Back

ⓘ មន-ខ្មែរខាងកើត. ប្រាសាទខ្មែរពូតានៅខេត្តសុខោទ័យ ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា ខេត្តសុខោទ័យដើមឡើយជាខេត្តរបស់ខ្មែរ ហើយខេត្តនេះត្រូវបានជនជាតិថៃដណ្ដើមបានពីអាជ្ញាធរ ..




                                               

ព្រះបាទនរោត្តម

នៅពេលដែលព្រះបាទហរិរក្សារាមាឥស្សរាធិបតីសោយទីវង្គតទៅ ពួកព្រហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បង ព្រះនាម អង្គច្រឡឹង ឬអង្គវតីឱ្យឡើងគ្រងរាជ្យសម្បត្តិពីព្រះរាជបិតានៅរាជធានីឧដុង្គ។ កិច្ចការ ដែលព្រះអង្គត្រូវបំពេញជាដំបូង គឺជាការថ្វាយដំណើងទៅព្រះចៅសៀមពីការជ្រើសរើសឱ្យព្រះអង្គឡើងគ្រងរាជ្យ។ ព្រះចៅសៀមបានបញ្ជូនមន្ត្រីម្នាក់មករាជធានីឧដុង្គ ដើម្បីបញ្ជាក់ពីការយល់ព្រមឱ្យព្រះអង្គ និងដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យព្រះរាជសពព្រះបាទអង្គឌួងផង។ នៅពេលជាមួយគ្នានោះ ព្រះអង្គស៊ីវត្ថា ព្រះរាជបុត្រទី៣ របស់ព្រះបាទអង្គឌួង ក៏បានយាងត្រឡប់ទៅស្រុកវិញ។

                                               

យមរាជព្រាប

នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់ មុខមន្ត្រី ឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ ...

                                               

ព្រះគជេន្ទ្រយាវុធ

ព្រះទីនាំងព្រះគជេន្ទ្រយាវុធ ជាដំរីសឹករបស់ព្រះបាទស្រីជេដ្ឋា ហ្លួងខាងកើតដែលមានរាជធានីនៅឯស្រឡប់ដូនតីពិជ័យព្រៃនគរ ខែត្រត្បូងឃ្មុំ។ គ្រាកសាង​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​ដែល​កាលនោះ​មាន​ហ្ម​ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​មាន​កំពស់ ១០ ​ហត្ថ។ ថ្វាយ​រួច​ហើយ​ហ្ម​ផៃ​នោះ​ត្រឡប់​ទៅ​វិញ​បាត់មិនដឹង​ជា​នៅ​ស្រុក​ណា ភូមិ​ណា​ទេ រកតែ​ខ្លួន​នឹង​ឲ្យ​រង្វាន់​ពេញចិត្ដ​ក៏​រក​ពុំ​ឃើញ។ បានបំរើក្នុងសឹកចាប់ពីឆ្នាំគ.ស ១៥១៦-១៥២៥។

                                               

ស័ង្ខរង្សី

ព្រះ​ទីនាំង​ស័ង្ខរស្មី ជាព្រះទីនាំងអស្សតររបស់ព្រះស្ដេចកន។ ​កាលណោះ ព្រះអង្គបាន​លើកទ័ព​ដេញ​ព្រះឝ្រីឝៅគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កំពស់ ​១០ ​ហត្ថ ​៤ ​ធ្នាប់ មាន​កំលាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ។ បន្ទាប់ពីចាញ់សង្គ្រាមរត់ភៀសព្រះកាយកាត់ឆ្លងទឹកព្រះទីនាំងនេះក៏បានសុគតស្លាប់បាត់ទៅ ដែលជាសញ្ញានៃជោគជាតារបស់ស្ដេចកនក៏ជិតអស់ទៅដែរ។ រយៈពេលបំរើការចាប់ពីឆ្នាំគ.ស ១៥១២-១៥២៥។

                                     

ⓘ មន-ខ្មែរខាងកើត

ប្រាសាទខ្មែរពូតានៅខេត្តសុខោទ័យ

ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងថា ខេត្តសុខោទ័យដើមឡើយជាខេត្តរបស់ខ្មែរ ហើយខេត្តនេះត្រូវបានជនជាតិថៃដណ្ដើមបានពីអាជ្ញាធរខ្មែរ នៅពាក់កណ្ដាលសតវត្សរ៍ទី១៣ រវាងឆ្នាំ ១២២០ និង ១២៣៨ នៃគ.ស ហើយនៅឆ្នាំ ១២៨៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលរបស់ព្រះរាមកំហែង ខេត្តនេះក៏បានក្លាយទៅជារាជធានីថៃមួយយ៉ាងសំខាន់បំផុត ។ ប្រាសាទឥដ្ឋតាពូ ស.វ.ទី ១១, ខេត្ត សុខោទ័យ ឯកសារក្រុមសិល្បៈករថៃ ការបាត់បង់ខេត្តនេះបណ្ដាលមកពីថ្នាក់ដឹកនាំថៃ ដែលបានមកជ្រកកោន ក្នុងទឹកដីខ្មែរខាងលើនេះ បានវាយដណ្តើមខេត្តនេះពីខ្មែរហើយ បង្កើតរដ្ឋថៃមុនដំបូងគេបង្អស់

គឺព្រះរាជាណាចក្រសុខោទ័យ ប្រកបដោយវឌ្ឍនភាពខ្ពង់ខ្ពស់បំផុត ។

ការកាន់កាប់ខេត្ដនេះ ដោយជនជាតិថៃបានធ្វើឲ្យភូមិសាស្ត្រ ជាប្រវត្តិសាស្ត្ររបស់កម្ពុទេសត្រូវប្រែប្រួល រីឯលក្ខណៈសង្គមខ្មែរក៏ដូច្នេះដែរ ។ ជនជាតិខ្មែរដែរជាម្ចាស់ស្រុកដើម

បានរលត់រលាយហើយក្លាយទៅជាជនជាតិ ថៃដោយ គ្រាន់តែបន្សល់ទុកនូវសំណង់ស្ថាបត្យកម្មស្ថាននាមមួយចំនួនតែប៉ុណ្ណោះ ។ ប៉ុន្មានឆ្នាំបន្ទាប់មកនេះ ការសិក្សាស្រាវជ្រាវរបស់ បុរាណវិទូថៃ បានបង្ហាញបញ្ជាក់នូវវត្តមាននៃស្ថាបត្យកម្មខ្មែរយ៉ាងច្រើន នាសម័យមុនអង្គរ និងអង្គរ ដែលដូនតាខ្មែរបានសាងសង់ ក្នុងអតីតកាលដ៏យូរលង់ មុនការមកដល់នៃជន ជាតិថៃក្នុងភូមិភាគនេះ ។ ដូចករណីរបស់ប្រាសាទមួយឈ្មោះ ប្រាសាទពូតា ។

ស្ថិតនៅលើភ្នំតូចមួយ ក្នុងសង្កាត់គីរីមាស ភ្នំមាស ស្រុកគីរីមាស មានចម្ងាយប្រមាណជា ៤៣ គីឡូម៉ែត្រពីខេត្តសុខោទ័យ។ ភ្នំពូតា មានកម្ពស់ពីទឹកសមុទ្រប្រមាណ ៩៦ គីឡូ

មែត្រ ហើយខ្ពស់ជាងផ្ទៃដីធម្មតាសព្វថ្ងៃពី ៤០ ទៅ ៥០ ម៉ែត្រ ។

បច្ចុប្បន្នប្រាសាទឥដ្ឋនេះមានការខូចខាតច្រើន ដោយសារការជីកកកាយរកវត្ថុបុរាណ ។ ផ្ទៃជញ្ជាំងមានរាងចតុកោណ ដោយមានទទឹងប្រមាណ ៥,៨០ ម៉ែត្រ ។ រីឯតួអង្គនៃប្រាង្គ

ទាំងមូលទៅដល់ ១០ ម៉ែត្រ ។ ដូចប្រាសាទខ្មែរដទៃៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាបុរាណប្រាសាទនេះមានទ្វារបញ្ឆោតបីនិង ទ្វាពិតមួយបែទៅទិសខាងកើត ក៏ប៉ុន្ដែត្រូវបានគេ គាស់បំផ្លាញអស់ ២ ផ្នែក ។ ប្រាសាទបុរាណនេះ ធ្វើឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដូចជាសំណល់ ទេវរូបនិងព្រះសិវលិង្គជាសក្ខីកម្មស្រាប់ ។

ការពិនិត្យទៅលើសាច់ឥដ្ឋនៃប្រាសាទ យើងអាចសន្និដ្ឋានថា ឥដ្ឋប្រាសាទលាយឡំដោយគ្រាប់ខ្សាច់គ្រើមជាច្រើន ដែលត្រូវគេរៀបដោយខាត់ឥដ្ឋឲ្យរាបស្មើ ដោយដាក់ចូលចិត្ត

ជិតគ្នា ដោយផ្ដុំប្រដេញឡើងរកគ្នាទាំង ៤ ផ្នែក រហូតដល់កំពូលតែម្ដង ។ បច្ចេកទេសរៀបឥដ្ឋនេះ ត្រូវគេកត់សម្គាល់នាសម័យវប្បធម៌នគរភ្នំ និងចេនឡា ។ ដូចពោលខាងលើក្រៅពី នេះគេបានរកឃើញផ្ទាំងយោនីសម្រាប់ដាក់បន្តុបនូវ ព្រះសិវលិង្គពីលើ ព្រមទាំងព្រះកេសទេវរូប ដែលសព្វថ្ងៃត្រូវបានយកតម្កល់នៅសរមន្ទីរខេត្តសុខោទ័យ។ ដោយការប្រៀបធៀប លក្ខណៈសិល្បៈ យើងអាចដឹងថា ប្រាសាទនេះស្ថិតក្នុងរចនាបថបាពួន ពោលគឺសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ ក្នុងខណៈដែលតំបន់នោះស្ថិតក្នុងឥទ្ធិពលព្រហ្មញ្ញសាសនានៅឡើយ ។

តាមរយៈភស្តុតាងប្រវត្តិសាស្ត្រខាងលើ យើងអាចបញ្ជាក់ថា ជនជាតិខ្មែរនៅខេត្តសុខោទ័យនាសតវត្សរ៍ទី១១ នៃគ្រិស្ដសករាជ មានជំនឿលើលទ្ធិព្រហ្មញ្ញនិកាយសិវៈ ច្រើនជាងលទ្ធិ

ព្រះពុទ្ធសាសនា ហើយបន្ទាប់មកក៏បាននិយមនិកាយមហាយាន ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។

គួរបញ្ជាក់ថា ជនជាតិថៃពុំបានកាន់ព្រាហ្មញ្ញសាសនាដូចខ្មែរទេ ហើយសាសនារបស់រដ្ឋសុខោទ័យ គឺព្រះពុទ្ធសាសនា ថេរវាទ ឬហិនយាន ដែលមានភាពរុងរឿងថ្កុំថ្កើនអស្ចារ្យនាសម័យនោះ ៕
                                     
  • សម មត កម មន ម ខគ ល កឡ ងថ អ នកនគរភ ន ភ គច រ នជ អ ប រមន ស ស មន - ខ ម រ ឬទក ស ណ ស អ ស ត រ ណ ស យ ង ម នមត ខ ល ច ត ទ កថ ភ វ ណ នត រ វន ងព ក យថ
  • ស មម លឯកស រស ល ច រ កសម យកណ ដ លរបស ល ក វង ស ធ រ បន ថ ម គ ប នសង ក តឃ ញថ ជនជ ត មន ក ន ងប រ ណក លក ធ ល ប ប រ ព ក យពញ ន ជ ឋ នន តរសក ដ ន មន ត រ ជ ន ខ ពស ដ រ ន ត រង ន
  • ព ក មន ន ភ ម ន ខ ង ក ត អ ណ ចក រ ខ ម រ ម ន ប រទ ស ម យ ដ ល ខ ម រ ហ ថ ស រ ក មន ហ យ ដ ល ម ន ទ ត ង ន ត រង ប រទ ស ភ ម សព វថ ង ក លព ម ន ស រ ក មន ន ង ស រ ក ខ ម រ
  • ព រ ព ទ ធស សន ភ ស ខ ម រ ត រ វប នន យ យឡ ង ចងច ន ង សស រដ យព កក រ មគ រ ស រ ខ ម រ មន ដ ចជ លទ ធផលន ភ ម ស ស ត រ ជ ញ ញ ត សន ត ន ភ ស ខ ម រ ប នម នឥទ ធ ពល ហ យន ង
  • ព រ អង គ ប ន ទទ ល អ នកត ណ ង ព រ ន ក របស ស ដ ច ច ន ព រ ន ម ស នឈ ន អ ខ ងក ត គណ ប រត ភ ខ ម រ ក ត រ វ ព រ អង គ បញ ជ ន ទ ប រទ ស ច ន ជ ញ កញ ប ដ រ ព គ.ស
  • ន ងទ រព យរបស ដ លប នទទ លភ ម ន ងប រ ស ទដ លប នកស ង មន វ រ បរមស វល ក ចតនគរស រ យស ធរប រ ន គម រត ងជគតរ ជ អ វ ហរ ហរ លយយកទ កនគរន មន វ រ បរមស វល ក ស ធ បន វ ន កន ត ល គម រងត ងស វ ស រម
  • ន ងប នក ន ព រ ព ទ ធស សន ក ន ត ឆ ង យទ ខ ងត ប ង គ ព ក មន ដ លប នច លព នគរហរ ប ញ ជ យន ងទ វ រវត ត ន ភ គ ខ ងក ត ប នបង ក តឡ ងរដ ឋប រ ផ ទ ល ខ ល នរបស ព កគ ត មបណ ដ
  • ន ប រទ សភ ម ខ ងត ប ង រ ល ជ រ យម ឡ យ អ នក ប រវត ត ស ស ត រ ក ណត ថ ក ងល ង គ ប រទ ស មន ត ទ រង វ យ ប ន សម រ ច ឬ ព ប ន ទ ម ន ប រ កដ ម ន ត ស ចក ដ ថ
  • ទ សខ ងល ចខ ងជ ងទល ន ងស រ កភ ម មន ព រ ដ ន ខ ងក ត ខ ងត ប ងទល ន ងស រ កយ ន ច ម ច ន ម នត ប ណ ណ ស តទ ងស រ កភ ម មន ល វ យ ន ស មន ក ស ងធ ល ប ជ ច ណ ក រ ងកម ព ជ រ ងមក

Users also searched:

អំបូរមន ខ្មែរ, មូលធម៌ខ្មែរមន, តើ ភាសា ខ្មែរ មាន ដើម កំណើត តាំងពី ពេល ណា មក,

...
...
...