Back

ⓘ រំដួលក្រចេះ. ០១. រំដួលក្រចេះអូនដុះឆ្ងាយក្រុង បេះដូងបងលង់សម្រស់ផូរផង់ប្រិមប្រិយ​ សំបុរស្រអែមមានចិត្តភក្តី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា។ ០២.​ ពេលខ្លីថ្ងៃឆាប់ប្រ ..




                                     

ⓘ រំដួលក្រចេះ

០១. រំដួលក្រចេះអូនដុះឆ្ងាយក្រុង បេះដូងបងលង់សម្រស់ផូរផង់ប្រិមប្រិយ​ សំបុរស្រអែមមានចិត្តភក្តី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា។ ០២.​ ពេលខ្លីថ្ងៃឆាប់ប្រញាប់លឿនទៅ បងមិនបាននៅ ដួងចិត្តសោកសៅគ្រប់គ្រា នឹកណាស់មិនហានហាមាត់លា ធ្មិចភ្នែកសោកា ចាកចោលរំដួលក្រពុំ។ ០៣.​​​ ឱ!​ផ្ទៃទន្លេជាកេរធម្មជាតិ ខ្លែងហើរព្រាតៗរលកគ្រាំៗ ខ្យល់បក់បោកដើមគគីររេរាំ ខ្យល់អើយខ្ញុំផ្តាំទៅរំដួលផង។ ០៤.​ ក្រចេះភ្នំពេញវិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយឲពរសប្បាយឥតហ្មង បើសិនបេះបានរំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសំងាត់៕

ច្រៀងដោយលោកកែវសារ៉ាត់ ជាបទដែលមានន័យផ្អែមល្ហែម