Back

ⓘ វិស័យអប់រំនៅកម្ពុជា. ការអប់រំនៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយរដ្ឋតាមរយៈក្រសួងអប់រំនៅថ្នាក់ជាតិនិងដោយក្រសួងអប់រំនៅថ្នាក់ខេត្ត។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ..




                                               

វិទ្យាល័យកំពង់ឈើទាល

វិទ្យាល័យកំពង់ឈើទាល គឺជា វិទ្យាល័យដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ វិទ្យាល័យនេះ គឺជាព្រះរាជអំណោយ​ដ៏ថ្លៃថ្លានិងប្រកបដោយនិរន្តភាព របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ ​មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ជូនដល់​ប្រជា​ជន​កម្ពុជា​ដើម្បី​តបស្នង​ទឹកចិត្ត​មេត្រី​​ភាព​ដែល​មាន​ចំពោះ​ព្រះអង្គ​ និង​ជាការ​តំណាង​ឱ្យសម្ព័ន្ធ​ភាពដ៏​ល្អប្រសើរ​រវាងប្រជាជាតិទាំងពីរ​ប្រទេស ។

                                               

យូណេស្កូ

យូណេស្កូ ​មកពីភាសាអង់គ្លេស UNESCO ជាពាក្យបំព្រួញរបស់ United Nations Educational Scientific and Cultural Organization បកប្រែជាភាសាខ្មែរថា​ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ។ អង្គការនេះជាទីភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ​ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ គោលបំណងរបស់ អង្គការនេះគឺបង្រួបបង្រួមអោយមានសន្តិភាព ស្ថេរភាព ដោយលើកតំកើងមានកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ ជាពិសេសការគោរពជាសកល ដើម្បីអោយមាន យុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស។ យូណេសស្កូមានសមាជិក ១៩៣ ប្រទេស​ និង​ ៦ សមាគមន៍។ អង្គការនេះមានទីតាំង នៅទីក្រុងប៉ារីស ...

                                               

អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម

អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម គឺជា អាហារូបករណ៍របស់សាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ដែលបានបង្កើតឡើង ដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ និងវិស័យសុខាភិបាល តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន ក្នុងនោះមានកម្រិតមធ្យមសិក្សា កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ អាហារូបករណ៍នេះបានចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសនិស្សិត ដើម្បីទទួលយកអាហារូបករណ៍ក្នុងឆ្នាំ 2008 នៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ។

                                               

ឃុំដានគោម

ឃុំដានគោម ស្ថិតនៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត មាន ០៦ភូមិ ÷ យោតតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ព្រំប្រទល់នៃឃុំដានគោម

                                               

អង្គការ

អង្គការ បានមកពី "អង្គ", បណ្តាលឱ្យ) និង "ការ" គឺជាស្ថាប័នឬសមាគមមួយដែលមានគោលដៅរួមនិងត្រូវបានផ្សារភ្ជាប់ទៅនឹងបរិយាកាសខាងក្រៅ។

                                               

គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar

គ្រឹះស្ថានបោះពុម្ព​ផ្សាយ​​ស៊ីប៉ា ត្រូវ​បានបង្កើត​​ឡើងក្នុ​ងឆ្នាំ​២០០០ និង​ជា​កម្មវិធីមួយរបស់​អង្គការ​ស៊ីប៉ា ដែល​ធ្វើការក្នុង​វិស័យអប់រំ ដើម្បីរួម​ចំណែក​ប្រយុទ្ធប្រឆាំង​នឹងភាពមិន​ចេះ​អក្សរ​ក្នុង​ប្រទេស​កម្ពុជា។ ​ស៊ីប៉ាបោះពុម្ព​សៀវភៅ​ដែល​​មាន​គុណ​ភាព និង​ជួយ​ជំរុញ​ឱ្យមាន​ចំណង់ចំណូល​ចិត្តក្នុង​ការ​អាន។ ស៊ីប៉ាបោះពុម្ពសៀវភៅជាភាសាខ្មែរ ដែល​សម្រិត​សម្រាំង​ឡើងសម្រាប់​យុវជន​ខ្មែរ ចាប់​ពីកុមារ​តូចរហូត​ដល់​យុវវ័យ។ តាំងពីឆ្នាំ​២០០០​មក ស៊ីប៉ា​បានបោះ​ពុម្ពសៀវភៅ​៨ក្រុម សរុប​មាន​ជាង​១០០​ចំណង​ជើង និង​មាន​ចំនួន​ជាង១លានក្បាល។ ស៊ីប៉ា​ក៏បាន​ជួយ​អ្នកនិពន្ធ និង​អ្នក​គំនូ​រ​ជនជាតិខ្មែរ​ដែល​នៅវ័យ​ក្មេង​មួយ​ចំនួន ដ ...

                                               

រាជបណ្ឌិត្យសភាកម្ពុជា

នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រម លេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់មានដំណើរ ការនៅឡើយទេដោយសារសង្គ្រាមស៊ីវិលចាប់ពី ឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំង នោះទៅ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភា បានបង្កើតឡើងវិញដោយ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ រាជ បណ្ឌិត្យសភាកម្ពុជាជាស្ថាប័ ...

                                               

ព្រះបាទស៊ីសុវត្ថិ

នាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩០៤ នៅវេលាម៉ោង០៣ និង២០នាទីល្ងាចក្រុមប្រឹក្សារាជបល្លង្ក ដែលមានគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ព្រមទាំងបុព្វជិត និងព្រមទាំងគ្រហស្តបានបើកសម័យប្រជុំនៃក្រោមអធិបតីភាពលោករេ៉ស៊ីដង់ស៊ូបេ៉រីយ័រ ជ្រើសរើសព្រះមហាក្សត្រថ្មីទៅតាមប្រពៃណីខ្មែរ។ ដោយហេតុថា ព្រះបាទនរោត្តម ពុំសូវស្និទ្ធស្នាលជាមួយបារាំង ព្រះរាជបុត្រព្រះអង្គពុំត្រូវបានជ្រើសរើសឱ្យស្នងរាជ្យសម្បត្តិពីព្រះរាជបិតាទេ។ នៅពេលនោះ ក្រុមប្រឹក្សារាជបាល្លង្ក ក្រោមអធិបតីលោករ៉េសុីដង់ប៉េរីយ៉របានជ្រើសរើសមហាឧបរាជ ព្រះបាទសុីសុវត្ថិ ត្រូវជាព្រះអនុជរបស់ព្រះបាទនរោត្តមឱ្យឡើងគ្រងរាជសម្បត្តិវិញ។ បើតាមលោក Paul COliard ព្រះបាទសុីសុវត្ថិជាបុគ្គល ដ ...

                                               

កូដ QR

កូដ QR គឺជា បារកូដ matrix មួយប្រភេទ ដែលមានសណ្ឋាន២ជ្រុង ឬ២D, កូដនេះអាចអានបានដោយ ម៉ាស៊ីនអានកូដ កម្មវិធី ឬ កាំមេរ៉ាក្នុងទូរស័ព្ទដៃ។ លក្ខណៈរបស់កូដQRនេះគឺមានចំនុចពណ៌ខ្មៅ ដែលគេអោយឈ្មោះថា module មានរាងការេនៅលើផ្ទៃពណ៌ស ដែលអាចកំណត់ពីអក្សរ លេខ អាស័យដ្ឋាន អ៊ីម៉ែល ជាដើម។ កូដនេះត្រូវបានប្រើប្រាស់ទូលំទូលាយនៅប្រទេសជប៉ុន ដែលបង្កើតដោយ Toyota subsidiary Denso-Wave នៅឆ្នាំ១៩៩៤ ដែលជាកូដមានប្រជាប្រិយភាពក្នុងចំណោមកូដដែលមានលក្ខណៈ2D។ QR មកពីពាក្យថា Quick Response, ដែលអ្នកបង្កើតកូដនេះមានគោលបំណង អោយការអានព័ត៌មានដែលមានក្នុងកូដនេះមានលក្ខណៈលឿន។ នៅប្រទេសកម្ពុជា នៅឆ្នាំ២០១២ ខែមិថុនា មានកិច្ចប្រជុំមួយដែលនាំបច្ចេកវិទ្យាថ្ ...

                                               

សង្កាត់អួរក្រសារ

ភួមិដំណាក់ចង្អើរ ភួមិដំណាក់ចំបក់ ភួមិអូរក្រសារ ភួមិកែប ភួមិកំពង់ត្រឡាច ភួមិកែវក្រសាំង ភួមិ​ ថ្នី ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជន កាន់តែមានកំនើន រីឯផ្ទៃដីក៌កាន់តែតូច។ ប៉ុន្តែវិស័យសេដ្ឋកិច្ច និង វិស័យទេសចរណ៍ មានភាពរីកចំរើនយ៉ាងខ្លាំង ។ បើនិយាយអំពីហេដ្ឋារចនាសម្ព័នវិញ កាន់តែមានភាពងាយ ស្រួល ពីព្រោះ មានការអភិវឌ្ឈជានិច្ច ។​ ជីវភាពប្រជាជនមានភាពរីកចំរើន អ្នកខ្លះប្រកបរ​បរ ជាអ្នកនេសាទ ខ្លះកសិករ ចំនែកឯខ្លះ ទៀត ជាអាជីវករ។ទោះបីជាយ៉ាងណាក៍ដោយ ខេត្តនេះមានភាពងាយ ស្រួលអោយ ពួកកសិករ ប្រកប របរ ដាំដំណាំ ចឹញ្ចឹម សត្វ ដើម្បី ចិញ្ចឹម ជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតការធ្វើស្រែចំការមានការលូតលាស់ល្អ។ ខេត្តកែប ដែលជាខេត្តមួយដែល ...

                                               

អង្គការ Room to Read

អង្គការ Room to Read គឺជាអង្គការមិនរកកម្រៃដែលមានបេសកកម្មលើកកម្ពស់អក្ខរកម្ម និងសមភាពយេនឌ័រក្នុងវិស័យអប់រំនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ អង្គការនេះមានទីស្នាក់ការនៅ San Francisco, California ដែលត្រូវបានបង្កើតឡើងដោយឈលើជំនឿមួយថា "ពិភពលោកអាចផ្លាស់ប្ដូរបាន ត្រូវចាប់ផ្ដើមជាមួយកុមារដែលទទួលបានការអប់រំ" ។ អង្គការនេះផ្ដោតសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តការជាមួយសហគមន៍មូលដ្ឋាន អង្គការដៃគូនានា និងរដ្ឋាភិបាល។ Room to Read ធ្វើការអភិវឌ្ឍកម្មវិធីលើកស្ទួចជំនាញ-បំនិនអក្ខរកម្ម និងទម្លាប់នៃការអានក្នុងចំណោមកុមារ-សិស្សានុសិស្សកម្រិតបឋមសិក្សា និងគាំទ្រ-ជម្រុញដល់កុមារីសិក្សាបន្តឲ្យចប់ដល់មធ្យមសិក្សា ជាមួយនឹងបំនិនជី ...

                                               

គណបក្សខ្មែរសាធារណរដ្ឋ

គោល​នយោបាយ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គោល​នយោបាយ​សំខាន់ៗ ១២​ចំណុច​រួម​មាន៖ ១២. បញ្ហា​អំពើពុករលួយ ៩. បញ្ហា​គ្រឿងញៀន ១០. បញ្ហា​ជនអន្តោប្រវេសន៍ ៦. បញ្ហា​សិទ្ធិ និង​សុវត្ថិភាព ៤. បញ្ហា​សេដ្ឋកិច្ច​អតិផរណា​ទំនិញ ២. បញ្ហា​ប្រាក់​បៀវត្ស​ទាំង​មន្ត្រី​រាជការ​និង​ឯកជន ១១. បញ្ហា​ការងារ ៥. បញ្ហា​គ្រប់គ្រង​ដីធ្លី ៣. បញ្ហា​សិក្សាធិការ​ជាតិ ៨. បញ្ហា​យុត្តិធម៌ ៧. បញ្ហា​ស្ត្រី និង​កុមារ ១. បញ្ហា​សុខមាលភាព ការ​គ្រប់គ្រង​ដីធ្លី គ.ស.រ.ប ទាមទារ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​កែ​តម្រូវ និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​បាន​រឹបអូស ឬ​រំលោភ​បំពាន​ដីធ្លី ផ ...

                                               

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ ត្រូវបានស្គាល់ច្បាស់ថាជាសាលារដ្ឋដែលមានអាយុកាលចំណាស់ នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាន​ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៩ និងបន្ដបណ្ដុះបណ្ដាលនូវមុខវិទ្យាជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដឈរលើទិសស្លោកៈ សមត្ថភាព ការងារ ប្រាក់ចំណូល ។

វិស័យអប់រំនៅកម្ពុជា
                                     

ⓘ វិស័យអប់រំនៅកម្ពុជា

ការអប់រំនៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយរដ្ឋតាមរយៈក្រសួងអប់រំនៅថ្នាក់ជាតិនិងដោយក្រសួងអប់រំនៅថ្នាក់ខេត្ត។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថារដ្ឋត្រូវការពារនិងលើកស្ទួយសិទិ្ធរបស់ប្រជាពលរដ្ឋឱ្យមានគុណភាពអប់រំគ្រប់កម្រិតទាំងអស់ដោយធានាថាពលរដ្ឋទាំងអស់មានឱកាសស្មើគ្នាក្នុងការរស់នៅ ។ រដ្ឋនឹងអនុម័តកម្មវិធីអប់រំ "យោងតាមគោលការណ៍គរុកោសល្យទំនើបរួមទាំងបច្ចេកវិទ្យានិងភាសាបរទេស" ព្រមទាំងរដ្ឋគ្រប់គ្រងសាលារៀនសាធារណៈនិងឯកជននិងថ្នាក់រៀននៅគ្រប់កម្រិត ។ ប្រព័ន្ធអប់រំនៅកម្ពុជារួមមានៈសាលាបឋមសិក្សាបឋមសិក្សាអនុវិទ្យាល័យទូទៅការអប់រំខ្ពស់និងការអប់រំក្រៅផ្លូវការ ។ ប្រព័ន្ធអប់រំរួមមានការអភិវឌ្ឍកីឡាការអប់រំបច្ចេកវិទ្យាព័ត៌មានការអភិវឌ្ឍការស្រាវជ្រាវនិងការអប់រំបច្ចេកទេស។ ការចុះឈ្មោះចូលរៀននៅសាលាបានកើនឡើងក្នុងកំឡុងឆ្នាំ 2000 នៅកម្ពុជា។ ទិន្នន័យរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិបង្ហាញថាក្នុងឆ្នាំ 2011 ចំនួនសិស្សចុះឈ្មោះចូលរៀនបឋមបានឈានដល់ 96% នៃចំនួនកុមារអាយុក្រោមមធ្យម 34% និងអនុវិទ្យាល័យ 21% ។

អត្ថបទនេះត្រូវបានកំពុងបកប្រែពីភាសាអង់គ្លេសមកជាភាសាជាតិ ដោយយល់ឃើញថា ទំព័រនេះមានសារសំខាន់ចំពោះអ្នកសិក្សាទាំងអស់គ្នា ជាពិសេសក្មេងៗជំនាន់ក្រោយ ថាតើការអប់រំនេះគឺជាអ្វី? ហើយការអប់រំនេះមានតាំងពីពេល​ណាមក? ដូច្នេះហើយដើម្បីបានជាប្រយោជន៏ទាំងអស់គ្នានោះ សូមលោកអ្នកជួយត្រូតពិនិត្យអក្ខរាវិរុទ្ធ និងបន្ថែមអត្ថន័យអោយបានគ្រប់គ្រាន់ចំពោះទំព័រនេះផង ដើម្បីអោយអត្ថបទកាន់តែល្អប្រសើរដែលអាចទទូលយកប្រើការបាន។ សូមអរព្រះគុណ និង អរគុណ!

ffgg

                                     

1. ប្រវត្តិ

ប្រពៃណីការអប់រំនៅប្រទេសកម្ពុជាត្រូវបានចេញពីវត្តអារាម ហើយព្រះសង្ឃគឺជាគ្រូបង្រៀន។ សិស្សភាគច្រើនគឺសុទ្ធតែក្មេងប្រុស ហើយការអប់រំគឺត្រូវបានកំណត់ឲ្យទន្ទេញដដែលៗដូចព្រះសង្ឃទន្ទេញបាលី។ អំឡុងពេលបារាំ​ងគ្រប់គ្រង ប្រព័ន្ធ​អប់រំជាផ្អែកលើ​ភាសា​បារាំងត្រូវបានផ្តើមបញ្ជ្រាបចូលជាលំដាប់។ ដំបូងបារាំងបានធ្វេសប្រហែសចំពោះការអប់រំនៅប្រទេសកម្ពុជា។ វិទ្យាល័យចំនូនគត់ដែលសិស្សបានបញ្ចប់ការសិក្សានៅ១៩៣១ ហើយសិស្សត្រឹមតែ ៥០០០០ ទៅ ៦០០០០នាក់ប៉ុណ្ណេះ​ដែល​ក្មេងៗបានចុះឈ្មោះចូលរៀនក្នុងសាលាបឋមសិក្សាក្នុង ១៩៣៦។ ក្នុងឆ្នាំដែលទទួលបានឯករាជ្យភ្លាមៗ ចំនួនសិស្សបានកើនឡើងយ៉ាងគួរអោយកត់សំគាល់។ លោក វីហ្គឺរ៉ីបានផ្ដល់ទស្សនៈថា ការអប់រំគ្រប់ប្រភេទត្រូវបាន​រាប់បញ្ចូល​ក្នុង​ដំណោះស្រាយល្អមួយដោយប្រជាជនកម្ពុជាទាំងអស់ ហើយអាកប្បកិរិយាដោយមិននឹ​កដល់ទាំងនោះបានបង្កើតក្រុមដ៏ធំមួយនៃការ​ខ្វះការងារធ្វើមិនបានបញ្ចប់​ការសិក្សានៅចុងសតវត្សន៏ឆ្នាំ១៩៦០។

ចាប់ពីមុនសតវត្សន៏ទី២០រហូតដល់ឆ្នាំ១៩៧៥ ប្រព័ន្ធនៃការអប់រំបានប្រតិបត្តិទៅតាមគំរួរបស់បារាំង។ ប្រព័ន្ធនៃការអប់រំត្រូវបានបែងចែកទៅជា បឋម អនុ វិទ្យាល័យ ហើយនិងកំរិតខ្ពស់។ ការអប់រំក្នុងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជាត្រូវបាន​ស្ថិត​នៅក្រោមអំណាចច្បាប់ក្រសួងអប់រំដែលជាអ្នកមើលការខុសត្រូវទាំងស្រុងៈ វាបានធ្វើនិទស្សន៏នៃភាសា ស៊ីឈ្នួល និង ចំនាយលើគ្រូបង្រៀន អោយតែផ្គត់ផ្គង់ និងធ្វើ អធិការកិច្ចដល់សាលា។ នាយករបស់សាលា​បឋមសិក្សាម្នាក់​ដែលជា​អ្នកមានអំណាចគឺត្រូវបានកំណត់ឲ្យទៅតាមបណ្តាលខេត្ត។ គណៈកម្មាធិការវប្បធម៏នៅក្រោមក្រសួងអប់រំគឺ​ទទូលខុសត្រូវចំពោះការបង្កើនឡើននៅភាសាកម្ពុជា។

ការអប់រំជាដំបូងបានចែកជាពីរជុំនៃបីឆ្នាំដូចគ្នាគឺត្រូវបានបញ្ចូ​លខាងក្រៅប្រពន័្ធអប់រំ និងក្នុងប្រពន្ធ័អប់រំ។ ការសម្រេចជោគជ័យនៃ​ការប្រលងបញ្ចប់បានទទូលវិញ្ញាបនប័ត្របន្ទាប់ពីការវគ្គនីមួយៗ។ វគ្គសិក្សាអប់រំដំបូងស្ថិតលើការ​គណនានព្ធន្ត​សាស្រ្ត​ ប្រវត្តិសាស្រ្ត សីលធម៌ ពលរដ្ឋ ការព្រាង ភូមិសាស្រ្ត សុខវិទ្យា ភាសា ហើយនិង វិទ្យាសាស្ត្រ។ ថែមទាំងបានបញ្ចូលមុខវិជ្ជា អប់រំផ្លូវចិត្ត ហើយនិងការងារហត្ថកម្ម។ ការសិក្សាភាសាបារាំបានចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំ។​​ខ្មែរគឺជា​​​​​ភា សា​ការអប់រំក្នុងសម័យកាលដំបូង ប៉ុន្តែបារាំងគឺត្រូវបានបរើក្នុងសម័យកាលលើទី​ពីរហើយនិងមានបន្ទាប់មកទៀត។ ដោយមុនឆ្នាំ១៩៧០ ខ្មែរត្រូវបានបន្ថែមយ៉ាងទូលំទួលាយនៅក្នុងបឋមសិក្សា។ នៅក្នុង១៩៨០ សាលាបឋមសិក្សា​បានដំណើរ​ការចាប់ពីថ្នាក់ទី១ទៅដល់ថ្នាក់ទី៤។ ដោយមានការសន្មត់តាមទ្រឹស្តីសាលាបឋមសិក្សាមួយបាន​បម្រើការតាមភូមិនីមួយ។ ការអប់រំអនុវិទ្យាល័យក៏ដូច្នោះដែរគឺត្រូវបានបែងចែកជាពីរជុំ។ បួនឆ្នាំម្តងបានបង្រៀននៅមហាវិទ្យាល័យ យោងតាម​រយៈបីឆ្នាំម្តងបានបង្រៀននៅមហាវិទ្យាល័យ លីឈី។ ជំហានដំបូងនៃការអប់រំដំបូង សិស្សានុសិស្សអាចធ្វើការប្រលងថ្នាក់ជាតិ។ បេក្ខជនទទួលបានជោគជ័យថ្នាក់មធ្យមសិក្សាបឋមភូមិ។ ការអប់រំពីរឆ្នាំដំបូងនៃមធ្យមសិក្សា សិស្សានុសិស្ស​អាច​ធ្វើការប្រលងថ្នាក់ជាតិសំរាប់ទទួលសញ្ញាបត្រទីមួយ និង ឆ្នាំចុងក្រោយរបស់ពូកគេ ពូកគេអាចធ្វើការប្រលងវិញ្ញាសាស្រ​ដៀងគ្នាម្តងទៀតសំរាប់ទទួលសញ្ញាបត្រទីពីរម្តងទៀត។ មុខវិជ្ជាសិក្សាបឋមភូមិកូនខ្មែរ​គឺស្រដៀងគ្នាទៅនឹង​បឋមសិក្សា​នៅបារាំង។ ចាប់ផ្តើមនៅ ១៩៦៧ បីឆ្នាំក្រោយមកសាលាអនុវិទ្យាល័យគឺបានចែកទៅជាបីផ្នែក យោងតាមមុខវិជ្ជាគោល គណិតវិទ្យា និងវិទ្យាសាស្រ្ត៖ កសិកម្ម និង ជីវវិទ្យា។ នៅចុង ១៩៦០ និង ដើម ១៩៧០ប្រទេសបានប្រកាស​ការអប់រំ​បច្ចេក​វិទ្យា។ នៅក្នុងរបបសាធារណរដ្ឋកម្ពុជា មធ្យមសិក្សបឋមភូមិបានប្តូរទៅជាប្រាំមួយឆ្នាំ។

ថ្នាក់ឧត្តមសិក្សាត្រូវបានអន់ថយជាងបឋមសិក្សា និង មធ្យមសិក្សា រហូតដល់ចុងសតវត្សន៏ ១៩៥០។ ភាពងាយស្រួលឡើងវិញនៅក្នុ​ងប្រទេសសំរាប់ឧត្តមសិក្សាគឺមុនសតវត្សន៏ឆ្នាំ១៩៦០គឺ វិទ្យាស្ថានជាតិសិក្សា ច្បាប់ នយោបាយ និង សេដ្ឋកិច្ច ដែលបានហ្វឹកហ្វឺនបម្រើពលរដ្ឋ។ នៅចុងសតវត្សន៏ឆ្នាំ១៩៥០ សាលាមានសិស្សានុសិស្សចំនួន២៥០។ ប្រជាជនកម្ពុជានិងអ្នកដែលទទូលបានអាហារូបក​រណ៏រាជរដ្ឋាភិបាលត្រូវបានកំរិតសិក្សា​សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក​ចង់ជ្រើសរើស។ សិស្សនិស្សិតបានចូលរួមសិក្សានៅប្រទេសបារាំង ប៉ុន្តែក្រោយទទូលបាន​ឯករាជ្យការកើនឡើងចំនួនសិ​ស្សបានចុះឈ្មោះនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក កាណាដា ចិន ចក្រភព សូវៀត និង សាធារណរដ្ឋប្រជា​ធិប​តេយ្យអាល្ម៉ង់។ ដោយ១៩៧០ សាកលវិទ្យាល័យជាមួយចំនួនសរុបសិស្សចុះឈ្មោះជិត ៩០០០ នាក់ជាកម្ពុជា។ សាកលវិទ្យាល័យភ្នំពេញដែលជា​សាកលវិទ្យល័យធំជាងគេបង្អស់មានសិស្សប្រុសជិត ៤៥៧០ នាក់ និងថែមសិស្ស​ស្រីជាង​៧៣០​​ ក្នុងប្រាំបី ផ្នែក មនុស្សសាស្រ្ត វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ច្បាប់និង សេដ្ឋកិច្ច ថ្នាំកែរោគ គិលានុដ្នាន ពាណិជ្ជសាស្រ្ត គរុកោសល និង ឧត្តមគ​រុកោសល។ សាកលវិទ្យាល័យបានប្រតិបត្តិក្នុងខេត្ត កំពង់ចាម តាកែវ បាត់ដំបង និង ក្នុងរាជធានីភ្នំពេញ សាកល​វិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និង សាកលវិទ្យាល័យវិចិត្រសិល្បៈ។ រដ្ឋប្រហារបានបិទសាកលវិទ្យាល័យចំនួនបីខេត្តក្រុង។

ក្នុងអំឡុងពេលរបបខ្មែរក្រហម ការអប់រំគឺធ្លាក់ចុះនិងធ្លាប់រីកចំរើនបានថយចុះការសសេរនិងការ អប់រំអំឡុងពេលពីរទស្សវត្សន៏ដោយទទួលឯក​រាជ្យគឺត្រូវបានលុបបំបាត់ប្រពន្ធ័អប់រំចោល។ សាលាត្រូវបានបិទបានអប់រំមនុស្ស​និងគ្រូបង្រៀន​គឺបានធ្វើជាកូនចៅគេ គ្រប់គ្រង់ដោយគ្រោធគ្រាតនិងអាក្រក់បំផុត ប្រហារជីវិត។ នៅពេលចាប់ផ្តើមនៃសតវត្សន៏១៩៧០ គ្រូបង្រៀនជាង ២ ម៉ឺននាក់បានរស់នៅក្នុងប្រទេសកម្ពុជា គ្រូបង្រៀនប្រមាណជា៥ ពាន់នាក់គត់ត្រូវបាននៅសល់ ១០ឆ្នាំ​ក្រោយមក។ ឯកសារសូវៀតបានរាយការណ៏ថា ៩០ ភាគរយនៃគ្រូបង្រៀនទាំងអស់ត្រូវបានសំលាប់ក្រោមរបបខ្មែរក្រហម។ សាស្រ្តាចារ្យសាកលវិទ្យាល័យ៥០នាក់ក្នុងចំណោម៧២៥ គ្រូបង្រៀនអនុវិទ្យាល័យ​​២០៧ ក្នុងចំណោម ២៣០០ នាក់ និង គ្រូបឋម ២៧១៧ ក្នុងចំណោម ២១ ៣១១នាក់បាននៅមានជីវិត។ការអប់រំដែលនៅសល់តិចទួចគឺត្រូវបានប្រមូលផ្តុំដោយបដិវត្តន៏ខ្មែរ ក្មេងជាអ្នកអប់រំមនុស្សចាស់ ប៉ុន្តែការទទួលយកចំណេះគឺមិនទៀងទាត់ ហើយជំនាន់ក្មេងកម្ពុជា​ទួទាំង​ប្រទេសសុទ្ធតែជាអក្ខរជន។ បន្ទាប់មកខ្មែរក្រហមត្រូវបានកាន់កាប់អំណាចប្រពន្ធ័អប់រំបានបង្កើ​តឡើងវិញចាប់ពីគ្មាន អ្វីទាំងអស់។ ភាពមិនចេះអក្សរត្រូវបានកើនឡើងជាង៤០ភាគរយ ហើយក្មេងភាគច្រើនស្ថិត ក្រោមអាយុ១៤ឆ្នាំ បានខ្វះ​ខាតមូលដ្ឋានការអប់រំ។

==ការអភិវឌ្ឍនៃប្រព័ន្ធបច្ចុប្បន្ន==ការអប់រំ​​​បានចាប់ផ្តើមកំពុងធ្វើការបង្ហាញសារ​ជាថ្មីតាមរយៈគ្រឹះស្ថានសិក្សារ​បស់របបសាធារណៈរដ្ឋកម្ពុជា។ ក្នុង១៩៨៦តាមរយៈគ្រឹះស្ថានសិក្សា សំខានៗនៃគ្រឹះស្ថានឧត្តមសិក្សាត្រូវបានរាយការណ៏ក្នុងរបបសាធារណៈរដ្ឋកម្ពុជាថា៖ មហាវិទ្យា​ល័យ​វេជ្ជវិជ្ជា និង គិលានុប្បដា្ឋន បានបើកឡើងវិញ១៩៨០សិក្សារយៈពេល៦ឆ្នាំ មហាវិទ្យាល័យកសិកម្មចំការដូងបានបើកក្នុង ១៩៨៥ វិទ្យាស្ថានបច្ចេកទេសកម្ពុជា USSR ដែលរួមបញ្ចូលកម្មវិធីបច្ចេកទេស និងវិស្វកម្មសំណង់ស៊ីវិល វិទ្យាស្ថាន​អក្សរសាស្រ្តដែលបង្រៀនដោយសាស្រ្តាចារ្យជនជាតិ វៀនណាម អាល្មង់ រ៉ុស្ស៊ី និង អេស៉្បាញុល់។ វិទ្យាស្ថានពាណិជ្ជកម្ម មជ្ឍមណ្ឌលអប់រំ Pedagogicalមុនឆ្នាំ ១៩៧៩ សាលាគរុវិជ្ជាជាន់ខ្ពស់ និង សាលាវិចិត្រសិល្បៈ។​ការសរសេរអំពី​ប្រព័ន្ធ​អប់រំក្រោមរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា វិហ្គឺរីបញ្ចេញទាំងរាជរដ្ឋា ភិបាល និង ប្រជាជនត្រូវបានធ្វើនិទស្សន៏ដើម្បីអបអរសាទរសំរាបការអប់រំ បញ្ជីប្រធានបទបាន គ្រប់គឺជាចំណងជើងផ្សេងគ្នាពីមុនឆ្នាំសង្គ្រាម។ ប្រហែលជាពេល​ច្រើនជាង​បានសុខចិត្តលះបង់ ដើម្បីភាសាខ្មែរ និង អក្សរសាស្រ្តមុនសង្គ្រាម និងរហូតឆ្នាំ ១៩៨៤-៨៥ ក្នុងនោះដែរ ក៏គ្មានការបង្រៀនភាសាបរទេសដែរ។ គាត់បានកត់សំគាល់ថា គំរោងសាលាមធ្យមសិក្សា​មានបួនម៉ោង​ក្នុងមួយសប្តាហ៏​សំរាប់សិក្សាភាសា​បរទេសក្នុងស្របតាមប្រទេសរ៉ូស្ស៊ី អាល្មង់ ឬ ក៏ប្រទេស វៀតណាមក៏បាន ប៉ុន្តែគឺថាមិនមានគ្រូបង្រៀនគ្រប់គ្រាន់ទេ។

ម៉ាទីនបានរៀបរាបអំពីប្រព័ន្ធអប់រំក្នុងរបប់សាធារ​ណៈរដ្ឋប្រជាមានិតកម្ពុជាដូចជាមិនពិតប្រកដ ដែលមានទំនាក់ទំនងយ៉ាងជិតដិតលើគំរួប្រទេសវៀតណាម ទោះបីជាការបង្ហាញថាបែបណា នោះសំរាប់ការអប់រំបឋមសិក្សា និង មធ្យមសិក្សា​ត្រូវបាន​ប្តូរទៅជាការបកប្រែផ្ទាល់របស់កម្មវិធីសិក្សប្រទេសវៀតណាម។ នៅក្រោមរបប់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដោយយោងតាម មាទីន សាលាបឋមសិក្សាមានចំនូនប្រាំមួយថា្នក់ កំរិតអនុវិទ្យាល័យមានបីថ្នាក់ និង វិទ្យាល័យ​មានបី​ថ្នាក់។ មាទីន​​​ បានសរសេរទុកថាក្មេងៗទាំងអស់គូ​ទៅសាលរៀនពីព្រោះការសិក្សាទាំងនៅទីក្រុង និង ជនបទតម្រូវមានការបង់ប្រាក់ខ្លះសំរាប់ការចុះឈ្មោះ។ ប្រជាពលរដ្ឋត្រូវបង់ប្រាក់ចំនួន ២៥ រៀលក្នុងមួយខែដើម្បីផ្ញើកូននៅនិងសាលា និងបង់​ចំនួន​១៥០ រៀលទៀតសំរាប់មួយខែ។ យោងតាមមាទីនតាមអោយដឹងថាៈ ដំណើរការដើម្បីសិក្សាថ្នាក់ទីបីគឺត្រូវបានថែទាំក្មេងៗ អាព្យាបាលរបស់ពូកគេធ្វើការងារសំរាប់របប និង ត្រូវបានបំព្លឺដោយភស្តុតាងនៃភាពស្មោះត្រង់របស់​ពូកគេដើម្បីរបស់។ នាង​បាន​​សរសេរថា ពីកំរិតបឋមសិក្សា កម្មវិធីសិក្សាបានជ្រើសរើសដោយសៀវភៅគឺរដ្ឋាភិបាលបានជាប្រមុខ និង មានការព្រមព្រៀងពីប្រទេសវៀតណាម។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីសិក្សាអនុវិទ្យាល័យ ភាសា​វៀត​ណាម​គឺសិក្សា​ដោយខាន​មិនបាន។

                                     

2. ការអប់រំព្រះពុទ្ធសាសនា

មុនបារាំងរៀបចំប្រពន្ធ័ការអប់រំតាមរបៀបប្រទេសភាគខាងលិច វត្តអារាមជាកន្លែងសិក្សា ព្រះសង្ឃគឺជាគ្រូបង្រៀន ត្រូវបានយកមកជាកម្មវិធីសិក្សានៅប្រទេសកម្ពុជា។ ព្រះសង្ឃមានតួនាទីសំខាន់សំរាប់ការអប់រំដល់ការសិក្សារបស់ពូកគេដោយ ការបង្រៀនតាមរបៀបនៃព្រះពុទ្ធសាសនានិ​ង ប្រវត្តិសាស្រ្តនិងសារៈសំខាន់នៃគុណធម៌។ តួនាទីផ្សេងទៀតព្រះសង្ឃគឺជាមាតាបិតាទីពីររបស់ពូកគេ។ នៅតាមវត្តអារាមក្មេងប្រុសក្មេងស្រីគឺ​មិនត្រូវបានអនុញាតិអោយទៅសិក្សានៅគ្រឹះស្ថាន សិក្សាដោយបានបង្រៀនអោយចេះអាននិងសរសេរឡើយ ហើយពូកគេត្រូវបានបង្រៀននៅថ្នាក់ដំបូងនៃព្រះពុទ្ធសាសនា។

នៅក្នុងឆ្នាំ១៩៣៣សាលាមធ្យមសិក្សាសំរាប់សមណៈសិ​ស្សត្រូវបានបង្កើតក្នុងវិស័យ​ព្រះពុទ្ធសាសនា។ មានសាលាតាមវត្តអារាមជាច្រើនត្រូវបានគេហៅថាសាលា បាលី ដែលបានចែកចេញជាបីឆ្នាំ​នៃថ្នាក់ពុទ្ធិកបឋមសិក្សា​ដែលសិស្ស​មួយ​អង្គរ/អាចធ្វើការប្រលងប្រជែងសំរាប់សិក្សានៅក្នុងសាលាពុទ្ធិកវិទ្យាល័យបាន។ បញ្ចប់ការសិក្សានៅពុទ្ធិកវិទ្យាល័យហើយទើបអាច​ធ្វើការប្រលងចូលសិក្សានៅពុទ្វិកសាក​លវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ។ កម្មវិធិសិក្សានៅសាលា​ពុទ្ធិកត្រូវ​បានឋិតនៅ ការសិក្សានៅភាសាបាលី ការសិក្សាតាមពុទ្ធចក្រនិងអាណចក្រគឺយើងសិក្សាមាន មុខវិជ្ជាគណិតវិទ្យា ប្រវត្តិសាស្ត្រខែ្មរ និង ភូមិសាស្ត្រ វិទ្យាសាស្រ្ត អនាម័យ ពលរដ្ឋ វិទ្យា ហើយនិងកសិកម្ម។ ​ពុទ្ធិកវិទ្យាស្ថានសិក្សា​ត្រូវបានស្ថិត​នៅក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ។

នៅក្នុងឆ្នាំ ១៩៦២ សាលាពុទ្ធិកបឋមសិក្សាមានជិត ៦០០សាល ដោយមានសាមណៈសិស្សដាក់ពាក្យប្រលងប្រមាណជាង ១០០០០ អង្គរ និង​ មានព្រះសង្ឃ ៨០០អង្គរជាសាស្រ្តាចារ្យ។ ពុទ្ធិកវិទ្យាល័យសុរាម្រឹត

                                     

3. ការអប់រំឯកជន

ចំពោះផ្នែកមួយនៃប្រជាជនទីក្រុងនៅកម្ពុជាការអប់រំឯកជនមានសារៈសំខាន់ក្នុងប៉ុន្មានឆ្នាំមុនពេលដែលកុម្មុយនិស្តកាន់កាប់។ សាលារៀនឯកជនមួយចំនួនត្រូវបានដំណើរការដោយជនជាតិភាគតិចដូចជាជនជាតិចិនវៀតណាមអ៊ឺរ៉ុបរ៉ូម៉ាំងកាតូលិកនិងមូស្លីមដូច្នេះកុមារអាចរៀនភាសារបស់ពួកគេវប្បធម៌ឬសាសនា។ សាលារៀនផ្សេងទៀតបានផ្តល់ការអប់រំដល់កុមារជនជាតិដើមដែលមិនអាចទទួលបានការចូលរៀននៅសាលារៀនសាធារណៈ។ វត្តមាននៅសាលារៀនឯកជនខ្លះជាពិសេសនៅរាជធានីភ្នំពេញបានផ្តល់កិត្តិយសមួយចំនួនដល់និស្សិតនិងគ្រួសាររបស់សិស្ស។

ប្រព័ន្ធអប់រំឯកជនមានសាលារៀនភាសាចិនសាលារៀនភាសាវៀតណាម ជារឿយរ៉ូម៉ាំងកាតូលិក សាលាភាសាបារាំងសាលារៀនភាសាអង់គ្លេសនិងសាលារៀនភាសាខ្មែរ។ ការចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាឯកជនបានកើនឡើងពី 32.000 នៅដើមឆ្នាំ 1960 ដល់ប្រហែល 53.500 ក្នុងឆ្នាំ 1970 ទោះបីជាសិស្សចុះឈ្មោះចូលរៀននៅមធ្យមសិក្សាឯកជនធ្លាក់ចុះពី 19.000 ទៅតិចជាង 8.700 សម្រាប់រយៈពេលដូចគ្នា។ នៅឆ្នាំ 1962 មានសាលារៀនភាសាចិនចំនួន 195 សាលារៀនខ្មែរ 40 សាលាវៀតណាមចំនួន 15 និងសាលារៀនបារាំងចំនួន 14 នៅកម្ពុជា។ ការអប់រំមធ្យមសិក្សាឯកជនត្រូវបានតំណាងដោយវិទ្យាល័យមួយចំនួនដូចជាវិទ្យាល័យ Descartes នៅភ្នំពេញ។

សាលារៀននៅវៀតណាមទាំងអស់នៅភ្នំពេញនិងសាលារៀនមួយចំនួននៅប្រទេសចិនត្រូវបានបិទដោយក្រឹត្យរបស់រដ្ឋាភិបាលក្នុងឆ្នាំ 1970 ។

មានសាលារៀនឯកជនឡើងវិញនៅរាជធានីភ្នំពេញ។ អង្គការនានាមកពីប្រទេសទួរគីនិងសហរដ្ឋអាមេរិកធ្វើការសាលាឯកជននិងសប្បុរសធម៌។ អង្គការហ្សាម៉ាន់អន្តរជាតិបានបើកដំណើរការសាលាបឋមសិក្សានិងវិទ្យាល័យចំនួនពីរហើយ A New Day Cambodia បង់សម្រាប់លំនៅដ្ឋាននិងការអប់រំសិស្ស 100 នាក់ដែលមានអាយុខុសគ្នា។

អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានឧទ្ទិសដល់ការអប់រំដែលផ្តល់សេវានេះតម្រង់ទៅសហគមន៍ដែលពុំមានអភ័យឯកសិទ្ធិនៅតាមតំបន់ជនបទកុមារតាមចិញ្ចើមផ្លូវកុមារដែលឆ្លងមេរោគអេដស៍កុមារពិការនិងយុវជននិងក្រុមដទៃទៀត។ អង្គការមួយចំនួនដែលមានឯកទេសផ្នែកអប់រំបច្ចេកទេសបានផ្តល់ដល់យុវវ័យក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យនិងជាជម្រើសជំនួសសាកលវិទ្យាល័យ។ នៅឆ្នាំ 2012 ដុនបូស្កូកម្ពុជាបានចូលរួមជាមួយនិស្សិតចំនួន 1.463 នាក់នៅតាមបណ្តាកម្មវិធីបច្ចេកទេសនៅតាមខេត្ត។ ប៉ុន្តែមានសាលាបច្ចេកទេសសាធារណៈនិងឯកជនដូចជាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាលាបច្ចេកទេសភ្នំពេញពោធិ៍សាត់និងសាលាបច្ចេកទេសភ្នំពេញជាច្រើន។



                                     

3.1. ការអប់រំឯកជន ភាពក្រីក្រនិងការអប់រំ

ដោយសារបន្ទាត់ភាពក្រីក្រនៅតំបន់ជនបទនៃប្រទេសកម្ពុជាមានតម្លៃ 0.25 ដុល្លារក្នុងមនុស្សម្នាក់ៗក្នុងមួយថ្ងៃការប្រើប្រាស់ 53.7% នៃប្រជាជននៅសៀមរាបកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។ ដោយសារតែភាពក្រីក្រកុមារនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្ខំឱ្យបោះបង់ការសិក្សាដើម្បីធ្វើការនិងបន្ថែមប្រាក់ចំណូលរបស់គ្រួសារសូមមើលពលកម្មកុមារនៅកម្ពុជា។ តម្លៃឱកាសនៃការបញ្ជូនកូនរបស់ពួកគេទៅសាលារៀនគឺខ្ពស់ណាស់នៅក្នុងគ្រួសារខ្លះដែលធ្វើឱ្យកុមារស្ទើរតែមិនអាចទទួលបានការអប់រំ។ ផ្អែកលើទិន្នន័យពីអង្គការពលកម្មអន្តរជាតិជិត 20% នៃកុមារដែលមានអាយុពី 5-9 ឆ្នាំមានការងារធ្វើ។ តួលេខនេះបានកើនឡើងដល់ 47% សម្រាប់កុមារអាយុពី 10-14 ឆ្នាំនិង 34% សម្រាប់អាយុពី 15 ដល់ 17 ឆ្នាំ។ ក្នុងចំនោមក្មេងធ្វើការដែលមានអាយុពី 5 ឆ្នាំទៅ 17 ឆ្នាំមានតែ 45% ប៉ុណ្ណោះដែលមានឱកាសចូលសាលារៀន។ សកម្មភាពផលិតភាពមិនមែនសេដ្ឋកិច្ចដូចជាការងារផ្ទះមានទំនោរចាប់ផ្តើមលឿនជាងសកម្មភាពសេដ្ឋកិច្ចបើទោះបីជាមានសកម្មភាពតិចតួចធ្វើឱ្យកុមារនៅក្នុងប្រទេសកម្ពុជាត្រូវបានបំពេញកាតព្វកិច្ចទ្វេដងក៏ដោយពួកគេចូលរួមនៅក្នុងកិច្ចការផ្ទះនិងសកម្មភាពសេដ្ឋកិច្ចដែលធ្វើឱ្យពួកគេមានពេលតិចតួចឬគ្មានពេលវេលាដើម្បីទៅ ទៅ​សាលា។ សកម្មភាពមិនមែនជាសេដ្ឋកិច្ចបន្ថែមម៉ោងជាមធ្យម 8 ម៉ោងក្នុងមួយសប្ដាហ៍ទៅនឹងបន្ទុកការងាររបស់កុមារសកម្មដែលធ្វើឱ្យម៉ោងធ្វើការប្រចាំសប្តាហ៍ជាមធ្យមដល់ទៅជិត 31 ឆ្នាំ។ ការមានកូនទៅធ្វើការមុនពេលទៅសាលារៀនអាចប៉ះពាល់ដល់ពិន្ទុប្រឡងគណិតវិទ្យានិងពិន្ទុ។ ដោយប្រាំបួនភាគរយពិន្ទុបន្ទាប់ពីគណនាចំពោះភាពខុសគ្នានៃគុណភាពសាលារៀន។ នេះបង្ហាញថាការងារធ្វើឱ្យប៉ះពាល់ដល់ការចុះឈ្មោះចូលរៀននិងសមត្ថភាពរបស់កុមារដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពីការសិក្សា។

របាយការណ៍ឆ្នាំ 2007 របស់អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល NEP ។ បានលើកឡើងថាតម្លៃអប់រំសម្រាប់កុមារម្នាក់ៗជាមធ្យម 108 ដុល្លារក្នុងមួយឆ្នាំ - 9% នៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៃគ្រួសារនីមួយៗ។ ច្បាស់ណាស់នៅក្នុងប្រទេសមួយដែលមានកុមារ 4 ឬ 5 នាក់ជារឿងធម្មតាការចំណាយលើការអប់រំមានសារៈសំខាន់ណាស់។

ការសិក្សា NEP បានរកឃើញថាថ្លៃឈ្នួលទាំងនេះគឺជាហេតុផលចម្បងដែលបានផ្តល់ឱ្យកុមារមិនចូលសាលារៀនហើយឪពុកម្តាយរបស់ពួកគេមួយភាគបួនមិនបានដឹងថាកូន ៗ របស់ពួកគេមានសិទ្ធទទួលការអប់រំទេ។

                                     

3.2. ការអប់រំឯកជន អត្រាឈប់រៀន

ស្ថិតិពីឆ្នាំ 2005 ដល់ឆ្នាំ 2009 អត្រាចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សាសម្រាប់បុរសនិងនារីមានកម្រិត 90 ភាគរយនិង 87 ភាគរយរៀងគ្នា ខណៈពេលដែលចំនួនសិស្សមានចំនួន 84 និង 86 ភាគរយនៃសិស្សដែលទៅរៀន។ នេះបង្ហាញថាមិនមែនកុមារទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចចូលរួមកម្មវិធីសិក្សារបស់សាលាឱ្យបានជាប់លាប់ដោយសារមូលហេតុហិរញ្ញវត្ថុបញ្ហាថែទាំសុខភាពនិងចំណាយលើការដឹកជញ្ជូន។ លើសពីនេះទៀតមានភាពខុសគ្នារវាងទិន្នន័យដែលបានដឹងទៅនឹងទិន្នន័យរដ្ឋបាលផ្លូវការដែលបង្ហាញពីអត្រាបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា។ តាមការស្ទង់មតិកុមារ 92% គួរបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី 5 ។ ផ្ទុយទៅវិញទិន្នន័យរដ្ឋបាលរបស់សាលាផ្លូវការបានបង្ហាញថាមានតែ 43% ប៉ុណ្ណោះដែលបានបញ្ចប់ការអប់រំកម្រិតបឋម។ ភាពខុសគ្នានៅក្នុងទិន្នន័យនេះកើតឡើងដោយសារតែមធ្យោបាយដែលកុមារអាចទទួលការអប់រំនៅក្នុងប្រទេសកម្ពុជាជាផ្លូវការមិនផ្លូវការនិងក្រៅផ្លូវការ។

                                     
  • ល វ ជ មម នស វម នសភ ពមម ញ កដ ច ន បណ ដ រ ជធ ន ខ ត តម យច ន នន ទ ហ យច ន នគ រ ស ថ ន អប រ ក ម នម នច រ នដ រជ ព ស សក រអប រ ត មស ល ក ដ ចជ ក រច អប រ
  • វ ស យស ខ ភ ប ល មន ត រ ជ រក រ យ គ ល កស រ ស ម ស ខរ ន - វ ស យ ព ណ ជ ជកម ម មន ត រ ជ រក រ យ គ ល ក វ ង រង ស - វ ស យ អប រ មន ត រ ជ រក រ យ គ ល ក ក វ ស ខ ម
  • គ ជ ខ ត តម យក ន ងប រទ ស កម ព ជ ក រ ងរបស ខ ត តម នឈ ម ថ ក រច ដ លជ ទ រ មខ ត ត ក រច គ ជ ខ ត តត ចម យត គ រឲ យច ប ច ត ត ស ថត ន ប កឦស នន រ ជធ ន ភ នព ញ
  • ស ដ ឋក ច ច ន ង អប រ ព ណ ជ ជកម ម ដ យដ ងថ ផ ន កស ធ រណ ន ងផ ន កឯកជនគ ជ សសរស ដម ភក ន ងក រទ រទ រង ក រអភ វឌ ឍន ន ព រ រ ជ ណ ចក រ កម ព ជ
  • ម នប រភពន ខ ពង រ បទ ប ហ យហ រច ក ទ ក ន ងសម ទ រច នខ ងត ប ង ប រវ ងសរ ប គ ឡ ម ត ន ល ទ កដ កម ព ជ ទន ល ន ម នប រវ ង គ ឡ ម ត ដ យហ រក ត ខ ត តស ទ ងត រ ង ក រច ក ពង ច ម
  • IFL ម នស ថ ប ន អប រ ជ ន ខ ពស ប រហ លហ ស ប ន កម ព ជ ភ គច រ នក ន ងន គ ម នបរ វ ណទ ធ ល ទ ក របរ ច ច គអន តរជ ត ជ ច រ ន ដ ចជ ថ ង ថ ម កម ព ជ ច ត ច ងស ខ បត ថម ភវត ថ
  • ក ន ង វ ស យ ស ដ ឋក ច ចន ងហ រញ ញវត ថ បណ ត បណ ត លស ម រត ស មគ គ ភ ពន ងកម ល ងគ ទ រម គ នយ ប យរបស គណបក ស ផ សព វផ ស យន ង អប រ កម មវ ធ នយ ប យបក ស
  • ន ងដ ត រ វប រគល ឱ យទ រដ ឋក ន ក ប វ ញ ក រដ ណ លរបស ប រ ងក ន ង វ ស យ អប រ ត រ វប នបង ហ ញឱ យឃ ញន ព លបច ច ប បន នត មរយ Ecole pour Tous
  • ស មរ ប ព ធ ស ត . ស វភ ស ក ស សង គមថ ន ក ទ ក រស ង អប រ ឆ ន 1930 កម ព ជ សម យចត ម ខ អរ យធម ខ ម រ ន សម យក រ យអង គរ ចត ម ខ - លង វ ក កម ព ជ សម យឧដ ង គ

Users also searched:

តម្លៃនៃការអប់រំ, ការអប់រំក្នុងប្រព័ន្ធ, ការអប់រំនៅបឋមសិក្សា, សៀវភៅ កំណែ ទម្រង់ វិស័យ អប់រំ នៅ កម្ពុជា,

...
...
...