Back

ⓘ ចន ឡុក. ជីវប្រវត្តិរបស់ ចន ឡុក John Locke លោក​ ចន ឡុក ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ​។​ គាត់កើតនៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ១៦៣២ ​នៃគ.ស. នៅក្នុង ..




ចន ឡុក
                                     

ⓘ ចន ឡុក

ជីវប្រវត្តិរបស់ ចន ឡុក John Locke លោក​ ចន ឡុក ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ​។​ គាត់កើតនៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ១៦៣២ ​នៃគ.ស. នៅក្នុង​​​ភូមិ​ រីងថុណ ​ក្រុង សាំសេត ខាងត្បូងឈៀងខាងលិច នៃ​​ប្រទេសអង់គ្លេស ​។ ​​ហើយបានទទួលមរណកាលនៅថ្ងៃ​ទី​ ២៨ ខែតុលា ​ឆ្នាំ​ ១៧០៤ ​នៃគ.ស​. ក្នុងជន្មាយុ​ ៧២ ឆ្នាំ​ ​ក្នុងក្រុង អេសសេច ​ភាគខាងកើត នៃប្រទេសអង់គ្លេស​ ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយមម្នាក់ដែរ ។​

                                     

1. ទស្សនៈវិជ្ជារបស់ ​ ចន ឡុក

ទស្សននយោបាយរបស់លោក​ ចន ឡុក ដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ​ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ "អភិប្រាយពីរនៃការដឹកនាំរដ្ឋ​ Two Treatises of Government" ​ដែលបានបោះពុម្ពផ្សាយលើកទីមួយ​ នៅក្នុងឆ្នាំ​ ១៦៩០ ។ ​នៅក្នុងស្នាដៃលោក​ ចន ឡុក បានបង្ហាញយ៉ាងច្បាស់​ នូវការកំណត់មូលន័យ ​នៃសេរីនិយម​ ដូចជា "បុគ្គលភាព​" ​ "សង្គម" ​ "រដ្ឋ" ​ហើយបានដាក់ "បុគ្គលភាព" ​ឲ្យខ្ពស់ជាង ​​ "សង្គម" ​និង "រដ្ឋ" ។​ ​ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស​ តាមសភាពធម្មជាតិ​ ការកកើតសង្គម និងការកកើតរដ្ឋ​ ។ ​ "អ្វីដែលមាននៅក្នុងគំនិត ​គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍​" ​ នេះជាការអះអាងរបស់​ ចន ឡុក ។ ​យោងតាមទស្សនៈបស់លោក​ ចន ឡុក ថា​​ "មនុស្សមានសិទ្ធិ​រស់ ​សេរីភាព​ កម្មសិទ្ធិ​" ​ នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត​ ។ លោក John Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ​​ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស លោក​ ចន ឡុក យល់ថា ​ "រដ្ឋ ត្រូវមានស្ថានភាព​ជាអ្នកនាំមុខសង្គម​" ​។ រដ្ឋ ជាយន្តការ មានលទ្ធភាព​ និងប្រសិទ្ធិភាព ​ការពារយុត្តិធម៌​ ។ ​ចំណែកការរស់នៅក្នុងធម្មជាតិ​ មានលក្ខណៈខុសពីរដ្ឋ​ ។ ​លោក John Locke បានសរសេរថា ​​ "ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍​ នៃកិច្ចព្រមព្រៀងគ្នា ​ដោយរួមជាសង្គម​ Social Contract ហើយបង្កើតបានជារដ្ឋ​" ​ ។

តាមរយៈ បទពិសោធន៍ទ្រឹស្តីធម្មជាតិ ​ហើយនឹងតាមរយៈ ការបកស្រាយ​ស្តីពីការគ្រប់គ្រងរដ្ឋ​ ចន ឡុក បានពន្យល់ថា ​ "ដំបូងមនុស្ស ត្រូវការចំណីអាហារ ​ផ្លែឈើ បរិភោគចំអែតក្រពះ​" ។ គាត់ថា "​​ដោយសារតែកម្លាំងពលកម្មរបស់គេ ​មនុស្សត្រូវបេះផ្លែឈើឲ្យបានច្រើន ​ដាំដើមឈើហូបផ្លែ ឲ្យបានច្រើន​នេសាទ ឲ្យបានច្រើន ​ឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើន​ ដើម្បីទុកសម្រាប់ពេលក្រក្សត់" ​ ។ ​​ដូច្នេះ ចេញពីផលិតផលដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯង ​​​ដែលទាំងនេះជាប្រភព ​ឬជាហតុនាំឲ្យកើតមានកម្មសិទ្ធិ​ ។​ កម្មសិទ្ធិពីធម្មជាតិ របស់មនុស្ស​ដែល​ John Locke លើកមកបង្ហាញផងដែរ គឺ​សិទ្ធិ​ និងសេរីភាព​ ។ គាត់យល់ថា​ "​មនុស្ស មានវិចារណញ្ញាណ​ដែលបង្ខំឲ្យគេមានការងារ ​ឬករណីយកិច្ចជាច្រើន​ ហើយកិច្ចមុនដំបូងគេបង្អស់នោះ គឺ​ការរក្សាអាត្មាខ្លួនឯងជា​មុនសិន​​ ។​ បើការរក្សាខ្លួនឯង​ជាករណីយកិច្ចនោះ​ក៏បញ្ជាក់ឲ្យឃើញថា​ មនុស្សម្នាក់ៗ មានសិទ្ធិលើខ្លួនឯផ្ទាល់​គេ គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់​ ។​ ពីធម្មជាតិ គេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងការងារ ​​ដូច្នេះអ្វី ដែលកើតចេញពីកម្លាំង​របស់គេ ក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ​" ។

                                     

2.1. លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ ការយកមកធ្វើជារបស់ខ្លួន​

វាត្រឹមត្រូវតាមធម្មជាតិ​ ព្រោះគេជាម្ចាស់លើខ្លួនឯ​ង ​ជាម្ចាស់លើរូបកាយខ្លួន ​ហើយអ្វីដែលកើតចេញពីរូបកាយ របស់ខ្លួន ​ក៏ជាមរតករបស់ខ្លួនដែរ ​។

                                     

2.2. លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ មានតែកិច្ចព្រមព្រៀង

ដោយស្ម័គ្រចិត្ត​ រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀង​សំដៅធានាដល់កម្មសិទ្ធិ​ ដែលបង្កើតបានជាសង្គម​នយោបាយ​នោះ ។ មូលហេតុដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាជាសង្គម ទី១-​ "យុត្តិធម៌ឯកជន" ​ ។ ​ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព ​និងលទ្ធភាពស្វែងរកយុត្តិធម៌​នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ​ អយុត្តិធម៌​ ។​ ចន ឡុក មើលឃើញថា "​ក្នុងសភាពបែបធម្មជាតិ​ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ​ពីសំណាក់ការរំលោភបំពានឡើយ ​ព្រោះមនុស្ស ពុំទាន់បានបង្កើត​អង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម ​និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ​ ។ ​​ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់​ និងទទួលបាននូវយុត្តិធម៌​នោះ​ ទើបមនុស្សទាំងឡាយ ​យល់ព្រមគ្នានឹងគ្នា​ បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាច​ការពារជីវិតបុគ្គល ​និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ​ ។ ទី២-ហេតុផល ដែល​តំរូវឲ្យមនុស្សរួបរួមគ្នា ជាសង្គមតូចៗ ​ឬធំៗ​ គឺជួយកាត់បន្ថយនូវបន្ទុកនៃការលំបាក​។​ ដូចនេះ​ ចាំបាច់បង្កើត​វត្ថុដែលតំណាងឲ្យសម្ភារៈពោល គឺពាកើព័ន្ធនឹងការប្រើប្រាស់រូបិយប័ណ្ណនេះ​ ក្នុងគោលបំណងរក្សានូវកម្មសិទ្ធិផ្ទាល់ខ្លួន​ ។ នេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថា​ មនុស្សកំពុងតែដកខ្លួនបន្តិចម្តងៗ​ឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ​ ។ ​ចរន្តនេះ បានធ្វើឲ្យមនុស្ស ក្នុងសង្គម​មានភាពខុសប្លែកពីគ្នាកាន់តែខ្លាំង​។​ដូច្នេះ រដ្ឋគឺជាទីកន្លែងបង្អែក​ ជាកន្លែងដែលមានសុវត្ថិភាព ​មានសណ្តាប់ធ្នាប់ មានច្បាប់​ហើយក៏ជាក្តីសង្ឃឹមរបស់គេ​នាពេលអនាគតដែរ ។ ទី​៣-​មនុស្ស បានទទួលផលប្រយោជន៍​ ពេលគេចាកចេញពីសភាពធម្មជាតិ​ គឺដោយសារគេមានបញ្ហាសន្តិសុខ​ បញ្ហាចាញ់ប្រៀប ​ហើយគេទាំងអស់គ្នា តែងគិតថា ​គេនឹងបានស្រួលជាងនេះ ​ប្រសិនបើមានច្បាប់ជា ធរមាន​មានចៅក្រមសម្រាប់បកស្រាយ​ច្បាប់ និងអនុវត្តន៍ច្បាប់នោះផង ​។ ទី៤​-ដើម្បីបញ្ចប់សង្រ្គាម មិនចេះឈប់ឈររវាងមនុស្ស​ ​និងមនុស្ស​ ជាបុគ្គល​ជាក្រុម ​និងដើម្បីការពារជីវិតបុគ្គលនោះឯ​ង ​។ ទី៥​-សុវត្ថិភាពរបស់ពួកគេ ​ក៏កាន់តែត្រូវបានទទួល​ការគំរាមគំហែង​ ។ ច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋ​ ចាំបាច់ត្រូវតែការពារសុវត្ថិភាព​សង្គម និងរដ្ឋខ្លួនឯងតែម្តង ​។ ​តាមទស្សនៈបស់លោក John Locke រដ្ឋមានតួនាទីសំខាន់ គឺដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ ​ក្រៅពីនេះ​រដ្ឋមានតួនាទីផង ដែរក្នុងការធានា​ឲ្យមាននូវសិទ្ធិ​សេរីភាព​ សមភាព ​និងសុវត្ថិភាពរបស់ពលរដ្ឋ​ ។ រដ្ឋ គឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បាន​មធ្យោបាយ ដ៏មានប្រសិទ្ធិភាព​ ដើម្បីថែរក្សាកម្មសិទ្ធិ​ ដែលគេរកបានសមស្របទៅ នឹងស្ថានភាព​ធម្មជាតិរបស់ពួកគេ​ ។ ​ក្នុងន័យនេះ​ រដ្ឋគឺគ្រាន់តែជាឧបករណ៍​​សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះ ​។​ ការបែងចែកអំណាចរបស់​ ចន ឡុក ១-អំណាចនីតិបញ្ញត្តិ ស្ថិតក្នុងដៃសភា​ ។ ២-អំណាចនីតិប្រតិបត្តិ​ ស្ថិតក្នុងដៃរដ្ឋាភិបាល ​តុលាការ និងយោធា ។ ៣-អំណាចសហព័ន្ធ​ ស្ថិតក្នុងដៃស្តេច​ និងរដ្ឋមន្រ្តីនានា​ ។ ស្តេចជាប្រមុខនៃអំណាចនីតិប្រតិបត្តិ​ និងអំណាចសហព័ន្ធ​ ។ ​អភ័យឯកសិទ្ធិរបស់រដ្ឋាភិបាល​ ត្រូវបានកំណត់ក្នុងច្បាប់ ​។ អំណាចនិតិបញ្ញត្តិ ជាអំណាចកំពូល ក្នុងចំណោមអំណាចទាំងបី ។ ​អំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ​ មិនត្រូវស្ថិតនៅក្នុងដៃ របស់បុគ្គ​លណាមួយឡើយ ​ព្រោះបើបុគ្គលនោះ យកអំណាចនោះ ទៅប្រើ​សម្រាប់ផលប្រយោជន៍បុគ្គល ពុំបានបម្រើផលប្រយោជន៍រួមទេ​ នឹងធ្វើឲ្យកើតមានរបបផ្តាច់ការ​ ។ ​ដូច្នេះការបែងចែកអំណាចជាវិធីសាស្រ្ត ​ជៀសវាង មិនឲ្យកើតមានឡើង ​នូវការប្រើអំណាចតាមទំនើងចិត្ត​បែបអាជ្ញាព្រឹត្តិ​ ដែលជាកត្តា មិនធានាដល់សិទ្ធិសេរីភាព​ ​និងកម្មសិទ្ធិ​របស់ពលរដ្ឋឡើយ​ ។​ បន្ថេមលើការបែងចែកអំណាចនេះ​ John Locke បានចាត់ទុកនូវវិធានការណ៍​ពីរផ្សេងទៀត ​ដើម្បីឲ្យរដ្ឋស្គាល់​តួនាទីរបស់ខ្លួននៅក្នុងសង្គម ​។​ វិធានការណ៍ទាំងពីរនោះគឺ​ ១-ត្រូវបែងចែកសាសនា ឲ្យដាច់ពីរដ្ឋ​ ឬនិយាយម្យ៉ាងទៀតថា​ បែងចែកអំណាចសាសនា ឲ្យដាច់ពីអំណាចរដ្ឋ​ ។ ២-ត្រូវរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់​ ។​ ចំណែកឯការបះបោរ ​បាតុកម្ម​ កូដកម្ម​ ។ ល ។​ វិញ​ មានផលជាអវិជ្ជមានខ្លាំងណាស់ ​ប្រសិនបើរដ្ឋ មិនបានបំពេញករណីយកិច្ច​របស់ខ្លួននោះទេ​។