតិបណ្ឌិត និងមរតកវប្បធម៌ឦសាន សរុបៈ ការរីកចម្រើនរុងរឿងដែលមានឥទ្ធិពលមកពីចំណេះដឹង និងវប្បធម៌ គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិតរបស់ភូមិភាគឦសាន។ ពាក្យស្លោកសាកលវិទ្យាល័យ พหูนํ ปณฺฑิโต ชีเว" ផៈហូណាំ បៈណៈធិតូ ឈីវេ មានន័យថា អ្នកមានប្រាជ្ញាជាទីពឹងរបស់មហាជន។
  • ផ្កាប្រចាំសាកលវិទ្យាល័យៈ ផ្ការាជព្រឹក្ស ឬ ផ្កាលឿងរាជ
  • ពណ៌លឿងៈ មានន័យថា ការរីកចម្រើនរុងរឿង ភាពស្រស់ស្អាត ភាពសំបូរហូរហៀរ
  • ពណ៌ប្រចាំសាកលវិទ្យាល័យៈ ពណ៌លឿង និង ប្រផេះ
  • ពណ៌ប្រផេះ មានន័យថា គំនិត ឬប្រាជា្ញ
                                     

3. ចំនួនមហាវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗ

បច្ចុប្បន្ន សាកលវិទ្យាល័យមហាសារខាម មានមហាវិទ្យាល័យ ចំនួយ 17 វិទ្យាល័យ ចំនួន 2 និងវិទ្យាស្ថានស្រាវជ្រាវ ចំនួន 2 ដែលបាន និងកំពុងបើកដំណើរការបង្រៀន

មនុស្សសាស្រ្ត និងសង្គមសាស្រ្ត

  • មហាវិទ្យាល័យគណនេយ្យ និងគ្រប់គ្រង
  • មហាវិទ្យាល័យអប់រំ
  • មហាវិទ្យាល័យវិចិត្រសិល្បៈ
  • មហាវិទ្យាល័យមនុស្សសាស្រ្ត និងសង្គមសាស្រ្ត
  • មហាវិទ្យាល័យវិទ្យាសាស្ត្រវប្បធម៌
  • មហាវិទ្យាល័យនិតិសាស្រ្ត
  • មហាវិទ្យាល័យគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ

វិទ្យាសាស្ត្រ និងទិចណូឡូជី

  • មហាវិទ្យាល័យពត៌មានវិទ្យា
  • មហាវិទ្យាល័យវិស្វកម្ម
  • មហាវិទ្យាល័យស្ថាបត្យកម្ម រៀបចំដែនដី និងនគររូបនីយកម្ម
  • មហាវិទ្យាល័យវិទ្យាសាស្រ្ត
  • មហាវិទ្យាល័យទិចណូឡូជី

វិទ្យាសាស្រ្តសុខភាព

  • មហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ
  • មហាវិទ្យាល័យគិលានុបដ្ឋាក
  • មហាវិទ្យាល័យសុខភាពសាធារណៈ
  • មហាវិទ្យាល័យឱសថសាស្រ្ត
  • មហាវិទ្យាល័យវេជ្ជសាស្ត្រ

វិទ្យាល័យ

  • វិទ្យាល័យនយោបាយ និងការគ្រប់គ្រង
  • វិទ្យាល័យតូរ្យតន្រ្តី

វិទ្យាស្ថាន

  • វិទ្យាស្ថានស្រាវជ្រាវសិល្បៈ និងវប្បធម៌ឦសាន
  • វិទ្យាស្ថានស្រាវជ្រាវវិល័យរុក្ខវេទ