Back

ⓘ នយោបាយនៅកម្ពុជា. នយោបាយប្រទេសកម្ពុជា ត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលក្នុងនោះព្រះមហាក្សត្រមានតួនាទីជាប្រមុខរដ្ឋហើយនាយករដ្ឋម ..




                                               

ផាត សុភ័ក្រ្ដ

ខ្ញុំបាទឈ្មោះ ផាត សុភ័ក្រ្ដ ភេទ ប្រុស សញ្ជាតិ ខ្មែរ ប្រជាជន កម្ពុជា ` កើតនៅ ទី០៦ ខែតុលា ឆ្នាំ១៩៨៥​ ទីកន្លែងកំណើត​​ ភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

                                               

សារមន្ទីរទួលស្លែង

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១​ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់តាំងជា ...

                                               

អ៊ូ វីរៈ

អ៊ូ វីរៈ គឺ​ជា​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់ ហើយ​ក៏​ជា​ប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។ ក្រៅ​ពី​នេះ​លោក អ៊ូ វីរៈ ជា​ស្ថាប​និកសម្ព័ន្ធភាព​ដើម្បី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ហៅកាត់ថា​អាហ្វិក​ ហើយ​ជា​អ្នក​ទទួល​បាន ពានរង្វាន់សិទ្ធិមនុស្សរីប៊ុក សម្រាប់​យុទ្ធនាការ​ដើម្បី​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ដើម្បី​ស្វែង​រក​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ដទៃ​ទៀត។

                                               

ដុល្លារូបនីយកម្ម

នៅ​កម្ពុជា ដុល្លារ​អាមេរិក ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ជា​មធ្យោបាយ​​​សម្រាប់​កំណត់​តម្លៃ សម្រាប់​​ទូទាត់ និងសម្រាប់​សន្សំ ពោលគឺ តួនាទី​សំខាន់ៗ​ទាំង៣​ នៃ​រូបិយប័ណ្ណ។ តម្លៃ​ទំនិញ​ភាគច្រើន​ត្រូវ​គិត​ជា​ដុល្លារ ការទិញដូរ​ភាគច្រើន​ត្រូវ​ទូទាត់​ដោយ​ប្រើ​លុយដុល្លារ ហើយ​ការ​ដាក់​លុយ​សន្សំ​នៅ​ធនាគារ ភាគច្រើន​ត្រូវ​ដាក់​ជា​ដុល្លារ។ យោងតាម​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ IMF នៅ​កម្ពុជា​ ដុល្លារ​ត្រូវ​បានប្រើប្រាស់​រហូត​ទៅដល់​ប្រមាណ​ជា ៨០% នៃ​បរិមាណ​សាច់ប្រាក់​សរុប ដែល​ចរាចរ​នៅលើ​ទីផ្សារ ហើយ​ខុស​ពី​ប្រទេស​ជិតខាង ដូចជា ប្រទេស​ឡាវ​ ជាដើម ដែល​ការ​ប្រើ​លុយដុល្លារ​មាន​ការ​ថយចុះ​ធៀប​នឹង​លុយជាតិ ​​និន្នាការ​នៃ​ ...

                                               

ឦឝានវម៌្មទី១

វ្រះបាទ ឦឝានវម៌្មទី១ រឺ ឦឝានសេនា រជ្ជកាល ទ្រង់ជាព្រះមហាក្សត្រខ្មែរនៃរាជាណាចក្រកម្វុជនៅក្នុងសតវត្សទី៧ ដែលក្រោយមកទៀតក្លាយជាអធិរាជាណាចក្រកម្វុជទេឝ។ ព្រះអង្គជាបុត្រ និង អ្នកស្នងរាជ្យបន្តពីវ្រះបាទមហេន្ទ្រវម៌្ម។ បន្ទាប់ពីវ្រះបាទមហេន្ទ្រវម៌្មសោយទិវង្គតទៅ វ្រះបាទឦឝានវម៌្មទ្រង់បានប្រែឈ្មោះរាជធានីឝម្ភុបុរទៅជាឦឝានបុរវិញ។ សម្បូរព្រៃគុហ៍ សំណង់ប្រាសាទប្រវត្តិសាស្ត្រត្រូវបានគេបញ្ជាក់ថាជាឦឝានបុរ រាជធានីនៃកម្វុជនាសតវត្សទី៧។ ប្រាសាទសំខាន់ៗនៅសម្បូរព្រៃគុហ៍ត្រូវបានគេនិយាយថាបានស្ថាបនាដោយវ្រះបាទឦឝានវម៌្មទី១។ សួយឝ៊ូ វស្សប្បវត្តិនៃរាជវង្សសួយចិន បានចងក្រងនៅឆ្នាំ៦៣៦នៃគ.ស ថ្លែងថានៅចំណាប់ផ្ដើមនៃសតវត្សទី៧ត្រូវបានគ្រប់ ...

                                               

ទូ សាមុត

ទូ សាមុត ហៅ អាចារ្យសុក គឺជាអ្នកនយោបាយកុម្មុយនិស្តខ្មែរមួយរូប។ លោកគឺជាសមាជិកស្ថាបនិកនៃគណបក្សពលករកម្ពុជាហើយត្រូវជាសមាជិកនាំមុខគេនៃបក្ស។ លោកត្រូវបានគេចងចាំថាជាអ្នកព្រៀនប្រដៅ ណែនាំសាឡុត ស ។

                                               

តំបន់ទេសចរណ៏កម្ពុជា

ប្រទេសកម្ពុជា ព្រះរាជាណាចក្រកម្ពុជាដែលកាលពីមុនមានឈ្មោះថាកម្ពុជា ឬព្រះរាជាណាចក្រកម្ពុជាហើយត្រូវបាន គេហៅថាព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានបកប្រែមកពីភាសំស្រ្កឹត។ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតនៅភាគខាងកើតនៃទ្វីបអាស៊ីដែលមានចំនួនប្រជាជនជាង១៤៨លាននាក់ ហើយទីក្រុងដែល ធំជាងគេនៅក្នុងប្រទេសគឺទីក្រុងភ្នំពេញ។ប្រទេសកម្ពុជាបានទទួលឥទ្ឋិពលយ៉ាងខ្លាំងរបស់សាសនាពីធំៗគឺឥណូនិងពុទ្ឋសាសនានៅក្នុងសត្សវត្ស១១និង១៤។ប្រជាជនត្រូវបានគេហៅថាកម្ពុជាឬខ្មែរថ្វីបើ ជាការនិយមរបស់ប្រជាជនក៏ដោយប៉ុន្តែប្រជាជនមួយចំនួនធំបានប្រកាន់ខ្ជាប់នួវព្រះពុទ្ឋសាសនា លើពីនេះទៅទៀតក៏មានជាតិសាសន៏ដ៏ច្រើនសន្ឋឹកសន្ឋប់ទៀតដូចជា ចាម ចិន វៀតណាមនិងក្រុមកល សម្ឋ័ ...

                                               

សុវណ៌

ព្រះនាង សុវណ៌ ទ្រង់ត្រូវជាបុត្រីនៃព្រះបាទឦឝានវម៌្មទី១ ហើយក៏ជាតួអង្គមួយដែលជាគន្លឹះក្នុងការបង្រួបបង្រួមជាតិរវាង ចេនឡា និងវ្នំផងដែរ។ ព្រះស្វាមីរបស់ព្រះនាងគឺ ព្រះបាទភទ្រេឝ្វរវម៌្ម ដែលជាព្រះមហាក្សត្រនៃចាម្ប៉ា មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិក្រាន្តវម៌្មទី១

                                               

វិមានឈ្នះឈ្នះ

រូបភាពតូច|វិមានឈ្នះ ឈ្នះ ការកសាងវិមានឈ្នះ ឈ្នះមានគោលបំណង៣ដ៏ខ្លី៖ ទី១ គឺជាការរំឭកដឹងគុណនិងចង់បង្ហាញនូវ គុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ថាតើអ្វីទៅជានយោបាយឈ្នះ ឈ្នះ? តើនយោបាយឈ្នះ ឈ្នះ មានការអនុវត្ដន៍និងដំណើរការបែបណា? នៅទីណា? អ្នកណាខ្លះ? មានបញ្ហាប្រឈម ពុះពារក្នុងការឆ្លងកាត់ នៅក្នុងដំណាក់កាលនៃការដាក់ចេញសម្រាប់ការអនុវត្តន៍នយោបាយឈ្នះ ឈ្នះតាមរបៀបណា? តើការបានដាក់ចេញនូវគោលគំនិតនយោបាយឈ្នះ ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយ ពុះពារ ដឹកនាំក្នុងដំណាក់កាលនីមួយៗបែបណា? ពីព្រោះនេះមិនមែនជាសុបិន្ដ ស្រមៃ និងកាន់តែមិនមែនជាការជួយជ្រោមជ្រែងឬឧបត្ថម្ភណាមួយពីបរទេស ក្រៅពីជាតិខ្មែរខ្លួនឯងគឺខុសអំពី ក្នុងអំឡុងកាលដែលមានបេស ...

                                               

ការបោះឆ្នោតសភាតំណាងរាស្ត្រកម្ពុជា១៩៩៣

ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៍សំខាន់របស់ប្រជាពលរដ្ឋ គ្រប់រូប។ ប្រជាពលរដ្ឋអនុវត្តន៍សិទិ្ធនៃការគ្រប់គ្រងអំណាចដោយខ្លួនឯងតាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។ ការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងសហករមូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ការអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈអសកលផង។ ១. ការបោះឆ្នោត ការបោះឆ្នោត ជាការទទួលខុសត្រូវជាចម្បងមួយរបស់ប្រជាពលរដ្ឋ។ ការបោះឆ្នោត គឺជាពេលវេលាមួយដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែង ...

                                               

អ្នកសង្កេតការណ៍បោះឆ្នោត

គ.ជ.ប គណៈកម្មាធិការរៀបចំការបោះឆ្នោត គធ/ខប គណៈកម្មការរាជធានី/ខេត្ដរៀបចំការបោះឆ្នោត លធ/ខប លេខាធិការដ្ឋានរាជធានី/ខេត្ដរៀបចំការបោះឆ្នោត គឃ/សប គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គកប/គករ គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត កបឃ/ស ក្រុមប្រឹក្សាឃុំ សង្កាត់ ច.ប.ត.រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច.ប.ព.ស ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច.ប.ក ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

នយោបាយនៅកម្ពុជា
                                     

ⓘ នយោបាយនៅកម្ពុជា

នយោបាយប្រទេសកម្ពុជា ត្រូវបានកំណត់នៅក្នុងក្របខ័ណ្ឌនៃរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលក្នុងនោះព្រះមហាក្សត្រមានតួនាទីជាប្រមុខរដ្ឋហើយនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល។ នៅឆ្នាំ១៩៧៩ វៀតណាមបានវាយចូលកម្ពុជាហើយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបន្ទាប់មកពួកវាក៏បាននៅកាន់កាប់ប្រទេសកម្ពុជាហើយបានបង្កើតរដ្ឋាភិបាលរណបមួយគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការដួលរលំនៃរបបកុម្មុយនិស្តនៅជុំវិញពិភពលោកក្នុងឆ្នាំ១៩៩០ ទីបំផុតវៀតណាមក៏បានដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានដាក់ឱ្យប្រើបន្ទាប់ពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងបន្ទាប់ពីមានការបោះឆ្នោតដែលបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា។ រដ្ឋធម្មនុញ្ញនេះបានប្រកាសអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅប្រទេសកម្ពុជាហើយអំណាចត្រូវបានចែកជាបីគឺ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចនីតិប្បញ្ញត្តិ។ ក៏ប៉ុន្តែ តាំងពីបានប្រកាសរដ្ឋធម្មនុញ្ញមក កម្ពុជាគឺមិនដែលមានបក្សប្រឆាំងណាអាចយកឈ្នះលើបក្សកាន់អំណាចសោះ ទាំងនេះបណ្តាលឱ្យសម្តេចតេជោហ៊ុន សែនឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានសរុប ៣៥ ឆ្នាំគិតចាប់ពីឆ្នាំ១៩៨៥ មក។ គណបក្សសម្តេចគឺគណបក្សប្រជាជនកម្ពុជា ដែលបានដណ្តើមអាសនៈទាំង ១២៥ នៅក្នុងរដ្ឋសភាក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានរំលាយគណបក្សសង្គ្រោះជាតិកម្ពុជាចោល ដែលពេលនោះត្រូវជាបក្សប្រឆាំងនឹងបក្សប្រជាជន។ តមកទៀត រដ្ឋធម្មនុញ្ញបានប្រកាសថាប្រទេសកម្ពុជាគឺជា"រដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត និងរដ្ឋមិនចូលបក្សសម្ព័ន្ធ។"

អំណាចនីតិប្រតិបត្តិត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលក្នុងនាមនិងដោយមានការយល់ព្រមពីព្រះមហាក្សត្រ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយទីស្តីការគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តីត្រូវបានជួយឫគាំទ្រដោយសមាជិកនៃក្រុមប្រឹក្សាដូចជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីផ្សេងៗ។ អំណាចនីតិប្បញ្ញត្តិត្រូវបានផ្ទេរឱ្យនិតិកាលរដ្ឋសភាដែលរដ្ឋសភាជាតិមានសឹទ្ធិអំណាចបោះឆ្នោតលើសេចក្តីព្រាងច្បាប់ហើយព្រឹទ្ធសភាមានសឹទ្ធអំណាចពិនិត្យមើលឡើងវិញ។ នៅពេលអនុម័តច្បាប់តាមរយៈអង្គជំនុំជម្រះទាំងពីរ សេចក្តីព្រាងច្បាប់នេះត្រូវបានប្រគល់ជូនព្រះមហាក្សត្រសម្រាប់ការចុះព្រះហត្ថលេខានិងប្រកាសឱ្យប្រើ។ អំណាចតុលាការមានភារកិច្ចការពារសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋនិងដោះស្រាយជម្លោះវិវាទមិនលំអៀង។ តុលាការជាន់ខ្ពស់គឺជាតុលាការខ្ពស់បំផុតរបស់ប្រទេសហើយមានអំណាចវិនិច្ឆ័យលើសេចក្តីសម្រេចរបស់តុលាការជាន់ទាប។ ស្ថាប័នដាច់ដោយឡែកមួយទៀតហៅថាក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបង្កើតឡើងដើម្បីផ្តល់ការបកស្រាយអំពីរដ្ឋធម្មនុញ្ញនិងច្បាប់ហើយក៏ដើម្បីដោះស្រាយវិវាទទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងសមាជិកសភាផងដែរ។

គណបក្សប្រជាជនកម្ពុជាបានគ្របដណ្តប់លើទិដ្ឋភាពនយោបាយកម្ពុជាចាប់តាំងពីជម្លោះប្រដាប់អាវុធឆ្នាំ១៩៩៧ នៅទីក្រុងភ្នំពេញបានបញ្ចប់មកម្លេះ។ គណបក្សផ្សេងដែលជា"គូប្រជែង"នឹងបក្សប្រជាជនកម្ពុជាគឺហ្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមនិងអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលកម្ពុជានៅឆ្នាំ២០១៧។ អ្នកវិទ្យាសាស្រ្តនយោបាយឈ្មោះស្ទីវិន ឡេវីតស្គី និងលូកាន-វេ បានពណ៌នាអំពីប្រទេសកម្ពុជាថាជា"របបផ្តាច់ការប្រកួតប្រជែង", ជាប្រភេទរបបចម្រុះដែលមានលក្ខណៈជាប្រជាធិបតេយ្យផងនិងបែបផ្តាច់ការផង។

                                     

1. ក្របខ័ណ្ឌច្បាប់

ប្រទេសកម្ពុជាគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានរចនាសម្ព័ន្ធជារដ្ឋឯកបក្ស និងមានទម្រង់ជារដ្ឋាភិបាលសភា។ រដ្ឋធម្មនុញ្ញដែលចែងអំពីក្របខ័ណ្ឌគ្រប់គ្រងត្រូវបានប្រកាសឱ្យប្រើនៅខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញក្រោយពីការបោះឆ្នោតទូទៅឆ្នាំ១៩៩៣ ដែលធ្វើឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា អ៊ុនតាក់។ សភាបានអនុម័តគោលការណ៍និងវិធានជាមូលដ្ឋានដែលកំណត់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅក្នុងរដ្ឋធម្មនុញ្ញ។ សកម្មភាពនេះបានធ្វើឱ្យរដ្ឋធម្មនុញ្ញក្លាយជាច្បាប់កំពូលនៃប្រទេស; ដោយប្រកាសថាកម្ពុជាគឺជារដ្ឋអធិបតេយ្យ ឯករាជ្យ និងអព្យាក្រឹត; ប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយមានការបោះឆ្នោតប្រកបដោយយុត្តិធម៌និងតាមការកំណត់ ហើយធានាការគោរពសឹទ្ធមនុស្សនិងផ្តល់នូវប្រព័ន្ធតុលាការឯករាជ្យ។ ភាពឃោឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យបានតម្រូវឱ្យមានការដាក់បញ្ចូលបទប្បញ្ញត្តិទាក់ទងនឹងសឹទ្ធមនុស្សដើម្បីកុំឱ្យមានការវិលត្រលប់ទៅរកគោលនយោបាយនិងការអនុវត្តដ៏ព្រៃផ្សៃដូចមុនទៀត។ លក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានដកចេញពីដំណើរការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញប្រទេសណាមីប៊ីដែលបានធ្វើឡើងក្នុងឆ្នាំ១៩៨២។ វិជ្ជាករច្បាប់រដ្ឋធម្មនញ្ញអាល្លឺម៉ង់ម្នាក់ឈ្មោះចក ម៉ែនហ្សេលបានសម្គាល់លក្ខណៈវិនិច្ឆ័យទាំងនេះថាជា"ស្នូលចាំបាច់នៃរដ្ឋធម្មនុញ្ញសម័យទំនើប។" តមកទៀត រដ្ឋធម្មនុញ្ញបានធ្វើឱ្យស្ថានភាពនៃច្បាប់អន្តរជាតិក្នុងបញ្ហាសឹទ្ធិមនុស្សបានកាន់តែប្រសើរឡើងដោយចងភ្ជាប់ប្រទេសកម្ពុជាឱ្យ"គោរព"បទប្បញ្ញត្តិនៃសន្ធិសញ្ញាសឹទ្ធិមនុស្សដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួនប្រាំបួនដងចាប់តាំងពីការអនុម័តមក – ក្នុងឆ្នាំ១៩៩៤, ១៩៩៩, ២០០១, ២០០៥, ២០០៦, ២០០៨, ២០១៤ និងឆ្នាំ២០១៨។

                                     

1.1. ក្របខ័ណ្ឌច្បាប់ ការបែងចែកអំណាច

អំណាចរដ្ឋត្រូវបានបែងចែកជាបីគឺ: អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ អធិបតេយ្យភាពនយោបាយគឺស្ថិតនៅលើប្រជាជនកម្ពុជាដែលអាចប្រើអំណាចរបស់ពួកគេតាមរយៈអំណាចរដ្ឋទាំងបី។ រាជរដ្ឋាភិបាលដែលកាន់អំណាចប្រតិបត្តិគឺត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះរដ្ឋសភា។ ប្រព័ន្ធតុលាការដែលជាអំណាចឯករាជ្យមានភារកិច្ចការពារសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ។ ព្រះពុទ្ធសាសនាត្រូវបានប្រកាសជាសាសនារបស់រដ្ឋ។

                                     

1.2. ក្របខ័ណ្ឌច្បាប់ ឥទ្ធិពលលើប្រព័ន្ធច្បាប់

ប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជាគឺជាច្បាប់ស៊ីវិលហើយត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសបារាំងដែលជាលទ្ធផលនៃអាណានិគមនិយម។ប្រព័ន្ធច្បាប់សូវៀត-វៀតណាមបានគ្របដណ្តប់លើប្រព័ន្ធច្បាប់កម្ពុជាដើមពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩, យុត្តិវិទូជាតិស្រីលង្កាម្នាក់ឈ្មោះបាសែល ហ្វឺណានដូបានអះអាងថាធាតុមួយចំនួននៃប្រព័ន្ធសង្គមនិយមគឺនៅតែមាននៅក្នុងប្រព័ន្ធច្បាប់កម្ពុជាសព្វថ្ងៃដដែល។ ជាទូទៅ ច្បាប់ទំនៀមទម្លាប់ដែលផ្អែកលើព្រះពុទ្ធសាសនានិងច្បាប់ដែលបន្សល់ទុកពីសម័យអង្គរក៏នៅតែមានអនុវត្តខ្លះដែរ។

                                     

1.3. ក្របខ័ណ្ឌច្បាប់ សេដ្ឋកិច្ចទីផ្សារ

រដ្ឋធម្មនុញ្ញបានប្តេជ្ញាចំពោះ"ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ" រួមជាមួយបទប្បញ្ញត្តិដែលប៉ះពាល់ដល់ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងតួនាទីរបស់រដ្ឋពីអតីតកាល។ សន្តិសុខទ្រពសម្បត្តិឯកជន និងសឹទ្ធលក់ដូរដោយសេរីដែលមានលក្ខខណ្ឌចាំបាច់សម្រាប់ដំណើរនៃសេដ្ឋកិច្ចទីផ្សារ, ត្រូវបានផ្តល់ជូន។ អំណាចអស្សាមិករណ៍របស់រដ្ឋបានកំណត់ដល់វិសាលភាពនៃការបម្រើផលប្រយោជន៍សាធារណៈហើយត្រូវអនុវត្តតែនៅពេលដែលសំណង"ត្រឹមត្រូវ និងយុត្តិធម៍"ត្រូវធ្វើឡើងជាមុន។ ដោយដំណើរការនៅក្រោមពាក្យស្លោកមួយថា" Le Cambodge saide lui-même ប្រែថា "កម្ពុជានឹងជួយខ្លួនឯង", សកម្មភាពដំបូងបំផុតរបស់រាជរដ្ឋាភិបាលគឺអនុវត្តកម្មវិធីណាដែលធានាការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានិងការធ្វើសមាហរណកម្មទាំងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានប្រកាសពីការផ្លាស់ប្តូរដែល"មិនអាចនឹងត្រឡប់វិញបាននិងមិនអាចផ្លាស់ប្តូរវិញបាន"ពីសេដ្ឋកិច្ចដែលគ្រងទុកនៅកណ្តាលទៅរកសេដ្ឋកិច្ចដែលផ្តោតលើទីផ្សារ។

                                     

2. ព្រះមហាក្សត្រ

ប្រទេសកម្ពុជាគឺជារដ្ឋប្រកាន់រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ, ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ គឺស្រដៀងនឹងមហាក្សត្រីអេលីហ្សាបែតទី២ នៃអង់គ្លេសដែរ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថាព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និង"និរន្តភាព"ជាតិ។

ព្រះអង្គម្ចាស់នរោត្តម សីហនុបានសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា អាណត្តិទី២ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤, ទ្រង់ក៏ធ្លាប់បានកាន់តំណែងមួយចំនួនផងដែរ ដូចជា នាយករដ្ឋមន្រ្តី និងព្រះមហាក្សត្រកម្ពុជា អាណត្តិទី១) តាំងពីឆ្នាំ១៩៤១ មក។ តាមរដ្ឋធម្មនុញ្ញ ស្តេចឫព្រះមហាក្សត្រគឺគ្មានអំណាចនយោបាយអ្វីនោះទេ, នៅជំនាន់ព្រះបាទនរោត្តម សីហនុ ប្រជាជនកម្ពុជាគ្រប់រូបតែងតែគោរពព្រះអង្គជានិច្ច, វាចារបស់ព្រះអង្គបានផ្តល់ឥទ្ធិពលជាច្រើនមកដល់រដ្ឋាភិបាល។ ព្រះមហាក្សត្រពេលខ្លះនឹងខ្ញាល់ប្រសិនបើមានជម្លោះនៅក្នុងរដ្ឋាភិបាលរបស់ទ្រង់, ជួនកាលព្រះមហាក្សត្រនឹងគំរាមដាក់រាជ្យបើបក្សពួកនយោបាយមិនព្រមចុះសម្រុងគ្នាវិញ។ ការធ្វើបែបនេះនឹងដាក់សម្ពាធមកលើរដ្ឋាភិបាលឱ្យគិតពិចារណាអំពីជម្លោះរបស់ពួកគេ។

បន្ទាប់ពីសម្តេចនរោត្តម សីហនុបានដាក់រាជ្យនៅឆ្នាំ២០០៤, បុត្ររបស់ទ្រង់ព្រះនាមនរោត្តម សីហមុនីបានឡើងស្នងរាជ្យបន្តពីព្រះអង្គ។ បន្ទាប់ពីប្រគល់រាជ្យទៅឱ្យបុត្ររបស់ព្រះអង្គ, នរោត្តម សីហនុបានចំណាយពេលវេលារបស់ទ្រង់ចុះសួរសុខប្រជាជនកម្ពុជាដែលជាកត្តាបណ្តាលឱ្យព្រះអង្គក្លាយជាឥស្សរជនគោរពស្រឡាញ់ជាងគេនៅកម្ពុជា ខណៈពេលដែលសីហមុនី ដែលជាព្រះមហាក្សត្របច្ចុប្បន្ននៃប្រទេសកម្ពុជាបានចំណាយពេលវេលាភាគច្រើនរបស់ទ្រង់នៅប្រទេសបារាំង។

ក្នុងភាសាខ្មែរមានពាក្យជាច្រើនដែលមានន័យថា"ស្តេច", ពាក្យដែលនិយមប្រើជាងគេ រកឃើញនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺ preahmâhaksat ដែលមានន័យថា ព្រះ - "ខ្ពង់ខ្ពស់ កំពូល", ពាក្យមកពីភាសាបាលី - មហា - សំស្ក្រឹត,មានន័យថា៖"អស្ចារ្យ" - ក្សត្រ ។

ក្នុងឱកាសដែលសម្តេចព្រះនរោត្តមសីហនុបានចូលនិវត្តន៍នៅខែកញ្ញា ឆ្នាំ២០០៤ រដ្ឋសភាកម្ពុជាបានបង្កើតពាក្យថ្មីសម្រាប់ព្រះមហាក្សត្រដែលចូលនិវត្តន៍ ឫដាក់រាជ្យ៖ preahmâhaviraksat, វីរ ក្នុងភាសាសំស្ក្រឹតគឺមានន័យថា អង់អាចក្លាហាន អ្នកដែលឧត្តុងឧត្តម វីរជន ឫជាប្រមុខ។

ក្នុងនាមជាព្រះមហាវីរក្សត្រ នរោត្តម សីហនុបានរក្សានូវបុព្វសិទ្ធិជាច្រើនដែលព្រះអង្គបានធ្លាប់កាន់កាលនៅជាព្រះមហាក្សត្រហើយព្រះអង្គត្រូវជាឥស្សរជនដែលគេគោរពស្រឡាញ់ និងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយ កម្ពុជាអាចត្រូវបានពណ៌នាថាជាប្រទេសមួយដែលមានស្តេចពីរអង្គ៖ ព្រះមហាវីរក្សត្រ នរោត្តម សីហនុដែលជាប្រមុខរដ្ឋ និងព្រះមហាក្សត្រ នរោត្តម សីហមុនីដែលមិនមែនជាប្រមុខរដ្ឋ។

សីហនុបានចូលទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយជរាពាធ។



                                     

2.1. ព្រះមហាក្សត្រ ការឡើងស្នងរាជ្យ

មិនដូចរបបរាជានិយមភាគច្រើននោះទេ រាជាធិបតេយ្យនៅប្រទេសកម្ពុជាគឺមិនចាំបាច់ស្នងតតាមពូជពង្សរាជវង្សឡើយហើយព្រះមហាក្សត្រគឺមិនអនុញ្ញាតឱ្យជ្រើសរើសអ្នកស្នងរាជ្យសម្បត្តិ រជ្ជទាយាទ បន្តឡើយ។ ផ្ទុយមកវិញ, ព្រះរាជាថ្មីនឹងត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជបល្ល័ង្កមានដូចជាប្រធានរដ្ឋសភាជាតិ នាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា អនុប្រធានទីមួយនិងទីពីរនៃព្រឹទ្ធសភា សម្តេចសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ និងអនុប្រធានទីមួយនិងទីពីរនៃរដ្ឋសភា។ បន្ទាប់ពីអតីតព្រះមហាក្សត្របានចូលទិវង្គតឫដាក់រាជ្យ ក្រុមប្រឹក្សារាជ្យសម្បត្តិនឹងបើកការប្រជុំដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មីដែលជាសមាជិកនៃរាជវង្សានុវង្សខ្មែរ។

មានការលើកឡើងថាសម្បទារបស់ប្រទេសកម្ពុជាក្នុងការចាត់តែងតាំងព្រះមហាក្សត្រប្រកបដោយសន្តិវិធីបានបញ្ជាក់ថាកម្ពុជាគឺជារដ្ឋដែលមានស្ថេរភាពខ្ពស់ខុសផ្លែកពីកម្ពុជាកាលពីអំឡុងទស្សវត្តឆ្នាំ១៩៧០ សូមមើលប្រវត្តិសាស្រ្តកម្ពុជា។

                                     

3. អំណាចនីតិប្រតិបត្តិ

នាយករដ្ឋមន្រ្តីគឺជាអ្នកតំណាងមកពីគណបក្សកាន់អំណាចនៃរដ្ឋសភា។ លោក/នាងនឹងត្រូវតែងតាំងដោយព្រះមហាក្សត្រតាមអនុសាសន៍របស់ប្រធាននិងអនុប្រធានរដ្ឋសភា។ ដើម្បីឱ្យបុគ្គលម្នាក់ក្លាយជានាយករដ្ឋមន្រ្តី លោក/នាងត្រូវទទួលបានការទុកចិត្តពីរដ្ឋសភាជាមុនសិន។

នាយករដ្ឋមន្រ្តីគឺជាប្រមុខរដ្ឋជាផ្លូវការនៅកម្ពុជា។ នៅពេលឡើងកាន់តំណែង, លោក/នាងនឹងត្រូវតែងតាំងគណៈរដ្ឋមន្រ្តីដែលមានទំនួលខុសត្រូវចំពោះនាយករដ្ឋមន្រ្តី។ ភារកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីរួមមាន ធ្វើជាប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី តែងតាំង និងដឹកនាំរដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលរបស់លោក/នាងនឹងបង្កើតបានជាស្ថាប័ននីតិប្រតិបត្តិនៃរដ្ឋាភិបាលកម្ពុជា។

នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺសម្តេចតេជោហ៊ុន សែន ដែលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា គបក។ លោកបានកាន់តំណែងនេះតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ គឺមួយឆ្នាំបន្ទាប់ពីគណបក្សប្រជាជនបានធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិចេញពីតំណែងជានាយករដ្ឋមន្រ្តី។

                                     

4. អំណាចនីតិបញ្ញត្តិ

ស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងដោយសភាពីរគឺ៖

  • ព្រឹទ្ធសភា Protsaphea មានសមាជិកចំនួន ៦១ រូប។ សមាជិកពីររូបក្នុងចំណោមសមាជិកទាំងអស់ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ពីររូបទៀតត្រូវបានជ្រើសតាំងដោយសភាជាន់ទាបនៃរដ្ឋាភិបាល ហើយសមាជិកនៅសល់ចំនួន ៥៧ រូបទៀតត្រូវបានបោះឆ្នោតជ្រើសរើសដោយ"មណ្ឌលបោះឆ្នោត។" សមាជិកសភានេះគឺបម្រើការបានរយៈពេល ៦ ឆ្នាំ។
  • រដ្ឋសភាជាតិ Radhsaphea មានសមាជិកចំនួន ១២៥ រូប, ដែលជ្រើសតាំងសម្រាប់អាណត្តិ ៥ ឆ្នាំដោយតំណាងសមាមាត្រ។

ករណីយកិច្ចផ្លូវការរបស់សភាគឺត្រូវធ្វើនីតិកម្មនិងបង្កើតច្បាប់។ បញ្ជីច្បាប់ដែលអនុម័តដោយសភាត្រូវប្រគល់ទៅឱ្យព្រះមហាក្សត្រដើម្បីស្នើសុំការយល់ព្រមពីទ្រង់។ ព្រះមហាក្សត្រគឺគ្មានសិទ្ធិវេតូលើបញ្ជីច្បាប់ដែលអនុម័តដោយរដ្ឋសភានោះទេដូច្នេះហើយទ្រង់មិនអាចដកការយល់ព្រមរបស់ទ្រង់បានឡើយ។ រដ្ឋសភាមានអំណាចបណ្តេញលោកនាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាលរបស់លោកបានដោយការបោះឆ្នោត ២ ភាគ ៣ ដោយគ្មានទំនុកចិត្ត។

                                     

4.1. អំណាចនីតិបញ្ញត្តិ ព្រឹទ្ធសភា

សភាជាន់ខ្ពស់នៃនីតិកាលកម្ពុជាគឺហៅថា ព្រឹទ្ធសភា ។ ព្រឹទ្ធសភាមានសមាជិក ៦១ រូប។ សមាជិកពីររូបក្នុងចំណោមសមាជិកទាំងនេះត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ពីររូបទៀតត្រូវបានជ្រើសតាំងដោយសភាជាន់ទាបនៃរដ្ឋាភិបាល និងសមាជិក ៥៧ រូបទៀតនឹងត្រូវបោះឆ្នោតជ្រើសរើសតាមមណ្ឌលខេត្តឫក្នុងស្រុក ហើយសភានេះគឺមានលក្ខណៈស្រដៀងនឹងព្រឹទ្ធសភានៃប្រទេសបារាំងដែរ។ សមាជិកនៃសភានេះគឺបម្រើការបានរយៈពេល ៦ ឆ្នាំ។

មុនឆ្នាំ២០០៦ ការបោះឆ្នោតព្រឹទ្ធសភាមុនត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៩៩ មកម្លេះ។ ការបោះឆ្នោតព្រឹទ្ធសភាបន្ទាប់គឺត្រូវធ្វើឡើងក្នុងឆ្នាំ២០០៤ ប៉ុន្តែត្រូវបានពន្យារទៅដល់ឆ្នាំ២០០៦ ទៅវិញ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦, អ្នកបោះឆ្នោតប្រមាណ ១១,៣៥២ នាក់បានទៅបោះឆ្នោតជ្រើសរើសអ្នកឈរឈ្មោះដែលពួកគេពេញចិត្ត។ ការបោះឆ្នោតនេះត្រូវបានរិះគុណដោយអង្គការមួយចំនួនក្នុងប្រទេសថាជាសកម្មភាពអប្រជាធិបតេយ្យ។

គិតត្រឹមឆ្នាំ២០០៦ គណបក្សប្រជាជនកម្ពុជាបានដណ្តើមបាន ៤៣ អាសនៈនៅក្នុងព្រឹទ្ធសភា នេះមានន័យថាបក្សប្រជាជនបានដណ្តើមបានកៅអីភាគច្រើន។ បក្សផ្សេងៗទៀតដែលដណ្តើមបានអាសនៈនៅក្នុងព្រឹទ្ធសភាមានគណបក្សហ៊្វុនស៊ិនប៉ិច ១២ អាសនៈ និងគណបក្សសម រង្ស៊ី ២ អាសនៈ។



                                     

4.2. អំណាចនីតិបញ្ញត្តិ រដ្ឋសភាជាតិ

សភាជាន់ទាបនៃនីតិកាលប្រទេសកម្ពុជាគឺហៅថា រដ្ឋសភាជាតិ ។ រដ្ឋសភាមានសមាជិកចំនួន ១២៥ រូបដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតហើយបម្រើការបានរយៈពេល ៥ ឆ្នាំ។ ការបោះឆ្នោតរដ្ឋសភាចុងក្រោយនេះគឺត្រូវធ្វើឡើងនៅខែកក្កដា ឆ្នាំ២០១៨។

បើមានបុគ្គលមួយចង់ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បុគ្គលនោះត្រូវមានអាយុយ៉ាងតិចត្រឹម ១៨ ឆ្នាំ។ ហើយបើបុគ្គលណាចង់ចុះឈ្មោះជ្រើសរើសក្លាយជាសមាជិកសភា បុគ្គលនោះត្រូវមានអាយុយ៉ាងតិច ២៥ ឆ្នាំ។

រដ្ឋសភាដឹកនាំដោយប្រធានមួយរូបនិងអនុប្រធានពីររូបដែលត្រូវបានជ្រើសរើសដោយសមាជិកសភាមុនសម័យប្រជុំនីមួយៗ។

គិតត្រឹមឆ្នាំ២០១៨, គណបក្សប្រជាជនកម្ពុជា បានដណ្តើមបានអាសនៈទាំង ១២៥ នៅក្នុងរដ្ឋសភា។

                                     

5. អំណាចតុលាការ

តាមរដ្ឋធម្មនុញ្ញបានចែងថា ស្ថាប័នតុលាការគឺជាអំណាចដែលឯករាជ្យពីរដ្ឋាភិបាល។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគឺជាតំណែងខ្ពស់ជាងគេនៅក្នុងស្ថាប័នតុលាការ។ មុនឆ្នាំ១៩៩៧, ប្រទេសកម្ពុជាមិនមានស្ថាប័នតុលាការនៃរដ្ឋាភិបាលនោះទេ បើទោះបីជារដ្ឋធម្មនុញ្ញបានចែងថាមានក៏ដោយ។

ភារកិច្ចចម្បងរបស់តុលាការគឺកាត់ទោសឧក្រិដ្ឋជន ដោះស្រាយបណ្តឹង និងសំខាន់បំផុតនោះគឺការពារសេរីភាពនិងសិទ្ធិរបស់ពលរដ្ឋកម្ពុជា។ ក៏ប៉ុន្តែ តាមការពិត ស្ថាប័នតុលាការនៅប្រទេសកម្ពុជាគឺសម្បូរទៅដោយភាពពុករលួយហើយច្រើនតែដើរតួជាឧបករណ៍របស់ស្ថាប័ននីតិប្រតិបត្តិដើម្បីបំបិទមាត់សង្គមស៊ីវិលនិងមេដឹកនាំរបស់វាផ្ទាល់។ បច្ចុប្បន្ននេះ ឧត្តមក្រុមប្រឹក្សាតុលាការមានសមាជិករហូតដល់ទៅ ១៧ រូប។

                                     

6. ការចូលរួមក្នុងអង្គការអន្តរជាតិ

ACCT, AsDB, អាស៊ាន, ESCAP, FAO, ជី-៧៧, IAEA, IBRD, ICAO, ICC, ICRM, IDA, IFAD, IFC, IFRCS, ILO, IMF, IMO, Intelsat មិនទាន់ចុះហត្ថលេខាយល់ព្រម, International Monetary Fund, Interpol, IOC, ISO យល់ព្រម, ITU, NAM, OPCW, PCA, UN, UNCTAD, យូណេស្កូ, UNIDO, UPU, WB, WFTU, WHO, WIPO, WMO, WTO, WToO, WTrO បានដាក់ពាក្យ

                                     

7. រដ្ឋាភិបាលថ្នាក់ខេត្តនិងមូលដ្ឋាន

ក្រោមរដ្ឋាភិបាល ការិយាល័យ កណ្តាលគឺមានរដ្ឋបាលខេត្តក្រុងសរុប ២៤។ នៅតំបន់ជនបទ ការបែងចែករដ្ឋបាលកម្រិត ឫថ្នាក់ ទីមួយត្រូវបានគេហៅថាខេត្ត; នៅក្នុងតំបន់ទីក្រុងគេហៅថាក្រុង) រដ្ឋបាលគឺជាផ្នែកមួយនៃក្រសួងមហាផ្ទៃហើយសមាជិករបស់ពួកគេត្រូវបានតែងតាំងដោយរដ្ឋាភិបាលកណ្តាល។ រដ្ឋបាលខេត្តក្រុងបានចូលរួមក្នុងការបង្កើតថវិកាជាតិ, ពួកគេក៏ចេញប័ណ្ណកម្មសិទ្ធិដីធ្លីនិងអាជ្ញាប័ណ្ណធ្វើអាជីវកម្មផងដែរ។

ចាប់តាំងពីឆ្នាំ២០០២ រដ្ឋាភិបាលថ្នាក់ឃុំសង្កាត់ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានបង្កើតឡើងជាសមាជិកដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ដោយពលរដ្ឋនៅតាមឃុំសង្កាត់រៀងរាល់៥ ឆ្នាំម្តង។

នៅក្នុងការអនុវត្តជាក់ស្តែង ការបែងចែកការទទួលខុសត្រូវរវាងកម្រិតផ្សេងៗនៃរដ្ឋាភិបាលគឺមិនប្រាកដប្រជាទេ។ ភាពមិនច្បាស់លាស់នេះបានបង្កឱ្យកើតមានអំពើពុករលួយនិងបង្កើនការចំណាយសម្រាប់វិនិយោគិន។

                                     

8.1. តំណភ្ជាប់ខាងក្រៅ ព្រះមហាក្សត្រ

  • នរោត្តម សីហនុ, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គេហទំព័រផ្លូវការរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ
  • នរោត្តម សីហមុនី, ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គេហទំព័រផ្លូវការរបស់ស្តេចនរោត្តម សីហមុនី
                                     

8.2. តំណភ្ជាប់ខាងក្រៅ ក្រសួងនានា

  • ក្រសួងអប់រំ យុវជន និងកីឡា
  • ក្រសួងមហាផ្ទៃ
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្រសួងសាធារណការ និងដឹកជញ្ជូន
  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា
  • NIS វិទ្យាស្ថានជាតិស្ថិតិ
  • ក្រសួងទេសចរណ៍
  • ក្រសួងបរិស្ថាន
  • Conseil Constitutionnel du Cambodge ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងផែនការ
  • N.C.C.T គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • NiDA អាជ្ញាធរអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • Cambodia.gov.kh គេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា អង់គ្លេស Cambodia.gov.kh ជាភាសាខ្មែរ
  • CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
                                     
  • យ ទ ធន ក រ កម ព ជ ក ត រ វប នគ ស គ ល ថ ក រល កល យ កម ព ជ គ ជ ប រត បត ត ក រយ ធ បន តបន ទ ប ដ លប នប រព រ ត ត ទ ន ភ គខ ងក ត កម ព ជ ក ឡ ងព ក កណ ដ លឆ ន
  • កម ព ជ ល វ ន ងវ តណ មសព វថ ង ឆ ណ ឌល រ ជ ក ស ត ង ក ររស ន ជ ក រ ម ជ ភ ម ម លន ជនជ ត ដ មភ គត ច ន ស រ កខ ម ន ត បន ខ ពង រ ប រសព វថ ង ន ត រក ស ក ររស ន
  • ន ង ក រស ថ បន ហ ដ ឋ រចន សម ព ន ធ ក ន ង ប រទ ស កម ព ជ ឡ ងវ ញ ថ ង ទ - ខ កក តដ អស ថរភ ព នយ ប យ ក ជ ថ ង ដ ល ធ វ រដ ឋប រហ រ ថ ង ទ ខ កក តដ
  • ហ ងស រ នគណបក សប រជ ជន កម ព ជ CPP ប រ ង: Parti du peuple cambodgien គ ជ គណបក ស នយ ប យ ដ លក ព ងក ន អ ណ ចក ន ងប រទ ស កម ព ជ ច ប ត ងព ឆ ន មកម ល
  • ម ន ព រ រ ជ ឋ ន ជ ព រ មហ ស ន ព រ រ ជ ណ ចក រ កម ព ជ ព រ មហ ស ន ព រ រ ជ ណ ចក រ កម ព ជ ព ម ន ព រ រ ជ ស ទ ធ ធ វ នយ ប យ ទទ ល ត ន ទ ជ អ នក ដ ក ន រដ ឋ
  • Community ហ ក ត ថ សង គម គ ជ អង គក រ នយ ប យ ដ លបង ក តឡ ង ន ឆ ន ដ យព រ អង គនរ ត ដម ស ហន ន ព រ រ ជ ណ ចក រ កម ព ជ ព រ អង គប នម នព រ បន ទ លថ សង គមរ ស រ តន យម
  • រដ ឋប រហ រ កម ព ជ ឆ ន រ រដ ឋប រហ រកម ព ជ គ ស ដ ទ ល ព រ ត ត ក រណ ប រវត ត ស ស ត រម យរបស កម ព ជ ក ន ងក ឡ ងឆ ន ដ លព រ ប រម ខរដ ឋ
  • ហ ន ស ន ផងដ រ ន ថ ង ទ ខ កក កដ ឆ ន ស កលវ ទ យ ល យ កម ព ជ ប ន ប រគល ថ ន ក បណ ឌ ត ក ត ត យស ផ ន ក វ ទ យ ស ស រ ត នយ ប យ ជ ន សម ត ច ហ ន ស ន
  • កម ព ជ ព ឆ ន - ដ យស រ ម នក រ គ បសង កត ព មត សកលល ក ន ង ដ យស រ ស ថ នភ ព របស ខ ល ន ច ខ ស យ ទ ង ផ ន ក នយ ប យ ន ង យ ធ ន ឥណ ឌ ច ន
  • ន កម ព ជ ត រ វប នធ វ ឡ ង ន ថ ង ទ ខ កញ ញ ឆ ន គណបក សប រជ ធ បត យ យគ ជ គណបក ស នយ ប យ ល ចធ ល ជ ងគ ន កម ព ជ ព ញម យទសវត សឆ ន
                                               

ឃួង ស្រេង

ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានភារកិច្ចគ្រប់គ្រង ដឹកនាំកិច្ចការទូទៅ រួមទាំងកិច្ចការ នយោបាយ អធិការកិច្ច រដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ។ លោក ឃួង ស្រេងត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស នៅថ្ងៃទី១៧ មិថុនា ២០១៧​។

Users also searched:

ស្ថាប័ននយោបាយជាអ្វី,

...
...
...