Back

ⓘ ព្រឹទ្ធសភាកម្ពុជា. ប្រព័ន្ធ​សភា​ពីរ​ថ្នាក់ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​ដែល រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កកើត​ឡើង​ជា​លើក​ដំបូង ..




ព្រឹទ្ធសភាកម្ពុជា
                                     

ⓘ ព្រឹទ្ធសភាកម្ពុជា

ប្រព័ន្ធ​សភា​ពីរ​ថ្នាក់ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​ដែល រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កកើត​ឡើង​ជា​លើក​ដំបូង នា​ឆ្នាំ ១៩៤៧។ ប៉ុន្តែ​អាស្រ័យ​ដោយ​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់ លើ​សកល​លោក បាន​ធ្វើ ឱ្យ​ប្រទេស​កម្ពុជា ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​ពីរទសវត្សរ៍ ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី និងបាត់​បង់​ទាំង​ស្រុង​ធ្លាក់​ដល់​កម្រិត​សូន្យ នា​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ បានកំណត់​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​សកល ដោយ​សេរី និង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​រៀបចំ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ នៅ​កម្ពុជា​ហៅ​កាត់​ថា UNTAC ដើម្បី​បញ្ចប់​ជម្លោះ បង្កើត​ស្ថាប័ន​គ្រប់​គ្រង​ប្រទេស និង​កសាង​នីតិ​រដ្ឋ។

បន្ទាប់​ពី​ការ​បោះឆ្នោត​ជា​សកល​លើក​ដំបូង ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៣ សភា​ធម្មនុញ្ញ​មួយ​បាន​ចាប់​បដិ​សន្ធិ​ឡើង​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៩៣ ដើម្បី​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រដ្ឋ​ធម្មនុញ្ញ​នោះ ត្រូវ​បាន​សភា​ធម្មនុញ្ញ​អនុម័ត​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣ និង​បាន​ចូល​ជា​ធរមាន នា​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល។ រដ្ឋ​ធម្មនុញ្ញ​នោះ បាន​កំណត់​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​ក្រោម​របប​រាជា​និយម​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ។

អំណាច​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ ត្រូវ​បាន​បែង​ចែក​ដាច់​ពី​គ្នា​ជា​បី គឺ​អំណាច នីតិ​ប្បញ្ញត្តិ នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ។ នៅ​ពេល​រដ្ឋ​ធម្មនុញ្ញ​បាន​ចូល​ជា​ធរមាន សភា​ធម្មនុញ្ញ​បាន​ក្លាយ​ទៅ​ជា​រដ្ឋសភា​នីតិកាល​ទី១ ហើយ​បាន​ដំណើរការ​ក្នុង​នាម​ជា​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​តែ​មួយ​គត់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ពេញ​មួយ នីតិ​កាល។

ក្រោយ​ការ​បោះ​ឆ្នោត​ជា​សកល ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី២ នាថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៩៨ វិបត្តិ​នយោបាយ ផ្ទៃ​ក្នុង​មួយ​បាន​កើត​ឡើង។ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ នៃ​គណ​បក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិចបាន​ប្រារឰ​ឡើង​ពី​ថ្ងៃទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ នា​ប្រាសាទ​ខេមរិន្ទ ព្រះ​បរម​រាជវាំង ក្រោម​ព្រះ​រាជា​ធិបតី​ភាពដ៏​ខ្ពង់​ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ដែល​នៅ​ពេល​នោះ ព្រះអង្គ​ទ្រង់​ជា​ព្រះ​មហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ស្ថាប័ន​ព្រឹទ្ធសភា ត្រូវ​បាន​បង្កើត​ឡើង និង​ក្លាយ​ជា​ចំណែក​មួយ​នៃ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ជាតិ ដែល​មាន​ពីរ​ថ្នាក់ បន្ទាប់​ពី​រដ្ឋ​ធម្មនុញ្ញ​នីតិកាល​ទី២ បាន​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣។ ព្រឹទ្ធសភា​នីតិ​កាល​ទី១ កើត​ឡើង​ដោយ​ការ​តែង​តាំង និង​មាន​អាណត្តិ​៥ឆ្នាំ។ សមាជិក​ចំនួន​៦១រូប ត្រូវ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ឥស្សរជន​ជាន់​ខ្ពស់ នៃ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី២។

ព្រឹទ្ធសភា នីតិ​កាល​ទី១ បាន​បើក​សម័យ​ប្រជុំ​លើក​ទី១ នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​១៩៩៩។ ព្រឹទ្ធសភា​នីតិកាល​ទី២ កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ជា​អសកល នាថ្ងៃ​អាទិត្យ ទី​២២ ខែ​មករា ឆ្នាំ​២០០៦ ដោយ​មាន​អាណត្តិ​៦ឆ្នាំ។ ក្នុង​ចំណោម សមាជិក​៦១រូប មាន​៥៧រូប​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​អសកល ០២រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង​០២រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ។

ព្រឹទ្ធសភា​​នីតិកាល​​ទី២ បាន​​បើក​​សម័យ​​ប្រជុំ​​ដំបូង នា​​ថ្ងៃ​ទី​​២០ ខែ​​មីនា ឆ្នាំ​​២០០៦ ដោយ​មាន​អាណត្តិ​៦ឆ្នាំ។ ក្នុង​ចំណោម​សមាជិក ៦១រូប មាន ៥៧រូប​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​អសកល ០២រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង​០២រូប​តែង​តាំង​ដោយ​ព្រះមហាក្សត្រ។

ព្រឹទ្ធសភានីតិកាលទី៣ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១២ ដោយមានអាណត្តិ ៦ឆ្នាំ ដូចព្រឹទ្ធសភា នីតិកាលទី២ ដែរ ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់ មាន ៦១រូប មាន ៥៧រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភា និង ០២រូបទៀតតែងតាំងដោយព្រះមហាក្សត្រ ។

ចូលរួមកែសម្រួលដោយលោក ពៅ ថារី អនុប្រធាននាយកដ្ឋាននីតិវិធី នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។

                                     

1.1. មុខងារ និងតួនាទី មុខងារត្រួតពិនិត្យ

ព្រឹទ្ធសភាអាចតាមដានត្រួតពិនិត្យការងារ និងការអនុវត្តន៍គោលនយោបាយផ្សេងៗរបស់រាជរដ្ឋាភិបាលជាពិសេសត្រួត ពិនិត្យការប្រើប្រាស់ ថវិកាជាតិរបស់ រាជរដ្ឋាភិបាល។

                                     

1.2. មុខងារ និងតួនាទី កម្មវត្ថុនៃការត្រួតពិនិត្យ

  • ការអនុវត្តន៍ច្បាប់៖ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានដំណើរការការងាររបស់ស្ថាប័នរដ្ឋ និងត្រួតពិនិត្យ​យ៉ាងទៀង​ទាត់ អំពីការ អនុវត្តន៍ច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ។
  • ការអនុវត្តន៍កម្មវិធីនិងផែនការរបស់រាជរដ្ឋាភិបាល៖ ព្រឹទ្ធសភាក៏ដើរតួនាទីសំខាន់ក្នុងការអនុវត្តន៍នូវកម្មវិធីនិងផែនការរបស់រាជរដ្ឋភិបាលលើការងារប្រជាធិបតេយ្យ នីតិរដ្ឋ ការងារ កែទម្រង់រដ្ឋ ការងារកាត់បន្ថយភាពក្រីក្រ ការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច…។
                                     

1.3. មុខងារ និងតួនាទី វិធីត្រួតពិនិត្យ

  • ចុះរកព័ត៌មានតាមមូលដ្ឋានក្រសួង៖ព្រឹទ្ធសភាប្រមូលបញ្ហារសើបពីប្រភពផ្សេងៗតាមរយៈឯកសារអនាមិកជួប សម្ភាសន៍អ្នកឯកទេស ពាក់ព័ន្ធ សិក្សាវិភាគលើទិដ្ឋ ភាពផ្សេងៗ ឯកសារយោងបទដ្ឋានគតិយុតិ្ត ឬសំណុំរឿងប្រហាក់ - ប្រហែល សហការជាមួយ អាជ្ញាធរ មូលដ្ឋាន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ដល់ទីកន្លែង។
  • អញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺ៖

ប្រសិនបើឃើញថាមានការខ្វះខាតលើអត្ថបទច្បាប់ណាមួយព្រឹទ្ធសភាអាចស្នើសុំអោយ រាជរដ្ឋាភិបាល ឬរដ្ឋមន្រ្តី ពាក់ព័ន្ធ មកបំភ្លឺ និងអាច ផ្តល់ជាអនុសាសន៍កែលំអរឡើងវិញក្នុង ន័យស្ថាបនា។

  • ​ ពិនិត្យលើរបាយការណ៍សកម្មភាពដែលរាជរដ្ឋាភិបាល ឬក្រសួងផ្ញើមក៖

ព្រឹទ្ធសភាដើរតួនាទីសំខាន់ក្នុងការតាមដានលើ របាយការណ៍សកម្មភាពរបស់រាជរដ្ឋាភិ បាល ឬរបស់ក្រសួងដើម្បី ទទួល បាននូវព័ត៌មានដ៏ សំខាន់។ ករណីនេះបើសិនជាព្រឹទ្ធសភា ពិនិត្យលើរបាយការណ៍ឃើញថាមានការខ្វះចន្លោះ ឬចំណុច ខ្សោយ ត្រង់ណានោះ ព្រឹទ្ធសភា អាច ធ្វើជារបាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី ផ្តល់ជាយោបល់កែលំអរ និងជា ការរួម ចំណែកក្នុង យន្តការស្ថាបនាចំណុចខ្វះខាតនោះ អោយមាន លក្ខណៈល្អឡើងវិញ។



                                     

1.4. មុខងារ និងតួនាទី តំណាងសមូហភាពដែនដី ក្រុមប្រឹក្សាឃុំ‑សង្កាត់

ព្រឹទ្ធសភាតំណាងអោយភូមិភាគ និងសមូហភាពដែនដី ក្រុមប្រឹក្សាឃុំ‑សង្កាត់ មាត្រា៩ និង មាត្រា១១ នៃច្បាប់ស្តីពីការ បោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា បានបង្ហាញច្បាស់ អំពីអត្តសញ្ញាណរបស់សមាជិក ព្រឹទ្ធសភា។

ក្នុងតួនាទីជាអ្នកតំណាងអោយក្រុមប្រឹក្សាឃុំសង្កាត់ដែលជាស្ពានតភ្ជាប់នូវកិច្ចទំនាក់ទំនងរវាងមូលដ្ឋានដែនដី និង រាជរដ្ឋាភិបាល ព្រឹទ្ធសភាចាំបាច់ត្រូវតែផ្តោតការយកចិត្តទុក ដាក់ជាពិសេសទៅលើផលប្រយោជន៍របស់ ក្រុមប្រឹក្សា ឃុំ‑សង្កាត់ និង ភូមិភាគ។

បន្ទាប់ពីការបោះឆ្នោតជាអសកលលើកដំបូងដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី២ នាថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៦ មកព្រឹទ្ធសភាមានទម្ងន់នយោបាយមួយតាមរយៈ ការពង្រឹងដំណើរការពិនិត្យ តាមដានការអនុវត្តន៍គោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២ មក។ បច្ចុប្បន្ន ក្នុងចំនួនប្រជាជនសរុបជាង ១៤លាននាក់ ត្រូវតំណាង ​អោយ ឃុំសង្កាត់ ចំនួន ១៦២១ ក្នុងនោះមានសមាជិកក្រុម ប្រឹក្សាឃុំ‑សង្កាត់ សរុបចំនួន ១១៣៥៣នាក់ ដែលត្រូវបានប្រជាជនផ្តល់នូវជំនឿទុកចិត្ត និងសេចក្តីសង្ឃឹមជឿជាក់។ ដូច្នេះ ព្រឹទ្ធសភាគឺជាចំណុច ប្រសព្វនៃដំណើរការជ្រើសរើស សម្រិតសម្រាំង និងភាពជំរុញ ដោយ ហេតុផល។

                                     

1.5. មុខងារ និងតួនាទី តំណាងស្ថាប័នជាតិ

សមាជិក ០២រូប តែងតាំងដោយព្រះមហាក្សត្រ និង ០២រូបទៀតតែងតាំងដោយរដ្ឋសភា។ ព្រឹទ្ធសភាក៏ តំណាងអោយ ព្រះមហាក្សត្រ និងរដ្ឋ សភា ហើយក៏ជាអ្នកសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលមាត្រា ១១២ បញ្ជាក់ថា "ព្រឹទ្ធសភាមានភារកិច្ចសម្រប​ សម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល" ។ នេះបើតាមទ្រឹស្តី ជាតួនាទីមួយដែល សំខាន់បំផុត ដែលអនុញ្ញាតអោយព្រឹទ្ធសភា អនុវត្តនូវឥទ្ធិពលមួយសំខាន់​លើការងាររបស់ស្ថាប័ន ទាំងពីរ គឺរាជរដ្ឋាភិបាល និង រដ្ឋសភា។

ប៉ុន្តែតួនាទីនេះមិនត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពទេ។ មាត្រា១១២ចែងតែគោលការណ៍ដោយមិនបញ្ជាក់ពី សារធាតុ ដែលមាននៅក្នុងនោះទេ។ ក្រុមប្រឹក្សាធម្មនុញ្ញក៏មិន បានបញ្ជាក់អោយច្បាស់ជាងនេះដែរ។ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះគ្រាន់ តែបញ្ជាក់ ថាវាគ្រាន់តែជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា ដែលមិនអាចកំណត់ បាន ដោយអត្ថបទច្បាប់ ឬបទបញ្ជាណាមួយបានទេ។ ព្រឹទ្ធសភា ត្រូវតែប្រើប្រាស់គ្រប់ មធ្យោបាយ និងអាចធ្វើអន្តរាគមន៍បាន គ្រប់ពេលវេលា ដើម្បីដោះស្រាយវិបត្តិនយោបាយ តូច ឬធំ រវាងស្ថាប័នទាំងពីរ។ ព្រឹទ្ធសភាមិនអាចបង្ខំទស្សនៈរបស់ ខ្លួនអោយរដ្ឋសភា និងរាជរដ្ឋាភិបាលគោរពតាមដោយ ឆន្ទានុសិទ្ធិបានទេ។ និយាយផ្សេងពីនេះ ទៀតតួនាទី នេះមិនចង ស្ថាប័នទាំងពីរនេះទេ។ ចុងបញ្ចប់សេចក្តីសម្រេចក្រុម ប្រឹក្សាធម្មនុញ្ញនេះ បញ្ជាក់ថា តួនាទីនេះ​ ចាត់ទុកថាមាន លទ្ធផល វិជ្ជមាន នៅពេលដែលមានការស្រុះស្រួលគ្នា រវាងស្ថាប័នទាំងពីរ។

                                     

1.6. មុខងារ និងតួនាទី តំណាងប្រជាជាតិទាំងមូល

សមាជិកព្រឹទ្ធសភាភាគច្រើន ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាអសកលមិនចំពោះ និងតាមវិធីជ្រើសរើស បោះឆ្នោតជាសម្ងាត់ តំណាងអោយក្រុមប្រឹក្សាឃុំ‑សង្កាត់ ដែលប្រមូលផ្តុំនៅក្នុងភូ​មិភាគទាំង៨។ ព្រឹទ្ធសភាមាន កាតព្វកិច្ច ចូលរួម ចំណែកយ៉ាងខ្ជាប់ខ្ជួនក្នុង ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងជួយផ្តល់អនុសាសន៍ ដើម្បីតម្រង់ទិស លើការ អនុវត្តន៍​​ ជាក់ស្តែង​អោយបានប្រកបដោយ លទ្ធផលផ្លែផ្កាពិតប្រាកដដល់ឃុំសង្កាត់ទូទាំង ប្រទេស និងភូមិភាគ។ ប្រការនេះមានការពាក់ព័ន្ធ ដល់ការដ្ឋានដ៏ធំដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ក្នុង ការកែទម្រង់ការគ្រប់គ្រង រដ្ឋបាលសាធារណៈ និងការបង្ខិត​ ប្រជាធិបតេយ្យ អោយទៅដល់ថ្នាក់មូលដ្ឋានជិត ប្រជាជន នោះគឺជាការអនុវត្តន៍គោលនយោ បាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការកាត់ បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ។

ភាពជាតំណាងបែបនេះមានចរិតពិសេសត្រង់ថា សមាជិកព្រឹទ្ធសភា គឺជាអ្នកជាប់ឆ្នោត តាមការជ្រើសតាំងដោយអ្នក ជាប់ ឆ្នោតទទួល បន្ទុក គ្រប់គ្រងដឹកនាំឃុំ‑សង្កាត់ទូទាំងប្រទេស និងតំណាងរាស្រ្តក្នុងតំណែង។ ក្នុងភាពជាអ្នក តំណាង ក្រុមប្រឹក្សាឃុំ‑សង្កាត់នាំអោយព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួនក្នុងលក្ខណៈពិសេសមួយដោយត្រូវ ផ្សាភ្ជាប់ការងាររបស់ខ្លួនទៅនឹងកិច្ចការពារនិងជំរុញផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងប្រទេសរួមទាំង ភូមិភាគទាំង ៨ទៀតផង។ ការជំរុញផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំសង្កាត់ ទូទាំងប្រទេសនេះ គឺជាការជំរុញ ផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំង ប្រទេស។



                                     
  • ក ក អ ន 符国安 ជ សម ជ ក ព រ ទ ធ សភ គណបក ស ប រជ ជន កម ព ជ ប ន ច ប ផ ត ម ម ខ ជ ន ញ ដ យ ក រ ដ ដ រ ទ ន ញ រវ ង កម ព ជ ន ង វ ត ណ ម ក ន ង ទសវត សរ ឆ ន
  • ដ យទទ លប ន ន សម ល ងឆ ន តន ងទទ លប ន ក អ ន ក ន ងក រប ឆ ន ត ដ ម ប ជ រ សរ ស ព រ ទ ធសភ កម ព ជ បក សទទ លប ន ន សម ល ង ន ង ក ន ងច ណ នក អ បន ទ ប ព ព រ នរ ត តម
  • Ramakamheng ប រទ ស ថ ឡង ដ ន ថ ង ទ ខ ម ស ឆ ន ទ ស ភ ប ល ន ង ព រ ទ ធសភ ន ស កលវ ទ យ ល យអន តរជ ត អ យរ ស Irish International University
  • ច ន ន ក រ ម ន សម យប រជ សភ ជ ត កម ព ជ ន ត ត រ វក រ ភ គ ន ច ន ន សម ជ កសភ សរ ប ដដ ល ន ក ន ង ព រ ទ ធសភ កម ព ជ ឯណ វ ញ ន ក ណ ត ដ ប ង ឆ ន
  • ល កជ ទ វម ន ស អន ឧបន យករដ ឋមន ត រ ន ងជ រដ ឋមន ត រ ក រស ងទ ន ក ទ នងជ ម យរដ ឋសភ ព រ ទ ធសភ ន ងអធ ក រក ច ច ផ តល ន វថវ ក ដ លប នមកព សម ត ចន យករដ ឋមន ត រ
  • ច ប ប ន ព ម ន អ ន ភ ព ប រត សកម ម ឡ យ បទប បញ ញត ត ទ ងឡ យ ណ ដ ល ផ ទ យ ន ង ច ប ប ន ត រ វ ទ ក ជ ន រ ករណ ព រ ទ ធសភ ន ព រ រ ជ ណ ចក រ កម ព ជ
  • ឆ ន ន សម យ ប រជ រដ ឋសភ ល ក ទ ន ត ក ល ទ ន ង ដ ល ព រ ទ ធសភ ប ន យល ស រប ត ម ទម រង ន ង គត ន ច ប ប ន ទ ង ស រ ង
  • ន ងក រឡ ងព រ ល ហ ត រដ ឋធមន ញ ញន កម ព ជ គ ម នលក ខណ ឌសម រ ប ក រដ ក រ ជ យឡ យ ល កជ - ស ម ប រធ ន ព រ ទ ធសភ ប នទទ លគ រម យង រប រម ខរដ ឋស ដ ទ
  • ន គ ជ បញ ជ ន ស រ ក ក រ ង ន ង ខណ ឌ ទ ង របស កម ព ជ ប នច ត ត ងឡ ងដ យខ ត ត រ រ ជធ ន ស រ ក រ ខណ ឌ ន ម យៗម នក រមម យក ន ងរង វង ក រចកដ លបង

Users also searched:

តួនាទីព្រឹទ្ធសភា, និយមន័យព្រឹទ្ធសភា, ព្រឹទ្ធសភា pdf, សមាសភាពព្រឹទ្ធសភា, ការបង្កើតព្រឹទ្ធសភា,

...
...
...