Back

ⓘ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងនៅកម្ពុជាដោយរណសិរ្សសង្គ្រោះ គឺជាក្រុមមួយនៃពួកឆ្វេងនិយមកម្ពុជាដែលមិនបានពេញចិត្តជាមួយនឹងខ្មែរក្រហម បន្ទាប់ពីការរំលំកម ..




សាធារណរដ្ឋប្រជាមានិតកម្ពុជា
                                     

ⓘ សាធារណរដ្ឋប្រជាមានិតកម្ពុជា

សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងនៅកម្ពុជាដោយរណសិរ្សសង្គ្រោះ គឺជាក្រុមមួយនៃពួកឆ្វេងនិយមកម្ពុជាដែលមិនបានពេញចិត្តជាមួយនឹងខ្មែរក្រហម បន្ទាប់ពីការរំលំកម្ពុជាប្រជាធិបតេយ្យ ដែលជារដ្ឋាភិបាលរបស់ប៉ុល-ពត។ ដោយបានធ្វើឱ្យមានឡើងដោយការលុកលុយមួយពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានរុញច្រានពួកកងទ័ពខ្មែរក្រហមចេញទៅ រដ្ឋនេះមានវៀតណាម និងសហភាពសូវៀតជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន។

ស.ប.ក.បានបរាជ័យដើម្បីឱ្យបានការទទួលស្គាល់ដោយសហប្រជាជាតិ ដោយសារតែអន្តរាគមន៍ការទូតនៃសាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រ សហរដ្ឋ និងប្រទេសអាស៊ានក្នុងនាមនៃរបបប៉ុល-ពតដែលបានបណ្ដេញចេញហើយ។ អាសនៈរបស់កម្ពុជានៅសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ដែលមានរបបខ្មែរក្រហមរបស់ប៉ុល-ពតនៅក្នុងក្រុមចម្រុះដែលមានពួកក្រុមទ័ពព្រៃមិនមែនកុម្មុយនិស្តពីរទៀត។ យ៉ាងណាមិញ ស.ប.ក.ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាល ជាក់ស្ដែង នៃកម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៩៣ ទោះបីជាមានការទទួលស្គាល់របស់អន្តរជាតិមានកំណត់ក៏ដោយ។

ស.ប.ក.ត្រូវបានដាក់ឈ្មោះសាជាថ្មីថា រដ្ឋកម្ពុជា រ.ក. កំឡុងបួនឆ្នាំចុងក្រោយនៃអត្ថិភាពរបស់ខ្លួននៅក្នុងការព្យាយាមដើម្បីទាក់ទាញការឈឺឆ្អើលរបស់អន្តរជាតិ។ ដោយបានបន្តកាន់កាប់ យ៉ាងណាមិញ ភាគច្រើននៃពួកមេដឹក និងរចនាសម្ព័ន្ធបក្សតែមួយរបស់រដ្ឋនេះ កាលណោះកំពុងតែឆ្លងកាត់សម័យអន្តរកាលមួយ និងនៅទីបំផុតក៏ផ្ដល់ផ្លូវដើម្បីការស្ដារឡើងវិញនូវព្រះរាជាណាចក្រកម្ពុជា។ ស.ប.ក./រ.ក.មានអត្ថិភាពជារដ្ឋសង្គមនិយមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៩១ ឆ្នាំនេះដែលនៅក្នុងនោះគណបក្សតែមួយដែលកំពុងតែដឹកនាំបានបោះបង់ចោលមនោគមវិជ្ជាម៉ាក្ស៍និយម-លេនីននិយមរបស់ខ្លួន។

ស.ប.ក.ត្រូវបានបង្កើតឡើងបន្តបន្ទាប់ពីវិនាសកម្មនៃស្ថាប័ននានា ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ញាជននៃប្រទេសនេះដែលបានបង្កឡើងដោយការគ្រប់គ្រងរបស់ខ្មែរក្រហម។ ទោះបីជាមានភាពទន់ខ្សោយដែលជាប់មកជាមួយខ្លួន និងភាពទាស់ទែងប្រឆាំងខ្លួនក៏ពិតមែនក្ដី ដែលរួមមានការត្រូវបានគេបដិសេធដោយចោទថាជា រដ្ឋអាយ៉ង នៃវៀតណាម និងការត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដូចគ្នាសង្គ្រាមរដ្ឋប្បវេណីកំពុងតែធ្វើឱ្យទន់ខ្សោយដែរ ក៏ស.ប.ក./រ.ក.នៅតែខ្លាំងជាងពួកសត្រូវរបស់ខ្លួនដដែល។ ដោយជម្នះនឹងភាពក្រីក្រ និងការឃ្លាតឆ្ងាយដែលសង្កត់លើ រដ្ឋនេះក៏អាចសម្រេចបាននូវការកសាងកម្ពុជាឡើងវិញជាប្រទេសជាតិមួយ។ អ្នកនិពន្ធខ្លះបានប្រៀបធៀបសម័យស.ប.ក./រ.ក.ទៅនឹងប្រតិកម្មទាំរ-មី-ដគឺជាការបះបោរឆ្នាំ១៧៩៤ នៅក្នុងបដិវត្តន៍បារាំងប្រឆាំងនឹងភាពហួសហេតុនៃរជ្ជកាលនៃភេរវភាព។

                                     

1.1. សាវតារប្រវត្តិសាស្ត្រ ខ្មែរក្រហមបាននាំឱ្យមានអរិភាពប្រឆាំងនឹងវៀតណាម

ដើមឡើយ វៀតណាមកុម្មុយនិស្តគឺជាសម្ព័ន្ធមិត្តខ្មែរក្រហមដ៏រឹងមាំដែលកាលណោះកំពុងតែប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែររបស់​លន់-ណុលកំឡុងសង្គ្រាមរដ្ឋប្បវេណីឆ្នាំ១៩៧០-១៩៧៥។ គ្រាន់តែក្រោយពីខ្មែរក្រហមដណ្ដើមបានអំណាច អ្វីៗបានចាប់ផ្ដើមប្រែទៅជាអាក្រក់ឡើង នៅ​ពេលនោះថ្ងៃ ១ឧសភា ១៩៧៥ ពួកទាហានខ្មែរក្រហមបានវាយឆ្មក់កោះភូគុក និងថូកចឹវ ដែលសម្លាប់អសេនិកជនយួនច្រើនជាងប្រាំរយនាក់ បន្តបន្ទាប់ពីការវាយប្រហារ កោះទាំងនេះ ល្បីល្បាញដោយសារតែការផ្ដល់នូវ ម៉ាំតៃ ត្រីពុកមាត់ឆ្មា ដែលត្រូវបានកាន់កាប់ឡើងវិញយ៉ាងលឿនដោយហាណូយ។ ថ្វីត្បិតថាក្រោយមកទៀត ប្រតិកម្មដំបូងនៃពួកយួនមិនប្រាកដប្រជាក៏ពិតមែនក្ដី ហើយវាក៏បានធ្វើឱ្យវៀតណាមចំណាយពេលយូរដើម្បីធ្វើប្រតិកម្មជាមួយកម្លាំង ដោយសារកម្លាំងរុញច្រានលើកទីមួយបានរៀបចំឱ្យមានបញ្ហានានា ខាងក្នុងមណ្ឌលគ្រួសារនេះ ។

ការសម្លាប់រង្គាលជនជាតិយួន និងពួកអ្នកគាំទ្រនយោបាយខ្លួន ក៏ដូចជាការបំផ្លាញព្រះវិហារកាតូលិកយួនដែរតាមរយៈពួកខ្មែរក្រហមបានធ្វើឡើងដាច់ៗពីគ្នានៅកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសនៅភូមិភាគបូព៌ាបន្ទាប់ពីខែ ឧសភា ១៩៧៥។ នៅដើមឆ្នាំ១៩៧៨ យ៉ាងណាៗ ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្តដើម្បីគាំទ្រក្រុមតស៊ូនៅខាងក្នុងទល់នឹងរបបប៉ុល-ពត និងភូមិភាគបូព៌ារបស់កម្ពុជាបានក្លាយជាចំណុចប្រសព្វនៃបដិកម្បនា ការបះបោរ។ នៅក្នុងពេលចន្លោះគ្នា ដូចគ្នាឆ្នាំ១៩៧៨បានធ្វើឱ្យរឹតតែខ្លាំងឡើងៗ ភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហមនៅតាមតំបន់ព្រំដែនបានហួសកម្រិតនៃការត្រាប្រណីរបស់ហាណូយ។ ការពុះកញ្ជ្រោលចិត្តនៃសង្គ្រាមប្រឆាំងវៀតណាមបានឈានដល់កម្រិតដ៏អាក្រក់មែនទែនក្នុងកម្ពុជាប្រជាធិបតេយ្យ ពេលនោះប៉ុល-ពតបានព្យាយាមដើម្បីបង្វែងការយកចិត្តទុកដាក់ពីបន្សុទ្ធកម្មបង្ហូរឈាមគ្នាផ្ទៃក្នុង។ នៅខែឧសភា១៩៧៨ នៅមុនថ្ងៃនៃការបះឡើងភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនជាទាហានខ្មែរម្នាក់ៗសម្លាប់បានយួនសាមសិបនាក់ ត្រឹមតែកងទ័ព២លាននាក់ដែលតម្រូវឱ្យលុបបំបាត់ប្រជាជនវៀតណាម៥០លាននាក់ទាំងស្រុងបាន។ វាបង្ហាញថាពួកមេដឹកនាំនៅភ្នំពេញបានឆ្លៀតឱកាសជាមួយមហិច្ឆតាទឹកដីដ៏ធំសម្បើម ឧ. ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដមេគង្គវិញ ដែលពួកខ្លួនបានចាត់ទុកថាជាទឹកដីរបស់ខ្មែរ។ នៅខែវិច្ឆកា មេដឹកនាំខ្មែរក្រហមនិយមវៀតណាមវ៉ន-វេត បានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ហើយត្រូវបានគេចាប់ខ្លួន ធ្វើទារុណកម្ម និងប្រហារជីវិតចោលជាបន្តបន្ទាប់។ ឧប្បត្តិហេតុបានកើតរឹតតែខ្លាំងឡើងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល។ កាលណោះ មានរាប់ម៉ឺននាក់នៃពួកនិរទេសជនកម្ពុជា និងវៀតណាមស្ថិតលើទឹកដីវៀតណាម និងទោះបីយ៉ាងណាក៏ផ្ទុយមកវិញការឆ្លើយតបមកវិញរបស់ហាណូយគឺមិនសូវជាពេញចិត្តប៉ុន្មានទេ។

                                     

1.2. សាវតារប្រវត្តិសាស្ត្រ រណសិរ្សសង្គ្រោះ

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រ.ស.ស.ជ.ក. គឺជាអង្គការមួយដែលនឹងក្លាយជាស្នូលក្នុងការផ្ដួលរំលំរបបខ្មែរក្រហម និងការបង្កើតឡើងនូវរដ្ឋស.ប.ក./រ.ក.។ រណសិរ្សសង្គ្រោះគឺជាក្រុមវិសភាគមួយនៃពួកនិរទេសជនកុម្មុយនិស្ត និងមិនមែនកុម្មុយនិស្តដែលបានប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប៉ុល-ពត និងកសាងកម្ពុជាឡើងវិញ។ បានដឹកនាំដោយលោកហេង-សំរិន និងប៉ែន-សុវណ្ណ គឺជាអ្នករត់ចោលខ្មែរក្រហមទាំងពីរនាក់ ចូលទៅក្នុងភូមិភាគមួយដែលបានរំដោះពីខ្មែរក្រហមបន្ទាប់ពីបន្សុទ្ធកម្មនៃភូមិភាគបូព៌ា ការបង្កើតរណសិរ្សនេះត្រូវបានប្រកាសដោយវិទ្យុហាណូយនៅថ្ងៃ ៣ធ្នូ ១៩៧៨។ ក្នុងចំណោមពួកសមាជិកគណៈកម្មាធិការមជ្ឈិមទាំងដប់បួនរូបនៃរណសិរ្សសង្គ្រោះ ពួកមេដឹកនាំកំពូលទាំងពីរមានហេង-សំរិនជាប្រធាន និងហ្សឺហ្រង់-ប៉ូលីជាអនុប្រធានធ្លាប់ជា អតីត ពួកមន្ត្រីបក្សកុម្មុយនិស្តកម្ពុជា ប.ក.ក. ពួកអ្នកផ្សេងទៀតគឺជាអតីតខ្មែរឥស្សរៈ ដូចគ្នាក៏ជាពួកសមាជិក ខ្មែរវៀតមិញ ដែរ ដែលបានរស់នៅនិរទេសនៅវៀតណាម។ រស់-សម័យ គឺជាអគ្គលេខានៃរ.ស.ស.ជ.ក.គឺជាអតីត ជំនួយការសេនាធិការ ប.ក.ក.ក្នុងអង្គភាពយោធា។

រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមិនបានបាត់បង់ពេលវេលាក្នុងការបរិហាររ.ស.ស.ជ.ក. ជាអង្គការនយោបាយរបស់វៀតណាមដែលមានឈ្មោះខ្មែរ ពីព្រោះតែសមាជិកសំខាន់ៗភាគច្រើនរបស់វាត្រូវបានបញ្ចូលជាមួយប.ក.ក.។ ទោះបីជាមានការពឹងផ្អែកការការពាររបស់វៀតណាម និងការគាំទ្រដោយសហភាពសូវៀតពីក្រោយឆាកក៏ពិតមែន ក៏រ.ស.ស.ជ.ក.មានជោគជ័យភ្លាមៗចំណោមពួកខ្មែរនិរទេសដែរ។ អង្គការនេះបានផ្ដល់ចំណុចរួបរួមតម្រូវច្រើនចំពោះពួកឆ្វេងនិយមប្រឆាំងនឹងការដឹកនាំរបស់ខ្មែរក្រហម ដែលផ្ដុំការប្រឹងប្រែងនានាឆ្ពោះទៅសកម្មភាពវិជ្ជមានជំនួសឱ្យការបរិហារឥតខ្លឹមសាររបស់របបប្រល័យពូជសាសន៍។ រ.ស.ស.ជ.ក.បានផ្ដល់ដូចគ្នានូវគ្រោងការណ៍នៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាជាបន្តបន្ទាប់ដោយវៀតណាម និងការបង្កើតឡើងតំណាលគ្នានៃរបបនិយមហាណូយនៅភ្នំពេញ។

                                     

1.3. សាវតារប្រវត្តិសាស្ត្រ ការលុកលុយរបស់វៀតណាម

អ្នកបង្កើតគោលនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធា និងនៅថ្ងៃ ២២ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយ និងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យ។ កងកម្លាំងការលុកលុយក្នុងចំណោម១២០០០០នាក់ មានប្រកបផ្សំដោយអង្គភាពពាសដែក និងថ្មើរជើងដែលមានការគាំទ្រកាំភ្លើងធំដ៏ខ្លាំង បានធ្វើដំណើរទៅខាងលិចចូលទៅកាន់ទីជនបទរាបស្មើនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា។ បន្ទាប់ពីសង្គ្រាមផ្លេកបន្ទោរដប់ប្រាំពីរថ្ងៃមក ភ្នំពេញបានធ្លាក់ទៅឱ្យវៀតណាមដែលកំពុងតែរុលចូលមកនៅថ្ងៃ ៧មករា ១៩៧៩។ កងទ័ពកម្ពុជាប្រជាធិបតេយ្យ និងពួកកម្មាភិបាលខ្មែរក្រហមដែលកំពុងដកថយបានដុតជង្រុកស្រូវ ដែលក្នុងនោះរួមជាមួយហេតុផលផ្សេងៗទៀត បានបង្កឱ្យមានការអត់បាយយ៉ាងខ្លាំងទូទាំងកម្ពុជាដែលផ្ដើមនៅពាក់កណ្ដាលចុងក្រោយនៃឆ្នាំ១៩៧៩ និងបានបន្តរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៨០។

ថ្ងៃ ១មករា ១៩៧៩ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សសង្គ្រោះបានប្រកាសនូវការកំណត់ គោលនយោបាយភ្លាម ដើម្បីដាក់ឱ្យអនុវត្តនៅតំបន់ដែលបានរំដោះចេញពីខ្មែរក្រហម។ ដំបូងផ្ទះបាយរួមត្រូវបានលុបបំបាត់ចោល និងពួកព្រះសង្ឃពុទ្ធសាសនាខ្លះត្រូវបាននាំមកកាន់គ្រប់សហគមន៍ដើម្បីធ្វើឱ្យប្រជាជនទុកចិត្តឡើងវិញ។ មួយផ្សេងទៀតនៃគោលនយោបាយទាំងនេះគឺដើម្បីបង្កើត គណៈគ្រប់គ្រងខ្លួនឯងដោយប្រជាជន ក្នុងគ្រប់តំបន់ទាំងអស់។ គណៈទាំងនេះនឹងត្រូវបង្កើតជារចនាសម្ព័ន្ធរដ្ឋបាលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនកម្ពុជា ក.ប.ប.ក. បានសម្រេចនៅថ្ងៃ ៨មករា ១៩៧៩ ជាអង្គរដ្ឋបាលកណ្ដាលសម្រាប់ស.ប.ក.។ ក.ប.ប.ក.បានបម្រើជាអង្គគ្រប់គ្រងដោយរបបហេង-សំរិនរហូតដល់ថ្ងៃ ២៧មិថុនា ១៩៨១ នៅពេលនោះរដ្ឋធម្មនុញ្ញថ្មីបានស្នើសុំថាវាត្រូវជំនួសដោយគណៈរដ្ឋមន្ត្រីដែលបានជ្រើសរើសថ្មី។ ប៉ែន-សុវណ្ណបានក្លាយជានាយករដ្ឋមន្ត្រីថ្មី។ លោកត្រូវបានជួយដោយឧបនាយករដ្ឋមន្ត្រីបីរូប ហ៊ុន-សែន ចាន់-ស៊ី និងជា-សុទ្ធ។



                                     

2. ការបង្កើតនៃស.ប.ក. ១៩៧៩-១៩៨៩

ថ្ងៃ ១០មករា ១៩៧៩ កងទ័ពក.ប.ត្រូវបានរុញច្រានចេញទៅ ហើយកងទ័ពវៀតណាមក៏បានកាន់កាប់រដ្ឋធានីភ្នំពេញ។ ក.ប.ប.ក.បានប្រកាសថាឈ្មោះផ្លូវការថ្មីនៃកម្ពុជាគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា ស.ប.ក.។ រដ្ឋការថ្មីគឺជារបបមួយដែលនិយមសូវៀតបានគាំទ្រដោយកិច្ចប្រឹងប្រែងខាងកម្លាំងយោធាវៀតណាម និងខាងទីប្រឹក្សាអសេនិកដ៏រឹងមាំ។ របបប្រល័យពូជសាសន៍បានបញ្ចប់ ក៏ប៉ុន្តែចំពោះចិនដែលជាអ្នកបានគាំទ្រក.ប.មិនប្រែប្រួល ទទូចឱ្យស.រ.ឱ្យយកចិត្តទុកដាក់ស្វែងរកមធ្យោបាយជាច្រើនដោយមានកំហឹងជាមួយវៀតណាមចំពោះការបរាជ័យដ៏អាម៉ាស់​ក្នុងសង្គ្រាមវៀតណាម ដូចជាមហាអំណាចសំខាន់ដទៃៗទៀតដែរ ការបរាជ័យយ៉ាងឆាប់នៃខ្មែរក្រហមបានកត់សំគាល់នូវការចាប់ផ្ដើមនៃ បញ្ហាកម្ពុជា ។

ទោះបីជាមានការលុកលុយ និងការគ្រប់គ្រងដែលបានជួយដោយវៀតណាម និងការបាត់បង់ឯករាជ្យដែលបានទៅព្រមគ្នាពិតមែនក៏ដោយ ក៏របៀបរបបថ្មីត្រូវបានស្វាគមស្ទើរទាំងអស់ដោយប្រជាជនខ្មែរទាំងមូល ដែលនឿយណាយនឹងភាពព្រៃផ្សៃរបស់ខ្មែរក្រហម។ យ៉ាងណាមិញ មានការលួចប្លន់ខ្លះស្ទើរតែអស់ពីរដ្ឋធានីភ្នំពេញដោយកងទ័ពវៀតណាម ដែលពួកគេនាំយកទំនិញដាក់រថដឹកត្រឡប់ទៅវៀតណាមវិញ។ ឥរិយាបថដ៏អាក្រក់នេះ និងនៅពេលនោះហើយដែលនាំឱ្យបង្កើតជារូបភាពអវិជ្ជមាននៃពួកលុកលុយ។ រូបភាពអវិជ្ជមាននេះបានផ្ដល់អត្ថប្រយោជន៍ដល់ពួកសត្រូវនៃរបបស.ប.ក. ដែលនឹងរៀបចំវាជាប្រយោជន៍របស់ពួកគេកំឡុងអត្ថិភាពនៃរបបស.ប.ក./រ.ក.ជាមិត្តវៀតណាម។ យ៉ាងណាមិញ តួនាទីនៃកងទ័ពប្រជាជនវៀតណាម ក.ប.វ.ណ.ក្នុងការផ្ដល់សន្តិសុខដែលតម្រូវអោយប្រទេសជាតិដែលខ្ទេចខ្ទាំស្ទើរតែទាំងស្រុងទៅហើយឱ្យកសាង និងអភិវឌ្ឍស្ថាប័ននានាឡើងវិញ ដែលមិនគួរត្រូវបានគេមើលងាយឡើយ។

ហេង-សំរិនត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃស.ប.ក. និងពួកកុម្មុយនិស្តខ្មែរដទៃផ្សេងទៀតដែលបានបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដូចជាលោកចាន់-ស៊ី និង ហ៊ុន-សែនបានលេចធ្លោចាប់តាំងពីការចាប់ផ្ដើម។ តាមរយៈព្រឹត្តិការណ៍នានានៅក្នុងទសវត្សឆ្នាំ១៩៨០​ដែលបានវិវត្តមក ការកាន់កាប់ដំបូងដ៏សំខាន់ៗនៃរបបថ្មីនឹងរស់រានឡើង កំពុងស្ដារឡើងវិញសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងកុបកម្មខ្មែរក្រហមដោយមធ្យោបាយយោធា និងនយោបាយ។

ស.ប.ក.គឺជារដ្ឋកុម្មុយនិស្ត។ វាបានបន្តបដិវត្តន៍សង្គមនិយមដែលត្រូវបានចាប់ផ្ដើមហើយដោយក.ប. ប៉ុន្តែការបោះបង់គោលនយោបាយដាច់ខាតរបស់ខ្មែរក្រហម និងការប្រមូលផ្ដុំកិច្ចប្រឹងប្រែងក្នុងការកសាងសង្គមនិយមតាមខ្សែរយៈយកការណ៍ជាមាគ៌ាជាមួយគោលនយោបាយ​ដែលបានសង្កេតដោយសហភាពសូវៀត និងកំមិនកុង។ ពិតជាឆាប់មែន ដែលប្រទេសនេះនឹងបានប្រែក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលចាត់ទុកថាជាប្រទេសសង្គមនិយម និងក៏មិនមែនកំពុងធ្វើឱ្យលូតលាស់ដោយស.ស.ស.ស.ឡើយ។

ដោយការគោរពរាប់អានជនជាតិភាគតិច សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវប្រព្រឹត្តិធ្វើដើម្បីគោរពដល់ភាពចម្រុះជាតិសាសន៍របស់កម្ពុជា ដែលនាំមកនូវការបន្ធូរបន្ថយដោយស្វាគមន៍ខ្លះៗដល់ជនជាតិថៃ យួន ចាម និង ពួកអ្នកភ្នំ នៃភាគឦសាន។ ជនជាតិភាគតិចចិន យ៉ាងណាៗ បានដឹងថាជា សញ្ញានៃពួកអនុត្តរជន មួយ ដែលបានបន្តសង្កត់សង្កិន ទោះបីជាយ៉ាងណាក៏ភាគច្រើននៃសមាជិករបស់ខ្លួន ច្រើនតែនៅក្នុងចំណោមសហគមន៍អ្នកជួញដូរ បានស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់ខ្មែរក្រហម។ ការនិយាយកុកងឺ និងទាជីវគឺត្រូវបានដាក់កំហិតយ៉ាងខ្លាំង ភាគច្រើនមានលក្ខណៈដូចគ្នាក្រោមការដឹកនាំរបស់ប៉ុល-ពតដែរ។

យ៉ាងណាមិញ ក៏ដូចជារបបមុនខ្លួនដែរ សាធារណរដ្ឋប្រជាមានិតកម្ពុជានៅតែមានអំពើហិង្សាខ្ពស់។ រូដដផ្វ-រ៉ាំមាំល Rudolph Rummelប៉ាន់ប្រមាណប្រជាឃាតរបស់របបនេះ សម្លាប់ដោយរដ្ឋាភិបាល ២៣០០០០នាក់ចាប់ពីឆ្នាំ១៩៧៩-១៩៨៧។

                                     

2.1. ការបង្កើតនៃស.ប.ក. ១៩៧៩-១៩៨៩ ការស្ដារជីវិតវប្បធម៌និងសាសនា

មួយក្នុងចំណោមសកម្មភាពផ្លូវការដ៏សំខាន់នៃស.ប.ក.គឺការស្ដារការកាន់ព្រះពុទ្ធសាសនាឡើងវិញជាសាសនា​របស់រដ្ឋរបស់កម្ពុជា និងវត្តអារាមត្រូវបានបើកជាថ្មីបន្តិចម្ដងៗដើម្បីផ្ដល់ជាជម្រកដល់ពួកសង្ឃ និងដើម្បីបន្តផ្លូវជាក់ស្ដែងនៃជីវិតសាសនាតាមបែបប្រពៃណី។ នៅក្នុងខែ កញ្ញា ១៩៧៩ ព្រះសង្ឃចំណាស់ៗប្រាំពីរអង្គត្រូវបានបំបួសជាផ្លូវការឡើងវិញនៅវត្តឧណ្ណាលោម ភ្នំពេញ និងព្រះសង្ឃអស់ទាំងនេះបានបង្កើតឡើងវិញនូវ សង្ឃ កម្ពុជារវាងឆ្នាំ១៩៧៩ និង ១៩៨១។ ពួកលោកបានចាប់ផ្ដើមកសាងសហគមន៍ព្រះសង្ឃឡើងវិញនៅភ្នំពេញ និងក្រោយមកនៅតាមខេត្តនានា ដោយការបំបួសសង្ឃដែលមានកិត្តិនាមដែលធ្លាប់ជាពួកព្រឹទ្ធិសង្ឃកាលពីមុន។ ពួកលោកមិនត្រូវបានគេអនុញ្ញាតឡើយ យ៉ាងណាមិញ ដើម្បីឱ្យបំបួសពួកលោកនេនក្មេងៗ។ កិច្ចការងារជួសជុលត្រូវបានចាប់ផ្ដើមក្នុងប្រហែល៧០០នៃវត្តអារាមព្រះពុទ្ធសាសនាក្នុងចំណោមប្រហែល៣៦០០វត្ត ដែលត្រូវបានកម្ទេច រឺក៏បានបំផ្លាញយ៉ាងខ្លាំងដោយខ្មែរក្រហម។ នៅពាក់កណ្ដាលឆ្នាំ១៩៨០ ពិធីបុណ្យព្រះពុទ្ធសាសនាតាមបែបប្រពៃណីបានចាប់ផ្ដើមប្រារព្ធធ្វើឡើងវិញ។

ក.ប.បានប្រល័យពួកបញ្ញវន្តខ្មែរជាច្រើន ដែលគឺជាឧបសគ្គមួយសម្រាប់ការសាងកម្ពុជាឡើងវិញ ដែលនៅពេលនោះពួកអ្នកដឹកនាំតាមតំបន់ និងអ្នកជំនាញបានត្រូវការយ៉ាងច្រើនបំផុត។ ក្នុងចំណោមពួកខ្មែរតាមទីក្រុងដែលចេះដឹងនៅរស់អាចជួយប្រទេសដែលកំពុងតែតស៊ូឱ្យក្រោកឈរឡើងវិញ ភាគច្រើនបានរើសយកដើម្បីរត់គេចពីរដ្ឋសង្គមនិយម និងបានប្រមូលគ្នានៅជំរុំជនភៀសខ្លួនដើម្បីធ្វើនិរប្រវេសន្តទៅលោកខាងលិចទៅវិញ។

រដ្ឋការរបស់ស.ប.ក.មិនបានបំពាក់គ្រឿងបរិក្ខាបច្ចេកទេសទេ និងការិយាធិបតេយ្យរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមត្រូវបានកសាងឡើងវិញបណ្ដើរៗ។ ស.ប.ក.បានលកលៃបើកឡើងវិញនូវ Ecole de formation des cadres administratifs et judiciels ដែលនៅក្នុងឆ្នាំ១៩៨២ និង១៩៨៦កម្មវិធីសិក្សានានាត្រូវបានដំណើរការឡើងវិញ។ ដើម្បីកសាងបញ្ញាជនរបស់ជាតិឡើងវិញ ពួកខ្មែរមួយចំនួនត្រូវបានបញ្ជូនទៅកាន់ប្រទេសប្លុកខាងកើតដើម្បីសិក្សាកំឡុងសម័យកាល​ការកសាងឡើងវិញនៃស.ប.ក.។ ទោះបីជាមានកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងវិស័យអប់រំយ៉ាងណាក៏ដោយ ក៏ស.ប.ក./រ.ក.បាននឹងពុះពារជាមួយកង្វះខាតនៃការអប់រំ និងជំនាញជាទូទៅនៃពួកកម្មាភិបាល អ្នកការិយាធិបតេយ្យ និងអ្នកបច្ចេកទេសបក្សកម្ពុជាចាប់ពីការមានអតិ្ថភាពរបស់ខ្លួនរហូតដល់ចប់។

ជីវិតវប្បធម៌កម្ពុជាក៏បានចាប់ផ្ដើមយឺតៗផងដែរ ដើម្បីកសាងឡើងវិញក្រោមការដឹកនាំរបស់ស.ប.ក.។ រោងភាពយន្តនៅភ្នំពេញត្រូវបានបើកសម្ភោធឡើងវិញ ដោយការបញ្ចាំងនូវខ្សែភាពយន្តដំបូងៗយកមកពីវៀតណាម សហភាពសូវៀត ប្រទេសសង្គមនិយមអឺរ៉ុបខាងកើត និងភាពយន្តហិណ្ឌីមកពីឥណ្ឌា។ ខ្សែភាពយន្តជាក់ស្ដែងដែលមិនសមជាមួយគំរូនៃស.ប.ក.ដែលនិយមសូវៀត ដូចជាភាពយន្តវ៉ៃគ្នាហុងកុង ត្រូវបានហាមប្រាមនៅកម្ពុជានៅពេលនោះ។

ឧស្សាហកម្មខ្សែភាពយន្តក្នុងស្រុកត្រូវរងការបក់បោកយ៉ាងខ្លាំង ដោយសារតែមួយចំនួនធំនៃអ្នកផលិតខ្សែភាពយន្តកម្ពុជា និងពួកអ្នកសំដែងចាប់ពីទសវត្សឆ្នាំ១៩៦០ និង១៩៧០ត្រូវបានសម្លាប់ដោយសារខ្មែរក្រហម ឬ បានរត់គេចចេញពីប្រទេសនេះ។ ភាពអវិជ្ជមាន និងរូបផ្ដិតនៃខ្សែភាពយន្តជាច្រើនត្រូវបានកម្ទេចចោល លួច រឺក៏បាត់បង់ និងខ្សែភាពយន្តដែលនៅសេសសល់គឺមានសភាពគុណភាពអន់ខ្សោយ។ ឧស្សាហកម្មខ្សែភាពយន្តរបស់កម្ពុជាបានចាប់ផ្ដើមការត្រឡប់មកវិញយឺតៗដែលចាប់ផ្ដើមជាមួយ កូនអឺយ ម្ដាយអាប គឺជាភាពយន្តភ័យរន្ធត់ដែលផ្អែកទៅលើរឿងព្រេងខ្មែរ ជាកិត្តិយសដែលការមានភាពយន្តលើកដំបូងដែលបង្កើតនៅកម្ពុជាក្រោយសម័យខ្មែរក្រហម។ ការស្ដារឡើងវិញនូវការរស់រាននៃវប្បធម៌កំឡុងសម័យស.ប.ក.គ្រាន់តែភាគតិចតែប៉ុណ្ណោះ ទោះបីជាអញ្ជឹងមែន ក៏មានការរឹតត្បិតចិត្តដោយសង្គមនិយមដែលកំពុងតែរារាំងប្រឌិតញាណដែលនឹងត្រូវបានងើបឡើងនៅចុងទសវត្សឆ្នាំ១៩៨០​ក្រោមរបបរ.ក.ប៉ុណ្ណោះ។

                                     

2.2. ការបង្កើតនៃស.ប.ក. ១៩៧៩-១៩៨៩ ការឃោសនា

ស.ប.ក.បានពឹងផ្អែកយ៉ាងខ្លាំងលើការឃោសនាដើម្បីជម្រុញចិត្តប្រជាជនកម្ពុជាសម្រាប់ការកសាងឡើងវិញ ដើម្បីលើកទឹកចិត្តកងអង្គភាព និងដើម្បីបង្កើតវិន័យរបស់ខ្លួន។ ផ្ទាំងប្រកាសធំៗត្រូវបានបង្ហាញជាមួយពាក្យស្លោកស្នេហាជាតិ និងសមាជិកបក្សបានបង្រៀនដប់មួយចំណុចនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រ.ស.ស.ជ.ក.ដើម្បីប្រមូលផ្ដុំពួកមនុស្សពេញវ័យ។

ពួកអ្នករស់រានពីការគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យបានរស់នៅក្នុងភាពភ័យខ្លាច និងការមិនប្រាកដប្រជា ខ្លាចក្រែងខ្មែរក្រហមដែលគួរឱ្យខ្លាចបានត្រឡប់មកវិញ។ ប្រជាជនកម្ពុជាភាគច្រើនបំផុតបានប៉ះពាល់ខាងចិត្តសាស្ត្រ និងបានប្រកាសថាដោយសង្កត់ធ្ងន់ថាពួកគាត់នឹងមិនអាចរស់ក្នុងរបបក.ប.មួយផ្សេងទៀតឡើយ។ រដ្ឋាភិបាលស.ប.ក.បានជម្រុញយ៉ាងខ្លាំងដោយមនោសញ្ចេតនាដូច្នេះ ចំពោះភាគច្រើននៃភាពស្របច្បាប់របស់ខ្លួនរៀបចំឱ្យកម្ពុជារំដោះដោយការផ្ដួលរំលំប៉ុល-ពត។ ជាផលវិបាកមួយ ការបង្ហាញគួរឱ្យភ័យខ្លាចនូវលលាដ៍ក្បាល និងឆ្អឹងជាច្រើន ដូចគ្នាដែររូបថត និងគំនូរនៃភាពឃោរឃៅរបស់ខ្មែរក្រហម ត្រូវបានគេបង្កើតឡើង និងប្រើជាឧបករណ៍ឃោសនាលំអៀងទៅខាងរដ្ឋាភិបាល។ សារមន្ទីរសំខាន់បំផុតអំពីសម័យខ្មែរក្រហមស្ថិតនៅគុកក.ប.ទួលស្លែង និងត្រូវបានគេដាក់ឈ្មោះជាថ្មីថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឥឡូវសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

ទិវាការចងចាំប្រចាំឆ្នាំ ក៏ត្រូវបានគេស្គាល់ដែលថាជា ទិវាសំអប់ ប្រឆាំងនឹងខ្មែរក្រហមត្រូវបានគេបង្កើតឡើងជាផ្នែកនៃការឃោសនានៃស.ប.ក.។ ចំណោមពាក្យស្លោកជាច្រើនដែលបានទន្ទេញនៅថ្ងៃរំលឹកការចងចាំ មួយក្នុងចំណោមភាគច្រើនដែលគេបានថាឡើងវិញជាញឹកញាប់គឺ យើងត្រូវទប់ស្កាត់ជាដាច់ខាតនូវការវិលត្រឡប់នៃភាពងងឹតខ្មៅកាលពីមុន ជាភាសាខ្មែរ។



                                     

2.3. ការបង្កើតនៃស.ប.ក. ១៩៧៩-១៩៨៩ ការកសាងឡើងវិញបានធ្វើឱ្យស្មុគស្មាញ

យ៉ាងហោចណាស់ប្រជាជនកម្ពុជា៦០០០០០នាក់មិនត្រូវបានជំនួសមកវិញកំឡុងសម័យប៉ុល-ពតឡើយ នៅពេលទីក្រុងនានាត្រូវបានទំនេរ។ បន្ទាប់ពីការលុកលុយរបស់វៀតណាមបានដោះលែងពួកគាត់ ប្រជាជនកម្ពុជាភាគច្រើនបំផុតដែលត្រូវបានតាំងលំនៅឡើងវិញ ដោយបង្ខំនៅកន្លែងផ្សេងនៅទីជនបទបានត្រឡប់ទៅទីក្រុង រឺ ផ្ទះកំណើតតាមជនបទវិញ។ ដោយហេតុថាគ្រួសារនានាត្រូវបានបង្ខាំង និងបែកគ្នា ប្រជាជនកម្ពុជាភាគច្រើនបានរួចខ្លួនពីឃុំរបស់ខ្លួន បានដើរត្រាច់ចរពាសពេញប្រទេសស្វែងរកសមាជិកគ្រួសារ និងមិត្តភក្ដិ។

កសិកម្មតាមបែបប្រពៃណីត្រូវបានអន្តរាគមយ៉ាងខ្លាំងមែនទែនជាមួយនោះវាបានចំណាយពេលត្រូវ​បង្កើតឡើងជាថ្មីម្ដងទៀត។ ខណៈពេលនោះប្រព័ន្ធឃុំខ្មែរក្រហមបានលិចលង់ទាំងស្រុងទៅហើយ ដែលបន្តបន្ទាប់មកក្នុងនោះគ្មានការងារ និងចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគឡើយ។ វាចំណាយពេលប្រាំមួយខែដើម្បីចាប់ផ្ដើមប្រជាភិវឌ្ឍន៍ឡើងវិញយឺតៗនៅភ្នំពេញ ដូចជាប្រព័ន្ធអគ្គីសនី ទឹកនិងលូដែលត្រូវបានបង្កើតឡើងវិញ និងការជួសជុលផ្លូវ និងការយកសម្រាមចេញក៏ត្រូវបានចាប់ផ្ដើម។

ការបំផ្លិចបំផ្លាញស្ថាប័នសង្គមកម្ពុជាកំឡុងសម័យ១៩៧៥-១៩៧៩ ឆ្នាំសូន្យ ត្រូវបានខ្ទេចខ្ទីទាំងអស់។ វាបានបន្សល់ឱ្យស.ប.ក.ជាមួយភាពតិចតួចដើម្បីចាប់ផ្ដើមរួមគ្នា ដោយគ្មាននគរបាល គ្មានសាលា គ្មានសៀវភៅ គ្មានមន្ទីរពេទ្យ គ្មានប្រៃសណីយ៍ និងទូរគមនាគមន៍ គ្មានប្រព័ន្ធច្បាប់ និងគ្មានបណ្ដាញពាណិជ្ជកម្ម ទោះជារបស់រដ្ឋ រឺ ឯកជន។

ដើម្បីធ្វើឱ្យស្ថានភាពអស់សង្ឃឹមកាន់តែអាក្រក់សម្រាប់កម្ពុជានៅពេលនោះ ប្រជាជាតិលោកខាងលិច ចិន និងរដ្ឋអាស៊ានបានបដិសេដដើម្បីផ្ដល់ជំនួយការកសាងឡើងវិញដល់កម្ពុជា ទោះបីជាមានការបំផ្លិចបំផ្លាញប្រទេសនេះបានស្ថិតនៅមានក៏ដោយ។ ការជំពាក់ស.រ.និងការប្រឆាំងរបស់ចិនចំពោះការទទួលស្គាល់របស់អន្តរជាតិចំពោះស.ប.ក. ទីភ្នាក់ងារជំនួយសង្គ្រោះនិងនិតិសម្បទាសហប្រជាជាតិមិនត្រូវបានអនុញ្ញាតិឱ្យប្រតិបត្តិការក្នុងកម្ពុជាដោយ​អាជ្ញាធរស.ប.។ ជំនួយអភិវឌ្ឍន៍តិចតួចដែលអាចប្រើការបានមកពីប្រជាជាតិប្លុកខាងកើតតែប៉ុណ្ណោះ ចំណោមប្រជាជាតិទាំងនេះមានតែរ៉ូម៉ានីមួយទេបាននឹងបដិសេធជំនួយដល់ស.ប.ក.។ ភាគច្រើននៃជំនួយអន្តរជាតិនឹងត្រូវបានបង្វែរទៅជំរុំជនភៀសខ្លួនតាមបណ្ដោយព្រំដែនថៃវិញ។

                                     

2.4. ការបង្កើតនៃស.ប.ក. ១៩៧៩-១៩៨៩ សហត្ថាករណ៍នៃពួកជនភៀសខ្លួន

ដោយប្រឈមនឹងប្រទេសបានខ្ទេចខ្ទី និងការបដិសេធជំនួយដើម្បីការកសាងជីវិតឡើងវិញរបស់ខ្លួននៅកម្ពុជាមួយដែលត្រូវបានគេបកកេរ្តិ៍ថាជា រដ្ឋអាយ៉ងវៀតណាម ដែលជាមិត្តនឹងសូវៀត ចំនួនដ៏ធំនៃប្រជាជនកម្ពុជាដែលរងទុក្ខយ៉ាងខ្លាំងបានប្រមូលផ្ដុំគ្នានៅព្រំដែនថៃក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់។ ទីនោះជំនួយអន្តរជាតិដែលបានផ្ដល់ដោយអង្គការជំនួយអន្តរជាតិ ភាគច្រើននៃជំនួយនោះនៅពីក្រោយខ្នងដោយសហរដ្ឋ ដែលអាចប្រើការបាន។ ក្នុងចំណុចនោះ ច្រើនជាងប្រជាជនកម្ពុជា៥០០០០០នាក់ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ហើយច្រើនជាង១០០០០០នាក់ក្នុងមជ្ឈមណ្ឌលដែលកាន់កាប់ខាងក្នុងប្រទេសថៃ។ សហត្ថាករណ៍នយោបាយដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនកម្ពុជាដែលគ្មានសីលធម៌ត្រូវបានបង្ហាញជាកិច្ចប្រឹងប្រែង​ជំនួយសង្គ្រោះមនុស្សធម៌ បានសម្របសម្រួលដោយសហរដ្ឋតាមររយៈម.ប.ក.អ.ស.ប. រឺ យូនីសេផ្វនិងកម្មវិធីស្បៀងអាហារពិភពលោក។ ច្រើនជាង$៤០០លានត្រូវបានផ្ដល់រវាងឆ្នាំ១៩៧៩ និង១៩៨២ ក្នុងនោះសហរដ្ឋ ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយសង្គ្រាមត្រជាក់របស់ខ្លួនប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត បានបរិច្ចាគជិត$១០០លាន។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលស.រ.បានផ្ដើមកម្មវិធីជំនួយបំលែងដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្ត ក.ម.ក. ដែលមានចំនួនដល់$៥លានក្នុងមួយឆ្នាំ ជាការសំញ៉ែងសម្រាប់ជំនួយដែលទុកមិនឱ្យស្លាប់តែប៉ុណ្ណោះ។ ចំនួននេះគឺត្រូវបង្កើនដល់$៨លានក្នុងឆ្នាំ១៩៨៤ និង$១២លាននៅឆ្នាំ១៩៨៧ និង១៩៨៨។ នៅចុងឆ្នាំ១៩៨៨ សហរដ្ឋ បានដកចេញមកពីទីភ្នាក់ងារស៊ើបការណ៍កណ្ដាលវិញដែលផ្ដល់ប្រាក់ដល់$៨លាន របាយការណ៍បន្តបន្ទាប់ថា$៣,៥លានត្រូវបានបង្វែរដោយកងទ័ពថៃ។ នៅក្នុងពេលដូចគ្នា រដ្ឋការរីហ៊្គែនបានផ្ដល់នូវភាពប្រែប្រួលថ្មីដល់មូលនិធិទាំងនេះ ដែលអនុញ្ញាតឱ្យក្រុមតស៊ូមិនមែនកុម្មុយនិស្តដើម្បីទិញអាវុធដែលផលិតដោយស.រ.នៅសិង្ហបុរី និងទីផ្សារតំបន់ផ្សេងៗទៀត។ ក្នុងឆ្នាំ១៩៨៥ សហរដ្ឋបានបង្កើតកម្មវិធីជំនួយបែងចែក ដែលបញ្ចេញឱ្យឃើញដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តដែលទទួលបានមក ត្រូវបានគេស្គាល់ថាជាមូលនិធិសូឡាហ្ស តាមអ្នកក្នុងចំណោមអ្នកឧបត្ថម្ភធំរបស់វា លោករ៉ិប-ស្ទីវ៉ឹន-សូឡាហ្ស។ កម្មវិធីជំនួយបង្វែរបានបញ្ជូនប្រហែល$៥លានក្នុងមួយឆ្នាំដល់ក្រុមតស៊ូមិនមែនកុម្មុយនិស្តតាមរយៈទ.ស.រ.អ.អ. យូសេដ រឺ USAID។

ខណៈពេលនោះ ផ្នែកនៃកងកម្លាំងខ្មែរក្រហមរបស់ប៉ុលពតដ៏ធំគួរសមបានប្រមូលជាក្រុមឡើងវិញ និងទទួលបានការផ្គត់ផ្គង់បរិក្ខារយោធាបន្ត និងច្រើនក្រៃលែងពីចិន ដោយបានបញ្ជូនឆ្លងកាត់ប្រទេសថៃជាមួយនិងសហប្រតិបត្តិការនៃកងទ័ពថៃ។ រួមជាមួយគ្នា និងក្រុមប្រដាប់អាវុធផ្សេងៗទៀត ខ្មែរក្រហមបានផ្ដើមយុទ្ធនាការយោធាឥតស្រាកស្រាន្តប្រឆាំងនឹងរដ្ឋសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបាន​បង្កើតឡើងថ្មីចាប់ពីជំរុំជនភៀសខ្លួន និងចាប់ពីទីប្រចាំការក្រៅយោធាដែលលាក់កំបាំងតាមបណ្ដោយព្រំដែនថៃ។ ទោះបីជាខ្មែរក្រហមធ្លាប់មានអំណាចលើគេក៏ដោយ ក៏ក្រុមអ្នកតស៊ូមិនមែនកុម្មុយនិស្តរួមបញ្ចូលក្រុមមួយចំនួន ដើមឡើយបានកំពុងប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមបន្ទាប់ពីឆ្នាំ១៩៧៥។ ក្រុមទាំងនេះរួមមានពួកទាហានសម័យលន់-ណុលដែលបានពួតដៃគ្នាក្នុងឆ្នាំ១៩៧៩-៨០ដើម្បីបង្កើតកងទ័ពរំដោះជាតិប្រជាជនខ្មែរ ក.រ.ជ.ប.ខ. ដែលមានភក្ដីភាពចំពោះអតីតលោកនាយករដ្ឋមន្ត្រីសឺន-សាន និងម៉ូលីណាកា Mouvement pour la Libération Nationale du Kampuchea ដែលស្ម័គ្រស្មោះនឹងសម្ដេចនរោត្តម-សីហនុ។ នៅឆ្នាំ១៩៧៩ សឺន-សានបានបង្កើតរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រ.រ.ជ.ប.ខ.ដើម្បីដឹកនាំការតស៊ូនយោបាយដើម្បីឯករាជ្យរបស់កម្ពុជា។ សម្ដេចសីហនុបានបង្កើតអង្គការផ្ទាល់ព្រះអង្គឯង ហ៊្វុនស៊ីនប៉ិច និងកងទ័ពយោធារបស់វា កងទ័ពជាតិសីហនុនិយម Armée Nationale Sihanoukienne រឺ ANS រឺ ក.ជ.ស. នៅឆ្នាំ១៩៨១។ ប្រកបដោយភាពមិនស្រុះស្រួលគ្នាទាំងខាងក្នុង និងទៅវិញទៅមក ពួកក្រុមមិនមែនកុម្មុយនិស្តកំពុងតែប្រឆាំងនឹងស.ប.ក. គឺមិនដែលបានមានប្រសិទ្ធភាពណាស់ណាទេ ដោយថាក្រុមទាំងអស់ឆ្លងកាត់សង្គ្រាមរដ្ឋប្បវេណីប្រឆាំងនឹងក.ប.ប.ក./ក.ប.ប.ខ. កម្លាំងប្រយុទ្ធដែលបានរៀបចំយ៉ាងខ្លាំងតែមួយគត់ប្រឆាំងនឹងរដ្ឋនេះដែលធ្លាប់ជាអតីតជីវពលខ្មែរក្រហម ដោយបានចាត់ជាពួកដោយចំអកថាជា ក្រុមតស៊ូ ។ ក្រុមប្រដាប់អាវុធនេះបាននឹងធ្វើអោយមានវិនាសកម្មដ៏ច្រើននៅកម្ពុជា ទោះបីជាបន្ទាប់ពីការស្ដារឡើងវិញនៃរាជាធិបតេយ្យក៏ដោយ មែនហើយនៅក្នុងទសវត្សឆ្នាំ១៩៩០។

នេះបានបន្តអូសបន្លាយសង្គ្រាមរដ្ឋប្បវេណីដែលនឹងបានបង្ហូរកម្លាំងថាមពលរបស់កម្ពុជាពេញមួយទសវត្សឆ្នាំ១៩៨០។ កងទ័ពកាន់កាប់របស់វៀតណាមដែលមានច្រើនស្មើនឹង២០០០០០នាក់បានគ្រប់គ្រងមជ្ឈមណ្ឌលប្រជាជនសំខាន់ៗ និងភាគច្រើននៃទីជនបទចាប់ពីឆ្នាំ១៩៧៩ដល់ខែ កញ្ញា ១៩៨៩ ក៏ប៉ុន្តែកងទ័ពក.ប.ប.ក.៣០០០០នាក់របស់របបលោកហេង-សំរិនត្រូវបានរំខានដោយទឹកចិត្តខ្សត់ខ្សោយ និងរមត់ទូទាំងប្រទេសដែលមានការជំពាក់ប្រាប់បៀរវត្ស៍ទាប និងភាពក្រីក្រ។ ប្រុសៗត្រូវការស្រែចម្ការជាគ្រួសាររបស់ខ្លួនជាបន្ទាន់ ដែលពេលនោះ ស្រែចម្ការទាំងនោះកំពុងត្រូវបានធ្វើឡើងវិញ និងមានការងារជាច្រើនដើម្បីធ្វើ។

                                     

2.5. ការបង្កើតនៃស.ប.ក. ១៩៧៩-១៩៨៩ ការចាក់ប្រេងចូលក្នុងសង្គ្រាមស៊ីវិល

ពួកជនភៀសខ្លួនដែលវង្វេងពីជំរុំជនភៀសខ្លួននៅអរណ្យប្រទេស ប្រទេសថៃ ត្រូវបានគេបញ្ជូនត្រឡប់ដោយបង្ខំឆ្លងកាត់ព្រំដែននៅដើមឆ្នាំ១៩៨០ និងភាគច្រើននៃពួកគេបានទៅរហូតដល់តំបន់នានាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

ដំណើរនេះត្រូវបានរៀបចំឡើងដោយពួកកម្មាភិបាលនិយមកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែត្រូវបានបង្ហាញទៅមហាជនថាជា អ្នកស្ម័គ្រចិត្ត ។ ការធ្វើអោយអន្តរាយដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋ ដែលនាំមកនូវទិដ្ឋភាពអវិជ្ជមាននៃរបបកម្ពុជានិយមវៀតណាមដែលកំពុងតែមាន ដូចគ្នាដែរ ប្រទេសនានាដូចជាម៉ាឡេស៊ី ថៃ និងសិង្ហបុរី ដែលពួកអ្នកតំណាងរបស់ខ្លួនបានជំរុញណែនាំពួកជនភៀសខ្លួនដែលរុញរាឱ្យ ត្រឡប់បកក្រោយ និងប្រយុទ្ធ។

សង្គ្រាមស៊ីវិលបានបន្តជាសង្វាក់រដូវវស្សា/រដូវប្រាំងបន្ទាប់ពីឆ្នាំ១៩៨០។ កងកម្លាំងវៀតណាមដែលបានប្រដាប់ដោយអាវុធធុនធ្ងន់បានធ្វើប្រតិបត្តិការការវាយលុកកំឡុងរដូវប្រាំង និងកុបកម្មដែលមានចិននិង ស.រ.នៅពីក្រោយខ្នងបានធ្វើឡើងកំឡុងដើមរដូវភ្លៀង។ នៅឆ្នាំ១៩៨២ វៀតណាមបានផ្ដើមការវាយលុកសំខាន់មួយប្រឆាំងនឹងមូលដ្ឋានទ័ពខ្មែរក្រហមសំខាន់មួយនៅភ្នំម៉ាឡៃនៅជួរភ្នំក្រវាញ។ ក៏ប៉ុន្តែប្រតិបត្តិការនេះទទួលបានជោគជ័យតិចតួច។

នៅក្នុងការវាយលុករដូវប្រាំង១៩៨៤-៨៥ ពួកយួនបានវាយប្រហារម្ដងទៀតនូវជំរុំមូលដ្ឋានទ័ពនៃក្រុមប្រឆាំងស.ប.ក.ទាំងបី។ ពេលនេះវៀតណាមបានជោគជ័យក្នុងការកម្ចាត់ចោលជំរុំខ្មែរក្រហមនានានៅកម្ពុជា និងបានរុញច្រានពួកកុបករទៅកាន់ប្រទេសជិតខាងគឺថៃ។ មុនពេលការដកថយ ខ្មែរក្រហមបានដាក់បង្កប់មីនដីជាច្រើន និងកាប់រំលំដើមឈើធំៗជាចើ្រនដើម្បីបិទផ្លូវក្នុងព្រៃស្បាតក្រាស់ៗតាមបណ្ដោយព្រំដែនថៃ-កម្ពុជាដែលបង្កជាការកាប់ព្រៃឈើដ៏ច្រើន។ ពួកវៀតណាមបានប្រមូលផ្ដុំគ្នាលើការប្រមែប្រមូលផលទទួលបានតាមរយៈផែនការក៥ ការព្យាយាមដ៏ហួសហេតុ និងប្រើកម្លាំងច្រើនដើម្បីរាំងខ្ទប់ផ្លូវជ្រៀតចូលរបស់ទ័ពព្រៃចូលទៅក្នុងប្រទេសនេះដោយមធ្យោបាយជីកលេណដ្ឋាន របងខ្សែលួស និងចម្ការមីនតាមបណ្ដោយព្រំដែនថៃ-កម្ពុជាសំខាន់ៗទាំងអស់។ គម្រោងការការពារព្រំដែនក៥នេះ បានរចនាឡើងដោយឧត្តមសេនីយ៍ឡេ-ឌឺកអាញ មេបញ្ជាការកងទ័ពវៀតណាមនៅកម្ពុជា បានធ្វើឱ្យពួកកសិករកម្ពុជាខឹង និងរហូតដល់ការប្រែជាខូចប្រយោជន៍តាមបែបចិត្តសាស្ត្រដល់ស.ប.ក.ទៀត។ ការហ៊ុមព័ទ្ធដោយព្រៃនិវត្តន៍ដែលមិនអាចចូលបានកាលពីមុនត្រូវបានបំផ្លាញ ដែលបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានវិទ្យាអវិជ្ជមាន។

ទោះបីជាមានការជួយពីកងទ័ពវៀតណាម ក៏ដូចជាពួកទីប្រឹក្សាសូវៀត គុយបា និងវៀតណាម លោកហេង-សំរិនត្រឹមតែមានជោគជ័យដែលមានកម្រិតក្នុងការបង្កើតរបបស.ប.ក.ដោយការប្រឈមមុខនឹងសង្គ្រាមស៊ីវិលដែលកំពុងតែកើតឡើង។ សន្តិសុខក្នុងតំបន់ទីជនបទនានាគឺនៅមានតិចតួចស្ដួចស្ដើង និងផ្លូវដឹកជញ្ជូនសំខាន់ៗត្រូវបានស្ថិតនៅក្រោមការហាមឃាត់ដោយការវាយប្រហារយូរៗម្ដង។ វត្តមាននៃពួកយួនពាសពេញប្រទេស និងការរំលោភបំពានរបស់ខ្លួនចូលទៅក្នុងជីវិតជនជាតិខ្មែរដែលបានបណ្ដាលឱ្យបឆ្ឆេះដល់មនោសញ្ចេតនាប្រឆាំងយួន​របស់ខ្មែរ​តាំងពីបុរាណឡើងវិញ។ របាយការណ៍នៃចំនួននៃយួននៅស.ប.ក. ទាំងពួកអ្នកតាំងលំនៅជាអចិន្ត្រៃយ៍កាលពីមុន និងពួកអន្តោប្រវេសន៍ថ្មីៗ ប្រែប្រួលយ៉ាងធំរួមជាមួយការប៉ាន់ស្មានខ្លះថាមានចំនួនខ្ពស់ស្មើនឹង១លាននាក់។

នៅឆ្នាំ១៩៨៦ ហាណូយបានអះអាងដើម្បីផ្ដើមការដកទ័ពផ្នែកខ្លះនៃកងកម្លាំងកាន់កាប់របស់ខ្លួន។ នៅក្នុងពេលដូចគ្នា វៀតណាមបានបន្តកិច្ចប្រឹងប្រែងដើម្បីពង្រឹងរបបពឹងពាក់របស់ខ្លួន គឺស.ប.ក. និងកងទ័ពយោធារបស់របបនេះ គឺកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា ក.ប.ប.ក.។ ការដកទ័ពទាំងនេះបានបន្តជាងពីរឆ្នាំក្រោយមកទៀត ទោះបីជាចំនួនជាក់ស្ដែងពិបាកត្រួតពិនិត្យផ្ទៀងផ្ទាត់ក៏ពិតមែនក្ដី។ សំណើរបស់វៀតណាមដើម្បីដកកងកម្លាំងកាន់កាប់ដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ១៩៨៩-៩០ គឺជារឿងមួយនៃចំណោមការរង្គោះរង្គើនៃការដកសមាជិកភាពពីប្លុកសូវៀត ដូចគ្នាដែរ ជាលទ្ធផលនៃការដាក់សម្ពាធរបស់ស.រ. និងចិន ដែលបានបង្ខំស.ប.ក.ឱ្យចាប់ផ្ដើមកំណែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញក្នុងការព្យាយាមដើម្បីធានានូវភាពត្រូតត្រានយោបាយនាពេលអនាគត។ នៅខែ មេសា ១៩៨៩ ហាណូយ និងភ្នំពេញបានប្រកាសថាការដកទ័ពជាចុងក្រោយនឹងបានធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំដដែល។

                                     

3. អន្តរកាល: រដ្ឋកម្ពុជា ១៩៨៩-១៩៩៣

ថ្ងៃ ២៩មេសា​ ១៩៨៩ រដ្ឋសភានៃស.ប.ក. បានធ្វើជាអធិបតីដោយលោកហ៊ុន-សែនដែលប្រកបដោយស្នាមញញឹម បានប្រារព្ធធ្វើជំនួបវិសាមញ្ញមួយត្រៀមបង្កើតអ្វីមួយ នៅពេលដំបូង គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញដែលមានតាក់តែងយ៉ាងច្រើន។ ឈ្មោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា គឺត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅជា រដ្ឋកម្ពុជា រ.ក.ដែលឈ្មោះនោះធ្លាប់បានប្រើពីមុនស្របច្បាប់បន្ទាប់ពីរដ្ឋប្រហារ១៩៧០ដោយការបញ្ចូលពណ៌ខៀវចូលក្នុងទង់កម្ពុជាវិញ និងនិមិត្តសញ្ញារដ្ឋផ្សេងៗទៀត។ ភ្លេងជាតិ និងនិមិត្តសញ្ញាកងទ័ពក៏ត្រូវបានផ្លាស់ប្ដូរដែរ។ កងកម្លាំងប្រដាប់អាវុធក.ប.ប.ក.ត្រូវបានដាក់ឈ្មោះជាថ្មីថា កងទ័ពប្រជាជនកម្ពុជា ក.ប.ក.។ ទោសប្រហារជីវិតត្រូវបានលុបបំបាត់ចោលជាផ្លូវការ និងព្រះពុទ្ធសាសនាដែលត្រូវបានបង្កើតវិញជាអន្លើៗ ដោយស.ប.ក.នៅឆ្នាំ១៩៧៩ ត្រូវបានបញ្ចូលជាផ្លូវការឡើងវិញជាសាសនាជាតិ ដោយក្នុងនោះការកំណត់ត្រូវបានលើកឡើងឱ្យមានការឧបសម្ប័ទប្រុសៗក្រោមអាយុ៥០ឆ្នាំ។ បន្តបន្ទាប់ពីប្រក្រតីនីយកម្មនៃជីវិតសាសនាតាមប្រពៃណីទាំងស្រុង ព្រះពុទ្ធសាសនាបានប្រែជាមានប្រជាប្រិយលើសលប់នៅកម្ពុជា ដែលមានការថ្នឹកឱ្យមានការរស់ឡើងវិញទូទាំងប្រទេស។

ការតាំងចិត្តដើម្បីធ្វើសេរីកម្មសេដ្ឋកិច្ចរបស់កម្ពុជា គឺការកំណត់ច្បាប់លើ ភាពជាម្ចាស់ផ្ទាល់ខ្លួន និង ការបន្សាំខ្លួនចូលទីផ្សារសេរី ត្រូវបានប្រកាសឱ្យចេញដូចគ្នា។ រដ្ឋធម្មនុញ្ញថ្មីបានចែងថាកម្ពុជាគឺជារដ្ឋអព្យាក្រឹត្យ និង មិនចូលបក្សសម្ព័ន្ធ។ បក្សកាន់អំណាចក៏បានប្រកាសថានឹងមានការចរចារជាច្រើនជាមួយពួកក្រុមប្រឆាំង។

រដ្ឋកម្ពុជាបានរស់រានឆ្លងកាត់សម័យអន្តរកាលនៃវិនាដកម្មដែលបានកើតឡើងដោយការលិចលង់នៃលទ្ធិកុម្មុយនិស្ត​នៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ មានការកាត់បន្ថយជំនួយសូវៀតទៅវៀតណាមដែលបានបញ្ចប់បង្ហើយការដកកងកម្លាំងដែលកំពុងកាន់កាប់​របស់វៀតណាមចេញ។ កងទ័ពវៀតណាមចុងក្រោយត្រូវបានគេនិយាយថាបានចាកចេញពីកម្ពុជានៅថ្ងៃ ២៦កញ្ញា ១៩៨៦ ក៏ប៉ុន្តែប្រហែលជាពួកគេមិនបានចាកចេញរហូតដល់ឆ្នាំ១៩៩០។ អសេនិកជនយួនជាច្រើនក៏បានត្រឡប់ទៅវៀតណាមវិញដែរ នៅប៉ុន្មានខែបន្តបន្ទាប់ ដែលកង្វះភាពទុកចិត្តនៅក្នុងសមត្ថភាពនៃអវតារថ្មីរបស់ស.ប.ក.ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាប់ពីយោធាវៀតណាម​បានចាកចេញហើយ។

ទោះបីជាមានការផ្លាស់ប្ដូរជាដាច់ខាតមែនទែនដែលបានប្រកាសដោយហ៊ុន-សែន រដ្ឋរ.ក.បានក្រោកឈរយ៉ាងរឹងប៉ឹងនៅពេលនោះ វាបានក្លាយជាបញ្ហាការដឹកនាំដោយគណបក្សតែមួយ។ រចនាសម្ព័ន្ធអ្នកដឺកនាំ និងនីតិប្រតិបត្តិបានបន្សល់ដូចគ្នាក្រោមស.ប.ក. រួមមានគណបក្សនេះកាន់អំណាចយ៉ាងរឹងមាំជារដ្ឋអំណាចជាន់ខ្ពស់។ តាមអនុលោម រ.ក. មិនអាចស្ដារប្រពៃណីរាជាធិបតេយ្យរបស់កម្ពុជាឡើងវិញទេ។ ទោះបីជារ.ក.បានបង្កើតឡើងវិញនូវភាពធ្លេចធ្លោនៃនិមិត្តរូបរាជាធិបតេយ្យក៏ដោយ ដូចជាមហាព្រះបរមរាជវាំងនៅភ្នំពេញ ដែលដរាបណាវានឹងកន្លងទៅរយៈពេលដ៏យូរ ជាពិសេសដោយហេតុថាព្រះនរោត្តម-សីហនុបានភ្ជាប់ខ្លួនព្រះអង្គយ៉ាងពិតប្រាកដជាមួយរ.ច.ក.ប. គឺជាក្រុមចម្រុះប្រឆាំងនឹងស.ប.ក.ដែលរួមមានខ្មែរក្រហមផងដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៩១ យ៉ាងណាៗ ដោយបង្អោនតាមសម្ពាធមួយចំនួនទាំងក្នុង និងខាងក្រៅប្រទេសនេះ រដ្ឋាភិបាលរដ្ឋកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានទទួលស្គាល់សម្ដេចនរោត្តម-សីហនុជាព្រះប្រមុខរដ្ឋ។ នៅចុងឆ្នាំ១៩៩១ ព្រះសីហនុបានធ្វើទស្សនកិច្ចជាផ្លូវការមួយទៅកាន់រ.ក. និងទាំងលោកហ៊ុន-សែន និងជា-ស៊ីមបានកាន់តួនាទីនាំមុខក្នុងពិធីស្វាគមន៍នោះ។

តែយ៉ាងណាក៏ដោយ ក៏ចន្លោះប្រហោងជាច្រើនបានលេចឡើងនូវរចនាសម្ព័ន្ធឯកសិលាដែលរដ្ឋកម្ពុជាកំពុងព្យាយាមការពារ។ មនោគមនិយមបដិវត្តន៍ត្រូវបានជំនួសមកវិញដោយសុនខនិយមដែលអនុវត្ត ជាលំដាប់ដោយអំពើពុករលួយបានកើនឡើង។ ធនធានរបស់រដ្ឋកម្ពុជាត្រូវបានលក់ដោយគ្មានការជួយដល់រដ្ឋ និងបុគ្គលអសេនិកម្នាក់ៗដែលមានតំណែងខ្ពស់ និងយោធាក្នុងឋានៈសំខាន់ៗក្នុងរដ្ឋអំណាចបានធ្វើអោយខ្លួនឯងមានដោយការញាត់ប្រយោជន៍អ្វីគ្រប់យ៉ាងចូលក្នុង​ហោប៉ៅដែលពួកគេអាចចាប់ច្បាមបាន។ លទ្ធផលនៃដំណើរខូចសីលធម៌ ដែលនោះហើយពួកនិស្សិតបានបះបោរនៅតាមផ្លូវនៅភ្នំពេញក្នុងខែ ធ្នូ ១៩៩១។ នគរបាលបានបាញ់ប្រហារ និងមនុស្សប្រាំបីនាក់បានស្លាប់ក្នុងការប្រឈមមុខគ្នា។

ស្ថានភាពនានាចំពោះជនជាតិចិនបានកើនឡើងយ៉ាងច្រើនបន្ទាប់ពីឆ្នាំ១៩៨៩។ ការដាក់កំហិតជាច្រើនបានដាក់លើពួកគេដោយអតីតស.ប.ក.បានសាបសូន្យបន្តិចៗម្ដង។ រដ្ឋកម្ពុជាបានអនុញ្ញាតឱ្យជនជាតិចិនឱ្យប្រកាន់ទំនៀមទម្លាប់សាសនាដោយឡែក និងសាលាភាសាចិនរបស់ខ្លួនត្រូវបានបើកឡើងវិញ។ នៅឆ្នាំ១៩៩១ ពីរឆ្នាំបន្ទាប់ពីការស្ថាបនាឡើងនៃរ.ក. បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងជាផ្លូវការនៅកម្ពុជាជាលើកទីមួយហើយ ចាប់តាំងពីឆ្នាំ១៩៧៥។



                                     

3.1. អន្តរកាល: រដ្ឋកម្ពុជា ១៩៨៩-១៩៩៣ កិច្ចព្រមព្រៀងសន្តិភាព

ការចរចារសន្តិភាពរវាងរបបដែលមានវៀតណាមនៅពីក្រោយខ្នងនៅកម្ពុជា និងពួកក្រុមប្រឆាំងប្រដាប់អាវុធបានចាប់ផ្ដើមជាផ្លូវការ និងក្រៅផ្លូវការបន្ទាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០។ ការចរចារពិបាកមែនទែន ចំពោះពួកខ្មែរក្រហមបានទទូចដោយរឹងរូសក្នុងការរុះរើរដ្ឋការស.ប.ក./រ.ក.ចេញមុនពេលកិច្ចព្រមព្រៀងណាមួយអាច​ត្រូវសម្រេចបាន ដែលកាលណោះពួកមេដឹកនាំស.ប.ក./រ.ក.បានបញ្ជាក់ឱ្យច្បាស់ឱ្យមានការដកចេញខ្មែរក្រហមពីរដ្ឋាភិបាលបណ្ដោះអាសន្ន​នៅពេលខាងមុខណាមួយ។ ចុងក្រោយ វានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងក្រៅជាច្រើនទៀត ក្នុងទម្រង់នៃការធ្លាក់នៃលទ្ធិកុម្មុយនិស្ត និងការហុចជាផលនៃការលិចលង់របស់សូវៀតដែលជាអ្នកឧបត្ថម្ភដល់វៀតណាម និងស.ប.ក. ដែលនឹងនាំស.ប.ក./រ.ក.មកកាន់តុចរចា។

កិច្ចប្រឹងប្រែងដែលឥតព្រាងទុកចំពោះការផ្សះផ្សានៅកម្ពុជាដែលបានបញ្ចប់បង្ហើយក្នុងកិច្ចព្រមព្រៀងប៉ារីសនៅឆ្នាំ១៩៩១ ដែលនៅក្នុងនោះការបោះឆ្នោតសេរី និងយុត្តិធម៌បានគាំទ្រដោយអង្គការសហប្រជាជាតិគឺត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ១៩៩៣។ ជាលទ្ធផលមួយ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា អ.អ.ស.ប.ក. រឺ អ៊ុនតាក់ត្រូវបានបង្កើតឡើងនៅចុងខែ កុម្ភៈ ឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ និងការបោះឆ្នោតជាសកលដែលកំពុងចេញជាលទ្ធផល។

                                     

4. ប្រព័ន្ធបក្សតែមួយក្នុងស.ប.ក./រ.ក.

បក្សបដិវត្តន៍ប្រជាជនកម្ពុជា ប.ប.ប.ក. គឺជាបក្សដែលកំពុងដឹកនាំតែមួយគត់នៅកម្ពុជាចាប់តាំងពីការស្ថាបនានៃសាធារណរដ្ឋនិយមវៀតណាមនៅឆ្នាំ១៩៧៩ ដូចគ្នាដែរកំឡុងសម័យអន្តរកាលក្រោមរ.ក.នៅឆ្នាំ១៩៩១ នៅពេលនោះវាត្រូវបានដាក់ឈ្មោះជាថ្មីថាគណបក្សប្រជាជនកម្ពុជា គ.ប.ក. កំឡុងដំណើរការសន្តិភាព និងការផ្សះផ្សាឡើងវិញដែលគាំទ្រដោយស.ប.។

សមាជិកភាគច្រើននៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាគឺជាអតីតសមាជិកខ្មែរក្រហមដែលបានរត់គេចទៅវៀតណាមបន្ទាប់​ពីការឃើញហេតុការណ៍វិនាសកម្ម​ទ្រង់ទ្រាយធំនៃសង្គមកម្ពុជាជាលទ្ធផលមួយនៃគោលនយោបាយម៉ៅនិយមដាច់ខាត និងសំអប់បរទេសរបស់របបនេះ។ ពួកសមាជិកប.ប.ប.ក.ដែលលេចធ្លោជាច្រើន ដោយរួមមានហេង-សំរិន និងហ៊ុន-សែន ធ្លាប់ជាពួកកម្មាភិបាលខ្មែរក្រហមនៅ ភូមិភាគបូព៌ា ជិតព្រំដែនកម្ពុជា-វៀតណាមដែលបានចូលរួមក្នុងការលុកលុយរបស់វៀតណាម បានផ្ដួលរំលំពួកខ្មែរក្រហម។

បានបង្កើតឡើងនៅខែ មិថុនា ១៩៨១ ប.ប.ប.ក.បានចាប់ផ្ដើមជាបក្សម៉ាក្ស៍និយម-លេនីននិយមយ៉ាងតឹងរឹងក្នុងស.ប.ក.។ យ៉ាងណាមិញ ក្នុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ វាបានចាប់យកទស្សនវិស័យកំណែទម្រង់និយមបន្ថែមទៀត នៅពេលពួកសមាជិកខ្លះបានចង្អុលបង្ហាញបញ្ហាមួយចំនួនជាមួយសមូហភាវូបនីយកម្ម និងរួមបញ្ចូលកម្មសិទ្ធិឯកជនគួរតែដើរតួនាទីក្នុងសង្គមកម្ពុជា។ សមហភាវូបនីយកម្មហួសហេតុនៃខ្មែរក្រហមបានបង្កឱ្យមានការអស់កម្លាំងចិត្តកាយ និងការមិនទុកចិត្តក្នុងចំណោមពួកកសិករ ដែលបានបដិសេធធ្វើការជាសមូហភាពភ្លាមៗ បន្ទាប់ពីការគំរាមកំហែងនៃខ្មែរក្រហមបានសាបសូន្យពីតំបន់រំដោះ។ ដូច្នេះ គោលនយោបាយរដ្ឋាភិបាលស.ប.ក.ត្រូវបានអនុវត្តយ៉ាងប្រុងប្រយ័ត្នដើម្បីយកឱ្យបានការជឿជាក់របស់ប្រជាជន​ជនបទឡើងវិញ​ និងដើម្បីសម្រាលស្ថានភាពភាពក្រីក្រជាទូទៅ។ នេះបានដឹកនាំជាឱវសានដល់បុនស្ថាប័ននីយកម្មឱ្យមានប្រសិទ្ធិភាពនៃសេដ្ឋកិច្ចគ្រួសារកម្ពុជាតាមបែបប្រពៃណី និងឱ្យមានការផ្លាស់ប្ដូរជាដាច់ខាតបន្ថែមទៀតនៃគោលនយោបាយដែលចាត់ទុកថាជាឯកជននីយកម្មកំឡុងសម័យរដ្ឋកម្ពុជា ១៩៨៩-១៩៩៣។ ទោះបីជាមនោគមវិជ្ជាបានធ្វើឱ្យចុះខ្សោយក៏ដោយ ក៏ប.ប.ប.ក./គ.ប.ក.បាននៅមានអំណាចរឹងមាំនៅកម្ពុជារហូតដល់ឆ្នាំ១៩៩៣។

ក្នុងចំណោមការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់បំផុតនៃរ.ក.កំពុងដាក់លទ្ធិម៉ាក្ស៍និយម-លេនីននិយមទៅម្ខាងពីមនោគមវិជ្ជារបស់បក្សនៅឆ្នាំ១៩៩១។ ចលនានេះបានកត់សំគាល់ទីបញ្ចប់នៃរដ្ឋបដិវត្តន៍សង្គមនិយមទាំងស្រុងនៅកម្ពុជា ទម្រង់រដ្ឋាភិបាលមួយដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានដណ្ដើមបាន។

ហ៊ុន-សែន នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺជាតួអង្គគន្លឹះក្នុងប.ប.ប.ក. និងក៏ជាមេដឹកនាំថ្មីៗនៃបក្សស្នងបន្តរបស់បក្សនេះ គឺគ.ប.ក. ជាបក្សមួយដែលមិនធ្វើការអះអាងសារតាំងខ្លួនជាសង្គមនិយមណាមួយទៀតឡើយ។

                                     

5.1. ទំនាក់ទំនងអន្តរជាតិ ប្លុកខាងកើត

បន្ទាប់ពីក.ប.ប.ក.បានប្រកាសនៅខែ មករា ១៩៧៩ ឈ្មោះផ្លូវការថ្មីកម្ពុជាថាជា សាធារណរដ្ឋប្រជាមានិតកម្ពុជា ស.ប.ក. រដ្ឋាភិបាលដែលបានបង្កើតថ្មីបានធ្វើវិញ្ញត្តិទៅកាន់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិថាខ្លួនគឺជារដ្ឋាភិបាលស្របច្បាប់​តែមួយគត់នៃប្រជាជនកម្ពុជា។ វៀតណាមគឺជាប្រទេសដំបូងគេដែលបានទទួលស្គាល់របបថ្មីនេះ ហើយភ្នំពេញក៏បានស្ដារទំនាក់ទំនងទូតភ្លាមៗជាមួយហាណូយដែរ។ ថ្ងៃ ១៨កុម្ភៈ ហេង-សំរិនក្នុងនាមនៃស.ប.ក. និងផាំ-វ៉ាន់ដុងក្នុងនាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការម្ភៃប្រាំឆ្នាំ។

សហភាពសូវៀត សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ សាធារណរដ្ឋប្រជាមានិតប៊ុលហ្គារី សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី សាធារណរដ្ឋប្រជាមានិតប៉ូឡូញ សាធារណរដ្ឋសង្គមនិយមឆែកកូស្លាវ៉ាគី សាធារណរដ្ឋប្រជាមានិតហុងគ្រី លាវ សាធារណរដ្ឋប្រជាមានិតម៉ុងហ៊្គោលី គុយបា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតយេមែន សាធារណរដ្ឋប្រជាធិបតេយ្យអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកុងហ៊្គោ និងរដ្ឋប្លុកខាងកើតដទៃទៀត ដូចគ្នាដែរប្រទេសកំពុងអភិវឌ្ឍនិយមមូស្គូមួយចំនួន ដូចជាឥណ្ឌា បានធ្វើតាមវៀតណាមក្នុងការទទួលស្គាល់របបថ្មីនេះ។ នៅខែ មករា ១៩៨០ ប្រទេសម្ភៃប្រាំបួនបានទទួលស្គាល់ស.ប.ក. នៅឡើយប្រទេសជិតប៉ែតសិបបានបន្តទទួលស្គាល់ខ្មែរក្រហម។

ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង និងការព្រួយបារម្ភរបស់អន្តរជាតិជុំវិញការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់របបក.ប.របស់ប៉ុល-ពតយ៉ាងណាក្ដី ក៏ការជេរប្រមាថយ៉ាងខ្លាំងមួយក្នុងពេលនោះនឹងមិនបានបង្កឱ្យមានជាសកម្មភាពណាមួយទេ ក្រោយពីការថ្លែងការណ៍នៃអ្នកតំណាងស.ស.ស.សនៅស.ប.ដែលរដ្ឋាភិបាលក.ប. បានបង្កើតឡើងនូវប្រព័ន្ធ​ទាសភាពបែបថ្មីមួយ ជាមួយការសមគំនិតគ្នានៃចិន និងស.រ.អា.វានឹងបង្ហាញឱ្យឃើញការលំបាកចំពោះរដ្ឋាភិបាលស.ប.ក./រ.ក.ដើម្បីទទួលបានការទទួលស្គាល់អន្តរជាតិក្រៅពី​មណ្ឌលប្លុកសូវៀត។

                                     

5.2. ទំនាក់ទំនងអន្តរជាតិ សហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខស.ប.បាននឹងផ្ដន្ទាទោសវៀតណាម បន្ទាប់ពីការលុកលុយរបស់ខ្លួនចំពោះ សកម្មភាពការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងកម្ពុជាប្រជាធិបតេយ្យ. សកម្មភាពជាច្រើនដែលបង្កជាការបំផ្លាញដល់ជីវិត និងទ្រព្យសម្បត្តិនៃប្រជាជនកម្ពុជា ។

ជាលទ្ធផលមួយនៃយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងនឹងស.ប.ក. ខ្មែរក្រហមក៏ទទួលបានអាសនៈស.ប.របស់ខ្លួន ថ្វីបើមានកំណត់ត្រាប្រល័យពូជសាសន៍ក៏ដោយ។ កម្ពុជានឹងត្រូវបានតំណាងនៅស.ប.ដោយជួន-ប្រសិទ្ធិ មិត្តជិតស្និទរបស់ប៉ុល-ពត និងអៀង-សារីតាំងតែពីសម័យនិស្សិតនៅប៉ារីស។ អាសនៈនៃរបប កម្ពុជាប្រជាធិបតេយ្យ បានបន្តអស់រយៈពេលបីឆ្នាំនៅសហប្រជាជាតិ បន្ទាប់ពីការធ្លាក់នៃរបបប៉ុល-ពតនៅកម្ពុជា។ គ្រាន់តែនៅឆ្នាំ១៩៨២ វានឹងត្រូវបានដាក់ឈ្មោះសាជាថ្មីថារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ រ.ច.ក.ប.នឹងកាន់កាប់អាសនៈនេះរហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលរ.ក.បានផ្ដល់មធ្យោបាយដល់ការស្ដាររាជាធិបតេយ្យកម្ពុជាឡើងវិញ។

ដើម្បីចាត់ទុកកម្ពុជាជារដ្ឋមួយ មហាសន្និបាតសហប្រជាជាតិបានបន្តប្រើពាក្យ កម្ពុជាប្រជាធិបតេយ្យ និង កម្ពុជា អស់ជាងមួយទសវត្ស។ ខ្លួនបានសម្រេចចាប់ផ្ដើមប្រើពាក្យ កម្ពុជា តែនៅក្នុងសម័យប្រជុំលើកទី៤៥ប៉ុណ្ណោះនៅឆ្នាំ១៩៩០ នៅពេលដែលដំណាក់កាលអន្តរកាលនៃរ.ក.បានបើកផ្លូវរបស់ខ្លួនយ៉ាងល្អ។

                                     

5.3. ទំនាក់ទំនងអន្តរជាតិ ចិន អាស៊ីខាងកើត និងលោកខាងលិច

រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រខ្មែរក្រហមជានិច្ច បានបិទស្លាកស.ប.ក.ភ្លាមជា រដ្ឋអាយ៉ងរបស់វៀតណាម និងបានប្រកាសខ្លួនមិនទទួលស្គាល់។ ថៃ និងសិង្ហបុរីបាននឹងបញ្ចេញសំឡេងខ្លាំងមែនទែនក្នុងការប្រឆាំងរបស់ពួកខ្លួនទល់នឹងការវាតទី និងឥទ្ធិពលរបស់វៀតណាម អ្នកតំណាងសិង្ហបុរីដែលថ្លែងថាការទទួលស្គាល់ស.ប.ក.នឹង រំលោភបំពានគោលការអ-អន្តរាគមន៍របស់ស.ប.។ វេទិកា សមោសរដ្ឋអន្តរជាតិនានាដូចជា ជំនួបអាស៊ាន និងមហាសន្និបាតស.ប.នឹងត្រូវប្រើដើម្បីស្ដីបន្ទោសស.ប.ក. ហើយនិងការប្រល័យពូជសាសន៍របស់ខ្មែរក្រហមត្រូវបានគេដកចេញពីកណ្ដាលឆាកនៃការផ្ដោតការយកចិត្តទុកដាក់ ហើយប៉ុល-ពតបានយកបានការគាំទ្រយ៉ាងមានប្រសិទ្ធិភាពពីស.រ. និងអឺរ៉ុបភាគច្រើនបំផុតដែលប្រឆាំងនឹងវៀតណាម។

ចិន និងរដ្ឋាភិបាលលោកខាងលិចភាគច្រើនបំផុត ដូចគ្នាដែររដ្ឋអាហ៊្វ្រិក អាស៊ី និងអាមេរិកឡាតាំងមួយចំនួន ជាដដែលបាននៅពីក្រោយខ្នងខ្មែរក្រហមនៅស.ប. និងបានបោះឆ្នោតយល់ព្រមឱ្យក.ប.ទទួលបានអាសនៈកម្ពុជានៅក្នុងអង្គការនេះ។ នាយករដ្ឋមន្ត្រីប៊្រីតធិឝម៉ាហ្គ្រេត-តាច់ឆឺរបានថ្លែងថា មានក្នុងចំណោមខ្មែរក្រហម អ្នកខ្លះជាមនុស្សមានហេតុផល និងពួកគេត្រូវតែចូលរួមក្នុងរដ្ឋាភិបាលអនាគតនៅកម្ពុជា ។

រដ្ឋាភិបាលស៊ុយអែត យ៉ាងណាៗ ត្រូវបានផ្លាស់ប្ដូរសំឡេងរបស់ខ្លួនក្នុងស.ប.និងដកការគាំទ្រដល់ខ្មែរក្រហម បន្ទាប់ពីប្រជាពលរដ្ឋស៊ុយអែតមួយចំនួនធំបានសរសេរសំបុត្រជាច្រើនទៅកាន់ពួកអ្នកតំណាងដែលបានជ្រើសតាំងរបស់​ខ្លួនទាមទារឱ្យមានការផ្លាស់ប្ដូរ​គោលនយោបាយចំពោះរបបប៉ុល-ពត។ បារាំងនៅតែអព្យាក្រឹត្យលើបញ្ហានេះ ដែលអះអាងថាមិនថាខាងណាទេក៏មានសិទ្ធិតំណាងឱ្យកម្ពុជានៅស.ប.ដែរ។

ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់មក សហរដ្ឋ ក្រោមយុទ្ធសាស្ត្រ ដំណកថយ នៃលទ្ធិរីហ៊្គែនប្រឆាំងសូវៀតដ៏រឹងមាំនឹងប្រើប្រាស់មូលនិធិហឺរិថេខដើម្បីគាំទ្រអ្វីដែលខ្លួនដឹងថាជា ចលនាតស៊ូ​ប្រឆាំងកុម្មុយនិស្ត ក្នុងប្រជាជាតិសម្ព័ន្ធមិត្តសូវៀត។ តាមរយៈតក្កសាស្ត្រសម័យរបស់រ៉ណលដ៍-រីហ៊្គែន សត្រូវណាមួយនៃពួកសូវៀត គ្មានបញ្ហាថាតើងាករេយ៉ាងម៉េចឡើយ ដែលកំពុងតែទទួលបានជំនួយ និងការគាំទ្ររបស់ស.រ. ហើយការឆ្លើយតបរបស់អាមេរិកចំពោះការលុកលុយកម្ពុជាដោយវៀតណាមនៅពីក្រោយខ្នងដោយសូវៀតត្រូវបាន​តម្រូវតាមរយៈតក្កសាស្ត្រនោះ។ កម្ពុជាត្រូវបានតម្រង់គោលដៅដោយដំណកថយ រ៉ូលប៊ែខ និងចលនាប្រឆាំងប្រយុទ្ធទល់នឹងស.ប.ក.ដែលបានទទួលការផ្ដល់មូលនិធិរបស់ស.រ. ភាគច្រើនមានលក្ខណៈដូចគ្នា ដូចជាចលនានានាដែលបានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលនិយមសូវៀតនៅអាហ្វហ្គានីស្ថាន និងអង់ហ៊្គោឡាដែរ។

                                     

6.1. រដ្ឋធម្មនុញ្ញ ពង្រាងលើកទីមួយ

ថ្ងៃ ១០មករា ១៩៨០ ក្រុមប្រឹក្សាបដិវត្តន៍ប្រជាជនបានដាក់ឈ្មោះរស់-សម័យឱ្យដឹកនាំក្រុមប្រឹក្សាដើម្បីឱ្យព្រាងរដ្ឋធម្មនុញ្ញនេះ។ លោកបានសរសេរវាយ៉ាងប្រយ័ត្នប្រយែងជាភាសាខ្មែរដោយប្រើភាសាច្បាស់ៗ និងងាយៗ ពេលណាក៏អាចទៅរួច គិតដិតដល់ ដែលរាល់ជនកម្ពុជាគួរតែយល់វាបាន។ លោកបានយករដ្ឋធម្មនុញ្ញវៀតណាម អាល្លឺម៉ង់ខាងកើត ស.ស.ស.ស. ហុងគ្រី និងប៊ុលហ្គារី ដូចគ្នាដែររដ្ឋធម្មនុញ្ញកម្ពុជាមុនៗ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ ជាឯកសារយោង។ ដោយហេតុថាពង្រាងរបស់រស់-សម័យបានបរាជ័យដើម្បីផ្គាប់ចិត្តពួកវៀតណាម លោកក៏ត្រូវបានបង្ខូចកិត្យានុភាពជាសាធារណៈ និងពង្រាងរបស់លោកបានត្រូវគេបោះបង់ចោល។

                                     

6.2. រដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញដែលបានយល់ស្របដោយវៀតណាម

ការប្រើពាក្យនៃរដ្ឋធម្មនុញ្ញរបស់ស.ប.ក.បានសង្កត់លើទំនាក់ទំនងរវាងរបបស.ប.ក. និងវៀតណាម។ លោកនាយករដ្ឋមន្ត្រីប៉ែន-សុវណ្ណបានទទួលស្គាល់ថាពួកយួន បានទទូចឱ្យមានការផ្លាស់ប្ដូរឃ្លាខ្លះៗដែលខ្លួនមិនយល់ស្របជាមួយ ។ ជាចុងក្រោយ នៅថ្ងៃ ២៧ មិថុនា ១៩៨១ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើដែលបានបំពេញចិត្តពួកយួន។ វាបានបញ្ជាក់ កម្ពុជាជារដ្ឋប្រជាធិបតេយ្យមួយ.បន្តិចម្ដងកំពុងជឿនលឿនទៅជាសង្គមនិយម។ អន្តរកាលទៅកាន់សង្គមនិយមត្រូវបានចូលរួមក្រោមពួកមេដឹកនាំនៃប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយម។ រដ្ឋធម្មនុញ្ញបានដាក់កម្ពុជាយ៉ាងច្បាស់លាស់ចូលក្នុងគន្លងរបស់សហភាពសូវៀត។ សត្រូវទីមួយរបស់ប្រទេសនេះ តាមរយៈរដ្ឋធម្មនុញ្ញនេះគឺ ពួកវាតទីនិយម និងពួកអនុត្តរនិយមចិននៅប៉ីជិង ដែលកំពុងដើរតួក្នុងការឃុបឃិតគ្នាជាមួយចក្រពត្តិនិយមសហរដ្ឋ និងពួកមហាអំណាចដទៃៗទៀត។

គ្រានោះការធានាជាបច្ចេកទេសនូវ កម្រិតសេរីភាពរដ្ឋប្បវេណីដ៏ទូលំទូលាយ និងសិទ្ធិជាមូលដ្ឋាន រដ្ឋធម្មនុញ្ញនេះបានដាក់កំហិតមួយចំនួន។ ជាគំរូ អំពើមួយអាចមិនធ្វើឱ្យខូចកិត្តិយសបុគ្គលដទៃផ្សេងទៀត រឺក៏មិនគួរឱ្យវាផ្ទុយមកវិញប៉ះពាល់បន្ថែមទៀត និងទំនៀមទម្លាប់សង្គម រឺក៏សណ្ដាប់ធ្នាប់សាធារណៈ រឺ សន្តិសុខជាតិឡើយ។ ក្នុងមាគ៌ាជាមួយគោលការនៃសមូហភាពនិយមសង្គមនិយម ប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចដើម្បីអនុវត្តតាម មាគ៌ានយោបាយរដ្ឋ និងការពារកម្មសិទ្ធិសមូហភាព។

រដ្ឋធម្មនុញ្ញនេះក៏បានថ្លែងគោលការនានាអភិបាលវប្បធម៌ ការអប់រំ សុខមាលភាពសង្គម និងសុខភាពសាធារណៈ។ ការរីកចម្រើនខាងភាសា អក្សរសាស្ត្រ សិល្បៈ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានសង្កត់ធ្ងន់ រួមជាមួយតម្រូវការសម្រាប់ការថែរក្សាទុកវប្បធម៌ ការជម្រុញទេសចណ៍ និងសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសក្រៅ។

មាត្រាជាច្រើនសម្រាប់អង្គរដ្ឋគឺនៅក្នុងជំពូកជាច្រើនដែលវែកញែកក្នុងរដ្ឋសភា ក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី និងអង្គចៅក្រម។ គោលការសំខាន់ចំពោះប្រតិបត្តិការនៃអង្គសាធារណៈទាំងអស់ជាគោលការដែលប.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមប្រើធ្វើជាស្ថាប័ននយោបាយរដ្ឋដ៏សំខាន់បំផុត។ ទំនាក់ទំនងអន្តរការីរវាងការិយាធិបតេយ្យរដ្ឋ និងសកម្មភាពជាមូលដ្ឋានចាំបាច់ត្រូវបានផ្ដល់ ដោយអង្គការជាច្រើនបានបញ្ចូលគ្នាជាមួយរណសិរ្សសាមគ្គីកសាងនិងការពារជាតិកម្ពុជា រ.ស.ក.ក.ជ.ក.។

                                     

6.3. រដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញរ.ក.

រដ្ឋធម្មនុញ្ញត្រូវបានរំលឹកឡើងវិញនៅឆ្នាំ១៩៨៩ ដើម្បីជ្រោមជ្រែងគោលនយោបាយតម្រង់ទិសដៅទីផ្សារនៃ រដ្ឋកម្ពុជា ដែលបានបង្កើតថ្មី។ រដ្ឋនេះក្នុងឋានៈជាការបន្តនៃរបបស.ប.ក.ដែលផ្សាំនឹងតថភាពថ្មីតម្រូវតាមរយៈការលិចលង់នៃប្លុកសូវៀត នៅពេលដែលលោកមីខាអ៊ិវ-ហ្គ៊រ្បាឆកបានកាត់បន្ថយជំនួយសូវៀតអប្បបរមាដល់វៀតណាម និងកម្ពុជា។ មួយរំពេចនោះពួកមេដឹកនាំកម្ពុជាបានរកបានដោយការប្រវេប្រវាសរបស់ខ្លួនចំពោះការអនុគ្រោះនៅក្រៅប្រទេស ដែលរួមបញ្ចូលតម្រូវឱ្យបើកទីផ្សាររបស់ខ្លួន ការបោះបង់បន្តិចម្ដងៗនៃជំហរនិយមសូវៀតតាំងពីដើមរបស់ខ្លួន និងការរុញច្រានឱ្យស្វែងរកការសម្រុះសម្រួលខ្លះជាមួយបក្សពួកដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងខ្លួន។

រដ្ឋធម្មនុញ្ញស.ប.ក.មិនបានធ្វើការវែកញែកណាមួយអំពីប្រមុខរដ្ឋទេ ប្រហែលជាទុកតួនាទីសម្រាប់ព្រះសីហនុ។ រដ្ឋធម្មនុញ្ញរដ្ឋកម្ពុជា យ៉ាងណាមិញ​បានថ្លែងថាប្រធានក្រុមប្រឹក្សារដ្ឋនឹងក្លាយជា ប្រមុខរដ្ឋកម្ពុជា ។

                                     

7. រចនាសម្ព័ន្ធរដ្ឋាភិបាល

ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលដែលកំពុងដើរក្រោមក.ប.ប.ក.ម៉ាក្ស៍និយម-លេនីននិយមត្រូវបានជំនួសច្រើន រឺ តិចរវាងឆ្នាំ១៩៧៩ និង១៩៨០។ ជាមួយការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនេះក្នុងខែ មិថុនា ១៩៨១ អង្គចាត់តាំងថ្មី ដូចជារដ្ឋសភា ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី បានក្ដោបក្ដាប់មុខងារខ្លះដែលក.ប.ប.ក.បានផ្ដល់ឱ្យ។ អង្គថ្មីទាំងនេះបានវិវត្តយឺតៗ។ វាមិនដល់ខែកុម្ភៈ ១៩៨២នោះទេ រដ្ឋសភាបានអនុម័តច្បាប់ច្បាស់លាស់ជាច្រើនសម្រាប់អង្គការទាំងនេះ។

ទោះបីជាមានវត្តមាននៃពួកទីប្រឹក្សាវៀតណាមក៏ពិតមែនក្ដី ក៏រដ្ឋាភិបាលនៃស.ប.ក.ត្រូវបានបង្កើតឡើងទាំងស្រុងដោយសមាជិករ.ស.ស.ជ.ក.របស់កម្ពុជា។ ដើមឡើយ ពួកទីប្រឹក្សាវៀតណាម ដូចជា ឡេ-ដឹកថ បានសន្យាថាពួកខ្លួននឹងមិន ជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ យ៉ាងណាមិញ ភ្លាមៗនោះដែរ ស.ប.ក.ត្រូវបានបង្កើតឡើង និងរ.ស.ស.ជ.ក.បានស្ថិតក្នុងអំណាច ឡេ-ដឹកថ ដើរតួជាប្រធានសម្ព័ន្ធការរវាងហាណូយ និងភ្នំពេញ មិនបានគោរពតាមសន្យារបស់គាត់ទេ។ ចាប់ពេលនោះមក ពួកសមាជិកនៃរដ្ឋាភិបាលនៃស.ប.ក.ត្រូវបានដើរលើផ្លូវចង្អៀតរវាងជាតិនិយមកម្ពុជា និងសាមគ្គីភាពឥណ្ឌូចិនជាមួយវៀតណាម ដែលមានន័យថាកំពុងធ្វើឱ្យច្បាស់ថាខ្លួនមិនធ្វើឱ្យបរិបាលវៀតណាមរបស់ខ្លួនខឹងឡើយ។ ពួកសមាជិករដ្ឋាភិបាលស.ប.ក. គ្មានបញ្ហាថាតើបានដាក់ជំនួសយ៉ាងច្រើនយ៉ាងម៉េចទេ ក៏ពួកអ្នកដែលបានអាក់អន់ចិត្តនឹងពួកវៀតណាម ទោះជាមានចេតនា រឺ ក៏មិនមាន ត្រូវបានប្រកាសដកចេញ និងបន្សុទ្ធកម្មយ៉ាងឆាប់រហ័ស។ ក្នុងចំណោមអ្នកទាំងនេះគឺ លោករស់-សម័យ ប៉ែន-សុវណ្ណ និងចាន់-ស៊ី។ ចុងក្រោយមែនទែន សមាជិកស្ថាបនានៃរ.ស.ស.ជ.ក.ដែលបានឈោងចាប់យកតំណែងនាយករដ្ឋមន្ត្រី បានស្លាប់ក្នុងកាលៈទេសៈអាថ៌កំបាំងនៅឆ្នាំ១៩៨៤នៅមូស្គូ។

                                     

7.1. រចនាសម្ព័ន្ធរដ្ឋាភិបាល រដ្ឋសភា

អង្គអំណាចរដ្ឋជាន់ខ្ពស់ គឺរដ្ឋសភា ដែលពួកតំណាងរបស់ខ្លួនត្រូវបានជ្រើសតាំងដោយផ្ទាល់សម្រាប់ពេលប្រាំឆ្នាំម្ដង។ អាសនៈ១១៧របស់សភាត្រូវបានបំពញនៅថ្ងៃ ១ឧសភា ឆ្នាំ១៩៨១ កាលបរិច្ឆេទនៃការបោះឆ្នោតលើកទីមួយរបស់ស.ប.ក.។ រ.ស.ស.ជ.ក.បានដាក់ឈ្មោះបេក្ខជន១៤៨រូប ចំនួនអ្នកទៅបោះឆ្នោតត្រូវបានរាយការណ៍ថាមាន៩៩,១៧ភាគរយនៃអ្នកបោះឆ្នោត ដែលត្រូវបានបែងចែកជា២០មណ្ឌលបោះឆ្នោត។

កំឡុងសម័យប្រជុំដំបូង បានប្រារព្ធចាប់ពីថ្ងៃ ២០មិថុនា ដល់ ៣០មិថុនា សភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មី និងបានជ្រើសតាំងពួកសមាជិកអង្គការចាត់តាំងរដ្ឋដែលបានបង្កើតឡើងក្រោមរដ្ឋធម្មនុញ្ញនេះ។ សភានេះត្រូវបានអនុញ្ញាតឱ្យអនុម័ត រឺ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ និងដើម្បីមើលលើការអនុវត្តច្បាប់ ដើម្បីកំណត់គោលនយោបាយក្នុងស្រុក និងការបរទេស ដើម្បីអនុវត្តតាមកម្មវិធីសេដ្ឋកិច្ចនិងវប្បធម៌និងថវិការដ្ឋ និងដើម្បីជ្រើសតាំង រឺ ដកចេញពួកមន្ត្រី និងសមាជិកនៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ខ្លួន គណៈរដ្ឋមន្ត្រី។ សភានេះក៏ត្រូវបានអនុញ្ញាតសិទ្ធិដើម្បីដកហូត បន្ថែមបន្ថយ រឺ លុបចោលពន្ធ ដើម្បីសម្រេចចិត្តលើការលើកលែងទោស និងដើម្បីធ្វើសច្ចាប័ន រឺដើម្បីទុកជាមោឃៈសន្ធិសញ្ញាអន្តរជាតិណាមួយ។ ដូចជាក្នុងរដ្ឋសង្គមនិយមដទៃទៀតដែរ មុខងារពិតរបស់សភានេះគឺដើម្បីផ្ដល់ការគាំទ្រដល់វិធានការច្បាប់ និងរដ្ឋបាលដែលបានផ្ដើមធ្វើដោយក្រុមប្រឹក្សារដ្ឋ និងដោយក្រុមប្រឹក្សារដ្ឋមន្ត្រី ទាំងពីរក្នុងនោះដែលបម្រើជាពួកភ្នាក់ងារនៃប.ប.ប.ក.ដែលកំពុងដឹកនាំ។

រដ្ឋសភាជាធម្មតាបានប្រជុំពីរដងក្នុងមួយឆ្នាំ។ កំឡុងសម័យរវាងសម័យប្រជុំរបស់ខ្លួន មុខងារនីតិបញ្ញត្តិត្រូវបានកាន់ដោយក្រុមប្រឹក្សារដ្ឋ។ សេចក្ដីព្រាងច្បាប់ត្រូវបាននាំទៅបញ្ចូលដោយក្រុមប្រឹក្សារដ្ឋ ក្រុមប្រឹក្សារដ្ឋមន្ត្រី គណៈកម្មាការជាច្រើនរបស់សភានេះ គណៈកម្មាធិការនីតិបញ្ញត្តិ ប្រធាននៃរ.ស.ក.ក.ជ.ក. និងប្រមុខនៃអង្គការផ្សេងៗទៀត។ ពួកអ្នកតំណាងម្នាក់ៗមិនត្រូវបានផ្ដល់សិទ្ធិដើម្បីបញ្ចូលសេចក្ដីព្រាងច្បាប់ឡើយ។

ភ្លាមៗ សេចក្ដីព្រាងច្បាប់ជាច្រើន ផែនការនិងថវិការដ្ឋ និងវិធានការដទៃទៀតត្រូវបានដាក់បញ្ចូល សេចក្ដីព្រាងទាំងនោះត្រូវបានគេសិក្សាដំបូងដោយគណៈកម្មការរបស់សភា។ ក្រោយមកទៀតសេចក្ដីព្រាងបានត្រូវដាក់ទៅសភាដើម្បីការអនុម័ត។ កាលណោះសេចក្ដីព្រាងច្បាប់ធម្មតាៗត្រូវបានឆ្លងកាត់ដោយសំឡេងភាគច្រើនជាធម្មតា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេងភាគច្រើនពីរភាគបី។ ក្រុមប្រឹក្សារដ្ឋត្រូវបានប្រកាសឱ្យប្រើសេចក្ដីព្រាងច្បាប់ដែលបានអនុម័តហើយក្នុងរយៈពេលសាមសិបថ្ងៃនៃ​ការចេញរបស់ខ្លួន។ មុខងារមួយទៀតនៃសភាគឺដើម្បីមើលលើកិច្ចការនៃក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលមានមុខងារជាគណៈរដ្ឋមន្ត្រី។ សមាជិកសភាមិនត្រូវបានអនុញ្ញាតឱ្យកោះហៅការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្នុងគណៈរដ្ឋមន្ត្រីទេ។ ច្រាសមកវិញ ក្រុមប្រឹក្សារដ្ឋមន្ត្រីមិនមានអំណាចដើម្បីរំលាយសភាឡើយ។

ធម្មនុញ្ញនេះបានចែងថាក្នុងករណីនៃ រឺក្រោម កាលៈទេសៈដែលមិនអាចរំពឹងផ្សេងៗ អាយុនៃសភាប្រាំឆ្នាំអាចនឹងត្រូវបានពន្យារដោយបទបញ្ជា។ នៅក្នុងឆ្នាំ១៩៨៦ កាលវេលារបស់សភានេះត្រូវបានពន្យារសម្រាប់ពេលប្រាំឆ្នាំទៀត រហូតដល់ឆ្នាំ១៩៩១។

                                     

7.2. រចនាសម្ព័ន្ធរដ្ឋាភិបាល ក្រុមប្រឹក្សារដ្ឋ

រដ្ឋសភាបានជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋរបស់ខ្លួនប្រាំពីររូប។ ប្រធាននៃក្រុមប្រឹក្សានេះបម្រើការជាប្រមុខរដ្ឋ ក៏ប៉ុន្តែអំណាចនេះត្រូវប្រើជាមេបញ្ជាការជាន់ខ្ពស់នៃមុខតំណែងមុននៃកងទ័ពដែលត្រូវបានគេលុបចោល​ពីពង្រាងចុងក្រោយនៃរដ្ឋធម្មនុញ្ញ។

សមាជិកប្រាំពីររូបនៃក្រុមប្រឹក្សានេះស្ថិតក្នុងចំណោមពួកមេដឹកនាំដែលមានឥទ្ធិពលក្នុងស.ប.ក.។ រវាងសម័័យប្រជុំច្រើនលើកនៃរដ្ឋសភានេះ ក្រុមប្រឹក្សារដ្ឋបានធ្វើបន្តកិច្ចការរបស់សភា។ វាអាចតែងតាំង រឺដកចេញអនុសាសន៍នៃក្រុមប្រឹក្សារដ្ឋដែលមានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និងប្រេសិតទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលបរទេសណាមួយ។ ពួកប្រេសិតការទូតបរទេសបានអត្ថាធិប្បាយលិខិតននានារបស់ខ្លួននូវការទទួលស្គាល់ជាផ្លូវការដល់ក្រុមប្រឹក្សារដ្ឋនេះ។

                                     

7.3. រចនាសម្ព័ន្ធរដ្ឋាភិបាល ក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី

អង្គនីតិប្រតិបត្តិកំពូលរបស់រដ្ឋាភិបាលគឺជាក្រុមប្រឹក្សារដ្ឋមន្ត្រី រឺ គណៈរដ្ឋមន្ត្រី ដែលនៅចុងឆ្នាំ១៩៨៧ត្រូវបានដឹកនាំដោយលោកហ៊ុន-សែន ពេលនោះដែរគឺចាប់តាំងពីខែ មករា ១៩៨៥។ ក្រៅពីនាយករដ្ឋមន្ត្រី ត្រូវគេហៅថាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រីមានឧបនាយករដ្ឋមន្ត្រីពីររូប អនុប្រធាន និងរដ្ឋមន្ត្រីម្ភៃរូប។ រដ្ឋសភាបានជ្រើសតាំងពួករដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សានេះសម្រាប់រយៈពេលប្រាំឆ្នាំ។

ក្រុមប្រឹក្សារដ្ឋមន្ត្រីបានជួបគ្នារាល់សប្ដាហ៍ក្នុងសម័យប្រជុំនីតិប្រតិបត្តិមួយ។ ការសម្រេចចិត្តនានាបានឱ្យមានការប្រជុំនីតិប្រតិបត្តិជាច្រើនលើកជា សមូហភាព រីឯការសម្រចចិត្តទាំងនោះក្នុងសម័យប្រជុំពេញអង្គគឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើន។ ពួកអ្នកតំណាងនៃរ.ស.ក.ក.ជ.ក.និងអង្គការជាច្រើនដទៃទៀត ក្នុងនោះប្រជាពលរដ្ឋទាំងអស់អាចជាម្ចាស់ គឺជួនកាលត្រូវបានអញ្ជើញឱ្យចូលរួមសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សានេះ នៅពេលដែលពិភាក្សាបញ្ហាសំខាន់ៗ។ ពួកអ្នកតំណាងទាំងនេះអាចបញ្ចេញទស្សនៈរបស់ខ្លួន ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតទេ។

ពួករដ្ឋមន្ត្រីរដ្ឋាភិបាលគឺទទួលបន្ទុកខាង កសិកម្ម គមនាគមន៍ ដំណឹកជញ្ជូន និង ប្រៃសណីយ៍ អប់រំ ហិរញ្ញវត្ថុ កិច្ចការបរទេស គេហដ្ឋាននិងពាណិជ្ជកម្មបរទេស ឧស្សាហកម្ម ព័ត៌មាន និងវប្បធម៌ មហាផ្ទៃ យុត្តិធម៌ ការពារជាតិ ផែនការ និងសង្គមកិច្ច និងអតីតយុទ្ធជន។ ជាការបន្ថែម គណៈរដ្ឋមន្ត្រីនេះរួមមានរដ្ឋមន្ត្រីមួយរូបសម្រាប់កិច្ចការកសិកម្ម និងការដាំដុះកៅស៊ូ ដែលត្រូវបានភ្ជាប់ទៅកាន់ការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនៃក្រុមប្រឹក្សារដ្ឋមន្ត្រី គឺជាអគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី ក៏ជាអ្នកដែលធ្លាប់ទទួលបន្ទុកខាងដឹកជញ្ជូន និងបណ្ដាញការពារព្រំដែនខ្មែរ-ថៃដែរ ជានាយកនៃអធិការកិច្ចកិច្ចការរដ្ឋមួយរូប និងជាប្រធាននាយកទូទៅនៃធនាគារជាតិប្រជាជនកម្ពុជាទៀត។

                                     

7.4. រចនាសម្ព័ន្ធរដ្ឋាភិបាល អង្គចៅក្រម

ការស្ដារច្បាប់និងបទបញ្ជាគឺជាអ្វីមួយក្នុងចំណោមកិច្ចការជាបន្ទាន់ថែមទៀតនៃរបបហេង-សំរិន។ ចាប់តាំងពីឆ្នាំ១៩៧៩មក រដ្ឋបាលតុលាការគឺស្ថិតនៅក្នុងកណ្ដាប់ដៃនៃតុលាការបដិវត្តន៍ប្រជាជនដែលត្រូវបានបង្កើតឡើងយ៉ាងរួសរាន់នៅភ្នំពេញ និងតាមទីក្រុងខេត្តធំផ្សេងៗទៀត។ ច្បាប់ថ្មីដែលទាក់ទងនឹងការរៀបចំនៃតុលាការ និងជាមួយការិយាល័យនៃរដ្ឋអាជ្ញាគឺត្រូវបានប្រកាសឱ្យប្រើនៅខែ កុម្ភៈ ឆ្នាំ១៩៨២។ ក្រោមច្បាប់នេះ តុលាការជាន់ខ្ពស់ប្រជាជនបានក្លាយជាតុលាការជាន់ខ្ពស់បំផុតនៃដែនដី។

ប្រព័ន្ធតុលាការបានផ្សំប្រកបដោយតុលាការបដិវត្តន៍ប្រជាជនជាច្រើន តុលាការយោធានានា និងការិយាល័យរបស់ពួករដ្ឋអាជ្ញា។ ក្រុមប្រឹក្សារដ្ឋមន្ត្រី នៅលើអនុសាសន៍នៃអង្គរដ្ឋបាលដែនដីបានហៅថាគណៈកម្មាធិការបដិវត្តន៍ប្រជាជន បានតែងតាំងពួកចៅក្រម និងពួករដ្ឋអាជ្ញា។

                                     

7.5. រចនាសម្ព័ន្ធរដ្ឋាភិបាល បំណែងចែករដ្ឋបាល

នៅចុងឆ្នាំ១៩៨៧ ប្រទេសនេះត្រូវបានបែងចែកទៅជាដប់ប្រាំបីខេត្ត និងក្រុង municipalityពិសេសពីរ ភ្នំពេញ និងកំពង់សោម ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់រដ្ឋាភិបាលកណ្ដាលដោយផ្ទាល់។

ខេត្តនានាត្រូវបានបែងចែកជាបន្ទាប់ទៀតទៅប្រហែល១២២ស្រុក ១៣២៥ឃុំ និង៩៣៨៦ភូមិ។

បំណែងចែករងនៃក្រុងគឺសង្កាត់ ward។

                                     

7.6. រចនាសម្ព័ន្ធរដ្ឋាភិបាល គណៈកម្មាធិការបដិវត្តន៍ប្រជាជនដែនដី

អង្គជ្រើសតាំងមួយ ប្រកបដោយប្រធានមួយរូប អនុប្រធានមួយ រឺ ច្រើនរូប និងសមាជិកគណៈកម្មាធិការមួយចំនួន បានដំណើរការគណៈកម្មាធិការបដិវត្តន៍ប្រជាជននីមួយៗ។ អង្គជ្រើសតាំងទាំងនេះត្រូវបានជ្រើសរើសដោយពួកអ្នកតំណាងនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនថ្នាក់ទាបជាង​បន្ទាប់នៅថ្នាក់ខេត្ត និងស្រុក។

នៅថ្នាក់ខេត្តនិងស្រុក ដែលរយៈពេលនៃតំណែងនាទីគឺប្រាំឆ្នាំ សមាជិកគណៈកម្មាធិការត្រូវការការយល់ព្រមបន្ថែមពីពួកមន្ត្រីរដ្ឋការដែលតំណាងឱ្យរ.ស.ក.ក.ជ.ក.និងអ្នកផ្សេងទៀតដែល​បានបញ្ចូលការរៀបចំជាច្រើន។ នៅថ្នាក់ឃុំនិងសង្កាត់ សមាជិកនៃគណៈកម្មាធិការបដិវត្តន៍ប្រជាជនត្រូវបានជ្រើសតាំងដោយផ្ទាល់ដោយពួកអ្នកស្រុកក្នុងតំបន់រយៈពេលបីឆ្នាំម្ដង។

មុនការបោះឆ្នោតក្នុងស្រុកលើកទីមួយ ដែលត្រូវប្រារព្ធឡើងនៅខែកុម្ភៈ និង មីនា ឆ្នាំ១៩៨១ រដ្ឋាភិបាលកណ្ដាលបានតែងតាំងពួកមន្ត្រីគណៈកម្មាធិការដែនដីជាច្រើន។ នៅចុងឆ្នាំ១៩៨៧ វាមិនច្បាស់លាស់ទេថាតើពួកប្រធាននៃគណៈកម្មាធិការបដិវត្តន៍ដែនដីបានរាយការណ៍ទៅកាន់ការិយាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី រឺទៅកាន់ក្រសួងមហាផ្ទៃ។

                                     

7.7. រចនាសម្ព័ន្ធរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ

កងកម្លាំងប្រដាប់អាវុធជាទៀងទាត់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាគឺ កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា ក.ប.ប.ក.។ ទាំងនេះគឺត្រូវបានគ្រោងទុកជាអន្តរជាតិនូវរូបភាពនៃរដ្ឋការនិយមវៀតណាមថ្មីនៅភ្នំពេញជារដ្ឋអធិបតេយ្យស្របច្បាប់។ ដោយការលើកស្ទួយកងកម្លាំងក្នុងស្រុកដូច្នេះគឺមិនមែនពិបាកណាស់ណាទេសម្រាប់ពួកអ្នកកាន់កាប់វៀតណាមនៅពេលនោះ ពីព្រោះពួកយួនធ្លាប់មានបទពិសោធន៍រួចទៅហើយក្នុងការបង្វឹក និងសម្របសម្រួលកងទ័ពនៅលាវដែលជាប្រទេសជិតខាង។

ក.ប.ប.ក.ត្រូវបានបង្កើតឡើងដើមឡើយពីពួកកងជីវពល អតីតពួកសមាជិកខ្មែរក្រហម និងពួកទាហានកំណែន។ កងទ័ពក.ប.ប.ក.ត្រូវបានបង្វឹក និងផ្គត់ផ្គង់ដោយកងទ័ពវៀតណាម។ ប៉ុន្តែដោយហេតុកង្វះនៃការហ្វឹកហ្វឺន និងសព្វាវុធសមរម្យ ប្រាក់បៀរវត្ស៍ស្ដួចស្ដើង និងការរត់ចោលជួរច្រើន ក.ប.ប.ក.ដែលកំពុងតែដុះស្លាបមិនមែនជាកងកម្លាំងប្រយុទ្ធដែលមានប្រសិទ្ធិភាពទេ និងភាគច្រើននៃការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរ.ច.ក.ប.ត្រូវបានទុកជាចុងក្រោយបង្អស់ឱ្យកងទ័ពនៃពួកអ្នកកាន់កាប់ គឺកងទ័ពប្រជាជនវៀតណាម។

ពួកខ្មែរក្រហមបានបង្ខំពួកយួនឱ្យរវល់សង្គ្រាមកិច្ចទ័ពព្រៃជាអ្វីមួយនៃកលយុទ្ធរបស់ខ្លួន។ ជាច្រើនឆ្នាំបានកន្លងផុត ដោយពួកវៀតណាមបានរងការឈឺចាប់នូវសហេតុភាពដែលកំពុងធ្វើឱ្យអន្តរាយ និងសង្គ្រាមរដ្ឋប្បវេណីរ៉ាំរ៉ៃបានធ្វើឱ្យកម្ពុជាចុះទន់ខ្សោយ និងបានរំខានដល់កិច្ចប្រឹងប្រែងកសាងខ្លួនឡើងវិញ។ ខ្មែរក្រហមបានទទួលបានទំនុកចិត្តថាពួកគេអាចបន្តការវាយកងទ័ពវៀតណាមឱ្យទៅឆ្ងាយ ហើយយួនបានយល់នូវរបៀបដ៏ងាយដែលខ្លួននឹងក្លាយជារំពា ជាជាងសត្វរំពា។ ជាការពិតសៀវភៅខ្លះបានហៅនេះគឺ សង្គ្រាមវៀតណាមរបស់វៀតណាម ។ ក.ប.ប.ក.ដែលអាចឆ្លើយតបទៅនឹងអង្គការពីរខាងក្រោមក្រុមប្រឹក្សារដ្ឋ ដែលមានឈ្មោះថា ក្រសួងការពារជាតិ និងសេនាធិការទូទៅ។ ពួកទាហានចាស់ៗមកពីបដិវត្តន៍ភូមិភាគបូព៌ា ជាពិសេសអ្នកទាំងនោះមកពីកំពង់ចាម ស្វាយរៀង ដូចគ្នាដែរ មនុស្សដែលត្រូវបានអប់រំនៅវៀតណាមបន្ទាប់ពីសន្និសីទសឺណែវ១៩៥៤បានកាន់តំណែងស្រាប់ក្នុងក្រសួងការពារជាតិ។ ការគ្រប់គ្រងក្នុងការបង្កើតយោធាក.ប.ប​.ក.និងការមិនលះបង់ចំពោះការប្រកាន់នយោបាយរបស់បក្សបដិវត្តន៍ប្រជាជនកម្ពុជា ប.ប.ប.ក. ត្រូវបានធានាដោយបណ្ដាញគណបក្ស ដោយបានដាក់ពីលើរចនាសម្ព័ន្ធការពារជាតិ ដែលបានពង្រីកពីលើចុះក្រោមដល់អង្គភាពជាច្រើនគ្រប់ជាន់ថ្នាក់ទាំងអស់។ ក.ប.ប.ក.បានអភិវឌ្ឍផងដែរនូវប្រព័ន្ធយុត្តិធម៌យោធា ជាមួយនិងតុលាការយោធានានា ក៏ដូចជាបណ្ដាញនៃពន្ធនាគារយោធាជាច្រើនទៀតដែរ។

នៅឆ្នាំ១៩៨៩ ដោយបានចាប់ផ្ដើមសម័យអន្តរកាលនោះដែលបានឈានដល់កម្រិតកំពូលកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅឆ្នាំ១៩៩១។ បន្ទាប់ពីឈ្មោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានផ្លាស់ប្ដូរជាផ្លូវការទៅកាន់ រដ្ឋកម្ពុជា រ.ក. ក.ប.ប.ក.ត្រូវបានប្ដូរឈ្មោះជា កងទ័ពប្រជាជនកម្ពុជា ក.ប.ក.។ បន្តបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ក.ប.ក.ត្រូវបានស្រូបទាញទៅជាកងទ័ជាតិថ្មីនៃកងទ័ពរាជានិយម ជាតិនិយម និងក.ប.ក.វិញ។

                                     

8. គន្ថនិទ្ទេស

  • Volkmann, Toby Alice, Cambodia 1990. Special edition. Cultural Survival Quarterly 143 1990
  • Silber, Irwin, Kampuchea: The Revolution Rescued, Oakland, 1986
  • Bekaert, Jacques, Cambodian Diary, Vol. 1: Tales of a Divided Nation 1983-1986, White Lotus Press, Bangkok 1997, ISBN 974-8496-95-3, & Vol. 2: A Long Road to Peace 1987-1993, White Lotus Press, Bangkok 1998, ISBN 978-974-8496-95-5
  • Harris, Ian, Buddhism in Extremis: The Case of Cambodia, in Buddhism and Politics in Twentieth-Century Asia, edited by Ian Harris, 54-78. ISBN 1-85567-598-6
  • ខៀរណឹន បឹន និងឃាំររ៉ូឡាញ-យូស eds។ ការប៉ះទង្គិចនិងការផ្លាស់ប្ដូរនៅកម្ពុជា។ ការសិក្សាអាស៊ីម៉ត់ចត់ ៣៤ ៤ ធ្នូ ២០០២
  • វិខ្ខឺរី ម៉ៃឃល កម្ពុជា: ១៩៧៥-១៩៨២ បុស្តុន: សោសអឹនដ៍ប៉្រិស្ស៍ ១៩៨៤
  • Gottesman, Evan, Cambodia after the Khmer Rouge: Inside the politics of Nation Building.
                                     

9. តំណភ្ជាប់ក្រៅ

  • Puangthong Rungswasdisab, Thailands Response to the Cambodian Genocide
  • National anthem of the PRK tune
  • Peacemakers Trust
  • Kenneth J. Conboy, Hanois Newest Friend: Tokyo
                                     
  • អ យ រ ចផ ត ព របប កម ព ជ ប រជ ធ ប ត យ យ ដ យ កងទ ព វ ត ណ ម ហ យ ក ជ ថ ង ដ ល បង ក ត ធម មន ញ ញន របប ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ គ រប គ រងរដ ឋ ភ ប ល ដ យ ល ក ហ ង
  • រ ចក បង ក តច ញជ របប ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ គណបក សន ត រ វប នរ ល យច លជ ផ ល វក រន ឆ ន ដ យម នគណបក ស កម ព ជ ប រជ ធ បត យ យជ បក សស នងបន ត គណបក សក ម ម យន ស ត កម ព ជ
  • បឋម អន វ ទ យ ល យ ហ យន ងក រ តខ ពស ក រអប រ ក ន ងរបបស ធ រណ រដ ឋ ប រជ ម ន ត កម ព ជ ត រ វប ន ស ថ ត ន ក រ មអ ណ ចច ប ប ក រស ងអប រ ដ លជ អ នកម លក រខ សត រ វទ ងស រ ង
  • កម ព ជ ហ យម នទទ លស គ ល របប ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ របស យ នទ ប ល កល កខ ងក តធ ល ប ប នស ន ស ណ រឱ យប ត រអ សន កម ព ជ
  • ន ងរដ ឋ ភ ប ល កម ព ជ ថ ម គ ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ ជម ល ម យន ត រ វគ ស គ ល ថ ជ ផ ន កម យន សង គ រ ម កម ព ជ - វ តណ ម ទ ត រ វប ត បង អ ណ ចក ត
  • ប រទ សជ ច រ នដ លច លរ មផ ដល ន វព កអ នកអង ក តយ ធ នគរប ល រ កងទ ពគ ក ណ ដ ក ម រ ន ស ធ រណរដ ឋ ប រជ ម ន ត ច ន ជប ន ឈ ល ញ ហ ស ល នដ ថ ទ យណ ស ព រ រ ជ ណ ចក រន ដ ឡន បង ក ល ដ ស
  • ត ត រ វ ប ន ស ថ បន ឡ ង វ ញ ន ឆ ន ក រ ម របប ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ ទទក ច ប ដ ណ រក រ ផ ស យ ជ រ បភ ព ពណ ធម មជ ត ន ឆ ន
  • ទ បប ត រមកបទនគររ ជ កម ព ជ ប រជ ធ បត យ យ សង គ រ ម កម ព ជ - វ តណ ម ចម រ ងន ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ Constitution of Democratic Kampuchea Archived 28 March
  • អគ គរដ ឋទ ត ន ស ធ រណរដ ឋ ប រជ ម ន ត ច ន ប ន ល ក ឡ ង ថ ក រ ស ងសង ស ព ន ន ង ជ យ ល ក កម ពស ក រ អភ វឌ ឍ វ ស យ ស ដ ឋក ច ច ន កម ព ជ
  • ន ង ស វ តក ន ងឥណ ឌ ច ន ន ងបដ ស ធទទ លស គ ល ស ធ រណរដ ឋ ប រជ ម ន ត កម ព ជ ជ រដ ឋ ភ ប ល កម ព ជ ស របច ប ប ដ យអ អ ងថ ជ រដ ឋអ យ ងដ លប នបន ត បឡ ងដ យកងទ ពវ តណ ម
  • ត រ វប នច លរ មដ យអ នកត ណ ងមកព ប រទ សដ ចជ កម ព ជ វ តណ មខ ងជ ង សម គមរដ ឋវ តណ ម ឡ វ ស ធ រណរដ ឋ ប រជ ម ន ត ច ន សហភ ពស វ ត ចក រភពអង គ ល ស ប រ ង ន ងសហរដ ឋអ ម រ ក
                                               

ស៊ីហ្គេមលើកទី១២

ស៊ីហ្គេមលើកទី១២ ធ្វើឡើងនៅប្រទសសិង្ហបុរី ពីថ្ងៃទី២៨ ឧសភាដល់ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៨៣។ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើនៅប៊្រុយណេទេ បើយោងតាមរបៀបថ្មីនៃការប្ដូរវេនធ្វើជាម្ចាស់ដោយធ្វើតាមការវិលជុំនៃអក្ខរក្រម។ សិង្ហបុរីបានយល់ព្រមទទួលធ្វើជំនួសដោយសារ ប៊្រុយណេជាប់រវល់ត្រៀមខ្លួនទទួលឯករាជ្យពីអង់គ្លេសនាពេលឆាប់ៗនោះ។

Users also searched:

...