Back

ⓘ ខេត្តនៃកម្ពុជា. កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវប ..




                                               

ខេត្តសុគន្ធនគរ

                                               

សារៈប្រយោជន៍ដើមត្នោត

ដើមត្នោត ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។ មិនត ...

                                               

សារាយតេជោសែនជ័យ

ទូកង សារាយតេជោសែនជ័យ ជាទូកដែលមានចំណុះ៧៧នាក់។ លទ្ធផលសរុបគឺប្រើប្រាស់ថេរវេលា៖ ឆ្នាំ២០១៧ កូដគំរូថេរវេលានៃការប្រណាំងទូកកម្ពុជា ឆ្នាំ២០១៦ ប្រើថេរវេលាត្រឹមតែ ២៨នាទី ៣០វិនាទី។

                                               

កូដគំរូថេរវេលានៃការប្រណាំងទូកកម្ពុជា

                                               

កូដគំរូភ្នំនៃប្រទេសកម្ពុជា

                                               

សង្កាត់ក្រចេះ

                                               

សង្កាត់អូរឫស្សី

                                               

រកាកណ្តាល

                                               

សង្កាត់ក្រគរ

                                               

សង្កាត់កោះទ្រង់

                                               

ឃុំសាលាក្រៅ

ខេត្តនៃកម្ពុជា
                                     

ⓘ ខេត្តនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៤ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។

ភ្នំពេញមានសន្ទភាព និង ប្រជាជនខ្ពស់បំផុត។ ខេត្តដែលមានផ្ទៃក្រឡាធំបំផុតគឺខេត្តមណ្ឌលគីរី ហើយនិងតូចបំផុតគឺខេត្តកែប។ កែបមានអត្រាប្រជាជនទាបបំផុត ស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដែរ ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០។

កម្ពុជាត្រូវបានបែងចែកបន្តបន្ទាប់ទៅជា ១៥៩ ស្រុក ។ ខណ្ឌ ១២មានតែនៅភ្នំពេញទេ។ ចំនួនស្រុកក្នុងខេត្តនីមួយៗមានខុសៗគ្នា ចាប់ពីពីរក្នុងខេត្តតូចៗបំផុតរហូតដល់១៤ក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរ ហៅថាក្រុង ទីរួមខេត្ត លើកលែងខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង មានក្រុងពីរ ដែលមួយជាតំបន់រដ្ឋបាលពិសេស និងមួយទៀតជាតំបន់សេដ្ឋកិច្ចពិសេស។ កម្រិតបំណែងចែកតទៅទៀតគឺ ឃុំ, សង្កាត់ និង ចុងក្រោយបង្អស់ ភូមិ ។ នៅភ្នំពេញគ្មាន ឃុំ ទេ។

                                     

1. អភិបាលកិច្ច

រដ្ឋបាលរាជធានី ខេត្ត នីមួយៗត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាតាមរយៈការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឲ្យឈ្មោះថា ក្រុមប្រឹក្សារាជធានី ខេត្ត ។ ក្រុមប្រឹក្សារាជធានី ខេត្តគឺជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី ខេត្ត។ គណៈអភិបាលរាជធានី ខេត្តត្រូវ តែងតាំងដោយព្រះរាជក្រឹត្យ តាមរសំណើពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គណៈអភិបាលរាជធានី ខេត្តត្រូវមានអភិបាលមួយរូបមាននាទីដឹកនាំរួម និងអភិបាលរងតាមការកំណត់របស់ក្រសួងមហាផ្ទៃ ជាជំនួយការដឹកនាំអភិបាលលើជំនាញ វិស័យនានាក្នុងរាជធានី ខេត្ត។

រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបង្កើតឲ្យមានគណៈកម្មាធិការ តាមលក្ខខ័ណ្ឌនៃច្បាប់ ដើម្បីធានាការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ដើម្បីសម្របសម្រួលលើវិស័យ ជំនាញ ក៏ត្រូវឲ្យមានការបង្កើត គណៈបញ្ជាការឯកភាពរាជធានី ខេត្ត មានសមាសភាពពីមន្ទីរ អង្គភាពនានាទាំងអស់ក្នុងដែនរាជធានី ខេត្តសាមីដែលអភិបាលរាជធានី ខេត្តជាប្រធាន។

                                     

2. ប្រវត្តិ

សម័យអាណានិគមបារាំង

កាលពីក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្ត និង ភូមិភាគដូចតទៅ៖

ខេត្ត​

  • ​បាត់ដំបង
  • ស្វាយរៀង
  • ពោធិ៍សាត់
  • សៀមរាប
  • តាកែវ
  • កំពង់ចាម
  • កំពត
  • ក្រចេះ
  • កំពង់ធំ
  • កណ្ដាល
  • ស្ទឹងត្រែង
  • ​កំពង់ឆ្នាំង
  • ព្រៃវែង
  • កំពង់ស្ពឺ

២០០៨

ថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រហស្ថលេខាលើរាជក្រឹត្យមួយដែលផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុ ទៅជាខេត្តវិញ ដូចគ្នាដែរ ក៏កែសម្រួលព្រំសីមាខេត្តជាច្រើន។

២០១៣

ថ្ងៃទី ៣១ ធ្នូ ២០១៣ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រះហស្ថលេខាលើរាជក្រឹត្យមួយដែលបំបែកកំពង់ចាមទៅជាពីរខេត្ត: កំពង់ចាម ត្រើយខាងលិចទន្លេមេគង្គ និង ត្បូងឃ្មុំ ត្រើយខាងកើតទន្លេមេគង្គ។

                                     

2.1. ប្រវត្តិ សម័យនគរវ្នំ

ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដី តួយ៉ាងដូចជាស្ដេចស្រីមារៈវរ្ម័នបានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មនខ្លះ ចាម រឺ ម៉ាឡេយូ។ ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយ ទើបយើងហៅ អាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជា មហារាជ រឺជា សាវ៌កៅ ស្ដេចចក្រវាឡ។ រដ្ឋដែល​ក្រោមអំណាចអាណាចក្រវ្នំទាំងនោះ មានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំ រដ្ឋនេះគេហៅថា សាមន្តរាជ្យ ។ ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ រឺ ព្រះញាតិរបស់ស្ដេច អាណាចក្រវ្នំគេហៅថា វិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ ប៉ុន្តែ ត្រូវរំលាយចោលវិញដោយព្រះបាទហ៊ុន-ប៉ានហួងវិញ។ គួរកត់សំគាល់ដែលថារចនាសម្ព័ន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ ណាស់គឺ ដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជមួយចំនួននឹងងើបឡើងបះបោរដូចករណី ​សាមន្តរដ្ឋ ចេនឡានៅស.វ.ទី៦។

                                     

2.2. ប្រវត្តិ ប្រមាណ

បច្ចេកពាក្យ" ប្រមាន-ប្រមាណ” បានត្រូវប្រើប្រាស់នៅសម័យអង្គរដើម្បីឲ្យឈ្មោះដល់បំណែងចែកទឹកដីដ៏ធំ ៗ ឬ មួយភូមិភាគ នៃកម្ពុជទេស។ តាមសិលាចារឹក អក្សរសិលាចារឹក ទំព័រ ៤៧, ៤៨, ៤៩ យើងបានឃើញដែនដី ប្រមាណ ប្រហែលជា ២០ គឺជាផែនដីដ៏ធំៗ នៃប្រទេសៈ

នៅក្នុងសិលាចារឹកវត្តព្រៃវែង សម័យសតវត្សទី ៧ សិលាចារឹកអ្នកតា មានឈ្មោះ ប្រមាណមហាត្មល មានសរសេរពាក្យថា

តើភូមិភាគនេះនៅឯណា? ឬមួយក៏មានទីតាំងនៅកន្លែងវត្តព្រៃវែងសព្វថ្ងៃ។ នៅក្នុងសិលាចារឹកនេះទៀត ក៏មានសរសេរឈ្មោះ ព្រះបាទឦសានវម៌្ម ជាព្រះមហាក្សត្រ លើមហាក្សត្រសាមន្តរាជ នៃភូមិភាគទាំងបី។

តើ ប្រមាណមហាត្មល ជាភូមិភាគមួយក្នុងបណ្ដាភូមិភាគ ឬទីក្រុង ទាំងបី កន្លែងដែលមានចារនៅក្នុងសិលាចារឹកវត្តព្រៃវែង ឬទេ?

ក្នុងបណ្ដាភូមិភាគ ប្រមាណ ៥ ដែលត្រូវបានពណ៌នាតាមឧទាហរណ៍ខាងលើនេះ យើងអាចសង្កេតឃើញថា ភូមិភាគ" ប្រមាណ" ប្រមាណ ពាក្យនេះមានន័យពីរ មានន័យថា រង្វាស់, ការប៉ាន់ស្មាន មួយចំនួនមានដើមកំណើតពីពាក្យខ្មែរ ហើយឈ្មោះភូមិភាគចំនួន ១១ មានដើមកំណើតពីសំស្ក្រឹត។

ម្យ៉ាងវិញទៀត តាមសិលាចារឹក K.៩៨៩ ភូមិភាគប្រមាណមួយ មានឈ្មោះថា សតគ្រាម ដែលមានន័យថា" ភូមិចំនួនមួយរយ” បានសេចក្ដីថាតាមរយៈអត្ថន័យរបស់ភូមិភាគនេះ យើងអាចទាញមតិដែលបញ្ជាក់ទំហំដ៏ធំធេងនៃស្ថាននាម ដែលបានប្រើប្រាស់ពាក្យ ប្រមាណ នៅខាងដើម។ នៅក្នុងសិលាចារឹកនៃប្រទេសចាម្ប៉ា នាសម័យអង្គរ ក៏មានការប្រើប្រាស់ ប្រមាណ សម្រាប់សំគាល់នូវភូមិភាគផ្សេងៗ នៃប្រទេសចាម្ប៉ា ផងដែរ។



                                     

2.3. ប្រវត្តិ វិសយ

វិសយ ពាក្យសំស្ក្រឹត មានន័យថា តំបន់ ខេត្ត

ពាក្យ" វិសយ” សម្រាប់សំគាល់នូវបំណែងចែកទឹកដីរដ្ឋការ ឬក៏បំណែងចែករាជការមួយៗ ដ៏ច្បាស់លាស់នៅក្នុងសម័យអង្គរ។ តាមសិលាចារឹកនានាពាក្យវិសយ Visaya សំគាល់នូវទីរួមខេត្ត ដែលនៅក្នុងនោះ មានស្ថាប័នរាជការផ្សេង ៗ ខាងគ្រហស្ថ និងសាសនា។

វិសយ នីមួយ ៗ ស្ថិតនៅក្រោមការត្រួតត្រារបស់ ខ្លោញវិសយ ស្ដេចត្រាញ់ ឬ ចៅហ្វាយខេត្ត។

រាជការដែលធ្វើការអម" ខ្លោញវិសយ ” គឺមាន ខ្លោញវលវិសយ Khlon Vala Visaya K.២២១។ ខ្លោញទទួលបន្ទុកខាងកិច្ចការធញ្ញជាតិ គឺមានស្រូវអង្ករជាអាទិ។ ខ្លោញទទួលបន្ទុកខាងកិច្ចការទារប្រេង មានប្រេងធ្វើអំពីរុក្ខជាតិ និងប្រេងធ្វើអំពីខ្លាញ់គោ សិលាចារឹក ទំព័រ ៥១ វ្រីហិបយ៌្យនវិសយ Vrihi paryyan Visaya K.៤៤៤ ព្រមទាំងមានខ្លោញ ឬមួយក៏អធិបតី ទទួលបន្ទុកតុលាការ ដែលនៅតាមសិលាចារឹកថា សភាវិសយ

បើប្រៀបធៀបទៅនិងសម័យបច្ចុប្បន្ន ពាក្យ វិសយ មានន័យថាជាបំណែងចែកទឹកដីរដ្ឋបាល ដូចជាខេត្តដែរ។ សិលាចារឹក ទំព័រ ៥១

គួរកត់សំគាល់ថា មានឈ្មោះស្ថាននាមខ្លះ ដែលត្រូវបានបង្កបង្កើតឡើងដោយការប្រើពាក្យ ភូមិសាស្ត្រ ប្រមាណ ផង និងពាក្យ វិសយ ផង។

ឧទាហរណ៍ៈ សិលាចារឹក ទំព័រ ៥១

ស្រេស្ឋបុរៈ = បុរីដ៏ល្អ, ដ៏ប្រសើរ, គឺជាភូមិភាគនៅខាងទិសឧត្ដរនៃកម្ពុជទេស គឺនៅតំបន់វត្តភូ ឬហៅថា តំបន់បាសាក់ នៅខាងភូមិភាគឧត្ដរ។

តាមមតិអ្នកស្រាវជ្រាវខ្លះ ស្រេស្ឋបុរៈ គឺជារាជធានីចាស់នៃប្រទេសចេនឡា ហើយព្រះមហាក្សត្រដែលសោយរាជ្យមុនគេនៅទីនោះ ព្រះនាមថា" ស្រេស្ឋវម៌្ម។

សន្ទុក = ប្រហែលជាចេញមកពីពាក្យ ស្ទុក ស្ដុក មានន័យថា ធំ មាំមួន ប៉ុន្តែ ន័យរបស់ពាក្យនេះម្យ៉ាងទៀត គឺ" បឹង” ។

សព្វថ្ងៃ មានពាក្យ" ភ្នំសន្ទុក” ដែលនៅលើនោះមានប្រាសាទបុរាណតាមសិលាចារឹក ក៏មានសរសេរអំពី mahanasa = អ្នកធ្វើម្ហូបអាហារនៅ វិសយសន្ទុក Visaya Sanduk។

ប្រសិនបើពាក្យ ស្រេស្ឋបុរៈ និង សន្តុក បានត្រូវប្រើប្រាស់សម្រាប់សំគាល់ភូមិភាគផង ខេត្តផង គេអាចសន្និដ្ឋានថា នៅតាមសិលាចារឹកមានពាក្យសំគាល់ភូមិភាគដទៃទៀត ដែលត្រូវប្រើសម្រាប់សំគាល់ខេត្ត។ យើងបានរកឃើញប្រមាណ ប្រហែលចំនួន ២០ ហើយក្នុង ប្រមាណ នីមួយៗ មាន វិសយ គឺខេត្តច្រើន។ ដូច្នេះ វិសយ នៅសម័យបុរាណ ជាពិសេសនៅសម័យអង្គរ មានមិនតិចជាងពាក្យរបស់" ជីវតាក្វាន់” ដែលបានសរសេរថា នៅកម្ពុជាមានខេត្តច្រើនជាង ៩០។

                                     

2.4. ប្រវត្តិ សម័យចតុមុខ-លង្វែក

នៅសម័យនោះ ប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ: ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុក សុខោទ័យ ស្រុក អយុធ្យា ស្រុក លពបុរី ស្រុក គោត្របូរ ភិម៉ាយ ត្រូវបាត់បង់អស់ទៅហើយ ឯប្រទេសសាមន្តរាជ ដូច ចាម្ប៉ា អណ្ណាម ជ្វា មន ក៏លែងមានទៀតដែរហើយ។ ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹម ទន្លេមូល ឬនៅលើនេះ បន្តិចបន្តួចនិងប្រទេសលាវ។ ព្រះនគរខាងលិចទល់នឹង បស្ចឹមបុរី និង រយ៉ង ខាងពាយព្យទល់នឹងស្រុក នាងរង នគររាជ ខាងកើតទល់នឹងប្រទេស ចាម្ប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូងសមុទ្រសៀម។

បើតាមពង្សាវតារ រាជាណាចក្រខ្មែរសម័យនោះមានប្រមាណ ៧០ ខេត្តគឺ: លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ បារា ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ ។ល។

គួរកត់សម្គាល់ថាក្នុងចំណោមខេត្តទាំងប៉ុន្មាននេះ ខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជា ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង ។ល។ ឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញ ដូចជា មង្គលបុរី ស្ទោង ជីក្រែង រលួស ទឹកជោរ។ល។ ឯខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ។

ខេត្តនីមួយៗត្រូវបែងចែកជាស្រុក ហើយស្រុកនីមួយៗត្រូវបែងចែកជា ភូមិ ជាច្រើនទៅទៀត។ ប៉ុន្តែ ខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗ ដែលគេអោយឈ្មោះថា ដី។ ដី > ខេត្ត > ស្រុក > ភូមិ



                                     

2.5. ប្រវត្តិ សម័យឧដុង្គ

នៅសម័យឧដុង្គឃើញមានខេត្តដូចតទៅ៖ កំពង់ក្របី កំពង់ចាម កំពង់ឆ្នាំង កំពង់ស្វាយ កំពត ចន្ទបុរី ចុងកាល់ ដូនណៃ ទ្រាំង បន្ទាយមាស បាត់ដំបង បាភ្នំ បារា ពោធិ៍សាត់ ព្រៃនគរ មហានគរ រំដួល លង់ហោរ សំរោងទង ស្វាយទាប កំពង់លែង

                                     

2.6. ប្រវត្តិ សម័យអាណានិគមបារាំង

កាលពីក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្ត និង ភូមិភាគដូចតទៅ៖

                                     

2.7. ប្រវត្តិ ខេត្ត​

  • ​បាត់ដំបង
  • ស្វាយរៀង
  • ពោធិ៍សាត់
  • សៀមរាប
  • តាកែវ
  • កំពង់ចាម
  • កំពត
  • ក្រចេះ
  • កំពង់ធំ
  • កណ្ដាល
  • ស្ទឹងត្រែង
  • ​កំពង់ឆ្នាំង
  • ព្រៃវែង
  • កំពង់ស្ពឺ
                                     

2.8. ប្រវត្តិ ភូមិភាគរដ្ឋបាល

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​គឺ ៖

  • ភូមិភាគ​រដ្ឋបាល​ទី​៥: ខេត្ត​ព្រៃវែង និង​ ស្វាយរៀង
  • ភូមិភាគ​រដ្ឋបាល​ទី​៦: ខេត្ត​កណ្ដាល និង កំពង់ស្ពឺ
  • ភូមិភាគ​រដ្ឋបាល​ទី​២: ខេត្ត​ពោធិសាត់ និង កំពង់ឆ្នាំង
  • ភូមិភាគ​រដ្ឋបាល​ទី​៤: ខេត្ត​ក្រចេះ និង ស្ទឹងត្រែង
  • ភូមិភាគ​រដ្ឋបាល​ទី​៣: ខេត្ត​កំពង់ធំ និង កំពង់ចាម
  • ភូមិភាគ​រដ្ឋបាល​ទី​១: ខេត្ត​បាត់ដំបង និង សៀមរាប
  • ភូមិភាគ​រដ្ឋបាល​ទី​៧: ខេត្ត​តាកែវ និង កំពត
                                     

2.9. ប្រវត្តិ សម័យសង្គមរាស្ត្រនិយម

ខេត្តមានស្រាប់ក្នុងសម័យអាណានិគមបារាំងមកដល់សម័យសង្គមរាស្ត្រនិយម កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង

នៅ​សម័យសង្គមរាស្ត្រនិយម​មាន​បង្កើត​ខេត្ត​បន្ថែម​ចំនួន​៥ និង​ក្រុង​៣ គឺៈ ខេត្ត​ព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្ត​រតនគីរី ខេត្ត​ឧត្ដរមានជ័យបំបែកចេញពីខេត្តសៀមរាប ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ ១៩៥៧ ក្រុង​កែបនិង​បូកគោ ១៩៥៩ និង​ក្រុង​គីរីរម្យ។ សរុប ១៩ ខេត្ត និង ៣ ក្រុង

                                     

2.10. ប្រវត្តិ សម័យសាធារណរដ្ឋខ្មែរ

ខេត្តនិងក្រុងសល់ពីជំនាន់ សង្គមរាស្ត្រនិយម កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង ខេត្ត​ព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្ត​រតនគីរី ខេត្ត​ឧត្ដរមានជ័យបំបែកចេញពីខេត្តសៀមរាប ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ ១៩៥៧ ដល់សម័យលន់នល់ ក្រុងកំពង់សោម ក្រុង​កែបនិង​បូកគោ ១៩៥៩ និង ​ក្រុង​គីរីរម្យ។

នៅ​ចុង​សម័យសង្គមរាស្ត្រនិយម និង​សម័យសាធារណៈរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត ​១១ និង​ ខេត្ត​ ១ ដូច​ខាងក្រោម ៖

  • អនុខេត្ត​កំចាយមារ កំចាយមារ ​ព្រៃវែង
  • អនុខេត្ត​វិហារសួគ៌ វិហារសួគ៌
  • អនុខេត្ត​ភ្នំដិល ស្រុក​បាធាយ
  • អនុខេត្ត​ប៉ៃលិន ក្រោយ​មក​ដាក់​ជា​ខេត្ត​ប៉ៃលិន ក្រោយ​មក​ទៀត​កែ​ដាក់​ថា" ក្រុង​ប៉ៃលិនមង្គល”
  • អនុខេត្ត​ផ្ការំចេក ស្រុក​មេមត់
  • អនុខេត្ត​ថ្មពួក ស្រុក​សិរីសោភ័ណ
  • អនុខេត្ត​ថ្មកែវ ជិត​គីរីរម្យ
  • ខេត្ត​ឧត្ដុង្គមានជ័យ តាំង​នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ។ សរុប ២១ ខេត្ត ក្រោយមក ២០ ខេត្ត, ក្រុង ៣ ក្រោយមក ក្រុង ៤, និង អនុខេត្ត ១១ ក្រោយមក ១០៕
  • អនុខេត្ត​កំពង់សិលា ស្រុក​ស្រែអំបិល
  • អនុខេត្ត​ស្រកានាគ តាកែនកោះស្លា​ស្រកានាគ ស្រុក​ឈូក
  • អនុខេត្ត​អន្លង់វែង ជិត​សៀមរាប
  • អនុខេត្ត​ទន្លេសាប ទីតាំង​សាលាខេត្ត​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់


                                     

2.11. ប្រវត្តិ សម័យខ្មែរក្រហម

ក្នុងឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់ចោលបំណែងចែករដ្ឋបាលពីមុនរបស់កម្ពុជាចេញទាំងអស់។ ជំនួសឱ្យខេត្ត កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបែងចែកទៅជាប្រាំពីរភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល។

ភូមិភាគទាំងនេះត្រូវបានយកតាមបំណែងចែកដែល​បង្កើតឡើងដោយពួកខ្មែរក្រហមនៅពេលដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ​លោកឧត្តមសេនីយ៍លន់-ណុល។

                                     

2.12. ប្រវត្តិ ២០០៨

ថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រហស្ថលេខាលើរាជក្រឹត្យមួយដែលផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុ ទៅជាខេត្តវិញ ដូចគ្នាដែរ ក៏កែសម្រួលព្រំសីមាខេត្តជាច្រើន។

                                     

2.13. ប្រវត្តិ ២០១៣

ថ្ងៃទី ៣១ ធ្នូ ២០១៣ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រះហស្ថលេខាលើរាជក្រឹត្យមួយដែលបំបែកកំពង់ចាមទៅជាពីរខេត្ត: កំពង់ចាម ត្រើយខាងលិចទន្លេមេគង្គ និង ត្បូងឃ្មុំ ត្រើយខាងកើតទន្លេមេគង្គ។

                                     
  • យ គអន ធក ល ន កម ព ជ គ របដណ ដប ល ប រវត ត ស ស ត រខ ម រ ព សតវត សទ ដប ប រ ដល សតវត សទ ដប ប រ ប ន ជ សម យក ល ន ក រធ ល ក ច ន ងក រប ត បង ទ កដ កម ព ជ ប នស ខស ន តម យរយ
  • ខ ត តមណ ឌលគ រ ជ ខ ត ត ម យដ លស ថតន ភ ម ភ គឦស ន ន ប រទ ស កម ព ជ ដ លម នព រ ប រទល ខ ងក តជ ប ន ង ប រទ ស វ តណ មខ ងជ ងជ ប ន ង ខ ត ត រតនគ រ ខ ងជ ងឈ ងខ ងល ចជ ប ន ង ខ ត ត
  • ខ ត តប ត ដ បង គ ជ ខ ត ត ម យន ភ គព យ ព យ ន ព រ រ ជ ណ ចក រ កម ព ជ ខ ត តប ត ដ បង ម នទ ប រជ ជនធ ន ក រ ងប ត ដ បង ខ ត តប ត ដ បងម នព រ ប រទល ខ ងជ ងជ ប ខ ត ត បន ទ យម នជ យ
  • ខ ត ត ក រម នស ក ត រល ក ត រឡ ច កម ព ជ ក រម នស គ ជ ខ ត ត ម យ ន ដ នដ កម ព ជ ក រ ម ត រ វប ន រដ ឋ ភ ប ល យ ន ប ត រ ឈ ម ទ ជ ភ ស យ ន ថ ខ ត ត ក ង យ ង
  • ខ ត ត ឃ ល ង ក ត រល ក ត រឡ ច កម ព ជ ខ ត ត ឃ ល ង អង គ ល ស Kleng Province ជ ខ ត ត ម យ ដ លម ន ប រជ ជន ខ ម រក រ ម ម ច ស ស រ ក រស ន ក ករ ជ ងគ
  • ន ប រទ ស កម ព ជ ខ ត ត ន ម នព រ ប រទល ខ ងល ចជ ប ន ងខ ត តក ពត ភ គព យ ព យជ ប ន ង ខ ត ត ក ពង ស ព ខ ងជ ងន ងខ ងក តជ ប ខ ត ត កណ ដ ល
  • គ រអ យច ប ច ត ត ស ថ តន ត ម បណ ត យ ន ច រ ងដងស ទ ងស ន ក ពង ធ គ ជ ខ ត ត ម យដ លស ថ តន ច កណ ត លផ ទ ប រទ ស កម ព ជ ខ ត ត ន ម នផ ទ ដ សរ ប សហ ត ម ត រក រ
  • ប រទ ស កម ព ជ ជ ប រទ សម យ ន ត បន អ ស ម ស ង ដ លស ថ តន ចន ល ខ ស ស របទ ន ងខ ស ស របទ ន រយ ទទ ងខ ងជ ង ន ងន ចន ល ខ ស ស របទ ន ងខ ស ស របទ ន រយ បណ ត យខ ងក ត
  • ខ ត តព រ វ ហ រស ថ តន ក ន ងភ ម ស ស រ តទ សឧត តរ ន ព រ រ ជ ណ ចក រ កម ព ជ ដ លម នចម ង យព រ ជធ ន ភ ន ព ញ ប រម ណច ង យ គ ឡ ម ត រ Km ជ ខ ត ត ស ថ តន ត បន ខ ពង រ ប ត បន ព រ ភ ន
  • ខ ត ត ផ ស រដ ក ក ត រល ក ត រឡ ច កម ព ជ ផ ស រ ដ ក គ ជ ខ ត ត ខ ម រ ម យ ន ដ នដ កម ព ជ ក រ ម ក ស ងស ន ម ន សម យ ស ត ច យ ន ច ល ឈ ល នព ន កម ព ជ
  • ខ ត តរតនគ រ ជ ខ ត ត ន ភ គឦស ន ន ប រទ ស កម ព ជ ទ រ មខ ត តប នល ងស ថ តន កណ ត លខ ពង រ ប ន ខ ត ត ចម ង យ គ.ម ព ទ ក រ ងភ ន ព ញ ខ ត តរតនគ រ ម នព រ ប រទល ខ ងជ ប ប រទ សឡ វ
                                               

កូដគំរូរដ្ឋបាលខេត្តនៃប្រទេសកម្ពុជា

កូដគំរូរដ្ឋបាលខេត្តនៃប្រទេសកម្ពុជា ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ស្រុក ឃុំ និង ភូមិ ៖ ព្រំប្រទល់នៃកូដគំរូរដ្ឋបាលខេត្តនៃប្រទេសកម្ពុជា

                                               

កូដគំរូខេត្តសម័យមុននៃប្រទេសកម្ពុជា

កូដគំរូខេត្តសម័យមុននៃប្រទេសកម្ពុជា ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷ ព្រំប្រទល់នៃកូដគំរូខេត្តសម័យមុននៃប្រទេសកម្ពុជា

ខេត្តលពបុរី
                                               

ខេត្តលពបុរី

​ ខេត្តពលបុរី គឺជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី១៨ ដល់ សតវត្សទី១៩។ បច្ចុប្បន្នប្រទេសថៃសៀម។ ពីដើមឡើយខេត្តនេះជាទីក្រុងដែលនៅភាគខាងជើង ក្រុងអយុធ្យា គ្រាដែលភូមាបានវាយនគរសុខោទ័យ រួចក៏មកតាំងរាជាធានីនៅលពបុរីនេះ។

ខេត្តឧប្បលរាជធានី
                                               

ខេត្តឧប្បលរាជធានី

​ ខេត្តឧប្បលរាជធានី ជាខេត្តខ្មែរដែលបាត់បងទៅទឹកដីសៀម ក្នុងអំឡុង សតវត្សទី១៧ ដល់ សតវត្សទី១៨។ បច្ចុប្បន្នប្រទេសថៃសៀមបានផ្លាស់ប្ដូរឈ្មោះទៅជា ខេត្តអ៊ូប៊ុនរ៉ាត់ថានី។

ខេត្តគោកខ័ណ្ឌ
                                               

ខេត្តគោកខ័ណ្ឌ

​ ខេត្តគោកខ័ណ្ឌ គឺជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី១៨ ដល់ សតវត្សទី១៩។ បច្ចុប្បន្នខេត្តនេះបានក្លាយជាស្រុកនៃខេត្តសុរិន្ទ។ បច្ចុប្បន្នប្រទេសថៃសៀម បានដាក់បញ្ចូលទៅមួយផ្នែក ខេត្តស៊ីសាកេត និងមួយផ្នែកទៀត ខេត្តអូប៊ុនរាថានី។

                                               

កូដគំរូរដ្ឋបាលស្រុកនៃប្រទេសកម្ពុជា

កូដគំរូរដ្ឋបាលស្រុកនៃប្រទេសកម្ពុជា ជាដែនរដ្ឋបាលស្ថិតនៅ ខេត្ត ដែលមាន ឃុំ និង ភូមិ ៖ ព្រំប្រទល់នៃកូដគំរូរដ្ឋបាលស្រុកនៃប្រទេសកម្ពុជា

ខេត្តព្រៃនគរ
                                               

ខេត្តព្រៃនគរ

ខេត្តព្រៃនគរ កាលពីអតីតកាលខ្មែរបានប្ដូរឈ្មោះពីខេត្តទៅជាក្រុងព្រៃនគរ វិញ។ មុនការគ្រប់គងនៃអាណាព្យាបាលបារាំង បានប្រគល់អោយយួនទាំងជ្រោយកូសាំងស៊ីន។ ដែលយួនយកទៅគ្រប់គ្រងនៅឆ្នាំ១៦៩៦។ បច្ចុប្បន្នត្រូវបានវៀតណាមយួនប្តូរជា ទីក្រុងហូជីមិញ ។ នៅកម្ពុជានៅសល់តែវិថីដែលមានឈ្មោះថា វិថីព្រៃនគរ គឺគិតចាប់ពី មហាវិថីព្រះនរោត្តម ទៅដល់ មហាវិថីព្រះមុនីវង្ស ខាងជើង ផ្សារធំថ្មី។

                                               

កូដគំរូរដ្ឋបាល ឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តនៃប្រទេសកម្ពុជា

កូដគំរូរដ្ឋបាលស្រុកនៃប្រទេសកម្ពុជា កូដគំរូការប្រកួតបាល់ទាត់ កូដគំរូរដ្ឋបាលក្រុងនៃប្រទេសកម្ពុជា កូដគំរូរដ្ឋបាលខេត្តនៃប្រទេសកម្ពុជា កូដគំរូរដ្ឋបាលសង្កាត់នៃប្រទេសកម្ពុជា កូដគំរូរដ្ឋបាលឃុំនៃប្រទេសកម្ពុជា

                                               

កូដគំរូរដ្ឋបាលសង្កាត់នៃប្រទេសកម្ពុជា

កូដគំរូរដ្ឋបាលសង្កាត់នៃប្រទេសកម្ពុជា ដែនរដ្ឋបាលស្ថិតនៅក្នុង ក្រុង ខេត្ត មាន ភូមិ ៖ ព្រំប្រទល់នៃកូដគំរូរដ្ឋបាលសង្កាត់នៃប្រទេសកម្ពុជា

                                               

សារៈប្រយោេជន៍នៃដើមត្នោត

ផ្កាត្នោតគឺជាផ្ការុក្ខជាតិម្យាងខុសពីផ្ការុក្ខជាត្តិដទៃ គឺគេអាចគាបផ្កាវាដើម្បីយកទីត្នោត ដែលមានរសជាតិផ្អែម សំរាប់លក់​ ធ្វើជាស្ករ​ ទីកត្នោតជូរយករឺសធ្វើេជាថ្នាំ រឺធ្វើស្ករផែនជាដើម ។

Users also searched:

...
...
...