Back

ⓘ ភូមិគោកមន ឃុំគោកមន. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្នថ្មីៗនេះ ១៣ឧសភា២០១៣ ភូមិត្រូវបានគេកំពុងអភិវឌ្ឍផ្លូវលំដីក្រហមរៀងហុយបន្តិច ប៉ុន្តែមិនហួសពីឆ្នាំ ២០១៦ ..




                                     

ⓘ ភូមិគោកមន(ឃុំគោកមន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្នថ្មីៗនេះ ១៣/ឧសភា/២០១៣ ភូមិត្រូវបានគេកំពុងអភិវឌ្ឍផ្លូវលំដីក្រហមរៀងហុយបន្តិច ប៉ុន្តែមិនហួសពីឆ្នាំ ២០១៦ ទេផ្លូវនេះនឹងកសាងចាក់បេតុងកៅស៊ូជាស្ថាពរ។ រឿងដែលពិបាកមួយទៀតនោះគឺនៅទីនោះមិនទាន់មានភ្លើងអគ្គីសនី តភ្ជាប់ប្រើប្រាស់ទូលំទូលាយនៅឡើយទេ ដូច្នេះអ្នករស់នៅទីនោះគឺក្នុងមួយផ្ទះយ៉ាងហោចណាស់ក៏ត្រូវមានម៉ាស៊ីនភ្លើងម្នាក់មួយដែរ ប៉ុន្តែក៏មានក្រុមគ្រួសារខ្លះ ក៏មិនបានទិញម៉ាស៊ីនភ្លើងទុកប្រើប្រាស់ខ្លួនឯងដែរ ដូចនេះពួកគាត់គឺត្រូវ តភ្ជាប់ភ្លើងអគ្គីសនីពីផ្ទះលក់ទឹកកក អាជីវកម្មទឹកកកធំនៅក្នុងភូមិគោកមន ព្រោះថាកន្លែងផលិតទឹកកកគឺគេមានម៉ាស៊ីនភ្លើងធំ ដូច្នេះងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែមិនយូរប៉ុន្មានទេអាចនឹងមានភ្លើងអគ្គសនីតភ្ជាប់ទៅដល់ហើយ ព្រោះថាឥលូវកំពុងមានឯកឧត្តមម្នាក់បាននឹងកំពុងរៀបចំ តបង្គោលភ្លើងចេញពីខេត្តបន្ទាយមានជ័យមកដល់ភូមិគោកមននេះក្នុងពេលឆាប់ៗ។