Back

ⓘ នរោត្តម សីហមុនី. ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​ ..




                                               

នរោត្តម មុនីនាថ

ម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល មាន​ព្រះនាម​ដើម​ថា ប៉ូល មូនីក អ៊ី​ហ្សី​។​សម្តេចម៉ែ​ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយ​មាន​ព្រះបិតា​ជា​ជនជាតិ​បារាំង​ដើមកំណើត​អ៊ីតាលី និង​មាន​ព្រះ​មាតា​ជា​ជនជាតិ​ខ្មែរ​។​ កាល​ពី​កុមារភាព​ទ្រង់​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម មធ្យមសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​នៅ​លី​សេដេ​កាត ក្រុងភ្នំពេញ​។​សម្តេច​​ម៉ែ អាច​មានបន្ទូល​ជា​ភាសា​បារាំង និង​អង់គ្លេស ក្រៅពី​ភាសា​កំណើត​។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្ ...

                                               

នរោត្តម សុរាម្រិត

នរោត្តម សុរាម្រិត ព្រះនាមពេញ រជ្ជកាលគ្រងរាជ្យ ដោយការដាក់រាជ្យរបស់ព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ១៩៥៥ ថ្វាយទៅព្រះបិតាទ្រង់ នរោត្តម សុរាម្រិត ដើម្បីដឹកនាំរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ រហូតមកដល់ថ្ងៃរាជាភិសេកផ្លូវការណ៍ របស់ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៦ ទើបព្រះអង្គយាងគ្រងរាជ្យសម្បត្តិជាផ្លូវការណ៍ ជាព្រះមហាក្សត្រនៃ ប្រទេសកម្ពុជា ។ ព្រះអង្គ​ជា​ព្រះរាជបិតា​នៃ​សម្តេចព្រះនរោត្តម សីហនុ និង​ជា​ព្រះ​អយ្យកោ​នៃ​ព្រះមហាក្សត្រ​សព្វថ្ងៃ​គឺ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ។ សម្តេច​ព្រះ​នរោត្តម​សុរាម្រិត​ ទ្រង់​ព្រះសម្ភព​នៅ​រាជធានីភ្នំពេញ។ ព្រះអ ...

                                               

កិត្តិព្រឹទ្ធបណ្ឌិត

កិត្តិព្រឹទ្ធបណ្ឌិត គឺជាគោរម្យងារដែលទើបបង្កើតក្នុង​ឆ្នាំ២០១៣ ដែលបានផ្ដល់ដល់បុគ្គលបីរូបរួមមានសម្ដេចចៅពញាចក្រីហេង-សំរិន សម្ដេចមហាធម្មពោធិសាលជា-ស៊ីម និងលោកជំទាវប៊ុន-រ៉ានី-ហ៊ុនសែន បច្ចុប្បន្នបានងារជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

                                               

ព្រះបាទសម្ដេច

ព្រះបាទសម្ដេច គឺជាគោរម្យងារ ដែលត្រូវបានប្រើចាប់ពីស្ដេចបឋមក្សត្រក្នុងរឿងនិទាន រហូតមកដល់បច្ចុប្បន្នគឺចាប់ពីព្រះថោង រហូតដល់ ព្រះបាទនរោត្តម-សីហមុនី។ ក្នុងន័យនេះវាគឺជាឋានន្តរនាមប្រើបានតែស្ដេចទ្រង់រាជ្យទេ។ បើប្រើជាឋានន្តរនាមព្រះអគ្គមហេសី គេច្រើនប្រើ សម្ដេចព្រះភគវតី។ តាមឯកសារដែរឃើញភាគច្រើនគឺផ្អែកទៅលើរាជពង្សាវតារខ្មែរ ដែលព្រះមហាក្សត្រភាគច្រើន ច្រើនប្រើឋានន្តរនាមនេះដើម្បីកំណត់ហៅនៅពេលត្រូវឡើងសោយរាជ្យសម្បត្តិ។

                                               

ព្រះមហាមកុដរាជ្យ

ក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាយើង តាំងតែអំពីសម័យបុរាណរៀងមក មកុដគឺជាគ្រឿងប្រដាប់ព្រះសិរសាមួយប្រភេទ ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់សំគាល់អង្គព្រះរាជាដែលជាម្ចាស់ផែនដី។ ព្រះមហាមកុដរាជ្យដែលប្រើប្រាស់តាំងពីរជ្ជកាលមុនៗមក មានរាងក្រឡូម កំពូលស្រួចឆ្ពោះឡើងទៅលើហើយរំលេចដោយរំលេចក្បាច់រចនាដ៏ល្អវិចិត្រសម្រិតសម្រាំងជាទីបំផុត មានការពណ៌នាថាព្រះមហាមកុដរាជ្យនេះគឺសាងពីមាសបរិសុទ្ធនិងមានដាំត្បូងពេជ្រចម្រុះពណ៌ ប្រៀបប្រដូចទៅហ្នឹងភ្នំព្រះសុមេរុដែលជាចំណុចកណ្ដាលនៃចក្រវាឡក្នុងទេវកថាដូច្នោះដែរ។ ក្រៅអំពីតួមកុដដែលមានរាងខ្ពស់ច្រលឹងហើយនោះ ព្រះមហាមកុដមានគ្រឿងប្រដាប់អមមួយទៀត គឺជរព្រះកាណ៌ដែលជាគ្រឿងឆ្លាក់ក្បាច់វិចិ ...

                                               

ព្រះសុពណ៌បាទុកា

ព្រះសុពណ៌បាទុកា ឬដែលហៅជាភាសាសាមញ្ញថាស្បែកជើងមាសនេះគឺជាគ្រឿងឆ្លងព្រះបាទពិសេសមួយសម្រាប់អង្គព្រះមហាក្សត្រ ដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រឿងបញ្ចកកុធភណ្ឌទាំង៥ ជាវត្ថុមង្គលសម្រាប់ព្រះរាជាធិរាជដើម្បីទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិពេញបរិបូណ៌ដោយខ្វះពុំបាន។ ត្បិតថាប្រទេសកម្ពុជាយើងនៅសម័យបុរាណពុំនិយមក្នុងការប្រើប្រាស់ស្បែកជើងយ៉ាងក្តី តែដោយឥទ្ធិពលជំនឿនៃព្រហ្មញ្ញសាសនាក៏ដូចជាព្រះពុទ្ធសាសនា ទើបធ្វើអោយព្រះសុពណ៌បាទុកា ក៏ដូចជាគ្រឿងរាជកកុធភណ្ឌនានា ត្រូវបានចាត់ទុកជាវត្ថុសំខាន់ក្នុងព្រះរាជពិធីបរមរាជាភិសេកនៃព្រះមហាក្សត្រកម្ពុជាយើងតាំងពីបុរាណមក។ ព្រះសុពណ៌បាទុកា មានរាងជាស្បែកជើងប្រអប់សាងអំពីមាសប្រកបដោយក្បាច់ភ្ញ ...

                                               

បេ​អាត រិច​ឈ្នឺ​រ

លោក បេអាត រីចឈ្នឺរ ទទួលបានសញ្ញាប័ត្រវេជ្ជសាស្រ្ត ជំនាញបណ្ឌិត​ឯកទេស​ថែទាំ​កុមារ ក្នុងឆ្នាំ១៩៧៣ ។ លោក​វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ត្រូវ​បាន កាកបាទក្រហម​ស្វីស បញ្ជូន​មក​បម្រើការ​នៅ មន្ទីរពេទ្យគន្ធបុផ្ផា ក្នុង​ក្រុងភ្នំពេញ​ចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាមដើម្បីជាការចងចាំដល់សម្តេចព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា ១៩៤៨-១៩៥២ ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។ លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ធ្វើជាពេទ្យកុមារ នៅឯមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរិចZurich។ នៅខែមីនា ឆ្នាំ១៩៩២ លោក បេអាត រីចឈ្នឺរ បាន​យល់ព្រម ...

                                               

រូបចម្លាក់ St. John of Nepomuk នៅក្រុង Divina

St. John of Nepomuk ត្រូវបានគេធ្វើគត់។ ព្រះកាយរបស់ព្រះអង្គត្រូវបានគេចងធ្វើទារុណកម្មនិងបោះចូលទៅក្នុងទឹកទន្លេ Vltava ។

នរោត្តម សីហមុនី
                                     

ⓘ នរោត្តម សីហមុនី

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​គ្រងរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ និង​ជា​គ្រូ​បង្ហាត់​របាំបុរាណដ៏​ចំណាន​។

                                     

1. ព្រះ​​រាជ​​ជីវប្រវត្តិ​

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​​ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម នរោត្ដម នរិន្ទ្រពង្ស សោយ​ទិវង្គត។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា។

នៅ​ពេល​នៃ​ព្រះរាជសូត្រ​ទ្រង់​និង​ព្រះអនុជ​របស់​ព្រះអង្គ មាតា​របស់​ទ្រង់ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើតបារាំង-គស និង​ខ្មែរ ដែល​ជា​ព្រះមហេសី​មួយ​អង្គ​ក្នុង​ចំណោម​មហេសី​របស់​ព្រះបាទ​នរោត្តម-សីហនុ​បន្ទាប់​ពី​បាន​ក្លាយ​ជា​គូ​នឹង​គ្នា​នឹង​នរ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ជួប​គ្នា​នៅ​ឆ្នាំ១៩៥១ នៅ​ពេល​នោះ​កញ្ញា​ម៉ូនិច-អ៊ីហ៊្សី​ដែល​មាន​វ័យ​ក្មេង​បាន​ឈ្នះ​ជ័យ​លាភី​លេខ​មួយ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​ជាតិ។ ទ្រង់​ត្រូវ​បាន​ផ្ដល់​គោរម្យងារ​ជា​អ្នកម្នាង និង​ព្រះនាម​ "មុនីនាថ"​នៅ​ក្នុង​ពេល​រៀប​អភិសេក​របស់​ទ្រង់​ជាមួយ​ព្រះបាទ​នរោត្តម-សីហនុ​នៅ​ឆ្នាំ១៩៥២។ បន្ថែម​ទៀត ម្ចាស់​ក្សត្រី​មុនីនាថ​គឺ​ជា​ព្រះនត្តាក្សត្រីចុង​នៃ​ព្រះអង្គម្ចាស់​នរោត្តម-ដួងចក្រ​ចុង​ក្រោយ និង ជា​កូនស្រី​នៃ​លោកស្រីប៉ុម-ពាង និង ជា​កូន​ប្ដី​ទី​ពីរ​របស់​គាត់​គឺ​លោក​ហ្សង់-ផ្វ្រង់ស្វ័រ-អ៊ីហ៊្សី ធនាគារិក​សញ្ជាតិ​បារាំង-អ៊ីតាលី។

សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស១៩៥៤-២០០៣។

អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោកសេនាប្រមុខ​លន់ នល់Lon Nol ព្រះអង្គ​ស្តេច​គង់​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គទ្រង់​យាង​ចាក​ចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។ នៅ​ក្នុង​ឆ្នាំ១៩៧៧ ព្រះអង្គ​យាង​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ។ ភ្លាម​ៗនោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បាន​ប្រឆាំង​នឹង​រាជានិយម និង​បាន​ឃុំ​ព្រះអង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៩​ក្រោម​ការ​អន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់​បង្រៀន​របាំ​បាឡេ និង​បាន​ទទួល​ព្រះតួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជា​រឿយៗ​ជា​ទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ព្រះជន្ម​ក្មេងវស្សា។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ដែល​មាន​ព្រះសមត្ថភាព​មាន​ព្រះសុវណ្ណី​ជា​ភាសា​ឆេក។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជា​ទី​ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា។ ព្រះអង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែងតាំង​ព្រះអង្គ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង។

នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩អង្គនាក់​នៃ​ក្រុមប្រឹក្សា​រាជសម្បតិ្ត​ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់​រហ័ស​ និង​សម​ស្រប​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៃ​ការ​ដាក់​រាជ្យ​នៃ​សម្តេច​ព្រះ នរោត្តម សីហនុ កាល​ពី​មួយ​សប្តាហ៍​មុន។ ការ​ជ្រើស​រើស​នេះ​គឺ​ស្រប​តាម​ការ​យល់​ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​រដ្ឋសភា​ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជសម្បត្តិ។ សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃសុក្រ ២៩ ខែ​តុលា ឆ្នាំ​២០០៤

                                     

2. ការ​សិក្សា

នា​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម, វិទ្យាល័យ​ដេកាត នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះរាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក Prague ប្រទេស​ឆេកូស្លូវ៉ាគី កាល​ពី​ឆ្នាំ​១៩៦២។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ​ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេ ហើយ​បន្ទាប់​មក​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។

                                     

3. ព្រះរាជ​គោរម្យងារ

មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យងារ​ជា "ស្ដេច​ក្រុម​ឃុន" ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​តំឡើង​ជា "​សម្ដេច​ព្រះ​បរមនាថ​" នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។

                                     

4. ព្រះរាជាភិសេក

បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេច​ព្រះ​នរោត្តម សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះ​មហាក្ស័ត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖

"ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី"

ប្រែ​សេចក្ដី​ថា៖

"អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។"

ព្រះ​នាម​របស់​ព្រះ​អង្គ គឺបាន​មក​ពី​ការ​ផ្សំ​គ្នា​រវាង​ ព្រះ​នាម​របស់​ព្រះ​មាតា​បិតា​ព្រះអង្គគឺ សីហ សីហនុ និង មុនី មុនីនាថ។



                                     

5. គ្រឿង​ឥស្សរិយយស

  • ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍
  • ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរីវឌ្ឍន៍
  • មន្ត្រីធំនៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង
  • មេដាយ​ប្រាក់​នៃ​ក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង
                                     

6. មើលផងដែរ

  • របាំព្រះរាជទ្រព្យ
  • ព្រះនាងហ្គ៉ាយ៉ាទ្រី
  • តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
  • ហិណ្ឌូសាសនា
  • រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
  • ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
  • ព្រះថោង
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
  • ព្រហ្មញ្ញ សាសនា
  • ក្រុងរាពណ៍
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
  • នាងអគ្គីនាគ
  • នាគ
  • ព្រះម៉ែនីវ៉ាន់
  • វត្តព្រះកែវមរកត
  • រឿងរាមកេរ្តិ៍
  • សាសនប្រវត្តិ
  • នាគក្បាលប្រាំបួន
  • រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
  • ភុជង្គនាគ
  • នាង​មណ្ឌោលគីរី
  • ព្រះបាទវិរូបក្ខ
  • រាមកេរ្តិ៍
  • ព្រះនាងឆាងគុលីពោធិសត្វ
  • ព្រះមហាក្សត្រកម្ពុជា
  • រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
  • រាយព្រះនាមទេវតាចិន
  • នាគខ្មែរ និង នាគសាសនា
  • ប្រាសាទខ្មែរនៅលើទឹកដីថៃ

|}

                                     
  • ដ លត រ វប នគ របដណ ដប ដ យអ សន 55 ន គណបក សជ ត ន យមកម ព ជ CNRP សម ត ចព រ នរ ត តម ស ហ ម ន ប ន ត ងត ងគណ រដ ឋមន រ ត ថ ម របស កម ព ជ សម ជ គណបក សត ម ន ក ច លរ មដ យសម ជ កសភ
  • ក រ មរបបរ ជ ធ បត យ យអ ស រ យរដ ឋធម មន ញ ញ ន ងរបបរដ ឋសភ ប រជ ធ បត យ យ ដ លម នព រ ប ទ នរ ត តម ស ហ ម ន ជ រ សត ងដ យក រ មប រ ក ស រ ជសម បត ត ជ ព រ មហ ក សត រ ន ងជ ព រ ប រម ខរដ ឋ
  • កម ព ជ ថ ង ទ ខ ក ម ភ ឆ ន ព រ ប ទ នរ ត តម ស ហ ម ន ប នយ ងមកក រ ងព រ ស ហន ឯកឧត តម ស ប ងស រ ត អភ ប ល ក រ ង
  • ស ណ របស ក រស ងមហ ផ ទ ត មរយ រ ជរដ ឋ ភ ប ល ថ ង ធ ន ព រ ប ទ នរ ត តម - ស ហ ម ន ប នឡ យព រ ហស ថល រ ជក រ ត យម យដ លប នផ ល ស ប ដ រក រ ងក ប ប ល ន ន ងព រ ស ហន ទ ជ ខ ត ត
  • ខ កក តដ ឆ ន ក រ មអធ បត ព រ មហ ក សត រ សម ត ចព រ ប ទ នរ ត តម ស ហ ម ន ន ងន យករមន រ ត ប រ ងឈ ម Francois Fillon អត តបទដកស រង ដ យល ក ញ ម
  • ស ន ន ថ ង ទ ខ ត ល ឆ ន ព រ ករណ ព រ ប ទ សម ត ចព រ បរមន ថ នរ ត តម ស ហ ម ន ព រ មហ ក សត រ ន ព រ រ ជ ណ ចក រកម ព ជ ប ន ប រ សប រទ ន គ រមង រ សម ត ច
  • ព រ រ ជក រមយ ង ព រ ករ ណ ព រ ប ទសម ត ចព រ មន ថ នរ ត តម ស ហ ម ន សម នភ ម ជ ត ស ស ន រក ខកខក ត យ ខ មរ រដ ឋរ ស រ ត ព ទ ធ ន រ ទ ធរ មមហ ក សត រ ខ មរ ជន សម ហ ភ ស
ខែឧសភា
                                               

ខែឧសភា

ខែឧសភាជាខែទី ៥នៃឆ្នាំ គិតតាមប្រតិទិនសុរិយគតិ នៅបន្ទាប់ពីខែមេសា និងនៅពីមុខខែមិថុនា តាមខែចន្ទគតិនៅចន្លោះខែ ពិសាខ និង ជេស្ឋ។ ខែនេះមានចំនួន៣១ថ្ងៃ។ ថ្ងៃសំខាន់ៗសម្រាប់ប្រជាជនខ្មែរយើង​នៅក្នុងខែនេះមានដូចជា ថ្ងៃទី១ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី២ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងថ្ងៃទី១៣ ១៤ ១៥ ដែលជាថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ។

                                               

ហុង ពីវ

អ្នកឧកញ៉ា ហុង ពីវ (ចិន: 洪彪 អង់គ្លេស: Hong Piv ) ជាជនជាតិខ្មែរដើមកំណើតចិននៅកម្ពុជា ប៉ុន្តែលោកបានត្រូវសកម្មជន គណបក្សសង្គ្រោះជាតិនៅឯក្រៅប្រទេសលោកប៉ាង សុខឿន និង លោកម៉ែន ណាត ​ចោទ លោកថា ជាជនជាតិយួនទៅវិញ លោកជាសប្បុរសជនដ៏ល្បីម្នាក់។មហាសេដ្ឋីអចលនទ្រព្យនៅប្រទេសកម្ពុជានិងជានាយក​ប្រតិបត្តិនៃទឹក្រុមហ៊ុនពិភពថ្មីGroup ។ហើយក៏ជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា នៅឆ្នាំ២០០២ លោកត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទនរោត្តមសីហមុនីតែងតាំងនិងប្រទានងារជា ឧកញ៉ា។

Users also searched:

...
...
...