Back

ⓘ របាំខ្មែរគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ទាំងអស់ដែលមានច្រើនបែបសណ្ឋានទៅតាមតំបន់នៅក្នុងប្រទេសកម្ពុជា របាំខ្មែរ​មានទាំងអស់ចំនួន ៨២ របាំ និងរបាំខ្ស ..




                                               

របាំអប្សរា

របាំអប្សរា គឺជារបាំមួយដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ និងបានលើកតំកើងកិត្តិយសវប្បធម៍ អរិយ្យធម៍ ប្រទេសជាតិ ធ្វើឲពិភពលោកទទួលស្គាល់ខ្មែរ។ សព្វថ្ងៃគេនិយមសំដែងរបាំនេះនៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនា​មហោស្រព​ សិល្បៈធំៗ​ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗ។

                                               

របាំក្ងោកប៉ៃលិន

​របាំ ​" ​កោ្ង​ក​ប៉ៃលិន​”​ ជា​កេរ​មរតក​បន្ត​វង្ស​តាំងពី​យូរលង់​មក​ហើយ​ របស់​​ជនកូឡា​ ក្នុងប្រទេសខ្មែរ​ ដែលបានមកសាងជីវិតរស់នៅ ​នាតំបន់​ជួរ​ភ្នំ​យ៉ាតនៃ​ ក្រុងប៉ៃលិន ។ របាំនេះមានការ​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ទៅ​នឹង​ជំនឿ​របស់​ខ្មែរ​ដើម ដែលមាន​ជំនឿប្រហាក់ប្រហែលគ្នា​នឹង​ប្រជាជន​ដទៃ​ទៀត​នៃ​ពិភពលោក ដូច​ជា​នៅទ្វីបអាហ្វ្រិក ទ្វីប​អាស៊ី ឬ​នៅ​ប្រទេស​អូស្ត្រាលី ជាដើម ដែល​មាន​ជំនឿ​ទៅលើ​អារក្សអ្នកតា។ ​ប្រជាពលរដ្ឋខ្មែរ​គោរព ជំនឿនេះ តាំងពី​មុន​ពេល​ដែល​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​ ហូរ​ចូល​មកក្នុង​ជ្រោយ​សុវណ្ណ​ភូមិ​នោះ​ម្ល៉េះ ។​ ​តាម​ទម្លាប់​របស់​បងប្អូន​ជនជាតិ​កូឡា បើ​សិនមានកើត​ហេតុភេទ​មិនល្អ​ផ ...

                                               

របាំមណីមេខលា

របាំមណីមេខលា ជារបាំដែលមានភាពល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារឿងនិទានបែបប្រកួតប្រជែងរវៀងសិស្សនៃឥសីគ្រូដ៏មានអានុភាពនាំមកនូវជីវិតរន្ទះនិងផ្គរលាន់តំណាលពីតួអង្គនាង មេខលា និង រាមឥសូរ ដេញដណ្ដើមគ្នាយកកែវពន្លឺ ជាមួយ ភ្លេងពិណពា្យ ដរណ្ដំ របាំមណីមេខលា ជារបាំបែបសក្ការៈ ដែលដកស្រង់ចេញពី រឿងដើមកំណើតរន្ទះ ឆ្នាំ ១៩៦៣ និង បានចងក្រងជារបាំមណីមេខលា ក្នុងឆ្នាំ ១៩៦៥ ដែលលើកយកតែទួអង្គ ២ ប៉ុនណោះ គឺនាង អារក្ខៈទេវី និង សិស្សច្បងរបស់នាង អាសុរា រាមឥសូរ & នៅពេលដែលនាងបានកែវពន្លឺពីឥសីគ្រូ នាងលើកគ្រវីឡើងលើវេហា ធ្វើឲ្យមេឃាប្រែពណ៌ ក្នងពាក្យថា មេឃកាឡា ដោយពាក្យនេះងាយស្រួលហៅនិងចំណាំ គេក៏ដាក់ឈ្មោះរបាំនេះថា របាំមណីមេឃលា ដោយ ...

                                               

ពោធិសត្វ

ព្រះពោធិសត្វ​ អ្នកដែលមានចិត្ត ឬមានសេចក្តីប្រាថ្នាជាប់នៅក្នុងពោធិ គឺអ្នកដែលកំពុងខំប្រឹងបំពេញបារមី បម្រុងនឹងត្រាស់ជាព្រះសម្មាសម្ពុទ្ធ ។ បើទុកជាភ្លាត់ជាតិទៅកើតជាតិរច្ឆាន ក៏គង់នៅហៅថាពោធិសត្វដែរ ព្រោះមានបំណងនោះជាប់នៅមិនបាត់ ។

                                               

ប្រាសាទប្រាង្គគូ

ភុជង្គនាគ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ កម្ពុជនាគរាជ រាយព្រះនាមទេវតាចិន នាគក្បាលប្រាំបួន ព្រហ្មញ្ញ សាសនា នាគខ្មែរ និង នាគសាសនា រាមកេរ្តិ៍ ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ របាំ​ព្រះ​រាជ​ទ្រព្យ​ ព្រះម៉ែនីវ៉ាន់ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ នាង​មណ្ឌោលគីរី របាំព្រះរាជទ្រព្យ ប្រាសាទខ្មែរនៅលើទឹកដីថៃ រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ ហិណ្ឌូសាសនា វត្តព្រះកែវមរកត ព្រះនាងហ្គ៉ាយ៉ាទ្រី ក្រុងរាពណ៍ នាគ ព្រះថោង រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា ព្រះម៉ែម៉ាណាសា ម៉ូណាសា រឿងរាមកេរ្តិ៍ ព្រះបាទវិរូបក្ខ រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ រាយព្រះនាមម្ចាស់ក្សត្ ...

                                               

ព្រះម៉ែម៉ាណាសា

ព្រះម៉ែម៉ាណាសា ឬ ព្រះនាងមនសាទេវី ឬ ព្រះនាងម៉ូណាសា ឬ ព្រះនាងម័ណសាទេវី ឬ ព្រះម៉ែមះណាតទេវី គឺ៖ព្រះមហាក្សត្រិយានីម្ចាស់ក្សត្រីចក្រវរ្តិនីនាគនៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ នាគសាសនា ជាព្រះម៉ែនាគ ព្រះនៃពស់. គឺ៖ព្រះនាងឆាងគុលីពោធិសត្វនៃព្រះពុទ្ធសាសនាមហាយាន, ព្រះពុទ្ធសាសនាវិជ្រយាន។

                                               

ព្រះនាងឆាងគុលីពោធិសត្វ

ព្រះនាងឆាងគុលីពោធិសត្វ គឺ៖ ពោធិសត្វព្រះមហាក្សត្រិយានីម្ចាស់ក្សត្រីនាគនៃ ព្រះពុទ្ធសាសនាមហាយាន, ព្រះពុទ្ធសាសនាវិជ្រយាន។ និង គឺ៖ ព្រះម៉ែម៉ាណាសា ជាព្រះម៉ែនាគ ព្រះនៃពស់ នៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ នាគសាសនា.។

                                               

សម្លៀកបំពាក់ប្រពៃណីខ្មែរ

សម្លៀកបំពាក់ប្រពៃណីខ្មែរ គឺជាសម្លៀកបំពាក់ ដែលបង្ហាញពីអត្តៈសញ្ញាណជាតិខ្មែរ នាគ្រប់សម័យកាល ពីមួយជំនាន់ទៅមួយជំនាន់ ។ សំលៀកបំពាក់ប្រពៃណីខ្មែរដែលផ្ដោតទៅលើ ម៉ូដសម្លៀកបំពាក់ដែលបែងចែកទៅលើ វណ្ណៈ នៃការស្លៀកពាក់ទៅតាមក្រិតក្រមក្នុងកម្មវិធីផ្សេងៗដូចជា ៖ សំលៀកបំពាក់មង្គលការ សំលៀកបំពាក់ទៅវត្តអារ៉ាម សំលៀកបំពាក់ទៅពិធីបុណ្យសព និង សំលៀកបំពាក់រាំរបាំ ផ្សេងៗដែលប្រើប្រាសទៅតាមពេលវេលា និងកម្មវិធីច្បាស់លាស់ ។

របាំខ្មែរ
                                     

ⓘ របាំខ្មែរ

របាំខ្មែរគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ទាំងអស់ដែលមានច្រើនបែបសណ្ឋានទៅតាមតំបន់នៅក្នុងប្រទេសកម្ពុជា របាំខ្មែរ​មានទាំងអស់ចំនួន ៨២ របាំ និងរបាំខ្សែររឿងមានចំនួន ៣៥ របាំ ។ របាំដែលរស់ឡើងវិញមានចំនួន ៥៤ របាំ និង​ បាត់បង់ចំនួន ២៨ របាំ របាំខ្សែររឿងដែលរស់ឡើងវិញមានចំនួន ២១ របាំ និង របាំខ្សែររឿងដែលបាត់បង់មានចំនួន ១៤ របាំ ។ ហើយរបាំដែលអស្ចារ្យរបស់ខ្មែរគឺ៖ របាំព្រះរាជទ្រព្យ របាំដែលត្រូវបានគេចុះក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ របស់​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣ ។

                                     

1. របាំបុរាណខ្មែរ

ជារបាំថ្លៃថ្នូរដែលសម្តែងសម្រាប់តែខ្សែររាជវង្ស ឬ អ្នកមានឋានៈបុណ្យសក្ដិធំៗក្នុងជួរមន្ត្រីរាជការប៉ុណ្ណោះ របាំបុរាណខ្មែរគឺជាការសម្ដែងបង្ហាញក្បាច់រាំដែលមានស្ទីលបែបខ្ពស់ដែលមានប្រភពចេញពីរាជវង្ស។ ការសម្តែងរបាំបុរាណរួមមានអ្នករាំសំលៀកបំពាក់នៃការតុបតែងប្រដាប់ដោយគ្រឿងអលង្ការត្បូងនិងតន្រ្តីដែលលេងដោយក្រុមតន្រីប្រចាំព្រះមរមរាជវាំង ។ របាំបុរាណខ្មែរត្រូវគេយល់ថាជារបាំដែលបង្ហាញពីការសាសងគ្នារបស់ពពួកទេវ ដែលដ៏ស្រង់ចេញពីខ្សែររឿងទេវៈដ៏អស្ចារ្យក៏ដូចជាការគោរពចំពោះព្រះមហាក្សត្រនិងភ្ញៀវដែលមានឋានៈខ្ពង់ខ្ពស់ ។ នៅពាក់កណ្តាលសតវត្សរ៍ទី 20 វាត្រូវបានណែនាំដល់សាធារណជនទូទៅហើយត្រូវបានគេប្រារព្ធជាទូទៅថាជានិមិត្តរូបនៃវប្បធម៌ខ្មែរដែលជាទូទៅត្រូវបានគេអនុវត្តក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈថ្ងៃឈប់សម្រាកនិងសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ។ របាំមួយក្នុងចំណោមក្បាច់រាំជូនពរសុំសេចក្ដីសុខរបស់ខ្មែរ ច្រើនបើកកម្មវិធីដោយ របាំជូនពរបាចផ្កា ។ របាំបុរាណខ្មែរ មានដូចជា ៖

  • របាំឃុនហ្លួង
  • របាំទេពប្រាណម ឬ ហៅថារបាំបួងសួង
  • របាំអាយ៉ៃ ឆ្លើយឆ្លង
  • របាំជូនពរបាយផ្ការ
  • របាំហ្លួងព្រះថោង ក្លាយមករបាំ ព្រះថោង
  • របាំព្រះថោងនាងនាគ
  • របាំយីកេរ
  • របាំនាងសុវណ្ណមច្ឆា
  • របាំផ្លិត
  • របាំព្រះរាជទ្រព្យ
  • របាំរាមល័ក្សណ្ម៍ និង ជប់ល័ក្សណ្ម៍
  • របាំព្រះជិនវង្ស នាងព្រាហ្មណ៍កេសរ
  • របាំកែវមណីមេខាឡា
  • របាំមករ
  • របាំទេពអប្សរា
  • របាំទេពមនោរម្យ
                                     

2. របាំប្រពៃណីខ្មែរ

ជារបាំដែលកើតឡើងពីក្បាច់រាំដែលបង្កើតដោយជនជាតិខ្មែរនៅតាមតំបន់ក្នុងខេត្តភូមិស្រុកដែលពួកគររស់នៅ ដែលរបាំប្រភេទនេះមានភាពពេញនិយមណាស់នៅក្នុងស្រទាប់ខ្មែរគ្រប់វណ្ណៈ របាំដែលកើតឡើងដោយបុព្វហេតុផ្សេងៗដែលពួកគេយល់ឃើញថាជាភាពចាំបាច់ក្នុងការដឹងគុណ ឬ រំលឹកគុណ ដែលពួកគេទទួលបានអំពីផលដែលពួកគេបានធ្វើ ដែលរបាំប្រពៃណីខ្មែរមានចំនួន ច្រើនជាង ៣០ របាំ ។

របាំប្រពៃណីខ្មែរប្រចាំខេត្ត មានដូចជា ៖

  • ខេត្តបាត់ដំបង របាំច្រូតស្រូវ
  • ខេត្តរតនៈគិរី របាំរាំវង់ភូមិថ្មី របាំរាំវង់ស្រុកហ៊ានទើម
  • ខេត្តកំពង់ធំ របាំចាក់គ្រើល របាំត្បាល់កាប់ របាំត្បាល់ក្ដឿង របាំកន្តែរ៉ែ
  • ខេត្តស្វាយរៀង របាំគោះត្រឡោក
  • ខេត្តសៀមរាប របាំត្រុដិ របាំត្រុដិនាងមេវ របាំចាក់អង្ក្រង
  • ខេត្តកំពង់ស្ពឺ របាំដាល់អំបុក របាំស្គរ របាំគងសួយ របាំភ្លយសួយ
  • ខេត្តពោធិ៍សាត់ របាំបេះក្រវាញ របាំសែនភ្លយ របាំក្ងោកពោធិ៍សាត់
  • ខេត្តមណ្ឌលគិរី របាំកាប់ក្របីផឹកស្រា របាំតូណៃទិន
  • ខេត្តកោះកុង របាំព័ទ្ធរ៉ុង
  • ខេត្តកំពត របាំមច្ឆាសមុទ្រ
  • ខេត្តប៉ៃលិន របាំក្ងោកប៉ៃលិន
  • ខេត្តកំពង់ឆ្នាំង របាំក្អម របាំបរគោ របាំអរក្ខចាម របាំនេសាទ របាំស្នែងទន្សោង
  • ខេត្តស្ទឹងត្រែង របាំគែន របាំវាយគូយ
  • ខេត្តព្រៃវែង របាំកណ្ដូបសេះ
  • ខេត្តក្រចេះ របាំគងស្ទៀង
  • ខេត្តកំពង់ចាម របាំគោះអង្រែ
  • ខេត្តកណ្ដាល និង ខេត្តតាកែវ របាំវាយក្រាប់
                                     

3. របាំប្រជាប្រិយខ្មែរ

ជារបាំដែលកើតឡើងដោយការច្នៃប្រឌិតចេញពីសម្លេងដូរតន្ត្រីបែបទំនើប ហើយជាប្រភេទរបាំដែលមានការពេញនិយមយកមករាំគ្រប់គ្នាក្នុងស្រទាប់យុវវ័យខ្មែរ ដែលជាទូទៅរបាំនេះមានដូចជា ៖ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ លាំលាវ កន្ទ្រឹម ជាដើម ។

                                     

4. របាំខ្មែរសហសម័យ

ជារបាំដែលបង្កើតឡើងដោយកូនខ្មែរនិយមបែបលោកខាងលិច ដោយការច្នៃប្រឌិតចេញពីសម្លេថដូរតន្ត្រីបែបទំនើបលាយឡំទៅនិងការសម្ដែងដែលតុបតែងបែបបុរាណកាល តែមានកាយវិការរហ័សរហួន ពត់ពែនបង្ហាញក្បាច់រាំរបស់ខ្លួនដ៏រស់រវើក ដែលថ្មីៗនេះ បង្កើតបាន របាំគ្រុឌ.ល ។

                                     
  • ដ ម ប ធ វ ជ ស ឡ ង ន ងចង វ ក រ រប ន ជ រប ដ លម នភ ពក រម ចក រម មដ យប រស ន រ ជន លញ ក ម ខដ ក គ ន ដ យក ត ស រល ញ រប ន ត រ វដ កន ដ យស ស ត រ ច រ យ ឆ ង
  • រប ប រព ណ ខ ម រ ន ង រប ប រព ណ របស ជនជ ត ភ គត ចក ន ងប រទ សកម ព ជ ន ង អ ចទស សន ក រស ដ ងល ប រព ណ រ បអ ព ហ ព ព ហ របស ជនជ ត ខ ម រ
  • com manasa - the - snake - goddess - 1770365 រ ងរ មក រ ត រ មក រ ត រប ព រ រ ជទ រព យ រប ព រ រ ជទ រព យ ព រ ន ងហ គ យ ទ រ ន គ ខ ម រ ន ង ន គស សន ក រ ងរ ពណ ន ង មណ ឌ លគ រ ន ងអគ គ ន គ
  • ន ទ ន ស ប រ ទ ដ យ ល អ ង ភ ន ធ ៗ ជ ព ស ស អ នក ទ ក ស ន ត ន ទ ន ន ង ប ន ទស សន រប ន ង ស គ ល ព ទ ន ម ទ ល ប របស ជនជ ត ភ គ ត ច ម យ ដ ល ន ទ ន
  • ភ គ ច រ ន ន អ នក ទ ង ន ដ ច ជ ព ក អ នក រប ន ង តន ត រ ករ   សម យ ន បន ត មក ដល ឆ ន រ ម ជ ម យ ប រជ ជន ខ ម រ អស ទ រព យសម បត ត ក ប ន ច ប ប របស ខ ល ន
  • ឃ រក រស រ កសង ក ខ ត តប ត ដ បង ប នតម ល ង រប ថ ម ប ន រប គ រប ឆ យ ន ងរប ងកន ទ រ មម ង ប នស ដ ង រប ត រ ដ ដ ម ប អបអរក ន ង ព ធ ប ណ យច លឆ ន ថ ម ត
  • ដ លស ថ តន ក ន ងវង ភ ល ងព ណព ទ យជ វង ភ ល ងបម រ ឱ យព រហ មញ ញស សន ដ លប នន ច លមកស រ កខ ម រដ យជនជ ត ក ល ង គត ងព សតវត សរ ទ ន គ រ ស តសករ ជ រប ព រ រ ជទ រព យ ស ហ ឆ ន
  • ស ល កប ព ក ទ ព ធ ប ណ យសព ន ង ស ល កប ព ក រ រប ផ ស ងៗដ លប រ ប រ សទ ត មព លវ ល ន ងកម មវ ធ ច ប ស ល ស ស ល កប ព ក ខ ម រ ដ លវ វត តន ទ ត មក រប រ ប រ លន សម យក ល
                                               

ចង្វាក់នៃរបាំប្រពៃណីខ្មែរ

ខ្មែរមានរបាំប្រពៃណីជាតិមានតាំងពីយូរលង់ណាស់មកហើយ។ របាំទាំងនោះមានបែងចែកទៅជាចង្វាក់ដូច÷ ចង្វាក់ឆាតឆាតឆា ចង្វាក់ចូកកំពឹស ចង្វាក់តង់ហ្គោ ចង្វាក់ម៉ាឌីហ្សូន ចង្វាក់ប៊ឺន ចង្វាក់តាលុង ចង្វាក់កន្ទ្រឹម ចង្វាក់រាំក្បាច់ ចង្វាក់រាំវង់ ចង្វាក់ទ្វីស ចង្វាក់សារ៉ាវ៉ាន់ ចង្វាក់ប៉ូឡេរ៉ូ

                                               

របាំកន្តែរ៉ែ

របាំកន្តែរ៉ែ មានប្រពភមកពី ស្រុកពួង ដែលស្ថិតនៅតំបន់កុលសម្ព័ន្ធមួយ ភាគខាងជើងនៃខេត្តកំពង់ស្ពឺ។ របាំនេះ ជារបាំ ដែលមានការរាំយ៉ាងរស់រវើក ដែលជាការបង្កើតគំនិតឡើងដោយក្រុមពួកប្រមាញ់តាម តំបន់។ វាត្រូវបានស្រាវជ្រាវ នឹងចងក្រងឡើងនៅក្នុងឆ្នាំ១៩៨០ ដោយ៖ លោក ណុប សំប៉ូរា ជំនួយការ លោក ងួន សំអាត លោក សឿ វុទ្ឋី ជំនួយការ។ លោក ម៉ៅ កេង សាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល អ្នកស្រី ឡុង សុខែម

                                               

របាំច្រូតស្រូវទុំ

របាំច្រូតស្រូវទុំ ជារបាំប្រពៃណី ដែលពណ៌នាអំពីសកម្មភាពធ្វើស្រែចម្ការ របស់អ្នកភូមិ ពេលប្រមូលផលស្រូវរបស់គេ កំឡុងពេលច្រូតកាត់។ ការ​រាំ​របាំ​នេះ តាក់តែងដោយលោក ម៉ៅ កេង និងគ្រប់គ្រងដោយសាស្ត្រាចារ្យ ឆេង ផុន និងសាស្ត្រាចារ្យ ពេជ្រ ទុំក្រវ៉ិល ក្នុងឆ្នាំ១៩៨៨។ របាំ​ត្រូវ​បាន​សម្តែង ដោយសិល្បករ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រភព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

                                               

របាំវាយក្រាប

របាំវាយក្រាប ត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ១៩៦៥ នៅតាមខេត្តជាច្រើនដូចជា ខេត្តព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកំពង់ស្ពឺ។ អ្នករាំកាន់បំពង់ឬស្សីជាគូក្នុងដៃ ដើម្បីធ្វើជាសំឡេង និងចង្វាក់រាំ។ របាំនេះជារបាំ ដែលមានភាពក្រមិចក្រមើមដោយបុរស នារីជន្លញាក់មុខដាក់គ្នាដោយក្តីស្រលាញ់។ របាំនេះត្រូវដឹកនាំដោយសាស្ត្រាចារ្យ ឆេង ផុន និង សំ អឿន ហើយចាប់ផ្តើមសម្ដែងរហូតដល់ឆ្នាំ១៩៧៥ និងមានការពេញនិយម ចាប់តាំងពីឆ្នាំ ១៩៧៩ មក។

Users also searched:

របាំប្រជាប្រិយ, របាំត្រុដិ, របាំបុរាណខ្មែរ, របាំព្រះរាជទ្រព្យ, ល្ខោនខោល,

...
...
...