Back

ⓘ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា។ កា ..




ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
                                     

ⓘ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា។

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃ​ដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើ​នៅប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ដូចគ្នា។ ទោះបីជាពេលដំបូងអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិចឈីនៅមានភារកិច្ចខ្លះ យ៉ាងណាក្ដី ក៏នៅឆ្នាំ ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា បានបង្កើតរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែលជាដដែល។

                                     

1. សាវតារប្រវត្តិសាស្ត្រ

សង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១ បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិន​នៅក្នុងទីតាំងមួយប្រកបដោយភាពទន់ខ្សោយ។ រដ្ឋាភិបាលវិចឈីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាមសហភាពឥណ្ឌូចិន និងដាក់ពង្រាយកងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព ២៥ ០០០ នាក់។

ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងខ្លួនអាស្រ័យតាមសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយឆ្លៀតឱកាសបានលើមុខនាទីរបស់ខ្លួន ថៃក៏បានលុកលុយខែត្រភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខាលើសន្ធិសញ្ញាមួយនៅខែ មីនា ឆ្នាំ ១៩៤១ ដែលបានបង្ខំអោយពួកបារាំងបោះបង់ ខែត្របាត់ដំបង សៀមរាប ដូចគ្នានេះដែរ ក៏បានបង្រួញដីរវាងខ្សែស្របទី១៥ និងភ្នំដងរែក នៅឯខែត្រស្ទឹងត្រែងផងដែរ។

បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសនិយមជប៉ុននៃលោកសេនាប្រមុខ ចមពល ប្លែកវិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគបីនៃអតីតផ្ទៃដីរបស់ប្រទេសខ្លួន។

                                     

2. ការត្រួតត្រារបស់ជប៉ុន

នៅខែ សីហា​ ឆ្នាំ​ ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋដែនអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនកងទ័ព ៨ ០០០ នាក់។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិគមបារាំងវិចឈី​បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដដែល។

នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញ បន្ទាប់ពីព្រះសង្ឃលេចធ្លោមួយអង្គ ព្រះអាចារ្យហែម-ចៀវត្រូវបានចាប់ខ្លួនដោយសារការធ្វើធម្មទេសនាបំបះបំបោរ​ប្រឆាំងនឹងពួកកងជីវពលអាណានិគមដោយត្រង់ៗ។ រដ្ឋអំណាចបារាំងបានចាប់ខ្លួនមេបាតុកម្ម លោកប៉ាច-ឈឿន និងបាននិរទេសលោកទៅកាន់កោះកុងសឺន កោះត្រឡាច កោះឃុំឃាំងមនុស្សរបស់បារាំង។ លោកប៉ាច-ឈឿនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ Institut Bouddhique និងជាស្ថាបនិកនៃសារព័ត៌មាន នគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ ១៩៣៦ រួមជាមួយលោកស៊ីម-វ៉ា។ អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺន-ង៉ុកថាញ់ ជាតុលាការីដែលបានរៀនសូត្រនៅប៉ារីស ត្រូវបានគេចោទប្រកាន់ចំពោះហេតុការណ៍បាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ​ដែលលោកត្រូវបានរួចខ្លួនដោយសារការជួយរបស់ជប៉ុន។

                                     

2.1. ការត្រួតត្រារបស់ជប៉ុន រដ្ឋអាយ៉ងនិយមតូក្យូ

នៅឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើ ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែង​មានលើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំងស្រុងបានប្រែក្លាយជារបស់ជប៉ុនដោយសារការផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងការដកហូតអាវុធពីកងទ័ពបារាំង។ បំណងរបស់ពួកគេគឺជួយជ្រោងទង់​ប្រជាជនក្នុងស្រុកឡើងវិញដែលជាកិច្ចប្រឹងប្រែងនៃសង្គ្រាមរបស់តូក្យូ​ដោយការជំរុញឱ្យមេដឹកនាំក្នុងស្រុកប្រកាសឯករាជ្យ។

នៅថ្ងៃ ៩ មីនា ឆ្នាំ ១៩៤៥ ព្រះមហាក្សត្រវ័យក្មេង ព្រះបាទនរោត្តម-សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជាផ្លូវការដោយពួកជប៉ុន។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកទៀតរដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យឯករាជ្យកម្ពុជាមានត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយក៏បានបង្កើតស្ថានកុងស៊ុលនៅភ្នំពេញ។ ថ្ងៃ ១៣ មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពី Cambodge ទៅ កម្ពុជា ។ រដ្ឋាភិបាលថ្មីបានលុបបំបាត់ចោលឡាតាំងយានកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំង​បានកំពុងចាប់ផ្ដើមបង្ខំ ហើយបានជំនួសមកវិញដោយអក្សរខ្មែរជាផ្លូវការ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាល​ដែលមានជីវិតខ្លីប្រហែលជាមានប្រជាប្រិយភាព និងបន្តតៗមកទៀត ចាប់ពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅកម្ពុជា​ព្យាយាមធ្វើឡាតាំងយានកម្មភាសាខ្មែរម្ដងទៀតទេ។

លោកសឺន-ង៉ុកថាញ់បានវិលត្រឡប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយនឹងបានក្លាយជានាយករដ្ឋមន្ត្រី ពីរខែបន្ទាប់មកទៀត។ រដ្ឋអាយ៉ងកម្ពុជាជប៉ុនបានបន្តពីខែ មីនា ដល់ តុលា ឆ្នាំ ១៩៤៥។

ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់​ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែ សីហា ឆ្នាំ ១៩៤៥។ បន្ទាប់ពីក្រុមកងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជា កម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាន​នៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងធ្វើបិតុភូមិនិវត្តន៍។ ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែ តុលា ឆ្នាំដដែល។ បន្ទាប់ពីការចាប់លោកសឺន-ង៉ុកថាញ់ដោយសារការចូលដៃចូលជើងគ្នាជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំង ដែលជាកន្លែងដែលលោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគពាយព្យដែលគ្រប់គ្រងដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំង​នៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយ គឺខ្មែរឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង​នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើនដោយអន្លើៗ។



                                     
  • ន របបខ ម រក រហម ប ល ពត ដ យ ស រ ប រទ ស កម ព ជ ធ ល ប ស ថ ត ន ក រ ម ក រត រ តត រ របស ប រទ សប រ ង ហ យម ន ទ ន ក ទ នង ន ងគ ន ច រ ន ជ ងម យ សតវត សរ មកហ យ
  • នរ ត ដម ស ហន ប រក ស ឯករ ជ យ កម ព ជ វ សន ជប ន ន ល ទ កដ កម ព ជ ម ន ម ន រយ ព ល វ ង ឡ យ ដ យ ស រ ឥទ ធ ពល របស ព កគ ប ន ធ ល ក ច ក រ យព ល គ
  • ន ក ឡ ប គ ស រ កអ នកប ឆ ន ត ភ គខ ល ក រត រ តត រ ដ មឡ យ ជ ស រ កអ នកប ឆ ន ត មណ ឌលប ឆ ន ត ជ ធម មត ត រ វប នគ ស គ ល រ មម ន ស រ ក ន ក ន ងង រ របស ខ ល ន
  • ច ប ផ ត មត ងព ព ល ជប ន ឈ ល នព នច លមកគ រប គ រងឆ ន រសម ទ រឥណ ឌ ច ន ហ យដកខ ល នច ញទ ន ក ន ង ព.ស. ប រជ ជនល វប នប កប ក គ ន ក ន ងគ លក រណ ថ ត ន ងព រម ន ក រ ម ក រត រ តត រ របស ប រ ង
  • ក រ ត រ តត រ របស ប គ ស តង ន ឆ ន ន ក ន ង ន យ ដ ច គ ន អ ច ង ដ រ ឥណ ឌ ប ន ក ល យ ជ មហ អ ណ ច បរម ណ ន ឆ ន ប ន ង ក ទ រក សហភ ពស វ ត
  • ច ន ប ន វ ឈ ន ប រទ ស ជប ន ដ យ ប ន ក ល យ ជ មហ អ ណ ច ស ដ ឋក ច ច ព ភពល ក ទ ក រ ព ន ប រទ ស ច ន ម ន ន ក ន ង ដ ប ណ ណ រតន គ រ របស អ ម រ ក
  • ចត ចព ក ព ន ធខ ងអ ណ ន គមន យម ន ប រ ង ដ លត រ វប នគ ផ ដ តល ដ ចជ ក រត រ តត រ ន ខ ងក ន ងអ រ ប ហ យច ព ប រវត ត ភ គច រ ន របស ខ ល ន ប រ ងថ ម ស ថ តន ឈរព ក
  • ដ ល ប ន ស យ រ ជ យ ន អន ន ទ តប រ ហ យ ដ ល ប ន អ អ ង ថ ព រ អង គ ជ ក ន ច របស ព រ ប ទ ក ណ ឌ ន យទ ន ង ព រ ន ង ស ម មក ដល ព រ ប ទ ភវវម មទ ដ ល ជ ច របស

Users also searched:

នៅ តំបន់ អាស៊ី អាគ្នេយ៍ តើ ប្រទេស ណា ខ្លះ បាន ទទួល រង គ្រោះ នូវ សង្រ្គាម ត្រជាក់, ស្ថានភាព សាសនា នៅ អាសុី អាគ្នេយ៍ សម័យ បច្ចុប្បន្ន,

...
...
...