Back

ⓘ លក្ខខណ្ឌសង្គមកម្ពុជា. ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី ១៨១ ០៣៥ គម²។ បើ​គិត​ពីចំនួន​ប្រជាជន​គឺ​មាន​ចំនួន​តិច​ជាង​ប្រទេស​​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រួទេស​ឡាវ ស ..




                                               

សមាគមរោងចក្រកម្ពុជា

សមាគម​រោងចក្រ​កម្ពុជា ជា​សមាគម​មួយ​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ឆក់​ប្រសិទ្ធិភាព​នៃ​ការិយាធិបតេយ្យ ដែល​ជា​ដៃ​មួយ​ចូល​រួម​នឹង​សហប្រតិបត្តិការ​ជាមួយ​ចលនា​ការងារ ដើម្បី​ធានា​បាន​នូវ​ការ​សង្កេត​មួយ​នៃ​ស្តង់ដារ​ការងារ​នៅ​លើ​មូលដ្ឋាន​ផ្សេង​ទៀត។ សមាគម​នេះ​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ចូល​ជា​ដៃ​គូ​មួយ​នៅ​ក្នុង​ទីផ្សារ​គ្រឿង​តែង​កាយ​សកល ដែល​មាន​ការ​ប្រកួត​ប្រជែង។

                                               

អង្គការការីតាសកម្ពុជា

អង្គការការីតាសកម្ពុជា គឺជាដៃគូនៃការអភិវឌ្ឍសង្គមជាផ្លូវការនៃវិហារកាតូលិកក្នុងប្រទេសកម្ពុជា។ ។ វាត្រូវបានគេ បង្កើតឡើងនៅលើតម្លៃនៃក្ដីស្រឡាញ់, កង្វល់, ការ យុត្តិធម៌ សន្តិភាព យូនីធី, ការចែករំលែកនិងជាបងប្អូន បាន។ ការីតាសបានបំផុសគំនិតថ្មីៗ ដំណឹងល្អនិង គោលបំណង,ការអភិវឌ្ឍដ៏សំខាន់មួយនៃមនុស្សដែលមិនគិតពីការរើសអើងពូជអំបូរនិងសាសនា។​ ក្នុងនោះដែរការីតាសក៏បានជួយលើកកម្ពស់និងពង្រឹងសកម្មភាព ដែលក្នុងគោលបំណង អភិវឌ្ឍ ដ៏សំខាន់មួយដ៏សហគមន៍ ជាពិសេសដើម្បីជួយដល់កសិកម្ម និរន្តរភាព និងមានកម្មវិធីជាច្រើនដូចជា ការផ្តល់ភាពអង់អាច កម្មវិធីសេដ្ឋកិច្ច សុខុមាលភាព កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មវិធីសុខភាពទូលំទូលាយ កម្មវិធីកា ...

                                               

សិទ្ធិកុមារ

សិទ្ធិកុមារ​ គឺជាសិទ្ធិមនុស្ស របស់កុមារដែរ​ ជាមួយនឹងការយកចិត្តដាក់ជាពិសេសទៅលើសិទ្ធិជា ពិសេសទៅលើការការពារ ហើយនិង ការថែរក្សាអោយបានត្រឹមត្រូវ,រួមបញ្ចូលទាំងសិទ្ធិក្នុងការចូលរួមក្នុងសហគមន៍​ ជាមួយការថែwទាំពីឪពុកម្ដាយ,dwd មនុស្សទាំងអស់គឺត្រូវការអាហារជាចាំបាច់,​ជាទូទៅត្រូវការអប់រំ,ការថែទាំសុខភាព និងការការ​ពារច្បាប់ការរំលោភបំពានលើកុមាeww wរទាំងអស់​ ការពារអាយុជីវិត និwងwការអភិវឌ្ឍន៍ របស់កុមាgរ។ការបកស្រាយពី សិទ្ធិកុមារ ត្រូវអនុវត្តទៅតាម សមត្ថភាព សំរាប់ភាពឯករាជ្យ មិនមានការ​បង្ខំ ទាំងផ្លូវកាយ​ ទាំងបញ្ញានិងផ្លូវចិត្ត,ច្បាប់កំណត់ ការរំលោភជា បញ្ហានៃការពិភាក្សា ។គោលបំណង​មួយផ្សេងទៀត​បានរួម​បញ្ចូល ទាំងសិទ្ធិ ...

                                               

ទិវាពលកម្មអន្ដរជាតិ

ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ​​​ដែលបណ្ដាលប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំង​​​ពិភពលោក ប្រារព្វឡើងក្នុងគោលបំណង​​​ដើម្បី រំឬក និងឧទ្ទិស​​​​​​ដឹងគុណ​​​​​​ ដល់វីរៈភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករកម្មការនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា។

                                     

ⓘ លក្ខខណ្ឌសង្គមកម្ពុជា

ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី ១៨១ ០៣៥ គម²។ បើ​គិត​ពីចំនួន​ប្រជាជន​គឺ​មាន​ចំនួន​តិច​ជាង​ប្រទេស​​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រួទេស​ឡាវ សិង្ហបុរី និង ប្រុយណេ។ តាម​ការ​ធ្វើ​ជំរឿន​នា​ខែ​មិនា ១៩៩៨ ប្រជាជន​កម្ពុជា​មាន​ចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយ​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​មាន ២,៤៩%។ សង្គ្រាម​ និង វិបត្តិនយោបាយ​នៅ​កម្ពុជា​កន្លង​មក បាន​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាជន​មាន​បំរែបម្រួល និង​ធ្វើ​ឲ្យ​មាន​ចលនា​បំលាស់​លំនៅ​ផង​ដែរ។

                                     

1. ១.ទំរង់ប្រជាសាស្ត្រ​កម្ពុជា

ទម្រង់ប្រជាសាស្ត្រ​កម្ពុជារួម​មាន​ ដង់ស៊ីតេប្រជាជន ទម្រង់​តាមភេទ និងអាយុ ប្រជាជន​សកម្ម និង​ក្រុម​ទន់ខ្សោយ​។ ទម្រង់នេះ តែងតែ​ប្រែប្រួល​ទៅតាម​សម័យកាល​នីមួយៗ​។

                                     

2. ១.១.១. ប្រជាជន​កម្ពុជា

យោង​តាម​ការ​ធ្វើ​ជំរឿន​របស់​ក្រសួង​ផែនការ ថ្ងៃទី ៣-១២ ខែ​មិនា ឆ្នាំ១៩៩៨ចំនួន​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប ១១ ៤៣៧ ៦៥៦ នាក់។ ក្នុង​នោះ​មាន​បុរស ៥ ៥១១ ៤០៨នាក់ និង​ស្ត្រី ៥៩២ ៦៤៨នាក់។ ប៉ុន្តែ​របាយ​ប្រជាជន​​នៅ​តាម​តំបន់​មិន​ស្មើ​គ្នា​ទេ ៖

  • តំបន់វាលរាប ៖ ភ្នំពេញ កណ្ដាល កំពង់ចាម ស្វាយរៀង ព្រៃវែង និង​តាកែវ ប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ៥ ៨៩៨ ៣០៥នាក់ ស្មើនឹង ៥១,៥៧%។
  • តំបន់​ទន្លេសាប ៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តមានជ័យ ប៉ៃលិន ប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ៣ ៥០៥ ៤៤៨នាក់ ស្មើនឹង ៣០,៦៥%។
  • តំបន់ឆ្នេរសមុទ្រ ៖ ក្រុង​ព្រះ​សីហនុ កំពត ក្រុងកែប និង​កោះកុងប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ៨៤៤ ៨៦១នាក់ ស្មើនឹង ៧,៣៩%។
  • តំបន់​ខ្ពង់រាប និង​តំបន់ភ្នំ ៖ កំពង់ស្ពឺ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និង ព្រះ​វិហារប្រមូល​ផ្ដុំ​ប្រជាជន​ចំនួន ១ ១៨៩ ០៤២នាក់ ស្មើនឹង ១០,៣៩%។

ដូចនេះ​តំបន់​វាលរាប និងតំបន់​ទន្លេសាប​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​គេ ដោយ​សារ​តំបន់​នេះ​សំបូរ​ដី​មាន​ជីជាតិ ផ្លុវទឹក ត្រី​ ដែល​ជា​លក្ខខណ្ឌ​ដ៏​ប្រសើរ​សម្រាប់​ការ​រស់នៅ។

                                     

3. ១.១.២. ដង់ស៊ី​តេ​ប្រជាជន

ដង់ស៊ីតេ​ប្រជាជន​គឺ​ចំនួន​ប្រជាជន​ក្នុង​១គម²។ ប្រជាជន​កម្ពុជា​មាន​ផ្ទៃ ១៨១ ០៣៥គម² និង​មាន​ដង់ស៊ីតេ​ប្រជាជន​មធ្យម ៦៤នាក់ក្នុង ១គម²។ ប៉ុន្តែ​ដង់ស៊ីតេ​នេះ​ប្រែប្រួល​ទៅ​តាម​តំបន់ ៖ តំបន់​វាលរាបមាន ២៣៥នាក់ តំបន់​ទន្លេសាបមាន ៥២នាក់ តំបន់​ឆ្នេរសមុទ្រមាន ៤៩នាក់ តំបន់ភ្នំ និង​ខ្ពង់រាបមាន ១៧នាក់។ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំងអស់​ដង់ស៊ីតេ​ប្រជាជន​ប្រែប្រួល​ពី ២នាក់ក្នុង ១គម²នៅ​មណ្ឌលគីរី ដល់ ៣៤៤៨នាក់ក្នុង ១គម²នៅ​រាជធានី​ភ្នំពេញ​។ ដង់ស៊ីតេ​នេះ​ក៏​ប្រែប្រួល​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយទៀត​ដែរ ​ទោះបី​នៅ​ក្នុង​ខេត្ត​ជាមួយ​គ្នាក្ដី។

                                     

4. ១.១.៣. កម្រិត​លទ្ធភាព​បង្កកំណើត

អត្រា​លទ្ធភាព​បង្ក​កំណើត គឺ​ចំនួន​កូន​ជា​មធ្យម​ដែល​ស្ត្រី​ម្នាក់​អាច​បង្កើត​បាន​ក្នុង​ដំណាក់​បន្ត​ពូជ​។ តាម​ការ​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​១៩៩៨ អត្រា​លទ្ធភាព​បង្កកំណើតគឺ ស្ត្រី​ម្នាក់​​មាន​កូន​ជា​មធ្យម ៥,២នាក់ ដែល​ជា​អត្រាមួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​កម្រិត​លទ្ធភាព​បង្កកំណើត​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​របស់​នារី ៖ ក្នុង​គ្រួសារ​ធូរធារ​ហើយ​​រស់នៅ​ទីក្រុង​នោះ​លទ្ធភាព​បង្កកំណើត​របស់​ស្ត្រី​ក៏​ថយចុះ​ដែរ។ កម្រិត​លទ្ធភាព​បង្កកំណើត​របស់​ស្ត្រី​គឺ​ជា​កត្តា​កំណត់​នៃ​ការ​អភិវឌ្ឍន៍​មនុស្ស។ ការសិក្សា​បង្ហាញ​ថា បើកម្រិត​អភិវឌ្ឍន៍​មនុស្ស​មាន​កម្រិត​ទាប បញ្ហា​ចូលសាលារៀន ផ្ដល់ចំណីអាហារ សុខភាព -ល- លទ្ធភាព​បង្កកំណើត​អាច​ច្រើន។ តែ​វា​អាច​ថយចុះ​ប្រសិន​បើ​មាន​ប្រើ​វិធី​ពន្យាកំណើត។

== ១.២. ទម្រង់តាមភេទ និង​អាយុ​នៃ​ប្រជាជន​កម្ពុជា ==បចលង

                                     

5. ១.២.១. ទម្រង់តាម​ភេទ

​តួលេខ​ជំរឿន​ក្នុង​ឆ្នាំ ១៩៩៨ បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​កម្ពុជា​មានចំនួន​ច្រើន​ជាង​បុរស​ទាំង​នៅ​ទី​ប្រជុំ​ជន និង​ជនបទ។ ប៉ុន្ត្ែ​បើគេ​ពិនិត្យ​ចំនួន​មនុស្ស​ប្រុសលើ​ចំនួន​មនុស្ស​ស្រី ១០០នាក់​តាម​ក្រុម​អាយុ​គេ​​ឃើញ​ថា ៖

  • នៅ​ក្នុង​ក្រុម​អាយុ ១៥-១៩​ ឆ្នាំ​ ចំនួន​ស្ត្រី និង​បុរស​មាន​ប្រហាក់​ប្រហែល​គ្នា​។
  • ផ្ទុយ​ទៅវិញ​ក្នុង​ក្រុម​វ័យ​ចាស់ អាយុ​៦៥​ឆ្នាំ​ឡើង​ ចំនួន​ស្ត្រី​មាន​ច្រើន​ជាង​បុរស។ ចំនួន​ស្ត្រី​មាន​ភាគ​ច្រើន​បំផុត​ប្រៀប​ធៀប​នឹង​ចំនួន​បុរស​នៅ​ត្រង់​ក្រុម​អាយុ​ ៤០-៤៤​ឆ្នាំ​ឡើងទៅ។

របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ១៩៧៥-១៩៧៩ ធ្វើ​ឲ្យ​ទម្រង់​ប្រជាជន​កម្ពុជា​ប្រែ​ប្រួល​យ៉ាង​ខ្លាំង ៖ មនុស្ស​ជាង ៣​លាន​នាក់​បាន​ស្លាប់​ក្រោម​ការ​កាប់​សម្លាប់ ការ​បង្អត់​អាហារ និង​ជំងឺ​ផ្សេងៗ។ ប្រជាជន​មួយ​នាក់​ក្នុង​ប្រជាជន​៦នាក់​បាន​ស្លាប់​ក្នុង​សម័យ​នោះ ជា​ពិសេស​បុរស​ដែល​ជា​មុខ​សញ្ញា​សម្រាប់​ប៉ុល​ពត ។ ដូចនេះ​មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​ ៤០-៤៤ ឆ្នាំ នាបច្ចុប្បន្ន​នេះ​គឺ​មាន​អាយុ ២១-​២៥​ឆ្នាំ​នៅ​សម័យ​ខ្មែរ​ក្រហម។

                                     

6. ១.២.២. ទម្រង់តាមអាយុ

កុមារ​អាយុ​តិច​ជាង ១៥​ឆ្នាំ មាន​ចំនួន​ដល់​ទៅ​ ៤២.៨%​នៃ​ប្រជាជន​កម្ពុជា​សរុប។ សមាមាត្រ​កុមារី​មាន​ ៤០.៤% តិច​ជាង​សមាមាត្រ​កុមារា ៤៥.៤%។ ក្រុម​អាយុ​ដែល​ស្ថិត​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ច ​ក្រុម​ដែល​សកម្ម​ជាង​គេ​លើ​វិស័យ​សេដ្ឋកិច្ច ពី​១៥-៦៤​ឆ្នាំ មាន​៥៣.៧% ដែល​ក្រុម​វ័យ​ចំណាស់​អាយុ​៦៥ឆ្នាំ​ឡើង មាន​៣.៥%។ ដូចនេះ​ចំនួន​កុមារ​ដ៏ច្រើន​នា​បច្ចុប្បន្ន​ជា​លទ្ធផល​នៃ​បន្ទុះ​ទារក​ក្រោយ​ឆ្នាំ​១៩៧៩ ​ក្រោយ​ការ​ដួលរលំ​របប​ខ្មែរ​ក្រហម។

                                     

7. ១.៣. ប្រជាជន​សកម្ម

ប្រជាជន​សកម្ម​លើ​វិស័យ​សេដ្ឋកិច្ច​គឺ បុរស និង ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​ផលិតកម្ម និង​សេវា​។ នៅ​កម្ពុជា​ប្រជាជន​សកម្ម​៨៧%​រស់នៅ​ជនបទ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ហើយ​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​។

                                     

8. ១.៣.១. អត្រា​រួម​ចំណែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ច

អត្រារួម​ចំណែក​គឺ​ជា​ភាគ​រយ​នៃ​ប្រជាជន​សកម្ម​ធៀប​នឹង​ប្រជាជន​សរុប​ចាប់​ពី អាយុ​៧​ឆ្នាំ​ឡើង​ទៅ​។ ចំនួនប្រជាជន​សកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន ៥ ១១៧ ៨៧៩នាក់​​ក្នុងនោះ​​មាន​ចំនួន ២ ៦៤១ ៥៧៩​នាក់ ឬ ៥១%​ជា​ស្ត្រី​។ អត្រា​រួម​ចំណែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នៃ​ស្ត្រី​ជនបទ មាន​កម្រិត​ខ្ពស់​ណាស់ ៦១% ពិសេស​ក្រុម​អាយុ ២០-៥៤​ឆ្នាំ។ ដូចនេះ​ស្ត្រី​ចូលរួម​យ៉ាង​ជ្រាលជ្រៅក្នុង​សកម្មភាព​កសិកម្ម។ ឥឡូវ​នេះ​បើ​គេពិនិត្យ​លើ​អត្រា​រួម​ចំណែក​តាម​អាយុ​ផ្សេងៗ​ចាប់​ពី​អាយុ​៧ឆ្នាំ​ឡើង​ទៅ​គេ​ឃើញ​ថា​អត្រា​រួម​ចំណែក​ទាប​ចំពោះ​ក្រុម​អាយុ ៧-១៤​ឆ្នាំ ហើយ​​ក៏​កើន​យ៉ាង​ឡើងលឿន​រហូត​ដល់​ក្រុម​អាយុ​៤៥-៤៩​ឆ្នាំ។ ​ជាទូទៅ​អត្រា​រួម​ចំណែក​ថយចុះ​ចំពោះ​ក្រុម​អាយុ ៧-២៩​ឆ្នាំ នៅ​ពេល​ដែល​លទ្ធភាព​ចូលរៀន​និង​ការ​បណ្ដុះបណ្ដាល​កើន​ឡើង។

                                     

9. ១.៣.២. ការងារ​កុមារ

បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​ចម្បងៗ​ដែល​ប្រទេសកម្ពុជា​ត្រូវ​ប្រឈមមុខ​គឺ​ចំនួន​កុមារ​ដ៏​ច្រើន​ដែល​បម្រើ​ការងារ និង​ធ្វើ​ជា​ស្រី​ពេស្យា​។ តាម​ឯកសារ​របស់​អង្គការ​អភិវឌ្ឍន៍​ប្រជាជន​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៩៧ ស្ត្រី​ពេស្យា​ ៣៥%​ជា​អនីតិជន ​តាំង​ពី​ឆ្នាំ​១៩៩១​មក ទីក្រុង​នៅ​កម្ពុជា​ជួប​ប្រទះ​បន្ទុះ​ខាង​ផ្លូវ​ភេទ។ លើស​ពី​នេះ​ទៅ​ទៀត​នារី​រាប់ពាន់​នាក់​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ក្នុង​បន​ស្រីខូច​ប្រទេស​ថៃ ហើយ​រស់នៅ​ក្នុង​លក្ខខណ្ឌ​មួយ​លំបាក​លំបិន​បំផុត។ ជាមួយនេះ​កុមារ និង​យុវជន​អាយុ​ពី​៧-១៧​ឆ្នាំ​ប្រកប​ការងារ​នៅ​តាម​កសិដ្ឋាន​គ្រួសារ និង​សហគ្រាស​ឯកជន​ដើម្បី​បាន​លុយ​ជួយ​គ្រួសារ។ ការងារ​របស់​កុមារ​នៅ​ជនបទ​មាន​ ២៩.៣%​​ច្រើន​ជាង​នៅ​ទីក្រុង​ ដែល​មាន​ត្រឹម​តែ ១១.៣%។

ប្រភព៖ សិក្សាសង្គម​ថ្នាក់ទី១២

                                     
  • ន ងម នត ន ទ ដ ចម ត ច? អ ណ ចន ម យៗម នប រ បល អ ណ ចដទ ទ តដ ចម ត ចខ ល ព ន ទ សង គម កម ព ជ បច ច ប បន ន ក ព ងយកច ត តទ កដ ក ទប ស ក ត អ ព ហ ង ស ក ន ងគ រ ស រ
  • ល អង គ ល សប ន ត រដ ឋមន ត រ អង គ ល សប នប រ ប ព រ អង គថ ឱ យដ ស រ យទ ត ម លក ខខណ ឌ អ វ ដ លខ ល នម នហ យទ រង គ ម នជម រ សណ ផ ស ងក រ ព ធ វ ត ម
  • ស រ ប ទ រង ខ ល ក រប ងច កស ទ ធ ជ ព រក រ ម: ស ដ ឋក ច ច, ស ទ ធ សង គម វប បធម ទ ក ទងទ ន ង លក ខខណ ឌ ស ខ ន ៗ អ ហ រជ ម លដ ឋ ន ដ ស ខ ន ស រ ប មន ស សយ ង ទ ជ រក, ក រអប រ
  • អ ណ ន គមន យមន ឥណ ឌ ច នន ងក រអភ វឌ ឍន ភ ម ស ស រ តនយ ប យជ បន តបន ទ ប លក ខខណ ឌ នយ ប យ សង គម ន ងស ដ ឋក ច ចន ប រទ សអ ងទន ល ម គង គប នវ វត តយ ងខ ល ងច ប ត ងព ឆ ន
  • ធ វ សហប រត បត ត ក រជ ម យក រ មព កស ធ រណរដ ឋ ន ងប នព យ យ មចរច ល លក ខខណ ឌ សមស រប ដ ម ប ឱ យ កម ព ជ ប នឯករ ជ យព ព កប រ ង ខណ ន រដ ឋ ភ ប លថ
  • ចរ ជបល លង កអយ ធ យ ម នដ នក ណត អន ត តរភ ពន ស ដ ចអយ ធ យ ត ងត ព ងផ អ កល លក ខខណ ឌ អ ណ យទ នន ព រ ជន ម ន ង អ នកដង ហ ត មទ រង ដ យគ ម នអ នកគ ទ រ
  • ន ស ជ ថ ម វ ញន ឆ ន បន ទ ប ព បញ ចប សង គ រ មល កល កទ អន ល មទ ត ម លក ខខណ ឌ ដ ម ប ឱ យថ ប នច លរ មជ សម ជ កក ន ងអង គក រសហប រជ ជ ត

Users also searched:

គាំពារសង្គម, អត្រាភាពក្រីក្រនៅកម្ពុជា 2018,

...
...
...